Star

Blogger Widgets Blogspot Tutorial

Wednesday, December 31, 2014

គន្លិៈដើម្បីឈានទៅដល់ភាពជោគជ័យ

គន្លិៈដើម្បីឈានទៅដល់ភាពជោគជ័យ
                                                                                                                  
v  ការកំណត់គោលដៅនៃជីវិតចែកចេញជា បីសំខានើគឺ
*       តើយើងចង់ក្លាយជាមនុស្សបែបណា? ចង់ឲ្យគេរៀបរាប់យើងជាមនុស្សបែបណា សុចរិត ចេះទទួលខុសត្រូវ គួរជាទីស្រឡាញ់ ជាអ្នកដឹកនាំ ឬជាមនុស្សដែលជឿជាក់..........។
*       តើយើងចង់ធ្វើអ្វីក្នុងពេលវាលាដែលនៅសល់ក្នុងជីវិតរបស់យើង? (បើចង់រកស៊ី រកស៊ីអីគេ, ចង់ធ្វើអាជីវកម្ម អាជីវកម្មអីគេ, ចង់វិនិយោគ វិនិយោគអីគេ,​ ចង់ធ្វើសណ្ឋាគារ សណ្ឋាគារអីគេ?)។
*      តើយើងចង់មានអីគេ? ចង់មានឡាន ផ្ទះ ម៉ូតូ ទ្រព្យសម្បត្តិ គ្រឿងសង្ហារឹម (ទាក់ទងនិង សម្ភារៈ ទ្រព្យសម្បត្តិ លុយកាក់……….)
(ត្រូវចាំចំណុចទាំងបីត្រូវតែស៊ីគ្នា)

