Star

Blogger Widgets Blogspot Tutorial

Saturday, January 17, 2015

គំណិតដកស្រង់ចេញពីរឿងសាមកុក សម្តីមាស និងការស្រាវជ្រាវផ្សេងៗ

  • ត្រូវលាងសម្អាតចិត្ត ឲ្យច្រើនជាងសំអាតកាយ (ជួគឺលាង ខុងមិញ)។  
  • ដឹងតែពីខំប្រឹងប្រែងស្លាប់ក៏មិនស្តាយ (ជួគឺលាង ខុងមិញ។
  • ស្លាប់មិនគួរឲ្យក្លាចទេ ស្លាប់គឺខ្យល់ត្រជាក់ស្រួល នៅពេលរាត្រីក្ដៅធ្វើឲ្យដេកលក់ស្រួល (ឆាវ ឆាវ)។
  • មនុស្សលោកថ្ងៃមុនមើលខ្ញុំខុស ថ្ងៃនេះក៏មើលខ្ញុំខុស ថ្ងៃមុខប្រហែលជានៅតែមើលខ្ញុំខុសទៀត ប៉ុន្តែខ្ញុំនូវតែខ្ញុំ ខ្ញុំមិនដែលក្លាចគេមើលខ្ញុំខុសទេ (ឆាវ ឆាវ)។
  • បរាជ័យគឺជារឿងល្អ សម្រាប់ជោគជ័យ (ឆាវ ឆាវ)។
  • អ្នកឆ្លាតធ្វើការងារពិត ឯអ្នកល្ងង់ដណ្តើមឈ្មោះ (សឺម៉ាអ៊ី ចុងតា)។
  • ផឹកស្រាច្រៀងរាំ តើមួយឆាកជីវិតមានប៉ុន្មានដង (ឆាវ ឆាវ)។
  • ហេតុអ្វីបានជាបាទជើងសមុខ (ឆាវ ឆាវ)។
  • ដើរកាត់ភ្នូរខ្មោចទើបដឹងថាខ្លួនឯងនៅរស់​ (ឆាវ ឆាវ)។​
  • ចូរធ្វើអ្វីៗក្នុងថ្ងៃនេះឲ្យបានល្អចុះ ឧបនិស្ស័យនៃសេចក្តីល្អ នឹងមានដល់ថ្ងៃស្អែកជាប្រាកដ ត្រូវចងចាំថា «ឧបនិស្ស័យល្អកំដរជីវិត»
  • ពាក្យដែលបានសន្យាប្រែក្លាយទៅជាចៅហ្វាយនាយ ត្រូវធ្វើតាមការនិយាយកុំមើលងាយពាក្យសច្ចៈ។
  • សច្ចៈជាមរតកសំខាន់ណាស់ អ្នកយល់ច្បាស់រមែងរក្សា
  • បាចភក់ដាក់គ្នាសុទ្ធតែប្រឡាក់ ជឿជាក់ចាំចង កុំប៉ងឈ្លោះ កុំបញ្ឈឺចិត្ត ធ្វើល្អកេរ៍ឈ្មោះពិរោះក្រៃ។
  • គ្រោះបង្ករមកជាលាភ រីឯលាភបង្ករមកជាគ្រោះ(សឺម៉ាអ៊ី ចុងតា)
  • ​​​​​​​​​​ឱកាសកើតឡើងនៅពេលមានការគម្រាមកំហែង
  • ដីភក់បៀកជញ្ជាំងមិនជាប់មែន (សឺម៉ាអ៊ី ចុងតា)
  • ស្រមោចអង្រួនដើមឈើធំ (សឺម៉ាអ៊ី ចុងតា)​
  • ទឹកសន្សើមពេលព្រឹក លុបបំបាត់ទុក្ខពីម្សិលមិញ ​ (ឆាវ ឆាវ)​
  • បានម្ចាស់ល្អ តែមិនបានពេលវេលាល្អ (ស៊ូ ជីង)
  • ខ្ញុំដកដាវតែមួយលើក ប៉ុន្តែខ្ញុំសំលៀងវាជាង១០ឆ្នាំមកហើយ (សឺម៉ាអ៊ី ចុងតា)​
  • ចេះប្រើពាក្យពេចន៍ពិរោះមានអីអស្ចារ្យ ចេះមើលកាលះទេសះទើបជាមនុស្សកំពូល(សឺ ម៉ាអ៊ី)
  • សុខចិត្តឲ្យអ្នកដ៍ទៃក្បត់ខ្លួនឯង ប៉ុន្តែមិនឲ្យខ្លួនឯងក្បត់អ្នកដទៃ ​ (លីវ បី)​
  • សុខចិត្តឲ្យខ្លួនឯងក្បត់អ្នកដ៍ទៃ ប៉ុន្តែមិនឲ្យអ្នកដទៃក្បត់ខ្លួនឯង (ឆាវ​ ឆាវ)
  • ខ្ញុំដើរយឺត ប៉ុន្តែខ្ញុំមិនដែលថយក្រោយទេ
  • កុំបោះបង់សំពៅ ទៅយកក្បូន។
  • បើសិនអ្នកកើតមកក្រ វាមិនមែនជាកំហុសរបស់ទេ តែបើសិនស្លាប់ទៅវិញក្រវាជាកំហុសរបស់អ្នក (បីលហ្កែត)។
  • អំពើអាក្រក់ចារលើដំថ្ម អំពើល្អចារលើដីខ្សាច់។
  • ត្រូវបណ្តាសារទាវតា។
  •  
  • ក្តាមមិនសក​ ក្តាមនោះក៏មិនធំដែរ តែបើក្តាមសកវាក៏ទទួលការឈឺចាប់ដែរ។
  • បុគ្គលសាបព្រោះពូជណា រមែងបានច្រូតកាត់ពូជនោះ។
  • ត្រូវចាំថាអតីតកាលមិនស្មើរអនាគតទេ​ មានតែពេលនេះប៉ុណ្ណោះដែលវាកំណត់នូវអនាគតច្រើនជាង។
  • ធ្វើការឲ្យហត់នឿយដោយខ្លួនឯង ជាជាងហត់នឿយដោយការងារ( Jim run ជនជាតិUSA Motivation speaker)
  • ចំណេះដឹងទូទៅផ្តល់ការងារដល់អ្នក( Jim run ជនជាតិUSA Motivation speaker)
  • ភាពជាអ្នកក្បាលរឹង គឺជាចំនែកមួយនៃអ្នកឈ្នះ(ដូណូឆ្នាំ មហាសេដ្ឋីជនជាតិUSA)
  • ជោគជ័យ មិនមែនជាជោគវាសនាទេ។
  •  
  • ត្រូវដើរទៅមុខជានិច្ច ដ៏រាបណាជ័យជំនះមិនទាន់មកដល់ទេ អ្នកកុំឈប់ឲ្យសោះ។
  • ផ្លូវ គឺយើងជាអ្នកជ្រើសរើស ចិត្ត គឺជាអ្នកសម្រេច សូមកុំស្តាយក្រោយ ហើយដើរទៅមុខជានិច្ច និងធ្វើឲ្យល្អ(កុំសន្យាបើអ្នកធ្វើមិនបាន កុំស្តាយក្រោយ បើអ្នកសម្រេចចិត្តហើយ)។
  • ត្រូវគិតឲ្យបាន១០០០ដងមុនពេលសម្រេចចិត្ត តែបើសម្រេចចិត្តរួចហើយកុំត្រឡប់ក្រោយឲ្យសោះ បើទោះបីមានការលំបាក១០០០ជំពូកក៏ដោយ។
  • រៀនហើយមិនរំលឹកស្មើរនឹងភ្លេច តាំងចិត្តហើយមិនធ្វើស្មើរនឹងបរាជ័យ(ជូគឺលាង ខុងមីញ)
  • បរាជ័យ តែម្យ៉ាងកើតមកពីពេលដែលយើងបំភ្លេចឧត្តមគតិ គោលបំណង និងគោលការណ៍របស់យើង។
  • ចំណុចដែលឪពុកម្តាយគួរបង្រៀនដល់កូនគឺ គុណធម៏ និងលុយ(ចេះចាយ ចេះរក)។
  • ជីវិតគឺជាកន្លែងសិក្សា រៀនពីការលំបាក រៀនពីការបរាជ័យ រៀនពីការជោគជ័យ។
  • គំណិតគឺជាចំណុចចាប់ផ្តើមរាល់ភ័ព្វសំណាងទាំងអស់។
  • អានសៀវភៅច្រើនមិនប្រាកដក្លាយជាអ្នកប្រាជ្ញទេ តែក៏គ្មានអ្នកប្រាជ្ញណាដែលមិនកើតពីការអានសៀវភៅដែរ (ជូគឺលាង ខុងមីញ)
  • ទោះបីដំណើរជីវិតរបស់ខ្ញុំដើរមិនលឿនដូចគេ និងស្ថិតលើផ្លូវលំបាកគ្រប់យ៉ាង ​ប៉ុន្តែខ្ញុំនិងខំប្រឹងដើររហូតដល់គោលដៅដែលខ្ញុំបានកំណត់ ។
  • បើសិនជាអ្នកយល់ថាអ្វីមួយត្រឹមត្រូវហើយ សូមអ្នកកុំខ្វល់ពីសម្តីអ្នកដទៃ សូមអ្នកធ្វើការឆ្ពោះទៅកាន់គោលដៅរបស់អ្នកចុះ ។
  • ពស់តូច តែអាចចឹកមនុស្សធំស្លាប់ (ព្រះសម្មាសាម្ពុទ្ធ)
  • ផ្កាភ្លើងតូចមួយ អាចដុតបំផ្លាញផ្ទះដ៏ធំមួយបាន (ព្រះសម្មាសាម្ពុទ្ធ)
  • សម្ដីមាស
    ១-ត្រូវខំហាត់ហ្វឹកហ្វឺនចរិយាមនុស្សឱ្យដល់ខ្លួនយើងនឹងមនុស្សដែលនៅ​ជុំវិញយើង ដើម្បីបង្ហាញនូវការដឹងគុណឱ្យដល់មនុស្សពីមុនៗមក ដែលបានបង្កើតយើង។ADDISON
    ២- មិត្តត្រូវសង្ស័យចំពោះមនុស្សដែលប្រកាសប្រាប់គេថា : ត្រូវតែកែប្រែ​ភាសាឱ្យបានល្អឡើង។ ការពិតគឺគេរកមធ្យោបាយបង្កើតជាមួយនឹងពាក្យ​សម្ដី តែលទ្ធផលវិញ គឺគេមិនចេះបង្កើតជាមួយនឹងគំនិតគេឡើយ។AUGUSTIN
    ៣- មិត្តកុំស្មានថា : មនុស្សយើងដល់ពេលស្លាប់ទើបដាក់ទានធើ្វអំណោ-​យដល់គេ បើនិយាយឱ្យចំទៅ មនុស្សស្លឈាមជិតស្លាប់ទៅហើយយក​ ទ្រព្យគេមកធើ្វអំណោយជាជាងយកទ្រព្យផ្ទាល់ខ្លួនឯង។BACON
    ៤- សេចក្ដីកំណាញ់របស់ឪពុកម្ដាយចំពោះកូនចៅ គឺជាកំហុសមួយដែល​មិនអាចអត់ឱនបាន។ កំហុសនោះវានាំឱ្យកូនអស់សង្ឃឹម នាំឱ្យ​កូន​អស់​តម្លៃ នាំឱ្យកូនចេះបោកប្រាស់ នាំឱ្យកូនចងមិត្តភក្ដិនឹងមនុស្សអាក្រក់​ៗ​កាលណាកូនធំឡើងមានលុយកាក់ វាទៅអាវាសែស៊ីចាយផ្ដេសផ្ដាស​ខុស​ខ្នាត ទៅជាបំផ្លាញទ្រព្យសម្បត្តិ។ ក្នុងរឿងនេះ អាកប្បកិរិយារបស់ឪពុក​ម្ដាយចំពោះកូនត្រូវប្រយ័ត្នមែនទែន  ត្រូវរក្សាអំណាចឱ្យបាន ជាជាងរក្សា
    លុយ។ BACON
    ៥- គឺផលប្រយោជន៍តូចតាចនេះហើយ ដែលវានាំឱ្យថង់ប្រាក់ធ្ងន់ ពី​ព្រោះ​វាមកដល់ញឹកញាប់ ជាជាងផលប្រយោជន៍ធំដែលវាកម្រមកដល់។
     ៦- នៅក្នុងករណីខ្លះនៃជីវិតមនុស្ស គេអាចទ្រាំបានតែមិត្តសំឡាញ់​ដែល​រស់នៅជិតគ្នាទេ។ ពាក្យសម្ដីលួងលោមធើ្វឱ្យដំបៅកាន់តែឈឺចាប់ថែម​ហើយបង្ហាញនូវការស៊ីជម្រៅថែម ។
     ៧- ទឹកមុខនៃមនុស្សសប្បុរសស្មោះត្រង់ មានសភាពភ្លឺថ្លាណាស់។
