Star

Blogger Widgets Blogspot Tutorial

Friday, January 2, 2015

មុននឹង​បើក​មុខជំនួញ តើ​ត្រូវ​សិក្សា​មើល​ពី​ចំណុច​អ្វីខ្លះ?

មុននឹង​បើក​មុខជំនួញ តើ​ត្រូវ​សិក្សា​មើល​ពី​ចំណុច​អ្វីខ្លះ?

RFI
មុខជំនួញ មិនថាតូច ឬ​ធំ តែងតែ​​កើត​ឡើង​​ពី​គំនិត​ថា ចង់​រកស៊ី​លើ​វិស័យអ្វី និង​​ពី​បំណង​ និង​ឆន្ទៈ ចង់​ឲ្យ​គំនិត​នេះ​កើត​ចេញ​ជារូបរាង បង្កើតជា​ផ្លែផ្កា។
មាន​អ្នកខ្លះ មានគំនិត​ចង់​រកស៊ី​លើ​របរណាមួយ​ដែរ​ ប៉ុន្តែ មានចិត្ត​រារែក។ ខ្លះថា ខ្លួន​ចាស់​ពេក​ ហួស​ពេល​រកស៊ី។ ខ្លះទៀត​ថា ការរកស៊ី​ មានការ ប្រថុយប្រថានច្រើន​ពេក។ ធ្វើ​ការ​ឲ្យ​គេ​ជាបុគ្គលិក​ទទួល​ប្រាក់​ខែវិញ មានប្រាក់ចំណូល​ជាប់លាប់ជាង ទៅរកស៊ី ដែល​​ជួនកាល​ ​ចំណេញ ហើយ​​ជួនកាល​ក៏​អាច​ខាត។
ក៏ប៉ុន្តែ ការ​ធ្វើ​ជំនួញ ដែល​​ជោគជ័យ គឺ​ផ្តើម​ចេញ​ពី​ការ​យក​គំនិត​ទាំងប៉ុន្មាន​ដែល​ខ្លួន​មាន មក​ធ្វើ​ការសិក្សា​ឲ្យ​បាន​ច្បាស់លាស់ មុន​នឹង​សម្រេច​​បើក​មុខ​ជំនួញ​ណាមួយ។
មុខ​ជំនួញ​ដែល​ជោគជ័យ​គឺ​​ត្រូវ​មាន​ការ​សិក្សា​​ល្អិតល្ងន់​អំ​ពីទីផ្សារ និង​មានផែនការ​ច្បាស់លាស់។

No comments:

Post a Comment