 វិធីសាស្រ្តដើម្បីសម្រេចគោលដៅដែលយើងបានកំណត់របស់ លោកគ្រូ ស៊ីម ដារ៉ា
1.កំណត់គោលដៅឲ្យបានជាក់លាក់ៈគឺកត់ត្រាអ្វីដែលជាគោលដៅដែលយើងចង់បានក្នុងសៀវភៅឲ្យបានជាក់លាក់។
2.ត្រូវមានចំណេះដឹងជំនាញយុទ្ធសាស្រ្តនិងផែនការសកម្មភាពពាក់ព័ន្ធនឹងអាជីវកម្មឬគោលដៅដែលបានកំណត់។
3.ជំរុញទឹកចិត្តខ្លួនឯងឲ្យអនុវត្តន៍សកម្មភាពបានជាប់លាប់ៈ ធ្វើដោយយកចិត្តទុកដាក់ ដោយកំលាំងជំរុញ ដោយការទទួលខុសត្រូវខ្ពស់។គឺវាពាក់ព័ន្ធទៅនិងឥរិយាបថ និងផ្នត់គំណិត
·            កាទទួលខុសត្រូវចំពោះការងារៈ វាមិនមែនជាជំនាញទេ ប៉ុន្តែវាគឺជាការធ្វើការងារដោយមានភាពម៉ត់ចត់ មិនបោះបង់ចោល ធ្វើដោយជាប់លាប់ និងធ្វើដោយភាពខ្លាំក្លា។ ចំពោះអ្នកដែលគ្មានភាពទទួលខុសត្រូវច្រើនមានចំនុចអវិជ្ជមានបីយ៉ាង
-        ឡេះបិទបាំងការពារខ្លួន
-        ការរអ៊ូរទាំច្រើន
-        ចូលចិត្តបន្ទោសអ្នកដទៃៈ នៅពេលធ្វើការងារនិនបានសម្រេចច្រើ់នបន្ទោសឪពុកម្តាត មិត្តភក្តិ បងប្អូន ប្រធាន រដ្ឋាភិបាល បន្ទោសគ្រប់បែបយ៉ាង......។
·            វិន័យលើខ្លួនឯងៈ គឺជាសកម្មភាពមួយដែយើងអាចគ្រប់គ្រងខ្លួនឯង ជំរុញខ្លួនឯងនូវអ្វីដែលត្រូវធ្វើ ឲ្យត្រូវតែធ្វើ ទោះបីជាយើងអត់មានអារម្មណ៍ចង់ធ្វើក៍ដោយ។(ចំនុចដែលខុសឆ្គងចំពោះមនុស្សយើងគ្រប់គ្នា គឺមានបញ្ហាពាក់ព័ន្ធនិងសសៃប្រាសាទៈ គឺដឹងអ្វីដែលត្រូវធ្វើតែអត់ធ្វើ ដឹងអ្វីដែលមិនត្រូវធ្វើតែនៅតែធ្វើ)។
·            សុចរិតភាពៈ វាមានន័យលើសពីភាពស្មោះត្រង់ តើអ្វីដែលយើងនិយាយទៅ គឺយើងនិយាយពីអ្វីដែលយើងចង់និយាយហ្នឹងទេ? មានន័យថាការឲ្យតម្លៃ និងការគោរពពាក្យសម្តីដែលខ្លូនឯងបាននិយាយ។ Ex: បើយើងណាត់ជួបគ្នាម៉ោង២ ម៉ោង២ត្រូវតែជូបគ្នា។
·            បន្តរៀនសូត្រ និងអភិវឌ្ឍខ្លួនឯងរហូត
4.       កត្តាចិត្តសាស្រ្តៈ មូលហេតុដែលធ្វើឲ្យមនុស្សធ្វើជាប់លាប់ និងមូលហេតុដែលធ្វើឲ្យមនុស្សធ្វើមិនជាប់លាប់ ហើយបោះបង់ចោល(ដឹងអ្វីដែលត្រូវធ្វើ តែមិនធ្វើ) គឺពាក់ព័ន្ធទៅនិងអារម្មណ៍អវិជ្ជមានដែលរារាំងយើងមិនឲ្យធ្វើ អារម្មណ៍បាក់ទឹកចិត្ត អស់សង្ឃឹម ខឹង មួរម៉ៅ ច្រណែនឈ្នានិសអ្នកដទៃ(ដឹងអ្វីដែលត្រូវធ្វើតែមួរម៉ៅ ដឹងអ្វីដែលត្រូវធ្វើតែបាក់ទឹកចិត្ត អស់សង្ឃឹម ដឹងតែស្ពឹកស្រពន់)។​ អារម្មណ៍វិជ្ជមានជុំរុញឲ្យមនុស្សធ្វើ អារម្មណ៍អវិជ្ជមានរារាំងមនុស្សមិនឲ្យធ្វើ ឬពន្យាពេល។ អារម្មណ៍កើតចេញដោយស្វ័យប្រវត្តិ ហើយអារម្មណ៍កើតចេញដោយរាងកាយនិងខួរក្បាលមានភាពតែមួយ មានន័យថារាងកាយយើងយ៉ាងម៉េច ខួរក្បាលយើងវាអញ្ចឹង ខួរក្បាលបញ្ចេញមានអារម្មណ៍យ៉ាងម៉េច រាងកាយយើងវាស៊ីគ្នាអញ្ចឹង ដូចច្នេះយើងត្រូវផ្លាស់រាងកាយគឺផ្លាស់ប្តូរអារម្មណ៍ Ex: បើយើងអង្គុយយូរធ្វើឲ្យយើងស្ពឹកស្រពន់ បើយើងផ្លាស់ប្តូរទម្រង់រាងកាយយើងក្រោកឈរឡើង អារម្មណ៍យើងក៏ផ្លាស់ប្តូរដែរ។ ហើយការផ្តោតអវិជ្ជមានទទួលបានអារម្មណ៍អវិជ្ជមាន ចំពោះឃ្លាឃ្លោង ឬពាក្យសម្តីដែលគេនិយាយ ធ្វើឲ្យអារម្មណ៍របស់យើងខឹង ឬមួរម៉ៅ និយាយមូយម៉ាត់ធ្វើឲ្យគេសប្បាយ (ការនិយាយរបស់អ្នកដទៃអាចប៉ះពាល់ទៅនិងអារម្មណ៍)។
5.       ជំនឿ ឬការគិតរបស់យើងពាក់ព័ន្ធនិងគោលដៅដែលបានកំណត់ៈ យើងត្រូវកសាងជំនឿជាក់លើខ្លួនឯង(ឲ្យស៊ុប) ត្រូវកសាងជំនឿជាក់លើគោលដៅដែលបានកំណត់ ត្រូវកសាងជំនឿជាក់ទៅលើការងារដែលបានធ្វើហើយ ត្រូវបង្កើតការគិតវិជ្ជមានចំពោះអាជីវកម្ម ឬគោលដៅដែលបានកំណត់។ (ភាពជឿជាក់ទៅលើសង្គម ទៅលើដៃគូរអាជីវកម្ម ទៅលើឱកាស ទៅលើអាជីវកម្ម និងជឿជាក់លើខ្លួនឯង គឺវាស៊ីគ្នានិងគោលដៅរបស់យើង គឺធានាថាទទួលបានជោគជ័យប្រសិនបើយើងមិនបោះបង់។)
វិធីសាស្រ្តដើម្បីសម្រេចគោលដៅ របស់លោក Mr. Boon song(ជនជាតិមាឡេស៊ី ជាសហគ្រិន)មុននិងយើងកំណត់ណត់គោលដៅ គឺយើងត្រូវដឹងពីសារៈសំខាន់ខៃការការកំណត់គោលដៅនោះ​ ហើយធ្វើឲ្យបានគឺយើងត្រូវតែជឿជាក់ផ្តាច់ជ្ញាចិត្តឲ្យមុតមាំ។មានមនុស្សភាគច្រើនបាននិយាយថាការសម្រេចគោលដៅជាការលំបាក តាមពិតនេះជាឡេះរបស់គាត់​ មានហេតុផលជាច្រើនដែលគាត់មិនចង់សម្រេចគោលដៅនោះច្រើនជាងហេតុផលដែលមនុស្សភាគច្រើនមាន ដើម្បីធ្វើយ៉ាងណាសម្រេចគោលដៅរបស់គេ។ ដូច្នេះមាន ៦ជំហានដើម្បីសម្រេចគោលដៅ ដែលយើងបានកំណត់៖
1.ត្រូវបំបាត់ឡេះគឺយើងមិនត្រូវស្តីបណ្តោសដល់នរណាមួយ(រដ្ឋាភិបាល....) ហើយត្រូវស្វែងយល់ហេតុនិងផលថាតើធ្វើយ៉ាងម៉េចដើម្បីសម្រេចគោលដៅនោះ។
2.ត្រូវកំណត់គោលដៅឲ្យជាក់លាក់បំផុត៖ឧទាហរណ៍ថាយើងចង់ឲ្យក្រុមហ៊ុនរបស់យើងក្លាយទៅជាបែបណានៅរយៈពេល១ខែទៀត (ត្រូវមានទួរលេខច្បាស់)។
3.ធ្វើ  Home Work ធ្វើការសិក្សាបន្ថែមនៅផ្ទះ ឬសិក្សាពីអ្នកល្បីៗ​ បើសិនជាផលិតផលវិញ យើងត្រូវពិនិត្យមើលផលិតផលណាដែលជោគជ័យស្រាប់ មើលថាតើគេធ្វើយ៉ាងណា​ វេចខ្ចប់យ៉ាងណាដើម្បីជោគជ័យ​ ហើយត្រូវសិក្សាព័ត៏មានដែលចាំបាច់ដើម្បីបានជោគជ័យ​។
4.       កសាងផែនទីមួយថាតើយើងនៅត្រង់ណា យើងត្រូវទៅណាឲ្យច្បាស់លាស់៖ មានមនុស្សភាគច្រើនបានបរាជ័យ ដោយគាត់គិតថាការគោលដៅ ឬសុបិន្តធំពេកមិនអាចធ្វើបាន តែមនុស្សត្រូវមានគោលដៅឲ្យធំ គឺយើងត្រូវមានផែនទីនេះឯង។​ Ex ៖ យើងឃើញនំដ៏ធំមួយ​យើងគិតថាយើងមិនអាចញាំវាបានទេ ប៉ុន្តែយើងអាចញាំវាបាន ដោយគ្រាន់តែពុះបំបែកជាដុំតូចៗ ដូចគ្នាផងដែរការកំណត់គោលដៅ ដើម្បីសម្រេចវាបានយើងត្រូវគូសផែនទីមួយគំណត់ចំនាំថា យើងបានសម្រេចគោលដៅមួយយើងគូសចំណាំមួយ សម្រេចគោលដៅមួយទៀត​ យើងគូសចំណាំមួយទៀត។ វាដូចនិងពាក្យមួយនិយាយថា ភាពជោគជ័យដែលធំដុំ គឺជាការរួមផ្តុំពីជោគជ័យតូចៗ។​
5.     ធ្វើការជាក្រូម៖ វាជាចំណុចសំខាន់ ពិព្រោះយើងមានក្រុមការងារ គឺអាចជួយជំរុញលើកទឹកចិត្ត​ជួយធ្វើការគាំទ្រគំណិត ក៏ដូជាមើលឃើញចំណុចខុសឆ្គង ឬចំណុចខ្សោយរបស់យើង។ ពេលខ្លះយើងគិតថាធ្វើតែឯងមានភាពងាយស្រួល ប៉ុន្តែពេលជួបការលំបាកគឺយើងត្រូវការក្រុមការងារ ពិព្រោះក្រុមការងារនេះឯង ដែអាចជួយជំរុញនិងលើកទឹកចិត្តឲ្យយើងធ្វើការក្នុងការលៈទេសៈលំបាកបាន ក្រុមការងារនេះមាន​ក្រុមគ្រួសារ មិត្តភក្តិ ដៃគូការងារជាដើម។
6.     ធ្វើអ្វីគ្របយ៉ាងទាំងអស់ដែលត្រូវធ្វើចាំបាច់៖ បន្ថែមពីលើសកម្មភាព (ដែលអ្នកបណ្តុះបណ្តាលដ៏ទៃទៀតហៅថា Action) ដើម្បីទទួលបានជោគជ័យ ទោះជាជួបឧបស័គ្គយ៉ាងណាក៏ដោយ យើងត្រូវពុះពារធ្វើអ្វីគ្រប់យ៉ាងទាំងអស់ដែលត្រូវធ្វើជាចាំបាច់។
v  ច្បាប់ស្រូបទាញបាននិយាយថា​ បើយើងផ្ញើសារទៅពិភពលោកមិនច្បាស់ ទទួលមកវិញក៏មិនច្បាស់ដូចគ្នា។​ គឺយើងជឿជាក់លើទង្វើដែលយើងធ្វើ ទើបអ្នកដ៏ទៃជឿជាក់លើយើង។
v  សេចក្តីភ័យខ្លាចមាន២គឺ៖
1.     សេចក្តីភ័យខ្លាចល្អ៖ កាលពីតូចគេមិនឲ្យលេងភ្លើង មិនឲ្យដើរកាត់ផ្លូវទើបមកដល់ពេលនេះយើងមិនមានបញ្ហា។
2.     សេចក្តីភ័យខ្លាចអាក្រក់៖ គឺជាបទពិសោធន៍ទទួលបានពីជីវិតយើងស្តាប់ឮ មើលឃើញ រៀនពីសាលា ពីសង្គមក្តី និងទួរទស្សន៍ជាដើម ទាំងអស់នេះជាការប្រមូលផ្តុំ នូវបទពិសោធន៍ដើម្បីបង្កើតភាពភ័យខ្លាច។
v  ដើម្បីជំនះភាពភ័យខ្លាចមាន២គឺ៖
1.     ត្រូវត្រឡប់មកភាពដើម៖ Ex: បើយើងចូលរួមក្នុងកម្មវិធីសម្ភាសន៍ការងារនៅថ្ងៃពុធ ប៉ុន្តែឥឡូវគឺជាថ្ងៃសុក្រនៅ៤ថ្ងៃទៀតយើងមានភាពភ័យខ្លាច ឆ្លើយមិនបានល្អ មិនចេះ ដូច្នេះយើងត្រូវត្រឡ់មកភាពដើមវិញគឺថ្ងៃនេះគឺថ្ងៃសុក្រ តើយើងត្រូវត្រៀមអ្វីខ្លះ ដើម្បីឆ្លើយបានល្អ រៀនបន្ថែមយ៉ាងម៉េចឲ្យពូកែឆ្លើយបានគ្រប់សំនួរដែលគេសួរ ឬស្វែងយល់ពីស្ថាប័នដែលហៅសម្ភាសន៍នោះ​ថាតើគេធ្វើអ្វី ហើយប្រមូលព័ត៌មានពីណាខ្លះដែលត្រូវធ្វើនាពេលបច្ចុប្បន្ន ឬមួយទៀតអ្នកអាចធ្វើសមាធិ ដើម្បីឲ្យស្ងប់ចិត្ត។
2.     ជ្រើសរើសចំណុចណាដែលយើងផ្តោតទៅលើ៖ គឺត្រូវសម្រេចចិត្តថាជ្រើសរើសទៅលើអ្វីដែលយើងផ្តោតសំខាន់។ ពិព្រោះការផ្តោតអារម្មណ៍ទៅលើអ្វីមួយ អាចគិតថាវាយ៉ាងនេះ​ វាយ៉ាងនោះ វាអញ្ចេះ វាអញ្ជោះ ពីព្រោះការផ្តោតមានភាពវិជ្ជមាន និងអវិជ្ចមាន។
v  បើយើងចង់មាន មិនមែនពឹងផ្អែកលើអ្វីដែលយើងចេះ គីពឹងផ្អែកទៅលើអ្នកដែលយើងស្គាល់។
v  រៀនពីខ្លួនឯងឲ្យច្បាស់ ដែលអ្នកមិនធ្លាប់រៀនពិមុនមក ស្គាល់សត្រូវច្បាស់ ស្គាល់ខ្លួនឯងច្បាស់(ស៊ុន យី មេទ័ព្វចិន ធ្វើសង្រ្គាមមិនដែលចាញ់ កាលពី២៥០០ឆ្នាំមុន)
v  អ្នកមិនអាចបង្រៀនមនុស្សអ្វីបានទេ ប៉ុន្តែអ្នកអាចជួយគាត់រកវាក្នុងខ្លួនគាត់(ស៊ុន យី)
v  អ្នកដែលមានចំណេះដឹងហិរញ្ញវត្ថុ គឺជាអ្នកដែលចេះគ្របគ្រង ចាត់ចែងលុយកាក់ ឬប្រាក់ខែដែលរកបាននោះ ឲ្យកាន់តែច្រើនឡើងថែមទៀត។ ហើយអ្នកដែលមានចំណេះដឹងនេះមិនមែនមានតែ អ្នកមាន ឬក៏អ្នកដែលបានរៀខ្ពង់ខ្ពស់នោះទេ គឺនរណាៗក៏អាចមានចំណេះដឹងហិរញ្ញវត្ថុបានដែរ មិនសំខាន់អ្នកក្រ អ្នកមាន អ្នករៀនចប់រិញ្ញាប័ត្រ អនុបណ្ឌិត ឬបណ្ឌិតនោះទេ។
v  វិធីសាស្ត្រអនុវត្តន៍ផែនការហិរញវត្ថុជោគជ័យប្រើយុទ្ធសាស្ត្រប្រណាំងឡាន Ex: ម៉ៃហ្គឺម៉ាហ្គឺ ប្រណាំងឡានឈ្នះ៤៩ជំនាន់ ការប្រណាំងរបស់គាត់ ១០ជុំគឺដល់គោលដៅ គាត់ទៅដល់គោលដៅដោយសារមានក្រុមរបស់គាត់ មានទាំងអ្នកប្រាប់ថាបានប៉ុន្មានជុំ អ្នកចាក់ប្រេង អ្នកចាក់សាំង អ្នកប្តូរកង់ អ្នកប្តូរប្រេង អ្នកលើកលេខ.............។
v  បើក្តាមវាមិនសកក្តាមក៏មិនធំដែរ តែបើក្តាមសកវាក៏ទទួលការឈឺចាប់ដែរ។
v  បុគ្គលសាបព្រោះពូជណា រមែងបានច្រូតកាត់ពូជនោះ។
v  និយមន័យនៃភាពជោគជ័យ គឺជាការដែលយើងបានសម្រេចគោលដៅ ដែលយើងបានកំណត់ចេញជារូបរាង មើលឃើញ ប៉ះបាន ឬការធ្វើឲ្យក្តីសុបិន្តក្លាយជាការពិត។
v  Cash Flow
·         គឺជាប្រភពចំណូល និងការប្រើប្រាស់លុយកាក់របស់អ្នក(ថាតើលុយហូរចូលពីណា ហូរចេញទៅណា?)
·         វាជាកត្តាដែលកំណត់នូវស្ថានភាពហិរញ្ញវត្ថុរបស់អ្នកក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
v  តើមួយណាជាប្រភពចំណូលរបស់អ្នក?
·         Employ ធ្វើការឲ្យគេ
·         Safe Employ ធ្វើការខ្លួនឯង(ខ្នាតតូច) មិនធ្វើការឲ្យគេ
·         Big Business Owner បើកអាជីវកម្មខ្នាតធំ
·         Investor អ្នកវិនិយគិន
v  បើសិនជាយើងចង់ប្តូរពី Safe Employ ទៅ Big Business Owner គោលបំណងសំខាន់គឺត្រូវគ្រប់គ្រងប្រព័ន្ធ
អាជីវកម្មមួយ ហើយមានមនស្សធ្វើការឲ្យអ្នក(ឬអាចជួលអ្នកចេះ ក៏ប៉ុន្តែយើងត្រូវត្រួតពិនិត្យប្រព័ន្ធលំហូរសាច់ប្រាក់)។
v  មានប្រព័ន្ធអាជីវកម្មសំខាន់ៗបីប្រភេទ ដែលអ្នកអាចជ្រើសរើសបាន(Robert T. Kiyosaki)
1.       ប្រភេទអាជាវកម្មបែបប្រពៃណី Traditional Business ជាប្រភេទអាជីវកម្មមួយដែលអ្នកបានបង្កើតដោយខ្លួនឯង។
2.       សិទ្ធនៃប្រព័ន្ធអាជីវកម្មមួយ Franchise អ្នកអាចទិញសិទ្ធិរបស់អាជីវកម្មណាមួយ ដែលមានកេរិ៍ឈ្មោះនិងមានប្រព័ន្ធជោគជ័យស្រាប់។
3.       ប្រព័ន្ធអាជីវកម្មបណ្តាញទីផ្សារ Network Marketing Blz អ្នកអាចទិញ ឬចូលរួមជាមួយក្រុមហ៊ុនអាជីវកម្មបណ្តាញទីផ្សារដែលមានស្រាប់។
v  វាមិនមែនថាតើ អ្នកអាចរកចំណូលបានប៉ុន្មាននោះទេ…..តែថាតើអ្នកអាចគ្រប់គ្រងវាបានល្អប៉ុណ្ណាទើបអាចធ្វើឲ្យអ្នកមានសេរីភាពផ្នែកហិរញ្ញវត្ថុ (Robert T. Kiyosaki)
v  តារាងតុល្យភាព Balance Sheet
ទ្រព្យ
បំណុល
·         ប្រាក់សន្សំ
·         ប័ណ្ណភាគហ៊ុន
·         អចលនទ្រព្យ
·         អាជីវកម្ម
·         ទ្រព្យផ្សេងៗ
·         កម្ចីគេហដ្ឋាន
·         កម្ចីរថយន្ត
·         ប័ណ្ណឥណទាន Credit Card
·         កម្ចីធនាគារ
·         បំណុលផ្សេងៗ
v  អ្វីក៏ដោយឲ្យតែចំនេញលុយជាចំណូល។
v  អ្វីក៏ដោយឲ្យតែខាតលុយគែជាបំណុល។