     ៨- មនុស្សយើងបន្តិចម្ដងៗ ត្រូវឱ្យមានទស្សនៈខ្ពង់ខ្ពស់ខាងការល្អនឹង​ការ​អាក្រក់។ ពីទស្សនៈនេះមក មនុស្សអាចមើលឃើញច្បាស់នូវចរិយាល្អិត​ល្អោច នឹង ចរិយាធំដុំ ប៉ុន្តែវាមិនអាចមានចរិយាហើយគ្មានយុត្តិធម៌ ហើយ​ក៏មិនអាចមានយុត្តិធម៌ហើយគ្មានមេត្តាដែរ។BATAILLE
     ៩- មិត្តភាពប្រៀបបាននឹងដើមឈើដែលដុះល្អជានិច្ច វាទើបតែមានផ្កា​វាមានផ្លែតែម្ដង ។ JACQUES HENRI
    ១០-មនុស្សស្រីមិនចាំបាច់ឱ្យទៅជាអ្នកជ្រាជ្ញទេប៉ុន្តែបើតាមយោបល់ខ្ញុំវាបែបដូចជាមិនទាន់គ្រប់គ្រាន់ បើគ្នាមិនបានបើកខួរក្បាលធំប្រកបដោយ​ការរំភើបចិត្តខ្ពង់ខ្ពស់ស្អាតបានខាងសិល្បៈ សិល្បៈគឺជាការបន្ថែមឱ្យគ្រប់
    ដល់ជីវភាពខ្ពង់ខ្ពស់ដូចគ្នានឹងកិត្តិយសគឺជាការបន្ថែមឱ្យគ្រប់ដល់ក្រមច្បាប់ ។   BOURGET
    ១១-មនុស្សយើងស្ទើរតែទាំងអស់គ្នាកើតមកដោយសារមានជាតិពីកំណើត​ខ្លះ ហេតុនេះបានជាមានស្លាកស្នាមនៅមុខមាត់។SAVARIN
     ១២- យើងត្រូវយកចិត្តទុកដាក់សម្លឹងមើលមនុស្សដែលកំពុងតែខំ ​ប្រឹង​ធើ្វ​ការដោយស្ងាត់ស្ងៀម លាតត្រដាងអស់នូវថាមពលរបស់ខ្លួន។ មកអំពី​អាកប្បកិរិយាវិរបុរស ដោយស្ងាត់ស្ងៀមនឹងអាថ៌កំបាំងនេះហើយ ដែល​សាកលលោកចេះតែដើរទៅមុខនឹងធរមានបាន ។BRULAT
     ១៣- យើងទាំងអស់គ្នាគប្បីប្ដេជ្ញាចិត្តថា : មុននឹងបំពេញកិច្ចការអ្វីឱ្យសព្វ​គ្រប់ទាំងអស់ គេមិនអាចបោះចោលករណីកិច្ចរបស់យើងទេ ទោះបីករណី-​យកិច្ចនោះយ៉ាងណាក៏ដោយ។
     ១៤-​ មានពេលខ្លះមនុស្សពាលក៏ធើ្វអំពើល្អដែរ : គេអាចនិយាយថា : នេះ​គឺជាការមួយដែលមនុស្សពាលចង់ដឹងឱ្យច្បាស់លាស់ថា : តើអំពីល្អនេះ វា​នាំឱ្យមនុស្សត្រង់សប្បាយចិត្តឬទេ ។CHAMFORT
     ១៥-មនុស្សល្ងង់មានពេលខ្លះឆ្លាតវាងវៃនាំឱ្យគេឆ្ងល់ ហើយគេភ្ញាក់ផ្អើលដូចគ្នានឹងសេះអូសរទេះហើយផាយ ។
     ១៦- កាលណាគេមានគំនិតថា : បណ្ដាមនុស្សមិនសូវរំភើបចិត្តបំផុត គឺជា​មនុស្សសប្បាយចិត្តបំផុត ខ្ញុំនឹកទៅដល់ពាក្យភាសិតឥណ្ឌាថា : (អង្គុយ​គ្រាន់បើជាងឈរ ដេកគ្រាន់បើជាងអង្គុយប៉ុន្តែ សូវស្លាប់វាគ្រាន់បើជាង​រឿងអស់នេះ)
     ១៧- អ្នកណាគ្មានលក្ខណៈ គឺមិនមែនជាមនុស្ស នោះគឺជាវត្ថុទៅវិញ។
     ១៨- គំនិតវាលួងលោមនឹងកែប្រែកិច្ចការទាំងអស់ មានពេលខ្លះគំនិត​វា​បំផ្លាញយើង មិត្តត្រូវទាមទារឧសថដើម្បីព្យាបាលការបំផ្លាញនោះ ហើយ​គំនិតវានឹងផ្ដល់ឱ្យមិត្តបានល្អ ។
     ១៩- បណ្ដាច្បាប់នៃការសម្ងាត់ នឹង ការប្រគល់ឱ្យនៃការសម្ងាត់គឺវាដូច​គ្នា។
     ២០- កាលណាចង់ឱ្យគេសប្បាយចិត្ត យើងត្រូវដោះស្រាយដើម្បីឱ្យ​មនុស្សដែលមិនដឹងអ្វីទាំងអស់ ហើយចេះតែបង្គាប់បញ្ជាយើងនូវប្រការ​ដែលយើងបានដឹងរួចហើយ ។
     ២១- មានប្រការពីរដែលត្រូវហ្វឹកហ្វឺនឱ្យធ្លាប់ ដើម្បីកុំឱ្យមើលឃើញនូវ​ជីវិត​ដែលថាគ្មានអ្នកណាទ្រាំរួចនោះ   គឺបណ្ដាការបំផ្លាញនៃពេលវេលា   នឹង​ សេចក្ដីអយុត្តិធម៌របស់មនុស្ស ។
    ២២- បណ្ដាចរិតខ្ពស់ហួសហេតុពេក វានាំឱ្យមនុស្សម្នាក់មិនបានស្រប​និង​សង្គមមនុស្ស គេមិនដែលទៅផ្សារដោយប្រាក់ទាំងណែនៗនោះទេ គេយក​ប្រាក់តិចតួចប៉ុណ្ណោះ។
    ២៣- អពមង្គលគួរឱ្យខ្លាចតែនៅពេលចាប់ផ្ដើមទេ : កាលណាត្រូវស៊យ​សៀវដល់កម្រិតហើយ ក្នុងពេលចាកចេញពីផែនដីទៅគេប្រទះឃើញ​តែ​តំបន់សុខសាន្តភ្លឺថ្លា ។CHATEAUBRIANT
    ២៤- ទោះបីគេក្បត់យើងក៏ដោយ ក៏យើងនៅតែសប្បាយរីករាយស្រួល​ជា​និច្ច បើកាលណាយើងបានតាំងចិត្តជាអ្នកសប្បាយហើយ។
    ២៥- មិត្តគប្បីប្រឹងប្រែឱ្យមានគុណសម្បត្តិធំដុំ គេនឹងបោះចោលឱ្យមិត្រ​នូវ​គុណវិបត្តិ ។  CHEMIER
    ២៦- មិត្តកុំគប្បីបង្ហាញនូវការឆ្លាតវាងវៃ ឬ ប្រាជ្ញប្រាយឱ្យជាងមនុស្សដែល​នៅជាមួយ មិត្តត្រូវទុកការចេះដឹងរបស់មិត្តជានាឡិកាមួយដាក់ក្នុងហោប៉ៅ​អាវផ្សេង ហើយកុំដកយកចេញមកក្រៅឬមួយឱ្យរោ គ្រាន់តែឱ្យខ្ញុំដឹងថា​មាននាឡិកាបានហើយ ។CHESTERFIELD
    ២៧- មិនមែនជាមនុស្សបញ្ញា   ដើម្បីតែមានយោបល់ច្រើនដូចគ្នា  នឹងមិន​មែនជាឧត្តមសេនីល្អ ដើម្បីតែមានពលទាហានច្រើននោះទេ ។
    ២៨- ខ្ញុំដឹងច្បាស់ថា : ព្រលឹងនីមួយៗត្រូវទប់ទល់នឹងការសាកល្បង តស៊ូ​នឹងផ្ទាញ់ខ្លួនឯង ក្នុងពេលនោះហើយ អាចជួយគ្នាទៅវិញទៅមក ។CHANNING
    ២៩- សេចក្ដីគួរសមពិតប្រាកដគឺជាការប្រុងប្រយ័ត្នជានិរន្តរដល់សេចក្ដី​ត្រូវ​ការនៃមនុស្ស ដែលរស់នៅជុំវិញយើង ។CHATAM
    ៣០- តណ្ហាមួយដ៏ពិតប្រាកដហើយឈឺចាប់គឺនៅ មេដំបែមានពឹសពុល​កប់​នៅក្នុងព្រលឹងយ៉ាងជ្រៅ ហើយវានឹងធើ្វឱ្យខូចនំនៃពពួកទេព្តា ។CHATEAU BRIAND
    ៣១- ភាពធំដុំខ្ពង់ខ្ពស់ដូចជាក្លិនក្រអូប ចំពោះមនុស្សធំដុំខ្ពង់ខ្ពស់ក្លិន​ក្រអូប គេមិនសូវរំភើបចិត្តទេ។CHRISTINE DE PISAN
    ៣២- កាលណាគេប្រើមនុស្ស «ត្រូវស្គាល់ខ្លួនឯង» មិនមែនសម្រាប់តែ​បន្ទាបភាពឆ្មើងឆ្មៃរបស់គេទេ ក៏ប៉ុន្តែដើម្បីឱ្យស្គាល់នូវតម្លៃរបស់ខ្លួន។CICERON
    ៣៣- មនុស្សដែលធើ្វឱ្យខូចខ្លួនឯងគឺ តាំងពីគេមាននៅក្នុងបេះដូង​គេ នូវគំនិតមួយដែលគេបង្ខំចិត្តលាក់ទុក។CONSTANT DE REBECQUE
    ៣៤- ការនិយាយស្ដីរួសរាយនៃមនុស្សភាគខ្លះ គឺមកអំពីការចុះចាញ់​ដោយ​គេនៅស្ងៀមមិនបាន ។
    ៣៥- ជីវិតរស់នៅគេមិនអាចទ្រាំបានទេ បើត្រូវតែយោគយល់ឱ្យអ្នកដទៃ​ទាំងអស់នូវប្រការដែលគេឱ្យច្បាប់ធើ្វ ។COURTELINE
    ៣៦- ជាការគួរឱ្យចំឡែកណាស់ ក្នុងពេលដែលមិត្តទុកឱ្យមនុស្សស្និទ្ន​ស្នាលនៅនឹងជណ្ដើរ បើមិត្តឡើងពីជាន់ទី១ទៅជាន់ទី៥! ។DURUY
    ៣៧- បើមនុស្សម្នាក់អាចធើ្វសន្ទរកថាមួយល្អជាងអ្នកផ្សេង ឬក៏បង្កើតនូវ​ប្រព័ន្ធអ្វីមួយចំឡែកល្អដើម្បីចាប់កណ្ដុរ ទោះអ្នកនោះនៅក្នុងព្រៃជ្រៅយ៉ាង​ណាក៏ដោយ ក៏គេអាចរកផ្លូវឃើញទៅដល់ផ្ទះអ្នកនោះដែរ ។EMERSON
    ៣៨- មានមនុស្សភាគច្រើនពិបាកចិត្តដោយមតិមហាជន អំពីវត្ថុនានា តែ​មិនមែនមកអំពីវត្ថុនោះទេ ។EPICTETE
    ៣៩- មិត្តគប្បីជ្រើសរករបៀបមួយដោយខ្លួនឯង សម្រាប់ធើ្វជាគន្លង​ច្បាប់​ហើយដើរតាមឱ្យទៀងទាត់ ទោះនៅក្នុងសង្គមមនុស្ស ឬនៅតែម្នាក់ឯង​ក៏​ដោយ​ ។
    ៤០- ចាប់ផ្ដើមនៃគុណទាំងឡាយ គឺការស្ទោះយោបល់នឹងការប្រកែក​សន្ទនា ទីបញ្ចប់គឺបានចម្រើនល្អនឹងមានខន្តី ។
    ៤១- មានមនុស្សច្រើនណាស់ លួងលោមខ្លួនអំពីការឈឺចាប់នៃអ្នកដទៃ​ដោយការសប្បាយដែលបានទាយទុកមុននៃអារម្មណ៍នោះ ។
    ៤២- មានប្រភពពីនៃអំពើអាក្រក់ដែលការឆ្លាតវាងវៃ គួរបានជៀសវាងឱ្យ​ឆ្ងាយគឺ តណ្ហាច្របល់នឹងសេចក្ដីបារម្ភរេចរិល ។DROZ