v  លំហូរសាច់ប្រាក់របស់អ្នកក្រ

                   ការងារ                  
ចំណូល
ចំណាយ

                                                                  Balance Sheet
ទ្រព្យ
បំណុល


  ចំណូលបានពីការងារ ហើយក៏ចំណាយទៅអស់

v  លំហូរសាច់ប្រាក់របស់អ្នកធនកណ្តាល
                                ការងារ
ចំណូល
ចំណាយ
 
                                                  Balance Sheet
ទ្រព្យ
បំណុល


 ចំណូលបានពីការងារ ហើយក៏ចំណាយទៅអស់ ឈានទៅដល់ជំពាក់គេ

v  លំហូរសាច់ប្រាក់របស់អ្នកមាន      
ចំណូល
ចំណាយ
                                                  Balance Sheet
ទ្រព្យ
បំណុល

ចំណូលបានពីទ្រព្យ ចំនាយតិច ចំណុលច្រើន
v  ការគ្រប់គ្រងលុយរបស់អ្នក
បើអ្នកមិនគ្រប់គ្រងវាទេវានិងគ្រប់គ្រងអ្នក .....ដើម្បីគ្រប់គ្រងលុយអ្នកត្រូវចេះចាតចែងវា មិនថាអ្នកមានប៉ុន្មានទេអ្នកត្រូវចាត់ចែងពីឥឡូវនេះ ទោះបីជាមាន១$​ក៏ដោយ សូមកុំរងចាំ !!

v  ចំនួនមិនសំខាន់ទេ....ទំលាប់នោះទេដែលវាសំខាន់! តាមរយៈបែបនេះគឺអ្នកកំពុងតែបញ្ជូនសារទៅសាកលលោកថាអ្នកអាចគ្រប់គ្រង ត្រៀមទទួលលុយច្រើនជាងនេះទៅទៀត។
v  ជោគជ័យមិនមែនមកពីពូកែទេ គឺចេះគោរពវិន័យ (ចេះធ្វើតាមរូបមន្តជោគជ័យ)។ Ex: មហាសេដ្ឋី Zuckerberg Marck ជនជាតិ​អាមេរិច ជាអ្នកបង្កើត ហ្វែបផ្សាយ www.facebook.com​ ដែលមានសមាជិក២៣០លាននាក់ មានតម្លៃ១៥.៥B (១៥.៥កោដដុល្លា) ដំបូងឡើយលោកជានិស្សិតអាយុ២៤ឆ្នាំបោះបង់ការសិក្សា ដោយគ្រាន់តែមានកំព្យូទ័រមួយគ្រឿងគាត់ក៏មានគំណិតបង្កើតFacebookឡើង រហូតដល់មហាសេដ្ឋី ប៊ីល ហ្គែត​ ទិញ១.៦%ក្នុងតម្លៃ២៤០លានដុល្លា(ចំណាយពេលសិក្សា៦ខែទើបទិញ) និងមហាសេដ្ឋីនៅរ៉ូស៊ីទិញ១.៣%ក្នុងតម្លៃ២០០លានដុល្លា។


v  ភាពខុសគ្នារវាងបុរសនិងស្រ្តី
បុរស
ស្រ្តី
§  សុខចិត្តចំណាយឲ្យលើសថ្លៃ
§  រៀបការហើយទើបបារម្ភពីអនាគត
§  រៀបការជាមួយគិតថាមិនផ្លាស់ប្តូរ តែផ្លាស់ប្តរ
§  មុនការសុភាព ការហើយនិយាយច្រើន
§  បុរសជោគជ័យជាបុរសរកលុយច្រើជាងប្រពន្ធចាយ
§  មានស្នេហាចង់បាននារីជាមនុស្សទីមួយ
§  ចូលចិត្តតថ្លៃ តែទិញមកមិនប្រើ
§  ព្រួយបារម្ភពីអនាគតទើបរៀបការ
§  រៀបការជាមួយថានិងកែខ្លួន តែមិនកែ
§  មុនការទន់ភ្លន់ ការហើយនិយាយច្រើន
§  នារីជោគជ័យជានារីរកបានប្តីបែបនោះ
§  មានស្នេហាចង់បាន ជាស្នេហាចុងក្រោយ

វិធីកាត់ចំនាយ
1. ជៀសវាងការទិញឬចំណាយដោយអារម្មណ៍ ព្រោះមានមនុស្សច្រើននាក់ទិញរបស់ដែលខ្លួនមិនត្រូវការប៉ុន្មាននោះទេ។
2.     ចូរប្រុងប្រយ័ត្ននូវវិធីសាស្រ្តទីផ្សាររបស់អ្នកលក់ ដែលធ្វើឲ្យអ្នកទិញច្រើនថេមទៀត។
3.     ជៀសវាងការប្រើប្រាស់ប័ណ្ណឥណទាន ឬកាត ATM
4.     កត់ត្រាទាំងអស់នូវរាល់ការចំនាយប្រចាំខែ វាធ្វើឲ្យអ្នកដឹងថាលុយរបស់អ្នកទៅណាខ្លះ?
5.     ចូរកុំបង់នូវតម្លៃពេញ នូវរាល់ទំនិញឬសេវាកម្មផ្សេងៗ ត្រូវចេះសុំការបញ្ចុះថ្លៃ។
6.     ចូរទិញសម្ភារៈប្រើប្រាស់ការិយាល័យ &សម្ភារៈផ្សេងៗនៅហាងដែមានបញ្ចុះតម្លលៃជាជាងនៅហាងធំៗ
7.     ត្រូវត្រួតពិនិត្យការប្រើប្រាស់ទូរស័ព្ទប្រចាំខែ។
8.     ចូរទិញសម្ភារៈនៅចុងរដូវកាល ព្រោះមានការបញ្ចុះតម្លៃ។
9.     ចូរចំនាយពាក់កណ្តាលបានហើយទៅលើសម្ភារៈ និងការដូឆ្នាំថ្មី។

 You can never have true freedom without financial freedom. (Robert)
ប្រសិនបើយើងគ្មានសេរីភាពផ្នែកហិរញ្ញវត្ថុទេ យើងគ្មានសេរីភាពពិតប្រាកដដែល។
  ប្រាក់ខែច្រើនវាមិនសំខាន់ទេ អ្វីដែលសំខាន់សួរថារក្សាទុកបានប៉ុន្មាន ឬសល់ប៉ុន្មាន?
 ដើម្បីក្លាយជាអ្នកជំនួញទទួលបានជោគជ័យគឺ
·   Be: ទាល់តែយើងក្លាយជាអ្នកជំនួញ៖ មានអារម្មណ៍ មានឥរិយាបថ មានផ្នត់គំណិត មានការទទួលខុសត្រូវ​ មានសមត្ថភាពក្នុងការសម្រេចចិត្ត​ ហ៊ានប្រថុយប្រថានដូចអ្នកជំនួញ។
·         Do : សកម្មភាព៖ មានសកម្មភាព
·         Have : ទទួលបានជោគជ័យ៖ នៅពេលមាន២ចំណុចខាងលើ យើងនឹងទទួលបានជោគជ័យ។

៧ ជំហ៊ានដើម្បីជីវិតរបស់អ្នកឈានឡើងទៅមួយកំរិតទៀត (7 Step to take your life to the next level)
  Step 1 : Awakening Stage ដំណាក់កាលភ្ញាក់រលឹក
                                     1                             2                              3                            4                             5
1.       You are a victim: អ្នកជាជនរងគ្រោះ(ទើបកើតមិនទាន់ដឹងក្តី ឬការថ្វើតាមគេដោយមិនដឹងខ្លួន)
2.       You are a wakening: អ្នកត្រូវបានភ្ញាក់រលឹក
3.       You are in Control អ្នកត្រូវធ្វើការត្រួតពិនិត្យ
4.       You master your mind: មានភាពស្ទាត់ជំនាញជាម្ចាស់លើខ្លួនឯង
5.       You are Enlighten: យើងត្រាស់ដឹង