    ៤៣- គេអាចទៅដល់សេចក្ដីសប្បាយតែដោយសារការប្រមែប្រមូលដោយ​យកចិត្តទុកដាក់នូវសុភមង្គលរាយរងនានា ។
    ៤៤- សមត្ថភាពនៃចំណង់ គឺជាដើមទុនដ៏ត្រឹមត្រូវតែមួយ ដែលគេអាច​មាននៅក្នុងជីវិត។ ការពិតគ្មានអ្នកមានណាដែលគ្មានសមត្ថភាពនេះទេ។​
    ៤៥- បណ្ដាករណីយកិច្ចបានវាស់វែង ជាធម្មតាដោយសារការប្រៀបធៀប​នឹងការទាក់ទងដែលវាចង់ភ្ជាប់រវាងមនុស្សនិងមនុស្ស ។
    ៤៦- បើវាស់កម្រិតសុភមង្គលរបស់មនុស្សទៅតាមតែចំនួន និងការសប្បាយរបស់គេនៅក្នុងជីវិត ប៉ុណ្ណោះ ក៏អាចថាជាគ្រប់គ្រាន់បានដែរទោះបីខុស​គ្នា​ក៏ដោយ។ អ្នកណាមានសេចក្ដីសប្បាយតិច តែការរំភើបទៅជា ខ្លាំងបំផុត​គេយល់ឃើញសប្បាយសម្បើមណាស់នូវប្រការដែលអ្នកផ្សេងមើលមិន​ឃើញ ឬមិនដែលបានឃើញទាស់តែសោះ ចំពោះប្រការនេះ ធម្មជាតិ​បាន​ធើ្វករណីយកិច្ចគ្រប់គ្រាន់ចំពោះស្រ្តីម្ដាយទូទៅ ។FONTENELLE
    ៤៧- វាមិនគួរទេចំពោះមនុស្សស្មោះត្រង់ ដែលច្រើននូវសំណល់មិត្ត​ភាព​ចាស់ដែលផុតរលត់ទៅហើយ ដើម្បីបំពេញនូវកំហឹងដែលទើបនឹងកើត​ឡើងថ្មី ។FENELON
    ៤៨- បណ្ដាសត្រូវពិតប្រាកដដែលរស់នៅជាមួយនឹងយើង យើងគប្បី​បំបាត់ឱ្យអស់ពីបេះដូង នូវសេចក្ដីលោភ សេចក្ដីកំណាញ់ នឹងការឈ្នា​នីស​នោះយើងនឹងអាចស្ថាបនានូវសណ្ដាប់ធ្នាប់ ការសម្របសម្រួលដែលជា​ប្រការអាចគ្រប់គ្រងនៅក្នុងសង្គមមនុស្ស មនុស្សទាំងអស់នឹងទៅជាមិត្ត។
    ៤៩- បណ្ដាសេចក្ដីប្រាថ្នា គឺគ្រាន់តែជាពាក្យស្នើសុំ ដែលកើតឡើងពីចម្កួត​របស់មនុស្សយកទៅបង្ហាញវាសនា ប៉ុន្តែដោយសារការមិនយកចិត្តទុក​ដាក់ ម្ល៉ោះហើយវាសនាក៏វាមិនរស់រានទៅទៀត ។FENELON
    ៥០- សេចក្ដីសាទរគឺជាមនោសញ្ចេតនានៃសេចក្ដីស្នេហា ហើយស្នេហា​គឺ​ជាសេចក្ដីសាទរនៃជំនឿ។ FIGUIERE
    ៥១- ក្នុងពេលជក់ចិត្តនឹងគ្រឿងសំណល់អ្វីមួយ ខ្ញុំច្រើនតែនឹកឃើញ​ដល់​ភ្នែកអ្នកសុំទាន ដែលខំសម្លឹងខ្ញុំមិនពព្រិច ។
    ៥២- ពេលវេលាគឺជាចង្កោមទុក្ខយូរអង្វែង បានជាពេលវេលាវាផ្លាស់ប្ដូរ​ជានិច្ច ។
    ៥៣- ចិត្តសប្បុរស គឺជាអាវុធស្មារតីខ្លាំងបំផុត ដែលធម្មជាតិបានបង្កើត​មក​ឱ្យយើងប្រើប្រាស់ ដើម្បីយកឱ្យបានដោយងាយនូវភាពសុក្រិតរបស់មនុស្ស ។FINOT
    ៥៤- បណ្ដាពាក្យសរសើរដែលត្រូវគេទាត់ចោល បើចេះរបៀបត្រឡប់​ជា​មានកម្លាំងខ្លាំងទៅវិញ ហើយវាក៏អាចរាបសាល្អបើទុកជាឱ្យទៅតាមកាលៈ​ ទេសៈធម្មតា ប៉ុន្តែគប្បីរក្សាទុកតែប្រការណាដែលសមរម្យប៉ុណ្ណោះ ។FONTENELLE
    ៥៥- ទ្រឹស្ដីជាកំពូលខាងចរិយាសាស្រ្ត អាចជំនួសពាក្យស្លោកដទៃទៀតគឺ:​«មិត្តមិនគប្បីធើ្វអ្វីឬនិយាយអ្វីដែលមិត្តមិនចង់ឱ្យគេដឹងឮ»
    ៥៦- ការគួរសម គឺជាការលាតត្រដាងបង្ហាញ ឬការធើ្វតាមនៃគុណធម៌​សង្គម បើគួរសមពិតប្រាកដ គឺជាការលាតត្រដាងបង្ហាញបើគួរសម​បោក​ប្រាស់គឺជាការធ្វើតាម ។ ហើយបណ្ដាគុណធម៌សង្គមគឺជាគុណធម៌​ដែល​ធើ្វឱ្យយើងមានប្រយោជន៍ ហើយឱ្យបានស្រួលជាមួយនឹងមនុស្សដែល​នៅ​ជុំវិញយើងផង ។
    ៥៧- កិត្តិយសគឺជាសុភមង្គលនៅក្នុងលោកនេះ ដូចគ្នានឹងការជួយ​សង្រ្គោះ គឺជាសុភមង្គលនៃលោកនាយ : កិត្តិយសគឺជាកលល្បិចនៃអ្នក​វាងវៃក្នុងករណីមានអំពើអាក្រក់មកបៀតបៀនខ្លួន ។DUCLOS
    ៥៨- មនុស្សមិនស្មោះត្រង់ហើយធើ្វជាស្មោះត្រង់ គឺជាមនុស្សក្លែងខ្លួន​បន្លំ​កំហុសរបស់អ្នកដទៃ ក៏ដូចកំហុសរបស់ខ្លួនឯងដែរ។ មនុស្សស្មោះត្រង់​គឺជាមនុស្សដែលស្គាល់កំហុសរបស់ខ្លួន ហើយហ៊ានទទួលកំហុសថែម​ទៀត ។ LA ROCHEFOUCAULD
    ៥៩- ផ្ដន្ទាទោសដោយកំហឹង មិនមែនជាការដាក់ទណ្ឌកម្មទេ គឺជាការ​សង​សឹកទៅវិញ ។ LAROUSSE ROCHEFORT
    ៦០- បើមិត្តចង់ឱ្យគេជឿមិត្តថា ជាអ្នកពូកែ អ្នកល្អ មិត្តមិនត្រូវនិយាយអ្វី ទាំងអស់ ។  PASCAL
    ៦១- ឱ! ព្រេងវាសនាវាស្អប់រត់ចោលខ្ញុំ ពាក្យនេះមនុស្សណាក៏និយាយ​គ្រប់គ្នាទាំងអស់គ្រប់ពេលវេលា ។LA FONTAINE
    ៦២- មនុស្សកាចសាហាវគឺចូលចិត្តបោកប្រាស ប្រញាប់ប្រញាល់ដើម្បី​លបលួច ដើម្បីលើកជើងផ្គាប់តម្រូវចិត្តគេ ឆ្លាតវាងវៃលាក់លៀម ចូលចិត្ត​ប្រព្រឹត្តអំពើផ្ទុយនិងកិត្តិយសនិងសតិសម្បជញ្ញៈ FENELON
    ៦៣- ព្រេងសំណាងតាមធម្មតា គឺជាបណ្ដាស្រ្តីអ្នកមាន គេចាយវាយផ្ដេស​ផ្ដាសធើ្វឱ្យរលាយផ្ទះសម្បែង ដែលកន្លែងនោះហើយបាននាំមកឱ្យគេនូវ​ទ្រព្យសម្បត្តិទៅថ្ងៃមុខ ។  CHAMFORT
    ៦៤- រូបសម្រស់នាំឱ្យល្អមើល បញ្ញានាំឱ្យសប្បាយរីករាយ ការភ្ញាក់ផ្អើល​នាំឱ្យមានតណ្ហា មានតែចិត្តល្អទេ ដែលអាចរក្សាហើយចងវាទុក ។PETRARQUE
    ៦៥- ជើងមិនមែនជាភ្នែកទេ ភ្នែកក៏មិនមែនជាជើងដែរ ប៉ុន្តែទាំងពីរមុខ​នេះ​គឺនៅនឹងខ្លួនមនុស្ស អ្វីណានាំឱ្យអន្តរាយដល់ជើងក៏វាមានឥទ្ធិពលមិនល្អ​ដល់ភ្នែកដែរ ។SAINT PAUL
    ៦៦- មនុស្សកំណាញ់ គ្មានធើ្វប្រយោជន៍អ្វីដល់អ្នកណាទាំងអស់ហើយវា​ជាសត្រូវលេខមួយរបស់វា ។LA BRUYERE
    ៦៧- ជាមិត្តជាភក្តិហើយ ទោះបីមនុស្សនោះធើ្វទាស់ចិត្តយើង១០០ដងក៏​ដោយ តែជួយឱ្យយើងមានប្រយោជន៍ម្ដងក៏គ្រប់គ្រាន់ហើយ ។Mme SWETCLINE
    ៦៨- ការអានសៀវភៅល្អៗមិនខុសណានឹងការសន្ទនាជាមួយ មនុស្ស
    ស្មោះត្រង់ប្រពៃមានបញ្ញា នៃសតវត្សមុនៗដើម្បីស្ទោះយោបល់ហើយ​ក៏ជា​ ការសន្ទនាពិចារណាយ៉ាងជ្រៅជ្រះបញ្ជាក់ឱ្យយើងមានសត្យារម្មណ៍ ខ្ពង់​ខ្ពស់ ។DESCARTES
    ៦៩- គ្រាប់ពេជ្រមានតម្លៃយ៉ាងណា តម្លៃមនុស្សក៏ដូច្នោះដែរ ។ ប៉ុន្តែគ្រាប់​ពេជ្រវាមានទំហំ វាភ្លឺ វាបានគេឆ្នៃល្អ ហើយវាមានតម្លៃជាក់លាក់ច្បាស់​លាស់ ប៉ុន្តែបើខុសពីទំហំនេះវិញ វានឹងក្លាយទៅជាគ្មានតម្លៃគ្មានអ្នកណា​ទិញឡើយ ។​CHAMFORT
    ៧០- ចង់បំភ្លេចអ្នកណាម្នាក់នោះ គឺយើងនឹកទៅដល់អ្នកនោះហើយ។
    ៧១- មនុស្សយើងទាំងអស់ដូចគ្នានូវពាក្យសម្ដី ប៉ុន្តែខុសគ្នាតែត្រង់អំពើប៉ុណ្ណោះ ។MOLIERE
    ៧២- មាសដូចគ្នានឹងព្រះអាទិត្យ ធើ្វឱ្យក្រមួនរលាយហើយធើ្វឱ្យផុករឹង​ស្ងួត ធើ្វឱ្យព្រលឹងមនុស្សខ្ពង់ខ្ពស់ ហើយកាន់តែខ្ពង់ខ្ពស់ទៅទៀត ប៉ុន្តែ​ធើ្វ​ឱ្យព្រលឹងមនុស្សថោកទាប ក៏កាន់តែថោកទាបទៅទៀតដែរ ។RIVAROL
    ៧៣- មិនអាចទៅជាអ្នកចេះខ្ពស់យល់ជ្រៅបានទេ បើយើងចូលចិត្តអាន​តែ​អ្វីដែលយើងចូលចិត្ត ។ Y. YUBERT
    ៧៤- ប្រការអាក្រក់គេមិនបាច់រៀនទេ វាកើតឡើងពេញពាសជាធម្មតា​ដូចជាបន្លាដែលវាកើតនៅនឹងដីចំការ ដែលគេបោះបង់ចោល ។LACORDIAIRE
    ៧៥- កាលណាមិត្តជួបនឹងការលំបាកវេទនា មិត្តត្រូវនឹកគិតដល់អ្នកណា​ដែលលំបាកវេទនាជាងមិត្រ គំនិតនេះគឺជាឱសថមួយយ៉ាងល្អមិនភាន់​ច្រឡំ ។Mme de MAINTENON