ü  Step2: Make the Decision ការធ្វើសេចក្តីសម្រេចចិត្ត
Disassociation to let go ‘of your past.ការផ្តាច់ខ្លួនពីអតីតកាល(ការកាត់ផ្តាចពីការចងចាំពីបទពិសោធន៍​ កាត់ផ្តាច់ពីព្រឹត្តិការណ៍ដែលផ្លាប់កើតពីមុន)
ត្រូវចាំថាអតីតកាលមិនស្មើរអនាគតទេមានតែធ្វើពេលនេះប៉ុណ្ណោះដែលវាកំណត់នូវអនាគតច្រើនជាង
-          Know what you don’t want.ដឹងនូវអ្វីដែលយើងមិនចង់បាន។
-          Know what you really want.ដឹងនូវអ្វីដែលយើងពិតជាចង់បាន។
-          Now you are completely responsible form your own life and success ពេលនេះអ្នកជាអ្នកទទួលខុសត្រូវទាំងស្រុងលើជីវិតនិងភាពជោគជ័យរបស់ខ្លួនឯង។
ü  Step3: Pay the price ត្រូវធ្វើការវិនិយោគ
នៅលើចក្រវាលយើងនេះមិនមានអ្វីកើតឡើងដោយគ្មានការផ្តល់ឲ្យនោះទេ
Ex: បើសិនយើងចង់វិនិយោគការសិក្សាគឺយើងត្រូវចំណាយពេលវេលាអានសៀវភៅ ស្រាវជ្រាវផ្សេងៗដើម្បីទទួលបានអ្វីដែលយើងបានរំពឹងទុករួចហើយ។
-          The ability to delay gratification សមត្ថភាពក្នុងការពន្យានូវចំណង់ដេលបំពេញចិត្តខ្លួនឯង
-          Start investing yourself first វិនិយោគខ្លួនឯងជានុន។
-          Invest your time វិនិយោគនូវពេវេលាដែលមាន។
Work hard on yourself than you do on your job.​ ធ្វើការឲ្យហត់នឿយខ្លួនឯង ជាជាងហត់នឿយដោយការងារ(Jim Run ជនជាតិUSA​ អ្នកបណ្តុះបណ្តាលនៃការលើកទឹកចិត្ត)។
Formal Education give you a Job. ចំណេះដឹងទួទៅផ្តល់ការងារដល់អ្នក(Jim Run).
Self-Education give you a fortune. ការអប់រំខ្លួនឯង ផ្តល់ឲ្យខ្លួនឯងនូវទ្រព្យសម្បត្តិ(Jim Run)
ü  Step4: Take Consistent Action. បញ្ចេញសកម្មភាពឲ្យបានជាប់លាប់
-          You must take consistent action toward your goal អ្នកត្រូវតែធ្វើសកម្មភាពឲ្តបានជាប់លាប់ដើម្បី
សម្រេចគោលដៅរបស់អ្នក
-          Action is the key factor in turning your dream/goal into physical reality.​ សកម្មភាពជាគន្លឹៈក្នុងការធ្វើឲ្យសុបិន្ត ឬគោលបំណងរបស់អ្នកក្លាយជាការពិត។
ü  Step5: Never give up ចូរកុំបោះបង់ចោល
-          Be persistent ត្រូវមានភាពមានៈ ត្រូវធ្វើយ៉ាងណា អ្វីដែលខ្លួនឯងគិតឲ្យក្លាយជាការពិត។
-          It’s a matter of strategy វាអាស្រ័យទៅនឹងយុទ្ធសាស្រ្ត
ភាពជាមនុស្សក្បាលរឹង គឺជាចំណែកមួយនៃអ្នកឈ្នះ(ដូនូលត្រាំ ជនជាតិUSA ជាមហាសេដ្ឋី)
ü  Step6: Develop a success mindset within you បណ្តុះផ្នត់គំណិតជោគជ័យ
ü  Step7: Get Support ស្វែងរកជំនូយ
-          A mastermind group ក្រុមអ្នកផ្តល់គំណិតៈ​ ខិតចូលអ្នកពូកែ ឬសាកសួរអ្នកជោគជ័យពីមុន ក៏ដូចជាចងក្រងគ្រុមជាមួយ។
-          Attend Trading Seminar ចូលរួមវគ្គបណ្តុះបណ្តាល និងកម្មវិធីសិក្ខាសាលា
-          Personal Coach គ្រូបង្វឹកផ្ទាល់ខ្លួនៈ ត្រូវរកអ្នកណាដែលអាចជួយយើងបាន នៅពេលយើងមានបញ្ហា ឬដើម្បីឲ្យប្រសើរថែមទៀត។    

v  ជោគជ័យមិនមែនជោគវាសនាទេ !!!
v  If you born poor, its not your mistake, But if you die poor, its your mistake.
បើសិនអ្នកកើតមកក្រ វាមិនមែនជាកំហុសរបស់អ្នកទេ ប៉ុន្តែបើសិនជាអ្នកស្លាប់ទៅវិញក្រ វាជាកំហុសរបស់
អ្នក។

v  បើសិនជាយើងជាកូនចៅគេយើងចង់ឲ្យមេ
·         ចង់ឲ្យប្រ​ធានសសើរថា​​យើងជាបុគ្គលិកគំរូ គោរពពេវវេលា​ មានវិន័យល្អ...........។
·       ចង់ឲ្យមេនិយាយថាយើងជាបុគ្គលិកស្មោះត្រង់ និងបុគ្គលិកដែលមានទំនួលខុសត្រូវខ្ពស់(ចេះសន្សំសំចៃរបស់ប្រើប្រាស់ក្នុងការិយាល័យ....ហើយកន្លែងធ្វើការទុកដូចរបស់ខ្លួនឯង)
v  របៀបដែលបុគ្គលិកសម្លាប់ស្ថាប័ន្ធដោយរូបភាពពីរយ៉ាងគឺៈ
1)       ដោយផ្ទាល់ៈ នៅពេលបុគ្គលិកចូលធ្វើការគឺៈ
-          មានគំណិតមិនស្មោះត្រង់ មិនស្រឡាញ់ស្ថាប័ន្ធ​ មិនស្រឡាញ់កិត្តិយស និងមិនស្រឡាញ់អនាគត
-          និយាយអាក្រកពីប្រធានៈ ចាំមើលកំហុសមេ
-          មិនសប្បាយចិត្តជាមូយប្រធានៈ មិននិយាយជាមូយ ប៉ុន្តែនិយាយដើមមេ
-          គាត់ជិះទូកហ្នឹងមែន ប៉ុន្តែគាត់ជ្រកជើងលើទូកដទៃ
-          គាត់ជ្រកលើម្លប់ហ្នឹងមែន ប៉ុន្តែគាត់មិនរក្សាគល់ហ្នឹង គាត់ទៅរក្សាគល់ដទៃ ទៅសសើរគល់ដទៃវិញ
2)       សម្លាប់ស្ថាប័ន្ធដោយប្រយោលៈ ​គឺជាការធ្វើឲ្យស្ថាប័ន្ធធ្លាក់ចុះ គាត់យកឈ្មោះប្រធានរបស់គាត់ប្រើប្រាស់មិនត្រឹមត្រូវ។
បុគ្គលិកនៅក្នុងស្ថាប័ន្ធចែកជាបីប្រភេទគឺៈ
*       បុគ្គលិកគេឲ្យប្រាក់ខែ៣០០ក្នុងមួយខែ គាត់ធ្វើត្រឹម១៥០ ឬ២០០ដុល្លាក្នុងមួយខែ
-          ប្រើពាក្យសម្តីមិនល្អ
-          ធ្វើការនៅតែនឹងមុខមេ
-          អត់មានគំណិតឆន្ទៈរួម
-          មិនគិតប្រយោជន៍ស្ថាប័ន្ធ។
*       បុគ្គលិកគេឲ្យប្រាក់ខែ៣០០ក្នុងមួយខែគាត់ធ្វើត្រឹមតែ៣០០ដុល្លាៈ គឺការទទួលខុសត្រូវភារៈកិច្ចប៉ុណ្ណា កាត់ធ្វើប៉ុនហ្នឹង គាត់គោរពពេវេលាល្អណាស់ គាត់ធើ្វត្រឹមតែទួនាទីគាត់ប៉ុណ្ណោះគាត់មិនខ្វល់អ្វីទាំងអស់
*       បុគ្គលិកគេឲ្យប្រាក់ខែ៣០០ គាត់ធ្វើការដូចគេឲ្យប្រាក់ខែ៥០០-៦០០-១០០០ដុល្លាក្នុមួយខែ
-          គាត់មានឥរិយាបថក្នុងយល់ឃើញត្រូវៈ ជោគជ័យរបស់ស្ថាប័ន្ធវាដូចនិងគាត់ទទួលជោគជ័យដែរ អង្កភាពជោគជ័យគឺជាជោគជ័យរបស់បុគ្កលិកដែរ ជោគជ័យរបស់អង្កភាពហ្នឹងមិនមែនអាស្រ័យចំនួនបុគ្គលិកនៅក្នុងស្ថាប័ន្ធហ្នឹងទេ គឺវាអាស្រ័យលើគុណភាពរបស់បុគ្គលិកគឺមានជំនាញ ចំណេះដឹង បទពិសោធន៍ ការនែនាំត្រឹមត្រូវ មានទាំឥរិយាបថ មានទាំងសីលធម៌ ចរិក មានទាំងវិជ្ជាជីវៈការងារខ្ពស់ផងដែរ។
-          គាត់ស្រឡាញ់ស្ថាប័ន្ធដូចស្ថាប័ន្ធរបស់គាត់
-          ជួយបុគ្គលិកដទៃឲ្យចេះដូចគាត់ដែរ
-          គាត់មិនគិតគេដណ្តើមតំណែងរបស់គាត់ទេ
v  មនុស្សយើងម្នាក់ៗតែងតែមានសុប៉ិន្តផ្ទាល់ខ្លួន បើទោះបីយើងក្រ យើងមាន យើងប្រុស យើងស្រី ឬយើងក្មេងក៏ដោយ នេះជាបំណងរបស់យើង។
v  ទោះបីជាមើលពីខាងក្រៅ មានលក្ខណៈអស្ចារ្យយ៉ាងណាក៏ដោយ ក៏ប៉ុន្តែភាពពិត ធម្មជាតិពិតដែលនៅខាងក្នុងគឺអត់មានអីដដែល។
Ex: 1/ អំបិលមានរស់ជាតិប្រៃ ស្ករមានរស់ជាតិ ចុះបើយើងដាក់ស្ករនៅក្នុងមាត់របស់យើង ហើយយើងសួរអ្នកដទៃថាមានរស់ជាតិបែបណា គឺគេមិនដឹងទេទាល់តែយើងយកទៅដាក់ក្នុងមាត់ដោយខ្លួនឯង
     2/ យើងយកកែវមួយដាក់អំបិលចូល រួចបិតក្រដាស់ជុំវិញឲ្យជិតហើយសសេរអក្សរដាក់ថាស្ករស សួរថាពេលយើងយកមកឡិត តើវាមានរស់ជាតិផ្អែម ឬប្រៃ? យ៉ាងណាមិញជីវិតក៏អញ្ចឹងដែរ យើយើងគ្រាន់តែឮគេថា យើងគ្រាន់តែបានស្តាប់គេ យើងកុំសង្ឃឹមថាបានយល់ពីរស់ជាតិពិតនៃជីវិត ដរាបណាទាល់តែយើងអនុវត្តន៍។
v  What is it do you want? តើអ្វីដែលអ្នកចង់បាន?
v  ដើម្បីជោគជ័យក្នុងជីវិតយើងត្រូវផ្តោតទៅលើ៤ចំណុច
1.     Dream and Personal Success
2.     Motivation and Commitment.
3.     Principle of Personal Empowerment.
4.     Three Powerful Relationship to Lead and Great Achievement in Life

Dream and Personal Success: គឺយើងត្រូវកំណត់ថា៥ឆ្នាំទៀតយើងចង់ក្លាយជាអ្វី?
Motivation and Commitment:

v  លោក ហ៊ីរ៉ូតាដាអូតូតាកេ ជនជាតិជប៉ុនគាត់ពិការដៃពិការជើងទាំងសង្ខាងពីកំណើត គាត់និពន្ធសៀវភៅមួយក្បាលមានចំណងជើងថា No One Perfect មានន័យថាគ្មាននរណាម្នាក់ដែលល្អឥតខ្ចោះនោះទេ។ គេ
សួរគាត់ថា តើកត្តាអ្វីដែលធ្វើឲ្យលោកជោគជ័យ ដែលលោកជាជនពីការ? គាតសើចហើយនិយាយថាខ្ញុំមិនមែនជាជនពិការទេ បើអស់លោកមើលមកខ្ញុំជាជនពិការ លោកត្រូវយល់ថាពិការភាពមាន២ប្រភេទទីមូយពិការកាយសម្បទា ទីពីរគឺពិការចិត្ត រាងកាយខ្ញុំពិការមែនតែខូរក្បាលខ្ញុំឥតពិការទេ ក៏ប៉ុន្តែបើកាយសម្បទាយើងនៅល្អ តែខួរក្បាលពិការមិនប្រាកដថាជោគជ័យទេ។
v  អ្វីដែលរារាំងយើងមិនឲ្យជោគជ័យជាងនេះទៅទៀត វាមិនមែនជាកាយសម្បទានោះទេ(ហ៊ីរ៉ូតាដាអូតូតាកេ)។
v  ហេតុអ្វីបានជាពេលវេលា អ្នកនេះរកបាន ១០០០០៛ អ្នកនោះរកបាន ២០០០០៛ អ្នកផ្សេងទៀតរកបាន ៥០០០០៛?
v  ខ្ញុំមិនអាច វាមិនមែនជាការពិតទេ គ្រាន់តែជាទស្សនៈមួយតែប៉ុនោះ។
v  អ្វីដែលមិនអាចធ្វើទៅបាន វានិងត្រូវការចំណាយពេលច្រើនបន្តិច។
v  មនុស្សដែលជោគជ័យ គឺជាមនុស្សដែលដឹងពីរបៀបដែលគេធ្វើឲ្យជោគជ័យ។

Principle Of Personal Empowerment: ច្បាប់ធម្មជាតិ

-        ត្រូវធ្វើការផ្លាស់ប្តូរៈ រៀន Update ខ្លួនយើងជាបន្តបន្តាប់.............................
-        រៀនចំណេះដឹងផ្សេងៗគ្នាៈ រៀនឲ្យចេះច្រើនជំនាញ..................................
-        ការរួមបញ្ចូលគ្នាៈ មានចំនេះដឹងទាក់ទងជាមួយអ្នកដ៏ទៃ
-        ការត្រួតបញ្ជាលើខ្លួនឯងៈ ត្រូវកំណត់គោលដៅឲ្យបានច្បាស់លាស់
-        ការរីករាលដាលៈ អ្វីដែលយើងចេះ យើងកុំក្លាចត្រូវបង្រៀនបន្ត ចែករំលែកបន្តដល់អ្នកដទៃ។
v  បើយើងចង់ឲ្យគេឃើញពីអ្វីដែលយើងមាន ទាល់តែយើងពង្រឹងខាងក្នុងមានទាំងជំនាញការងារ និងជំនាញផ្សេងៗទៀត.....(ដូចអ៊ីដ្រូសែនបូកជាមួយអុកស៊ីសែនបានទឹក)។
v  មនុស្សដែលបរាជ័យគឺជាមនុស្ស ដែលមើលឃើញអ្វីដែលខ្លួនឯងគ្មាន រីឯមនុស្សដែលជោគជ័យគឺជាមនុស្សដែលមើលឃើញអ្វីដែលខ្លួនឯងមាន ហើយអ្វីដែលគេមានហ្នឹង គេយកមកសុសខាត់ Update  ដើម្បីគេជោគជ័យ។

Three Powerful Relationship to Lead and Great Achievement in Life:

v  ប្រសិនបើយើងចង់ទទួលបានជោគជ័យ យើងត្រូវពិភាក្សាជាមួយនិងមនុស្សបីប្រភេទៈ
·         បើចង់មាន ត្រូវសេពគប់ជាមួយអ្នកមាន
·         បើចង់មានគតិបណ្ឌិត ត្រូវសេពគប់ជាមួយអ្នកចេះ
·         បើចង់មានទំនាក់ទំនងល្អ ត្រូវសេពគប់ជាមួយមនុស្សដែលមានទំនាក់ទំនងល្អ។

v  របស់៤យ៉ាងជារបស់សុំយ៉ាងលំបាក និងមិនងាយសុំតាមបំណងឡើយគឺៈ
1.       សុំមាសប្រាក់ និងទ្រព្យសម្បត្តិ
2.       សុំតយសក្តិ និងបរិវា
3.       សុំការរស់នៅអស់កាលយូរអង្វែង
4.       ក្រោយពីស្លាប់សូមឲ្យបានដល់សុគ្ទតិភព
(របស់ទាំង៤យ៉ាងខាងលើ យើងមិនបាច់សុំពីគេទេគឺត្រូវរកដោយខ្លួនឯង!!) (អគ្គបណ្ឌិតធម្មាចារ្យ ប៊ុត សាវង្ស)

v  ដើរមាន៣ស្តីឲ្យមាន៤គឹ
*       ដើរមាន៣ ន័យចំ
1.     មិនត្រូវធ្វើដំណើរពេលយប់ព្រលប់ ឬតាមចំណង់ឡើយ
2.     មើលពេលវេលាពេលចេញដំណើរ (ដូចពាក្យចាស់ថាផ្លូវវៀចកុំបោះបង់ផ្លូវត្រង់កុំយក)
3.     កុំដើរជាមួយមនុស្សពាល់
*       ដើរមាន៣ ន័យធៀប
1.     កុំប្រមាថជីវិតសត្វ
2.     កុំលួចទ្រព្យសម្បត្តិគេ
3.     កុំក្បត់ព្រពៃណី
*       ស្តីឲ្យមាន៤
1.       កុំស្តីពោលពាក្យកុហក (មុសា)
2.       កុំស្តីជេរទ្រគោះ (បរុសវាទ)
3.       កុំស្តីពាក្យញុះញង់​ (បសុណាវាទ)
4.       មុនស្តីត្រូវចេះគិត៖​ មុនស្តីត្រូវពិចារណា កុំនិយាយអ្វីដែលមិនបានការនិងបង្កបញ្ហាឲ្យខ្លួនឯង