    ៧៦- មនុស្សឆ្លាតវាងវៃ ក្នុងអំឡុង៦ខែត្រូវដូររបៀបទាក់ទងរបស់ខ្លួនម្ដង​ដើម្បីធើ្វឱ្យមនុស្សដែលខ្លួនធ្លាប់ទាក់ទងនោះគេចូលចិត្ត ។BRULAT
    ៧៧- បាននិយាយចេញនូវការឈឺចាប់ គឺបានលួងលោមខ្លួនឯងហើយ ។ALEXANDRE DUMAS PERE
    ៧៨- គេមិនសូវនឹកស្ដាយដោយគេបាននិយាយតិចនោះទេ គេច្រើននឹក​ស្ដាយដោយគេបាននិយាយច្រើន ។
    ៧៩- បណ្ដាគំនិតដូចគ្នានឹងផ្ទាំងសំពត់ព្រំផ្កាដែលគេមូរ ការសន្ទនាបើកមុខ​ឡើង ហើយលាតត្រដាងនៅក្រោមពន្លឺព្រះអាទិត្យ ។THEMISTOCLE
    ៨០- មនុស្សសប្បាយច្រើនមិនសូវចេះកែប្រែខ្លួនទេ ជានិច្ចកាលគេថាខ្លួន​គេល្អប្រសើរណាស់ពីព្រោះលុយកាក់ទ្រព្យសម្បត្តិ វាមកលើកតម្កើងនូវ​គំនិតអាក្រក់របស់គេ ។LA ROCHE FOUCAULD
    ៨១- សេចក្ដីគួរសមវាមានតម្លៃដូចគ្នានិងស្រមោល នៅនឹងផ្ទាំងរូប វានាំឱ្យ​មានកម្លាំងហើយវានាំឱ្យលេចឡើង ។LA BRUYERE
    ៨២- ត្រូវធើ្វនូវអំពើយុត្តិធម៌ ដោយមិនចាំបាច់គិតទៅដល់ការអរគុណ​សងគុណអ្វីឡើយ ។SENEQUE
    ៨៣- ចិត្តស្មោះត្រង់ អាចផ្ដល់សេចក្ដីល្អច្រើនដល់គុណធម៌ ប៉ុន្តែបើគ្មាន​ចិត្តស្មោះត្រង់គ្មានគុណធម៌ណាមានតម្លៃទាំងអស់ ទោះបីមនុស្សនោះមាន​តម្រិះវិជ្ជាខ្ពង់ខ្ពស់យ៉ាងណាក៏ដោយ។ បើខ្វះចិត្តស្មោះត្រង់គេមិនត្រូវ​ជឿ​តាមទេ ។WASHINGTON
    ៨៤- ពេលវេលាគឺជាមាសពេជ្រ ចំពោះមនុស្ស ដែលមានអាយុពេញវ័យ​បន្ទាប់មកទៀតពេលវេលានោះ វាទៅជាប្រាក់ហើយដល់ទៅចាស់ ពេល​វេលានោះ វាគ្រាន់តែជាស្ពាន់ទៅវិញ ។FRANKLIN
    ៨៥- ជីវិតមនុស្ស វាវិលវង់ដូចកង់រទេះមិនចេះឈប់ ដូចល្បែងលេង កើត​បានជាមនុស្សបន្តគ្នា អ្នកខ្លះប្រកបទៅដោយកិត្តិយសអ្នកខ្លះប្រកបទៅ​ដោយមាសប្រាក់ អ្នកខ្លះទៀតក៏បានកើតមកនឹងគេដែរ ។D. DUMAS PERE
    ៨៦- ការស្គាល់តម្លៃប្រាក់កាក់ ហើយការធើ្វពលិកម្មប្រាក់កាក់ដោយសារ​ភារៈកិច្ច ឬដោយសារករណីមានគ្រោះនោះហើយ គឺជាគុណធម៌ជាក់ស្ដែង ។SENANCOURT
    ៨៧- នៅក្នុងជីវិត មានឧក្រិដ្ឋកម្មបួនយ៉ាង : ទោសទីមួយគឺការប្រឆាំង​នឹង​សាសនា ទីពីរប្រឆាំងនឹងទំនៀមទម្លាប់ ទីបីប្រឆាំងនិងសេចក្ដីស្ងប់ស្ងៀម​ទីបួនប្រឆាំងនិងសេចក្ដីសុខសាន្តប្រជារាស្រ្ត ។MONTESQUIEU
    ៨៨- បណ្ដាអនុស្សាវរីយ៍នៅក្នុងពេលវេទនាឈឺចាប់ មិនគប្បីរំលឹកឡើង​វិញនៅក្នុងពេលសប្បាយរីករាយ ហើយក្នុងពេលវេទនាក៏មិនត្រូវរំលឹក​ឡើងវិញនូវរឿងសប្បាយរីករាយនោះដែរ ។SACI
    ៨៩- ការខ្មាសអៀនចំពោះអំពើល្អ គឺជាឫសគល់នៃអំពើអាក្រក់ទាំងអស់​ការខ្មាសអៀនចំពោះអំពើអាក្រក់គឺជាឫសគល់នៃអំពើល្អទាំងអស់ ។BOURDALOUE
    ៩០- ត្រូវតស៊ូចំពោះប្រការទាំងបីខាងក្រោមនេះគឺ ចំពោះជម្ងឺក្នុងខ្លួន ចំពោះសេចក្ដីល្ងង់ខ្លៅក្នុងខួរក្បាលនិងបណ្ដាតណ្ហាក្នុងចិត្តថ្លើម ។PYTHAGORE
    ៩១- គេមិនរៀនតែនៅក្នុងសៀវភៅប៉ុណ្ណោះទេ ប៉ុន្តែគេរៀននៅក្នុងការងារ​ផ្ទាល់ខ្លួន និងការពិសោធន៍ជាក់លាក់នៅក្នុងជីវិតមនុស្ស ។MAUVEZIN
    ៩២- មិនត្រូវនិយាយពីរឿងខ្លួនយើងឱ្យសោះ ទោះបីល្អអាក្រក់ក៏ដោយ អ្នក​ណាអំនួតគឺជាមនុស្សកោងឈ្លើយ អ្នកណាទម្លាក់ខ្លួនគឺជាមនុស្សល្ងង់។  ARISTOTE
    ៩៣- បណ្ដាលមិត្រយុវជនអ្នកត្រូវចងចាំនៅក្នុងខួរក្បាល នូវពាក្យចាស់​អប់រំត្រឹមត្រូវ ដែលគេអានច្រើនគ្នា នាំឱ្យមានបញ្ញាក្លៀវក្លា ។R L. D’ARGENSON
    សេចក្ដីស្នេហារអនុលោមទៅតាមចារិកមនុស្សនិងសញ្ជាតិ
     ៩៤- សេចក្ដីស្នេហាលេចឡើង ដោយរាប់រយបែបអនុលោមទៅតាម​លក្ខណៈមនុស្សសញ្ជាតិនិងរូបរាង ។
    ៩៥- ចំពោះមនុស្សមានសាច់ឈាមច្រើន សេចក្ដីស្នេហាច្រើនប្រែប្រួល។
    ៩៦- ចំពោះមនុស្សយង់ឃ្នងកោងកាច ស្នេហាទៅជាកាចសាហាវគំរាម​កំហែងក្ដៅក្រហាយ ។
    ៩៧- ចំពោះមនុស្សកាមរាគ ស្នេហាគឺជាល្បែងលេងមិនខឹងមិនក្ដៅហើយ​មិនស្ដាយស្រណោះ ។
    ៩៨- ស្នេហាចំពោះបារាំង គឺឆ្នើងឆ្នៃ គេស្រឡាញ់ស្រីដោយរូបរាងហ៊ឺហា​ខាងក្រៅ ដោយសេចក្ដីឆើតឆាយឬដោយពាក្យសម្ដីដែលគេនិយាយ​សរសើរប្រាប់ខ្លួន ឬក៏ដោយសារពាក្យបញ្ជោររបស់អ្នកដទៃ បារាំងជា​មនុស្សផ្ដាច់ការក្នុងរឿងប្រចណ្ឌ ហើយមិនធម្មតាទៀតផង ។
    ៩៩- ចំពោះអេស្ប៉ាញ៉ុល គឺគេមានសេចក្ដីស្នេហាច្រើនណាស់គេស្រឡាញ់
    ប្រពន្ធយ៉ាងខ្លាំងក្លាងងឹតងងល់ ទោះបីស្រីនោះគេមិនសូវពេញចិត្តក៏​ដោយ​។ ប៉ុន្តែដល់កាលណាគេបានស្រីនោះហើយ គេត្រឡប់ជាបោះចោល​យ៉ាង​ស្រួល ។
    ១០០- ចំពោះ អង់គ្លេស គេយល់ថាប្រពន្ធរបស់គេ គឺជាវត្ថុកម្មសិទ្ធិ របស់​គេ គេបានជ្រើសរើសសំអិតសំអាងយកមក ។ ស្រីនោះ គឺជាសម្បត្តិ​របស់​គេទាំងអស់ អ្វីដែលស្រីនោះមានត្រូវតែល្អ នោះហើយដែលហៅថាសម្មា​ធិកា ។
    ១០១- ចំពោះអីតាល្លី គេយល់ថាសេចក្ដីស្នេហា គឺជាចំណីរបស់ជីវិត គេ​រស់នៅដើម្បីស្នេហា ។ គេស្រឡាញ់ហើយគេស្រឡាញ់ នារីទាំងអស់ ប្រពន្ធនីមួយៗគេសុទ្ធតែស្មោះត្រង់ទាំងអស់ ។
    ១០២-​ អាលីម៉ង់ គឺមានការរវើរវាយក្នុងសេចក្ដីស្នេហា ស្រីៗពេញចិត្តប្ដី​ដោយសារឧត្តមគតិ ដោយសារស្មារតី ជាជាងដោយសារខ្លួនប្រាណ សម្ភារៈ ។
    ១០៣- ចំពោះរុស្ស៊ី សេចក្ដីស្នេហាបែបសោះអង្គើយ គេមានស្នេហា ម្ដង​ម្កាលបែបកម្រោល សាហាវហើយឃោរឃៅផង ។
    ១០៤- ចំពោះជនអាស៊ី សេចក្ដីស្នេហាគេចាត់ជាកំពូល ពិភពលោក​ទៅហើយ តាំងពីចិន យួន ជប៉ុន ។
    ១០៥- មានច្រើនបែបដើម្បីទៅជាវរជនម្នាក់ៗ គេអាចទៅជាវរជនដោយ​ការពារជាតិនឹងកាំភ្លើង លំពែង ឬ ក៏ដោយសាការពង្រីកទឹកដី ការស្រាវ-​ជ្រាវរកឃើញវិទ្យាសាស្ត្រ ឬការបង្កើតឧស្សាហកម្ម ភ្ញាក់រលឹកចំពោះ​ជាតិ​មានមនោសញ្ចេតនាថ្លៃថ្នូរ ចេះស្រឡាញ់អ្នកតូចតាចឃើញគេដូចជាកូន​ចៅ ត្រូវសន្ដោសគ្នាឡើងជួយឧបត្ថម្ភគ្នា ជាពិសេសឱ្យចេះស្រឡាញ់គ្នា។EMILE FAGUET
    ១០៦-  ពេលវេលាវាដើរយឺតណាស់ ចំពោះមនុស្សខ្ជិល ប៉ុន្តែជីវិតរបស់គេ​ទៅជាខ្លីទៅវិញ ។PASCAL
    ១០៧- អ្នកណាឧស្សាហ៍សង្ស័យ គឺធើ្វឱ្យអ្នកជិតខាងក្បត់ខ្លួនទៅវិញ។VOLTAIRE
    ១០៨- សតិសម្បជ្ជញ្ញៈ គឺជាសៀវភៅចរិយាយ៉ាងល្អវិសេស ដែលយើង​ត្រូវ​តែអាន នឹងសួរវាជានិច្ច។PASCAL
    ១០៩- មនុស្សទំនេរសម្លាប់ពេលវេលា តែពេលវេលាសម្លាប់មនុស្សនៅ
    ទំនេរ ។CAMMENSON
    ១១០- ត្រូវឱ្យកូនក្មេងស្គាល់ភារៈកិច្ចរបស់វា ដើម្បីទៅថ្ងៃក្រោយវាស្គាល់​ករណីយកិច្ចធើ្វជាមនុស្ស ។KANT
    ១១១- រស់ គឺដើម្បីដឹង គឺដើម្បីសង្ឃឹម ដើម្បីស្រឡាញ់ ដើម្បីសរសើរ អនុវត្តនូវអំពើល្អ ។E. RENAN
    ១១២- អយុត្តិធម៌មួយចំពោះមនុស្សម្នាក់ គឺជាការគំរាមកំហែងចំពោះ​មនុស្សទូទៅ ។MONTESQUIEU