v  ព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាថា ដែលហៅថាខ្លួនគឺមានធាតុបី កាយ វាចា និងចិត្ត។ (ចិត្តគឺជាចៅហ្វាយ រីឯរាងកាយគឺជាខ្ញុំកញ្ជះនៃចិត្ត)។
v  ព្រះសម្មាសម្ពុទ្ធមានពុទ្ធដីកាទៀតថា ចូរកុំធ្វើអ្វីតាមតែចិត្តគិត តាមតែចិត្តចង់  ព្រោះចិត្តដែលមិនបានទទួលការអប់រំ ចិត្តនិងនាំកាយឲ្យទៅជួបការលំបាកច្រើណាស់។ ដូច្នេះយើងត្រូវអប់រំចិត្តឲ្យបានច្រើនជាងឲ្យចំណីកាយ ព្រោះថាកាលណាតែយើងអប់រំចិត្ដបានច្រើន ចិត្តនិងនាំកាយឲ្យធ្វើអំពើជាកុសល។
v  បើអ្នកមិនមែនជាចំណែកមួយនៃដំណោះស្រាយ នោះអ្នកជាចំណែកមួយនៃបញ្ហា។
v  បើដាំដើមឈើឲ្យបំរុងឬស បើដាំមនុស្សឲ្យបំរុងចរិក។
v  ដើម្បីទទួលបានសុភមង្គលក្នុងគ្រួសារ បន្ទាប់ពីរៀបការហើយត្រូវពិភាក្សាគ្នា ថាតើប្រពន្ធគាត់ចង់បានអ្វីខ្លះពីប្តី ហើយប្ដីចង់បានអ្វីខ្លះពីប្រពន្ធ។
v  ចំណេះដឹងគឺប្រាប់យើងឲ្យធ្វើ រីឯជំនាញប្រាប់យើងថាធ្វើយ៉ាងម៉េច?
v  យើងមិនអាចមានតែចំណេះដឹងនិងជំនាញគ្រប់គ្រាន់ទេ គឺយើងត្រូវអភិវឌ្ឍន៍ខ្លួនឯង(សមត្ថភាព)។ ចំណេះដឹងនិង ជំនាញមានផលប៉ះពាល់ជីវិតនិងការងារ ព្រមទាំងភាពជោគជ័យប្រហែល២០% ទៅ 30% ប៉ុណ្ណោះ ប៉ុន្តែអ្វីដែលប៉ះពាល់ពាក់ព័ន្ធនឹងផ្នត់គំណិត​ ឥរិយាបថ កត្តាចិត្តសាស្រ្តរបស់យើងប្រហែល ៧០ ទៅ ៨០%។តើហេតុអ្វីបានជាមនុស្សពីរនាក់រៀនសាលាតែមួយ គ្រូតែមួយ ពេលចេញធ្វើការមួយធ្វើការផ្សេង​ មួយទៀតធ្វើការផ្សេង មួយទទួលបានលទ្ធផលផ្សេង មួយទទួលមានលទ្ធផលផ្សេង គឺវាពាក់ព័ន្ធនិងបុគ្គលខ្លួនឯង (ពាក់ព័ន្ធនិង អារម្មណ៍​ ផ្នត់គំនិត​ ទំលាប់នៃការគិត វិន័យចំពោះការងារ គុណតម្លៃ និងការទទួលខុសត្រូវរបស់យើងចំពោះការធ្វើអ្វីមួយ)
v  ការអភិវឌ្ឍខ្លួនឯង គឺជាការអភិវឌ្ឍន៍កត្តាខាងក្នុងរបស់ខ្លួនឯង ដែលពាកព័ន្ធនិងអារម្មណ៍​ ផ្នត់គំនិត​ ទំលាប់នៃការគិត វិន័យចំពោះការងារ គុណតម្លៃ និងការទទួលខុសត្រូវរបស់យើងចំពោះការធ្វើអ្វីមួយ។
v  អ្វីក៏ដោយដែលយើងធ្វើរាល់ថ្ងៃមិនមែនធ្វើដោយចៃដន្យទេ គឺធ្វើដោយប្រាកដប្រជា មានមូលហេតុអ្វីម៉្យាង(មូលហេតុដែលជាឬសគល់ដំបូង គឺជាការគិត ផ្នត់គំនិតរបស់យើង)។
v  យើងរស់នៅលើចក្រវាលហ្នឹង​ គឺមានអង្គពីរ មានឆ្វេងមានស្តាំ មានភ្លឺមានងងឹត មានលើមានក្រោម​ មានសមានខ្មៅ មានអ្វីដែលយើងដឹងនិងអ្វីដែលយើងមិនដឹង។ យើងមិនអាចនិយាយថាកន្លែងនេះភ្លឺបានទេ ទាល់តែមានកន្លែងផ្សេងទៀតងងឹត យើងមិនអាចនិយាយថានេះជាខាងលើបានទេ ទាល់តែមានខាងក្រោម។ ហើយអ្វីដែលយើងដឹង វាគូនិងអ្វីដែលយើងមិនដឹង មានន័យថាអ្វីដែលយើងមិនដឹងមិនប្រាកដថាអត់មានទេ ហើយអ្វីដែលយើងអត់ដឹង មិនមែនមានន័យថាមានដែរ គឺវាមាន ប៉ុន្តែយើងអត់ដឹង ពិព្រោះមនុស្សធ្វើអ្វីដែលខ្លួនដឹង អ្វីដែលយើងអត់ដឹង វាអាចធ្វើឲ្យយើងរីកចំរើន វាគ្រាន់តែយើងមិនដឹង ហើយមិនទទួលស្គាល់ថែនទៀត (គឺយើងអត់ដឹងថាយើងអត់ដឹង)។
v  ឬសគល់ដើម្បីសម្រេចបានជោគជ័យ ដែលជាលទ្ធផលចុងក្រោយគឺត្រូវធ្វើការផ្លាស់ប្តូរផ្នត់គំណិត។ ដើមឈើណា គឺផ្លែឈើនោះ មិនមែនគ្រានម់តែកាប់មែកមួយធាង គឺអាចផ្លាស់ប្តូរនោះទេ គឺទាល់តែជីកកកាយឬស។
v  នៅពេលដែលយើងនិយាយពីគោលការណ៍ គឺយើងនិយាយពីច្បាប់ធម្មជាតិដែលវាមានភាពអព្យាក្រិត្យ នរណាៗក៏ដោយនៅពេលដែលយល់ពីគោលការណ៍ ឬច្បាប់ធម្មជាតិយើងអាចទទួលបានអត្ថប្រយោជន៍ គឺយើងអាចដឹកនាំជីវិតរបស់យើង យើងអាចប្រើប្រាស់គោលការណ៍ទាំងអស់នេះដើម្បីដឹកនាំជីវិតដើម្បីដឹកនាំអាជីវកម្មឆ្ពោះទៅកាន់ភាពជោគជ័យបាន។
v  គោលការណ៍ ឬទស្សនវិជ្ជា គឺជាចិត្តសាស្រ្តនៃការរស់នៅរបស់មនុស្សឲ្យមានភាពឯករាជ្យ ឲ្យមានសេរីភាព​ និងទៅតាមអ្វីដែលចង់បាន។
v  ខួរក្បាលរបស់យើងចែកចេញជា២គឺ៖
1.          សម្បញ្ញៈ ៖ សេចក្តីដឹងខ្លួន អ្វីដែលយើងដឹង មនសិការ
2.          អនុសម្បញ្ញៈ ៖ អ្វីដែលយើងមិនដឹង។
v  មនុស្សមានភាពខុសគ្នាត្រង់ ខ្លះទាប ខ្លះខ្ពស់​ ខ្លះស ខ្លះខ្មៅ ផ្នតរ់គំណិត និងការថែទាំ(ការអប់រំ និងការបណ្តុះបណ្តាល) ខុសៗគ្នា ប៉ុន្តែភាពដូចគ្នាគាត់ជាមនុស្ស មិនថាជាតិសាសន៍ណាទេ ប្រព័ន្ធខួរក្បាលគឺដូចគ្នា។ ដូច្នេះហើយភាពខុសគ្នារវាងអ្នកមាន និងអ្នកក្រ ត្រង់អ្នកមានគេទទួលការថែទាំពីមជ្ឍានខាងក្រៅប្រកបដោយការធ្វើត្រឹមត្រូវ និងមានផ្នត់គំណិតជោគជ័យ ការគិតត្រូវ ហើយអ្នកក្រវិញទទួលការថែរទាំមិនបានល្អ ហើយផ្នត់គំណិតខុស។
v  គ្មានក្រុមហ៊ុនណាដែលជោគជ័យទេ មានតែធនធានមនុស្សប៉ុណ្ណោះដែលជោគជ័យ។
v  ចូរបង្វឹកខួរក្បាលរបស់យើងឲ្យរៀនផ្តោតទៅលើតែអ្វី ដែលយើងចង់បាន ពិព្រោះអ្វីដែលយើងផ្តោតយើកាន់ឃើញវា​និងទទួលបានកាន់តែកើនឡើង។
v  ច្បាប់ស្រូបទាញនិយាយថា មនុស្សយើងស្រូបទាញចូលមកក្នុងជីវិតរបស់យើងនូវទ្រព្យសម្បត្តិ​ វត្ថុ សម្ភារៈ ឱកាស អ្វីក៏ដោយដែលវាស៊ីគ្នាជាមួយប្រេកង់(លំញ័រ ការសាយភាយ)នៃការគិតរបស់យើង។
v  ចូរស្វែងរកអ្វីដែលយើងស្រឡាញ់ ហើយយកវាមកធើ្វជាអាជីពតែម្តង ពីព្រោះវាធ្វើឲ្យយើងមានភាពរំភើប និងធ្វើការមិនចេះនឿយហត់។
v  វាគ្មានដែនកំណត់នោះទេ សម្រាប់លទ្ធភាពដែលមនុស្សម្នាក់អាចសម្រេចទៅបាន លើកលែងតែដែនកំណត់ដែលយើងដាក់ឲ្យខ្លួនឯងប៉ុណ្ណោះ។
v  ដើម្បីបង្កើតអាជីវកម្មពីតូចទៅធំប្រកបដោយភាពជោគជ័យគឺៈ
1.     ត្រូវស្គាល់ខ្លួនឯងឲ្យបានច្បាស់
2.     ត្រូវស្គាល់ពីអតិតិជនគោលដៅ
3.     ត្រូវស្គាល់ពីគូប្រគូតប្រជែងឲ្យបានច្បាស់
4.     ត្រូវស្គាល់ពីប្រភេទនៃផលិតផល ឬសេវាកម្ម
v  ប្រសិនបើយើងអានសៀវភៅបាន១០០ក្បាល សូមកុំភ្លេចធ្វើដំណើរបានប១០០ម៉ែតៈ គឺរៀនបណ្តើរធ្វើការបណ្តើរ ឬរៀនផងអនុវត្តន៍ផង​​(ម៉ៅសេងតុង)
v  ការរៀបចំផែនការបានល្អតែមិនធ្វើ មិនស្មើរអ្នកដែលមិនបានរៀបចំផែនការបានល្អតែគេអនុវត្តន៍បានច្រើន
v  អ្នកដែលមានគោលដៅ គឺជាអ្នកដែលសម្រេចគោលដៅ។
v  អ្នកដែលមិនសម្រេចគោលដៅ គឺជាអ្នកដែលមិនមានគោលដៅ។