    ១១៣- ស្រ្តីភេទប្រើការប៉ិនប្រសប់របស់ខ្លួន ប៉ិនប្រសប់ណាស់យកសំពត់​បិតភ្នែកយើង ហើយគេនៅបន្ទោសយើងថា : មកពីយើងល្បេះជើងតាមគេ ។ PAUL BOURGET
    ១១៤- ជីវិតមនុស្សវាខ្លីណាស់ ហេតុនេះកុំស្ទាក់ស្ទើរអី គិតឃើញកិច្ចការ​អ្វី​មួយ ខ្ញុំឱ្យគេអនុវត្តភ្លាម ។NAPOLEON
    ១១៥- បើយើងគ្របសង្កត់តណ្ហាបាន នោះគឺជាគុណធម៌មួយយ៉ាងធំហើយ ។PASCAL
    ១១៦- បើមិនឆាប់ក៏យូរ មនុស្សណាដែលគិតហើយសរសេរមនុស្ស​នោះ​ត្រួតត្រាបានមតិមហាជន នឹង ពាក្យចចាមអារាម ដូចមិត្តយល់ស្រាប់​ អ្នក​នោះនឹងត្រួតសាកលលោកផង ។D’ALEMBERT
    ១១៧- វាជាការងាយក្នុងការជិះជាន់ខ្ញុំ ប៉ុន្តែមិនងាយធើ្វឱ្យខ្ញុំថោកទាប​អាក្រក់បានទេ ។J.J ROUSSEAU
    ១១៨- មេរៀនជូរចត់នៃអពមង្គល គឺផ្ដល់ឱ្យដល់គំនិតគិតឆ្ងាយនៃទឹកចិត្ត​ថ្លៃថ្នូរ នឹងខួរក្បាលបញ្ញាវាងវៃ ។ALEXANDRE DUMAS PERE
    ១១៩- រាប់អានអ្នកធំដូចជាភ្លើងឆេះ មិនគប្បីនៅជិតពេក ឬឆ្ងាយពេកទេ។DIOGENE
    ១២០- មានគំនិតខ្លះកខ្វក់ ថោកទាបដូចសំរាម ដោយលោភ ផល​ប្រយោជន៍ ក៏ដូចជាគំនិតខ្លះថ្លៃថ្នូរ ចូលចិត្តកិត្តិយស នឹងចរិយា។ បណ្ដា​គំនិតថោកទាបនោះគឺ មានតែសប្បាយ នឹង បានលុយហើយមិនឱ្យរបេះ​មួយកាក់។ ប្រការអាក្រក់ថោកទាបនេះមិនមែនជាបងប្អូនសាច់ញាតិមិត្ត​មិនមែនពលរដ្ឋ ឬ អ្នកកាន់សាសនាណាទេ វាក៏មិនមែនមនុស្សដែរ វាគឺ​ជាប្រាក់ ។LA BRUYERE
    ១២១- មតិមហាជន គឺ ជាក្សត្រយានីនៃពិភពលោក។PASCAL
    ១២២- អ្នកណាមិនចេះស្ដាប់គឺ មិនចេះនិយាយ ។GIRARDIN
    សិល្បៈដើម្បីរស់ឱ្យបានល្អ
     ១២៣- ក្នុងមួយអាទិត្យត្រូវមានគំនិតល្អមួយ ។
    ១២៤- ក្នុងកិច្ចការវាត្រូវការមិនឈប់នូវគំនិតថ្មី ។
    ១២៥- ត្រូវមានចរិតលោភលន់យោបល់ ។
    ១២៦- ត្រូវស្មោះត្រង់ បើមិត្តបោកប្រាស់ រប៉ិញរបុញ បក្សពួក មិត្តមិន​អាច​ស្គាល់បាននូវការពិតទេ ។
    ១២៧- ត្រូវហាត់ចិត្តឱ្យមានការប្ដេជ្ញាចិត្ត ។
    ១២៨- ត្រូវអនុវត្តរាល់ថ្ងៃ នូវគំនិតមួយ ។
    ១២៩- ត្រូវកត់សម្គាល់ក្នុងកូនសៀវភៅ នូវគំនិតទាំងអស់របស់មិត្តដែល​វា​មកម្ដងបន្តិចៗឱ្យមិត្ត ។
    ១៣០- កម្លាំងនៃមនោគតិបូករួមនឹងគំនិតល្អ នោះហើយគឺជារូបមន្តនៃ​ជ័យ​ជម្នះ ។
    ១៣១- មានមនោគតិល្អិតល្អោចខ្លះ អាចទៅជាសំខាន់បាន បើគំនិតថែរក្សាវាទុក ។
    ១៣២- បើមិត្តជាពាណិជ្ជករ មិត្តត្រូវពង្រីកមនោគតិ ដើម្បីឱ្យមានភ្ញៀវច្រើន ។
    ១៣៣- ជាធម្មតា ត្រូវពិចារណាឱ្យហ្មត់ចត់អំពីការឃោសនានៅក្នុងទស្ស-នាវដ្តី នឹង សារពត៌មាន ។
    ១៣៤- គំនិតឃោសនាលក់របស់យ៉ាងល្អមួយ គឺគំនិតដែលវាបង្កើតនូវការ​ប្រៀបធៀបរវាងផលិតផល ដែលត្រូវសរសើរ នឹង សេចក្ដីត្រូវការរបស់​មនុស្ស ។
    ១៣៥- ភាគច្រើនវីរបុរស គឺជាផ្ទាំងរូប បើចង់គោរពវីរបុរសទាំងនោះ គេ​មិនទៅឈរមើលជិតពេកទេ។
    ១៣៦- នៅក្នុងជីវិតមានប្រការដែលសំខាន់ជាងការសប្បាយរីករាយ នឹង​សម្ភារៈ សំខាន់ជាងលុយកាក់ សំខាន់ជាងសុខភាពរបស់នោះគឺ ការ​យកចិត្តទុកដាក់ នឹងវិទ្យាសាស្ត្រ ។
    ១៣៧- គេមិនត្រូវប្រើពាក្យសម្ដីឱ្យខ្ពស់ហួសពេក ជាជាងការធើ្វជាក់ស្ដែង​ទេ ។
    ១១៨- មេរៀនជូរចត់នៃអពមង្គល គឺផ្ដល់ឱ្យដល់គំនិតគិតឆ្ងាយនៃទឹកចិត្ត​ថ្លៃថ្នូរ នឹងខួរក្បាលបញ្ញាវាងវៃ ។ALEXANDRE DUMAS PERE
    ១១៩- រាប់អានអ្នកធំដូចជាភ្លើងឆេះ មិនគប្បីនៅជិតពេក ឬឆ្ងាយពេកទេ។DIOGENE
    ភាសិត
    ១៣៨- វត្ថុទាំងអស់ដែលភ្លឺ មិនមែនសុទ្ធតែមាសទេ ។
    ១៣៩- លុយកាក់អាចធើ្វអ្វីបានទាំងអស់ ។
    ១៤០- សូវឱ្យតិចជាជាងឱ្យខ្ចីច្រើនហើយមិនសង ។
    ១៤១- របស់បានដោយអយុត្តិធម៌ វាមិនចម្រើនទេ ។
    ១៤២- មនុស្សម្នាក់ៗ វាមានការជំនាញផ្សេងៗ ។
    ១៤៣- នៅក្នុងការងារទើបគេដឹងថាជាងពូកែ ។
    ១៤៤- បើសាបស្រូវ គេច្រូតស្រូវ ។
    ១៤៥- ស្មៅអាក្រក់ដុះច្រើនណាស់ ។
    ១៤៦- គ្មានកូលាបណា ដែលគ្មានបន្លានោះទេ ។
    ១៤៨- ជួយខ្លួនឯងសិន ទើបទេវតាជួយក្រោយ ។
    ១៤៩- ធើ្វឆ្កែចចក ត្រូវមានកន្ទុយ ។
    ១៥០- ជួនកាលអភមង្គល ក៏ល្អដែរ ។
    ១៥១- ឆ្មាត្រូវទឹកក្ដៅ ខ្លាចទឹកត្រជាក់ ។
    ១៥២- សើចនឹងគេ គេនឹងសើចវិញ ។
    ១៥៣- ការនៅទំនេរជាម្ដាយ នៃ កំហុសទាំងអស់ ។
    ១៥៤- ស្រឡាញ់កូនត្រូវវាយជេរ ស្អប់កូនត្រូវផ្អែមល្ហែម ។
    ១៥៥- គ្រូយ៉ាងម៉េច សិស្សអ៊‍ីចឹង ។
    ១៥៦- ចង្រ្កានឆ្នាំងយើងវាគ្រាន់ជាង ។
    ១៥៧- ផ្ទះអ្នកណាអ្នកនោះដឹង ។
    ១៥៨- រើផ្ទះ ៣ ដង ដូចភ្លើងឆេះផ្ទះ ។
    ១៥៩- តែឃ្លាន គឺឆ្ងាញ់ ។
    ១៦០- ត្រចៀកស្ដាប់មិនឮទេ កាលណាឃ្លានបាយ ។
    ១៦១- ស៊ីបានដឹងថាឆ្ងាញ់ ។
    ១៦២- មានតិចជាជាងគ្មាន ។
    ១៦៣- អ្នកណាស្រឡាញ់ខ្ញុំ ស្រឡាញ់ទាំងឆ្កែខ្ញុំផង ។
    ១៦៤- មនុស្សស្លាប់គ្មានតម្លៃប៉ុនឆ្កែនៅរស់ទេ ។
    ១៦៥- ពស់ស្លាប់អស់ពិស ។
    ១៦៦- ពេលយប់ ផ្ទះស្លឹក ដូចគ្នាផ្ទះថ្ម ។
    ១៦៨- គេមិនអាចបង្ខំលាឱ្យផឹកទឹក កាលណាវាមិនស្រេកនោះទេ ។
    ១៦៩- ក្ដាមនៅស្រែណាវាកាត់ស្រែនោះ ។
    ១៧០- កំពឹសនៅក្នុងផ្ទះ គ្រាន់ជាងបង្កងនៅក្នុងបឹង ។
    ១៧១- មនុស្សត្រូវគ្នា គឺដូចគ្នា។
    ១៧២- ជិតមនុស្សចេះវាចេះ ជិតមនុស្សល្ងង់វាល្ងង់ ។
    ១៧៣- ពត់ឫស្សីទាន់វានៅខ្ចី ។
    ១៧៤- មនុស្សម្នាក់ៗចិត្តដោយខ្លួន ។
    ១៧៥- ក្រមិនមែនជាកំហុសរបស់មនុស្សទេ ។
    ១៧៦- សុខចិត្តក្រ គឺសង្ឃឹមមាន ។
    ១៧៧- សាមគ្គីជាកម្លាំង ។
    ១៧៨- ពាក្យអាក្រក់ឮឆ្ងាយ ។
    ១៨៩- កូនពូកែជាងឪ គឺគ្រូសារមានភ័ព ។
    ១៩០- មិនទាន់បានជួបគ្នាផង ទៅជាព្រួយចិត្តបែកបាក់ ។
    ១៩១- មនុស្សក្រ កូនច្រើន ។
    ១៩២- មានចេះតែមានថែម ក្រចេះតែថែមកូន ។
    ១៩៣- ធើ្វគុណបានទោស ។
    ១៩៤- ធើ្វគុណឱ្យមនុស្សរមិលគុណ គឺបានទោស ។
    ១៩៥- គឺជាមនុស្សខ្ជិលដែលធើ្វការតែថ្ងៃបុណ្យ ។
    ១៩៦- គេស្គាល់មិត្តល្អនៅក្នុងគ្រាក្រ ។
    ១៩៧- សូម្បីតែទេវតា ក៏ត្រូវការលុយដែរ ។
    ១៩៨- កាលឈឺយកដំរីទៅបន់ ដល់គ្រាន់យកពងមាន់ទៅថ្វាយ ។
    ១៩៩- កំភ្លាញស្លាប់ពីព្រោះមាត់ ។
    ២០០- តាំងចិត្តឱ្យនឹង អ្វីក៏បានដែរ ។
    ២០១- តូងតាងដេកផ្លូវ ។
    ២០២- ចង់បានផ្លែស៊ីត្រូវដាំដើម ។
    ២០៣- ពេលស្លាប់ អ្នកណាក៏ដូចតែគ្នាដែរ ។
    ២០៤- ខំបំភ្លេចអ្នកណាមួយ គឺនឹកអ្នកនោះ ។
    ២០៥- ពងពស់ញាស់មកពស់ ពងមាន់ញាស់មកមាន់ ។
    ២០៦- ស្នេហាគឺទុក្ខព្រួយ ។
    ២០៧- កុំស្មានថាចិត្តគេ ដូចចិត្តយើង ។
    ២០៨- ដេញឈើប៉ីដាក់ត្រចៀកគោ ។
    ២០៩- របស់អាក្រក់លក់ថោក ។
    ២១០- ពេលវេលា គឺប្រាក់ ។
    ២១១- ដេកពីព្រលប់ ងើបពីព្រលឹម ។
    ២១២- បានថ្មីចោលចាស់ ។
    ២១៣- គ្មានកន្លែងណាគ្រាន់ជាងកន្លែងយើងទេ ។
    ២១៤- ឱបច្រើនពេក វាមិនជុំទេ ។
    ២១៥- និយាយច្រើន គេមិនខ្លាច ។
    ២១៦- ចិត្តល្អគ្រាន់ជាងខោអាវល្អ ។
    ២១៧- មឹះៗកេះឆ្នាំងបាយធ្លុះ ។
    ២១៨- ជិតភ្លើងវាភ្លឺ ជិតធ្យូងវាប្រឡាក់ ។
    ២១៩- មនុស្សអន់ច្រើនអួត មនុស្សខ្សោយច្រើនធើ្វខ្លាំង ។
    ២២០- ឱ្យដល់អ្នកក្រ គឺឱ្យព្រះខ្ចី ។
    ២២១- ស្រែកឡូឡាពេញភូមិ ។
    ២២២- ក្រលំហៀ ។
    ២២៣- ចង់ស៊ីស្រក់ទឹកមាត់ ។
    ២២៤- អស់ខឹង ។
    ២២៥- នាងតីស្មាកៀង ស៊ីរះទាំងសង្ខាង ។
    ២២៦- ធើ្វបុណ្យធើ្វទានឱ្យអ្នកមាន ។
    ២២៧- មនុស្សគួរឱ្យខ្លាចគឺ មនុស្សមឹះៗ ។
    ២២៨- មនុស្សមានកាន់តែមានថែម ។
    ២២៩- ចុះទឹកក្រពើ ឡើងលើខ្លា ។
    ២៣០- គយដេក កុំកេះគយឱ្យអង្ករ ។
    ២៣១- ខូចពីឪពុកម្ដាយ វាសាយដល់កូន ។
    ២៣២- លំបាកវេទនាហើយរស់ ល្អជាងមានអំណាចហើយស្លាប់ ។
    ២៣៣- និយាយស្ដីស្មោះត្រង់ ។
    ២៣៤- ភ្នែកឆ្ងាយណាយចិត្ត ។
    ២៤៥- មនុស្សមាត់អាក្រក់ ច្រើនតែចិត្តល្អ ។
    ២៤៦- មានពេលខ្លះ យើងនិយាយផ្សេងពីចិត្តយើង ។
    ២៤៧- មនុស្សម្នាក់ៗគិតតែខ្លួនឯង អាទិទេពគិតឱ្យមនុស្សទាំងអស់គ្នា ។
    ២៤៨- សំណូមរពររាស្រ្តគឺសំណូមពរព្រះ ។
    ២៤៩- គ្មានលុយ គ្មានអ្នកបម្រើ ។
    ២៥០- មិត្តដោយសាលុយមានច្រើន ដូចសត្វត្រចៀកកាំទំនៅដំបូលផ្ទះ។
    ២៥១- គិតលុយត្រឹមត្រូវ មានមិត្តភក្តិល្អ ។
    ២៥២- ទិញឥវ៉ាន់មិនព្រមពិនិត្យមើល (ត្រូវគេបោក) ។
    ២៥៣- មិត្តភាពដូចឆ្កែនឹងឆ្មា ។
    ២៥៤- ឆ្មាមិននៅកណ្ដុរឡើងរាជ ។
    ២៥៥- ចេះឯងតោងរអែងចេះគេ ។
    ២៥៦- គ្មានភ្លើងណា ដែលគ្មានផ្សែងនោះទេ ។
    ២៥៧- ភ្លើងលាងស្អាតទាំងអស់ ការក្រខ្វិចក្រខ្វក់ ។
    ២៥៨- ត្រូវសន្សំសំចៃ ។
    ២៥៩- ប្លន់អំណាចរបស់គេ ។
    ២៦០- ស៊ីមុនសងក្រោយ ។
    ២៦១- របរណាដែលមានមនុស្សធើ្វច្រើនវាមិនចំណេញទេ ។
    ២៦២- ថ្ងៃដែលកន្លងផុតទៅហើយវាមិនដូចគ្នាទេ ។
    ២៦៣- រឿងវាវែងនាំឱ្យថ្ងៃវាខ្លី ។
    ២៦៤- ភ្នំពេញគេមិនមែនធើ្វតែមួយថ្ងៃបានទេ «ត្រូវព្យាយាមយូរអង្វែង»
    ២៦៥- យកពងមាន់ទៅផ្ញើនឹងក្អែក ។
    ២៦៦- កំពុងតែនិយាយពីអ្នកណា អ្នកនោះស្រាប់តែមកដល់ ។
    ២៦៧- រស់ក្នុងនាទីដែលមានគ្រោះថ្នាក់ ។
    ២៦៨- មានពេលខ្លះ យើងធើ្វនូវអំពើដែលយើងមិនចង់ធើ្វ ។
    ២៦៩- ចចកវាមិនស៊ីគ្នាវាទេ ។
    ២៧០- ពេលវេលាផ្សេង ទម្លាប់ក៏ផ្សេង ។
    ២៧១- ពេលវេលាគឺជាចៅហ្វាយធំ ។
    ២៧២- អ្នកណាមានពេលវេលាគឺមានរស់ ។
    ២៧៣- មនុស្សពូកែមិនបាច់ប្រដាប់ប្រដាល្អទេ ។
    ២៧៤- តម្លៃដីស្រែវាអាស្រ័យនឹងមនុស្សភ្ជួរ ។
    ២៧៥- ខ្ញុំមិនទទួលដឹងឮក្នុងរឿងនេះទេ ។
    ២៧៦- លេងដៃគឺជាការលេងរបស់អ្នកថោកទាប ។
    ២៧៧- ដេកលក់យ៉ាងស្រួល ។
    ២៧៨- គេនិយាយច្រើនពីបងក្នុងពេលដែលបងមិននៅ ។
    ២៧៩- ត្រូវគេមួលស្លឹកត្រចៀក ។
    ២៨០- ឈរទន្ទឹងចាំចង់បាក់ជើង ។
    ២៨១- ផ្ទាញ់ផ្ទាលមនុស្សម្នាក់ «ផ្ទុញផ្ទាល់»
    ២៨២- រឿងមួយបានការពីរ ។
    ភាសិតផ្សេងៗ
    ២៨៣- គុណសម្បត្តិដែលមិត្តត្រូវមានខានមិនបានគឺ : នឹងន ប្រយ័ត្ន- ប្រយែងទន់ភ្លន់និងវៀងវៃ ។
    ២៨៤- មិត្តត្រូវខំធើ្វខ្លួនឱ្យសប្បាយរីករាយពិសេសនៅពេលដែលមិត្តលែងនិយាយទាក់ទងជាមួយភ្ញៀវ ។
    ២៨៥- សុភមង្គលរបស់មិត្ត មួយភាគធំអាស្រ័យមិត្តធើ្វឱ្យមានទើបមិត្តយល់ថាខ្លួនមិត្តជាទុក្ខវេទនា
    នោះគឺមិត្តយល់ថាឆាកជីវិតសម្រាប់តែទុក្ខវេទនា។ផ្ទុយទៅវិញអ្នកមានសុទិដ្ឋិនិយម ច្រើនសើចសប្បាយ ច្រើនរីករាយអ្នកនោះយល់ថាឆាកជីវិត គឺសម្រាប់តែសប្បាយរីករាយ ។
    ២៨៦- ពេលមានទុក្ខព្រួយខ្លាំង ព្រោះមានអ្នកមានគុណស្លាប់ឬព្រោះបែកបាក់ពីអ្នកដែលជាទីស្រឡាញ់ ឬព្រោះពីការអ្វីផ្សេងទៀតនោះមិត្តគួរឧទ្ទិសព្រលឹងជូនព្រះអាទិទេព ដើម្បីសម្រន់បានខ្លះនូវទុក្ខព្រួយនោះ ។
    ២៨៧- ក្នុងចំណោមទុក្ខព្រួយទាំងអស់មានតែទុក្ខព្រួយចំពោះការស្លាប់របស់អ្នកដ៏មានគុណ ឬអ្នកជាទីស្រឡាញ់នោះទេឮដែលខ្លោចផ្សាបំផុត ។
    ២៨៨- ការកំសាកបំផុតរបស់មនុស្សគឺការឈប់ធើ្វសកម្មភាពនៅពេលជួបប្រទះឧបសគ្គ ។មិនប្រឹងតស៊ូទៅទៀតដោយយល់ថាខ្លួនអស់ផ្លូវហើយ។២៨៩- បេះដូងរបស់មិត្ត មិត្តមានសិទ្ធិប្រគល់ជូនចំពោះមនុស្សម្នាក់ដោយឡែក
    ក្នុងរយះកាលជូនចំពោះសង្គមនោះ ។
    ២៩០- ទោះបីមានគេស្រឡាញ់រាប់អានមិត្តច្រើនទោះបីមានគេជឿទុកចិត្តមិត្តច្រើនទោះបីគាប់ជួនពេលឱកាសល្អហុចឱ្យក៏ដោយសូមមិត្តកុំអះអាងថាការងារមិត្តសុទ្ធតែបានសម្រេចផលដូចបំណង។ មិត្តគួររង់ចាំពេលវេលាល្អ ពិនិត្យឱ្យល្អិតស្ទាបអង្អែលមនុស្សឱ្យស្គាល់ច្បាស់ នោះទើបការងារមិត្តសោះនឹងកើតវិប្បដិសារីថ្ងៃក្រោយ ។
    ២៩១- គេខ្លាចបំផុតតែមនុស្សខ្លាច ខ្លាចគេដឹងការខ្លួនខ្លាចគេធើ្វបាបខ្លួនខ្លាចគេរកចាប់ខ្លួន ខ្លាចរហូតអត់ធើ្វបានការអ្វីទាំងអស់ ។ឃើញគេរាប់អានខ្លួនយ៉ាងរាក់ទាក់ឃើញគេចូលចិត្តខ្លួននោះមិត្តកុំឆាប់ទុកចិត្តគេពេកព្រោះធម្មតាមនុស្សរបៀបនេះសេពគប់នឹងមិត្តពុំបានយូរទេ
    ២៩២- បាត់មុខអ្នកជាទីស្រឡាញ់រហូតមិនអាចត្រឡប់មកវិញនោះមិត្តឈឺចិត្តខ្លោចផ្សាឥតមានអ្វីប្រៀប
    នឹងឃើញខ្លួនមិត្តឯកោអនាថោ មិត្តនឹងថប់ដង្ហើមស្លាប់ថ្ងៃណាមួយពុំខាន ។
    ២៩៣- រស់នៅក្នុងលោក កុំចង្អៀតចង្គល់ចិត្តពេកពីព្រោះអ្នកចង្អៀតចង្អល់ចិត្តពុំសូវមានមនោសញ្ចេតនាចំពោះអ្នកនៅជុំវិញខ្លួនឯងទេហើយក៏ពុំសូវមានអ្នកណាស្ម័គ្រសមាគមជាមួយខ្លួនដែរ ។
    ២៩៤- របស់នៅក្នុងលោក កុំធុញទ្រាន់និងការលំបាក កុំអស់សង្ឃឹមនិងឆាកជីវិត កុំរួញរាចំពោះមុខឧបសគ្គ គ្រប់ពេលវេលា ត្រូវតាំងចិត្តក្លាហានអង់អាចស្វិតស្វាញជានិច្ច ទើបឃើញជីវិតមានតម្លៃកាត់ថ្លៃមិនបាន ។
    ២៩៥- ក្នុងឆាកជីវិត មានការខ្លះមិត្តត្រូវខាំមាត់អត់ធន់រហូត ទោះបីការនោះជាមេក្រមីស៊ីរូងដល់ខួរក្នុងឆ្អឹងមិត្តក៏ដោយ។ ពីព្រោះការនោះបើមិត្តបញ្ចេញគឺមិត្តជាអត្តឃាតករប៉ុណ្ណោះ ។
    ២៩៦- ក្នុងឆាកជីវិត សូមមិត្តស្មោះត្រង់ កុំមានគំនិតបោកប្រវ័ញ្ចន៍មិត្តក៏គង់មានអ្នកចិត្តល្អជួយមិត្តមិនខាន ។
    ២៩៧- បើមានគេសួរខ្ញុំថា តើអ្នកស្រឡាញ់អ្នកណាជាងគេក្នុងលោកនោះខ្ញុំឆ្លើយថាខ្ញុំស្រឡាញ់មេខ្ញុំជាងគេ ។