v  នៅពេលយើងបង្កើតអាជីវកម្មមួយយើងត្រូវមាន
 

Product                                                                                        Custermer
   _ ល្អខុសពីគេ                                                                                _ នណារជាអតិថិជន?
                                                                                                                        _ នៅឯណា?
                                                                                                       _ តើអតិថិជនគ្រប់គ្រាន់ទេ?



​​​​  ចំណូល ­- ចំណាយ = ចំនេញ ឬខាត


  នៅពេលក្រុមហ៊ុនខាត ឬដួលរលំដោយសារ
-        ​​​​​​គេលួច
-        គេអត់សងលុយ
-        ខ្ជះខ្ជាយ (ទាំងពេលវេលាទាំងរបស់របរ)
-        ស្រកគីឡូ
-        បាក់បែក

ទស្សនៈរបស់កាំប្រមា មានបីសំខាន់ៗទាក់ទងនិងអាជីវកម្ម
មុននិងបង្កើតអាជីវកម្មត្រូវឆ្លើយសំនួរសំខាន់បីខាងក្រោមសិន
1.     Passion តើអ្វីដែលអ្នកមានបេះដូងឆេះឆួលខ្លាំងនៅក្នុងពិភពលោក?
2.     Best at តើអ្វីដែលយើងពូកែជាងគេ?
3.     Income engine តើប្រភពចំណូលនៅឯណា?



Input        +                Process                          =                                Output
 
                                                       
- ធនធានមនុស្ស             - របៀបលក់ធ្វើយ៉ាងម៉េច?              - របាយការណ៍ហិរញ្ញវត្ថុអាចជឿទុកចិត្តបា
-​ ធនធានលុយកាក់         - ជ្រើសរើសបុគ្គលិកធ្វើយ៉ាងម៉េច?  - ចំនេញខាត(ដាក់ចូល១ដុល្លាបានប៉ុន្មានមកវិញ)
- ធនធានពេលវេលា       - គ្រប់គ្រងបុគ្គលិកធ្វើយ៉ាងម៉េច?     - ស្ថាប័ន្ធមានការអនុវត្តន៍តាមច្បាប់ទំលាប់ទេ?
- ធនធានព័ត៏មាន           - ផលិតគ្របគ្រងសន្ធិធិធ្វើយ៉ាងម៉េច?


v  ចំនុចបីសំខាន់នៅក្នុងស្ថាប័ន
ü   Risk Management: ការគ្រប់គ្រងហានីភ័យៈ គឺយើងត្រូវដឹងមុន ហានីភ័យដែលអាចនិងកើតឡើង រៀបចំជាមុននូវ​យុទ្ធសាស្រ្តដើម្បីដោះស្រាយបញ្ហា។
ü   Internal Control: ការគ្រប់គ្រងផ្ទៃក្នុងៈ សំដៅទៅលើយន្តការ ការគ្រប់គ្រងស្ថាប័ន្ធ យើងត្រូវកំណត់គោលការនៅក្នុងស្ថាប័ន្ធ តើបុគ្កលិកត្រូវធ្វើអ្វីខ្លះ មិនត្រូវធ្វើអ្វីខ្លះ? ឬជាការដាក់ Camera សុវត្តិភាព និងប្រព័ន្ធការពារផ្សេងៗ..........។
ü   ផ្តោតទៅលើភាពប្រសើឡើងទាក់ទងនឹងផលិតផល ឬសេវាកម្ម និងការគ្រប់គ្រងដឹកនាំស្ថាប័ន្ធទាំងមូលៈ បង្កើតនូវវប្បធម៌​ និងការយកចិត្តទុកដាក់ទៅលើភាពប្រសើឡើងដើម្បីដើរឲ្យទាន់ការផ្លាស់ប្តូររបស់ពិភពលោក។
v  វប្បធម៌របស់ស្ថាប័ន
*         ក្នុងនាមជាប្រធានក្រុមហ៊ុន គឺធ្វើយ៉ាងណាឲ្យបុគ្កលិក ឬThemរបស់ខ្លួនធ្វើដូចទាយហ៊ាន ពីព្រោះទាយហ៊ានធ្វើការបូជាជីវិតនៅក្នុងសមរភូមិ។
*         រៀនឲ្យដូចនៅសាលាៈ រៀនទាំងម្ចាស់ រៀនទាំងអគ្គនាយក រៀនទាំងកូនចៅរៀនបន្តរហូត។
*         សហការណ៍គ្នាឲ្យដូចក្រុមគ្រួសារ
*         ធ្វើឲ្យមានភាពជឿជាក់ក្នុងនាមជាអ្នកដឹកនាំ

v  ធនធានមនុស្ស៤សំខាន់
1.          ចង់បានអ្វីពីគាត់(បុគ្គលិក)
2.          តើឲ្យគាត់មានជំនាញអី?
3.          តើអ្វីដែលគាត់ត្រូវចេះ ត្រូវដឹង? ៖ បើគាត់ជាអ្នកលក់តើគាត់ត្រូវចេះអី្វខ្លះ ដឹងអ្វីខ្លះពីអតិថិជន?
4.          Attitude: អាកប្បកិរិយាត្រូវ
v  គន្លឹៈដើម្បីជោគជ័យក្នុងការងារត្រូវផ្អែកលើកត្តា២ចំនុច
1.          កត្តាយុទ្ធសាស្ត្រៈ ពាក់ព័ន្ធនិង ចំនេះដឹង ជំនាញ និងប្រព័ន្ធគ្រប់គ្រង.........។
2.          កត្តាចិត្តសាស្រ្តៈ ផ្នត់គំណិត អារម្មណ៍ ការទទួលខុសត្រូវ.......។



No comments:

Post a Comment