    ២៩៨- ខួរក្បាលមានតែមួយកំបង់ដៃប៉ុណ្ណោះ ប៉ុន្តែហ៊ានគិតហ៊ានធើ្វនូវអំពើមហាសង្បើម ដោយមិនបាច់ខ្ចីពឹងដល់ព្រះអាទិទេពឡើយ។
    ២៩៩- មិត្តធើ្វអំពើល្អជាប្រយោជន៍ដល់សង្គម សូមចិត្តចេះតែធើ្វតទៅទៀតចុះដោយសេចក្ដីស្ងៀមស្ងាត់មិនបាច់ថ្លែងទេរួចថ្ងៃក្រោយសង្គមគង់តែដឹងទេអំពើរបស់មិត្តនោះ ។
    ៣០០- រស់នៅក្នុងលោកមិត្តសំអាងលើសេចក្ដីសុចរិតរបស់ចិត្តសំអាងលើអំពើល្អបរិសុទ្ធរបស់មិត្ត
    សំអាងលើស្មារតីយុត្តិធម៌របស់មិត្ត នោះមិត្តគ្មានខ្លាចសត្រូវណាទាំងអស់ ។
    ៣០១- ក្នុងការរស់នៅក្នុងសង្គមតាមកាលៈទេសៈខ្លះមិត្តកុំចងគំនុំគុំគួនកុំព្យាបាទសងសឹក
    ពីព្រោះអំពើអាក្រក់របស់គេចំពោះមកលើមិត្តជួនកាលទោះជាកត្តាសំខាន់ផ្ដល់ផលប្រយោជន៍ឱ្យមិត្តវិញទេ។
    ៣០២- មិត្តត្រូវធើ្វខ្លួនឱ្យទៅជាមនុស្សសន្សំសំចៃ ប៉ុន្តែកុំពីព្រោះតែសន្សំសំចៃហើយទុកឱ្យខូចការងារធំ ខូចការងារមានប្រយោជន៍ដល់ខ្លួននឹងសង្គមនោះ ។
    ៣០៣- ការណាដែលមិត្តមិនដឹង សូមកុំធើ្វដឹងកុំថាគេខុសសូមមិត្តទុកពេលពិនិត្យហ្មត់ចត់សិនជួនកាលមិត្តពិនិត្យហ្មត់ចត់ហើយនៅតែមិនដឹងទៀតពីព្រោះសមត្ថភាពមិត្តដឹងមិនដល់
    ៣០៤- ទោះបីជួបការលំបាកនិងគ្រោះថ្នាក់យ៉ាងណាក៏ដោយសូមមិត្តរក្សាអាកប្បកិរិយានឹងធឹងនិងហ្មត់ចត់ឱ្យបាន ។
    ៣០៥- មិត្តបានរៀបចំពាក្យសម្ដីជាច្រើនសម្រាប់និយាយជាមួយអ្នកដែលមិត្តត្រូវជួបប៉ុន្តែដល់ពេលជួបឱកាសមិនហុចឱ្យមិត្តនិយាយបានអស់នោះសូមមិត្តកុំបង្ខំនិយាយដើម្បីបង្អស់ពាក្យមិត្តឡើយ ។បើមិត្តធើ្វដូច្នេះបាននោះមិត្តនឹងទៅជាអ្នកមានសមត្ថភាពអាចធើ្វការធំបាន ។
    ៣០៦- សូមមិត្តរក្សាទុកឱ្យបាន នូវស្មារតីក្លាហាន នឹងន វៀងវៃអាកប្បកិរិយារីករាយស្រស់ស្រាយ និងប្ដូរផ្ដាច់ ។
    ៣០៧- សូមមិត្តនិយមប្រើអណ្ដាតនិងស្លាបប៉ាកការរបស់មិត្តឱ្យមានប្រយោជន៍ដល់សង្គមនិងខ្លួនឯងជានិច្ច ។
    ៣០៨- មានការពីរដែលមិត្តត្រូវជៀសវាងឱ្យបានគឺការដណ្ដើមនិយាយកាត់ពាក្យសម្ដីគេ និងការនិយាយពីរឿងអាក្រក់គេ ។
    ៣០៩- មនុស្សដែលចូលចិត្តដណ្ដើមនិយាយតែឯងឬនិយាយច្រើនហួសពីគេចង់ដឹង មនុស្សធុននោះសម្បូរដូចស្មៅ ។
    ៣១០- ពេលសរសើរក៏ដូចពេលនិយាយដែរមិត្តត្រូវរិះគិតឱ្យហ្មត់ចត់ថ្លឹងភាគថ្លឹងផលកាលៈទេសៈអនុញ្ញាតឱ្យសរសេរឱ្យនិយាយឬទេ?
    ៣១១- បើមិត្តចង់ធើ្វជាយុទ្ធជនម្នាក់ប្រកបដោយសច្ចៈសូមមិត្តសម្អាតឱ្យអស់កំហុសកំលាក់លៀមនៅកំហុសឱ្យសោះហើយតាំងស្មារតីថាធើ្វការដើម្បីមនុស្សជាតិ ។
    ៣១២- មួយវិនាទីនាឡិកាមានប្រយោជន៍ច្រើនណាស់នៅក្រោមមេឃនេះមានការងារច្រើនណាស់ដែលត្រូវសម្រេចក្នុងមួយវិនាទី។
    ៣១៣- ការចាប់ដៃមួយប្រកបដោយទឹកមុខរីករាយមិនបង់ខាតអីទេប៉ុន្តែអាចផ្ដល់ឱ្យមិត្តនូវផលប្រយោជន៍យ៉ាងច្រើន ។
    ៣១៤- ដាច់ខាតកុំទិចទៀនអ្នកណាឡើយ តែខំធើ្វការដែលខ្លួនយល់ថាមានប្រយោជន៍ដល់ខ្លួននិងសង្គមនោះទៅ ។
    ៣១៥- មនុស្សលោកកើតមកដំបូងឋិតនៅក្នុងសំពៀតធម្មជាតិ ដោយសារការអប់រំការលត់ដំ មួយថ្ងៃបន្តិចៗយូរៗទៅបានឡើងដល់កំណត់មនុស្សមានអារ្យធម៌។អារ្យធម៌នៅត្រង់ការរស់នៅរបស់មនុស្សមានរចនាវិចិត្រថ្មីៗ
    និងប្លែកជាងសត្វតិរច្ឆាន ។
    ៣១៦- មិត្តចង់ឱ្យមានសុភមង្គលគ្រប់ម្ភៃបួនម៉ោងមិត្តត្រូវតែមានឧត្ដមគតិខ្ពង់ខ្ពស់និងត្រចះត្រចង់មានកម្មវិធីធើ្វសមកម្មភាពដើម្បីភោជ្ជភស្ដុនិងកម្លាំងសតិអារម្មណ៍ ។
    ៣១៧- បើគ្មានសេចក្ដីស្នេហាមួយយ៉ាងបរិសុទ្ធបើមិនដឹងរបៀបបញ្ចេរស្នេហានោះឱ្យសំដៅទៅរកផលប្រយោជន៍ទេនោះឆាកជីវិតជួបប្រទះនិងគ្រោះថ្នាក់មិនឈប់ឈរឡើយ ។
    ៣១៨- ទោះបីជួបប្រទះនិងការគួរឱ្យទោមនស្សអាក់អន់ចិត្តយ៉ាងណាក៏ដោយក៏គួរអត់ធន់បន្តការងារនោះទៅទៀតដរាបបានសម្រេច ។
    ៣១៩- ការងារប្រយោជន៍សង្គម មិត្តធើ្វម្នាក់ឯងមិនរួចម្ដ៉េចមិត្តមិនចាត់តាំងតាមច្បាប់សង្គមវិទ្យា ដើម្បីរកអ្នកស្ម័គ្រសមាគមជួយធើ្វការ។ការងារបរាជ័យនោះ មួយភាគធំមកពីមិត្តឆ្លាតកែឆ្នៃវិធីធើ្វការឱ្យល្អ ។
    ៣២០- វិធីប្រស័្រយទាក់ទងនិងអ្នកដទៃ ជាគោលការត្រូវឱ្យរឹងប៉ុន្តែជាអកប្បកិរិយាជាឬកពា ទាំងពាក្យឱ្យសម្ដីត្រូវឱ្យទន់ភ្លន់ ។
    ៣២១- ពីព្រោះកាលៈទេសៈ ពីព្រោះឧបសគ្គដែលកើតពីគ្នាឯងក្បត់គ្នាឯងនោះមិត្តបន្ធូរបន្ថយខាងសកម្មភាព បន្ថយអាហារឱ្យខួរក្បាល បន្ថយការបង្កើនឧត្ដមគតិ ប៉ុន្តែមិនអាចឈ្នះសត្រូវទាំងនោះបានបើមិត្តមិនបំភ្លេចការចងកំហឹងចំពោះសត្រូវទាំងនោះ ។
    ៣២២- តាមសភាវរបស់មិត្តមិនខុសអំពីលក្ខណៈសត្វសេះទេពេលណាក៏វាចង់តែលោតចេញពីក្រោល
    ដើម្បីរកញីរកឈ្មោលដែរ។ មិត្តគួរតែឱ្យវាមានខ្សែបង្ហៀជាប់ជានិច្ចដើម្បីបង្អន់ចំណង់រំជួលរបស់វា ហើយផ្ដល់ឱ្យវានូវប្រភពអង់អាចក្លាហានវិញ។
    ៣២៣- មិត្តចង់ឱ្យមានមិត្តភក្តិច្រើន ចង់បានមិត្តល្អជួយសម្រួលការងារមិត្តច្រើននោះមិត្តរក្សាបុគ្គលិកលក្ខណៈជាមនុស្សទៀងត្រង់និងមិនចង្អៀតចង្អល់ ។
    ៣២៤- ដើម្បីជ្រើសរើសមនុស្សធើ្វកល្យាណមិត្ត ប្ដូររស់ប្ដូរស្លាប់ជាមួយមិត្តនោះសូមមិត្តកុំប្រកែប្រកាន់ការឆ្គាំឆ្គងបន្តិចបន្តួចរបស់គេកុំប្រទូសរ៉ាយតបគេវិញ
    អត់ឱនខន្តីឱ្យគេ ជួយដោះស្រាយទុក្ខធុរៈគេតាមលទ្ធភាពដែលមិត្តអាចធើ្វបាន ។
    ៣២៥- ពេលនិយាយការអីជាមួយអ្នកណា ទោះវែងឬខ្លីមិត្តនិយាយឱ្យច្បាស់លាស់ ម៉ត់ចត់និងយ៉ាងប្រយ័ត្នប្រយែង ។
    ៣២៦- ការសម្រេចផលអ្វីម្យ៉ាងៗមិនមែននៅត្រង់ចំណេះវិជ្ជាមិនមែននៅត្រង់បានរៀនច្រើននោះទេ ដែលសំខាន់បំផុតនៅត្រង់ឆ្លាតទាក់ទងឈ្លាសវៃក្នុងការងារ និងអត់ធន់ក្នុងការងារ ។
    ៣២៧- មិត្តច្រើនស្មានថាគេល្អដូចខ្លួនមិត្ត។នៅក្នុងពិភពលោកមិត្តធើ្វល្អមានមួយភាគចូលចិត្តស្រឡាញ់តែក៏មានមួយភាពស្អប់ឈ្នានីសដែរ ។
    ៣២៨- មនុស្សភាគច្រើន ពេលជួបឧបសគ្គឆាប់អស់សង្ឃឹម អ្នកនោះពិបាកធើ្វបានការងារធំដុំណាស់គេខំប្រឹងឆ្នៃការលំបាកនោះឱ្យទៅជាងាយឱ្យទៅជាសម្រេចផលបានលុះត្រាតែមានកម្លាំងគ្រប់គ្រាន់ និងស្មារតីប្ដូរផ្ដាច់ ។
    ៣២៩- ក្នុងសង្គមមិនតិចទេអ្នករៀនពូកែខាងវិស័យវិទ្យាសាស្ត្រប៉ុន្តែអ្នកយកវិទ្យាសាស្រ្តនោះមកអនុវត្តបង្កបង្កើតផល ដើម្បីសង្គមវិញមិនច្រើនទេ។
    ៣៣០- កើតទាន់សង្គមមានអារ្យធម៌ បានសង្គមអប់រំខ្លួនឱ្យមានអារ្យធម៌ទាក់ទងស្ម័គ្រសមាគមជាមួយមនុស្សមិនទាន់ជ្រួតជ្រាបអារ្យធម៌ប្រសើរជាងទាក់ទងជាមួយមនុស្សឃោរឃៅ ។
    ៣៣១- បើមិត្តមិនអាចធើ្វជាព្រះអាទិត្យបំភ្លឺមនុស្សសង្គម ពិភពលោកបានទេម៉េចមិត្តមិនធើ្វភ្លើងទៀនបំភ្លឺមនុស្សពីរបីនាក់ដែលនៅជុំវិញខ្លួនមិត្ត?
    ៣៣២- ទម្លាប់ឱ្យខ្លួនមានស្មារតីច្បាស់លាស់ : ពេលពន្យល់គេអំពីគំនិតរបស់មិត្តសូមមិត្តពន្យល់ឱ្យច្បាស់ ថាតើមិត្តចង់និយាយអំពីរឿងអី កុំឱ្យវែងតែកុំឱ្យខ្លីដល់ស្ដាប់មិនបាន ។
    ៣៣៣- ក្រៅអំពីភារៈជាអ្នកអប់រំ មិត្តស្ដាប់គេឱ្យច្រើនជាងនិយាយឱ្យគេស្ដាប់ ។បើនិយាយ គួរនិយាយតែរឿងណាមិនសន្សំសត្រូវនោះបានហើយ ។
    ៣៣៤- ពីមុនធ្លាប់ធើ្វការអីនឹងអ្នកណាដល់ពេលបែកគ្នាឈប់ទាក់ទងគ្នាសូមមិត្តកុំនិយាយពីរឿងគេឱ្យសោះ ។បើគេមានគុណលើយើង នោះយើងរំលឹកគុណគេបាន ។
    ៣៣៥- ការងារដំបូង មិត្តគួរខំប្រឹងប្រែងឱ្យអស់សមត្ថភាពទើបអាចជំរុញការងារនោះទៅមុខបាន ។ ក្រោយមកសោះនឹងពិបាកដូចមុនទៀតហើយ ។ លទ្ធផលប្រាកដជាផ្ដល់ឱ្យមិត្តពុំខាន ។
    ៣៣៦- មនុស្សម្នាក់ៗ តែងមានល្អមានអាក្រក់។មិត្តគួរឆក់យកការល្អរបស់គេមកឆ្នៃឱ្យទៅជាមានប្រយោជន៍ដល់ខ្លួនគេផងដល់សង្គមផង ។មិត្តកុំអង្គុយមើលតែបំណាំអាក្រក់របស់គេនោះ។
    ៣៣៧- បើគេតាមព្យាបាទមិត្ត បង្ករឿងអាស្រូវផ្សេងៗដាក់មិត្តៗនៅតែធើ្វល្អដរាបមិនយូរប៉ុន្មានសត្រូវនោះនិងក្លាយមកជាមិត្តវិញ ។
    ៣៣៨- គេធើ្វបាបមិត្តនៅពេលមិត្តខ្វះសមត្ថភាពលុះដល់ថ្ងៃក្រោយមិត្តមានវាសនាទៅជាអ្នកមានអំណាចសូមមិត្តកុំសងសឹករឿងនោះ។ ពេលនោះអ្នកផងកោតក្រែងថាមិត្តចំជាល្អមែន ។
    ៣៣៩- មិត្តត្រូវដាច់ខាត កុំឱ្យមានសោះនូវរឿងនិយាយដើមគេឬនិយាយបញ្ឆិតបញ្ឆៀងឱ្យគេនៅពេលកំបាំងមុខពីគេ។
    ៣៤០- ហាត់រៀនវិធីទាក់ទងតាមឆ្កែ តែហាត់រៀនវិធីនិយាយតិចតាមគេវិញ ។
    ៣៤១- ក្នុងការរស់នៅ ត្រូវបើកឱ្យទូលាយខាងការទាក់ទង។គេមិនមែនជាមិត្តជិតស្និទ្ធ ប៉ុន្តែគេជាសមាជិកសង្គមដែរយ៉ាងអញ្ចឹងមិត្តគួរគោរពរាប់អានគេឱ្យទូលំទូលាយបានច្រើនកាលណាល្អកាលណោះ ។
    ៣៤២- ដើម្បីឱ្យងាយស្រួលក្នុងការទាក់ទងត្រូវប្រើអាកប្បកិរិយាទន់ភ្លន់ចូលចិត្តស្ដាប់គេច្រើនជាងនិយាយឱ្យគេស្ដាប់ ។ហើយនិយាយសរសើរគេប្រសើរជាងនិយាយបង្អាប់ឬចំអន់គេ ។
    ៣៤៣- បើបានធើ្វធំកាន់ការច្រើននិងសំខាន់ៗចង់ឱ្យអ្នកនៅក្រោមបង្គាប់ស្ដាប់បង្គាប់ផងចង់ឱ្យការងារប្រព្រឹត្តទៅបាន ហើយស្រួលផងមិត្តត្រូវជឿទុកចិត្តលើសមត្ថភាពការងាររបស់អ្នកដែលមិត្តប្រគល់ការឱ្យនោះ ។
    ៣៤៤- បើមិត្តមិនទាន់ស្គាល់គេច្បាស់ បើមិត្តមិនយល់ពីការងារគេមិត្តកុំប្រញាប់គេ ប៉ុន្តែមិត្តមិនត្រូវឆាប់ជឿគេពេកទេ ។
    ៣៤៥- ក្នុងពេលពិភាក្សាទាក់ទង មិត្តត្រូវប្រើទឹកមុខរីករាយស្រស់ស្រាយជានិច្ច ។
    ៣៤៦- ទទួលធើ្វការអ្វីមួយហើយ ឬទទួលភារៈបំពេញបេសកម្មអ្វីមួយហើយត្រូវអន់ធន់ធើ្វការនោះឱ្យសម្រេចនិងហ្មត់ចត់ ។
    ៣៤៧- ធើ្វសកម្មភាព ប៉ុន្តែបើខ្លាចគេទិតៀន នោះពុំអាចធើ្វអ្វីបានសោះឡើយ ។
    ៣៤៨- បើចង់ឱ្យមានអ្នកធើ្វសហការជាមួយមិត្តឱ្យអស់ចិត្តពីពោះសូមមិត្តកុំអាលបញ្ចេញគោលបំណងមិត្តប្រាប់គេតែត្រូវប្រើផ្លូវមនោសញ្ចេតនាឱ្យច្រើន ធើ្វឱ្យជិតស្និទ្ធរួចរើសពេលវេលាល្អអូសទាញគេសន្សឹមៗទៅតាមមនោវិថីរបស់មិត្តចុះ ។
    ៣៤៩- រាល់ពេលដែលមិត្តត្អូញត្អែរជាមួយអ្នកដទៃឬជាមួយមិត្តភក្តិអំពីសេចក្ដីទុក្ខវេទនារបស់ខ្លួន ឬរបស់អ្នកដទៃនោះជាការបង្អស់កម្លាំងមិត្តចោលអត់ប្រយោជន៍ទេ ។មិត្តគួរចៀសវាងការនិយាយអត់ប្រយោជន៍។
    ៣៥០-មិត្តមិនមែនគ្រាន់តែត្រូវចៀសវាងអំពើអាក្រក់របស់មិត្តដែលសង្គមបានដឹងនោះទេមិត្តថែមទាំងត្រូវចៀសវាងអំពើអាក្រក់របស់មិត្តដែលមិត្តម្នាក់ឯងដឹងនោះផង ។៣៥១- កុំពីព្រោះការស៊ី ការស្លៀកពាក់ មិត្តធើ្វឱ្យខូចបុគ្គលិកលក្ខណៈជាមនុស្សដើម្បីទៅធើ្វអំពើអប្រិយភាពវិញនោះ ។
    ៣៥២- ប្រយ័ត្ន ក្រែងពេលដែលមិត្តកំពុងទិតៀនគេអំពីរឿងអ្វីមួយនោះអ្នកស្ដាប់គេតបមិត្តវិញអំពីអំពើប្រព្រឹត្តដែលមិត្តកំពុងធើ្វផ្ទុយពីពាក្យ សម្ដីមិត្ត។
    ៣៥៣- អ្នកខ្លះប្រកាន់ចិត្តថាការងាររបស់បក្សពួកខ្លួនសុទ្ធតែត្រូវទាំងអស់ហើយការងាររបស់បក្សពួកដទៃសុទ្ធតែខុសទាំងអស់។ អ្នកណាគិតដូច្នេះអ្នកនោះខុសហើយខុសត្រង់យល់ថាការងាររបស់ខ្លួនរបស់បក្សពួកខ្លួនល្អមួយរយភាគរយហើយឈប់កែឆ្នៃឱ្យល្អថែមទៀតនោះ ។
    ៣៥៤- ធើ្វមនុស្សមិនមែនគ្រាន់តែរៀនឱ្យពូកែហើយធើ្វខ្លួនឱ្យស្អាតដោយធើ្វជាបរិស័ទនៃសាសនារួចគិតថាគ្រប់គ្រាន់ហើយនោះទេ ពីព្រោះខ្លួននៅក្នុងសង្គមខ្លួនជាតំណក់ទឹកមួយក្នុងចំណោមទឹកមួយសមុទ្របើទឹកសមុទ្រប្រៃទឹកមួយតំណក់របស់មិត្តត្រូវតែប្រៃដែរ ។ហើយបើទឹកសមុទ្រសាបតំណក់ទឹកមួយរបស់មិត្តត្រូវតែសាបដែរនេះច្បាប់ធម្មជាតិពុំអាចកែឆ្នៃបានឡើយ។
    ៣៥៥- នៅក្នុងលោកមិត្តខំធើ្វល្អឱ្យគេ ខំសម្ដែងការស្និទ្ធស្នាលរាក់ទាក់ចំពោះគេតែមានអ្នកខ្លះនៅតែច្រណែនឈ្នានីសមិត្តមិនឈប់ឈរ តើមកអំពីអ្វី ? ……
    ៣៥៦- ការសំខាន់របស់មនុស្សក្នុងមួយជីវិត នៅត្រង់ស្លាប់រស់។គឺស្លាប់រស់ព្រោះឧត្តមគតិអ្វីមួយនោះឯង ។
    ៣៥៧- និយាយចំពោះតែវិស័យបច្ចេកទេសវិញសមត្ថភាពធើ្វឱ្យគុណភាពមួយថ្ងៃកាន់តែប្រសើរឡើង ។
    ៣៥៨- ការរស់នៅ បើមិនចំណុះអាទិទេពទេ មានតែការឆ្នៃពេលវេលាគ្រប់នាទីឱ្យមានប្រយោជន៍ដល់ខ្លួន និង ដល់សង្គមហើយបើបោះបង់ពេលវេលាចោលទៀត នោះរស់នៅឱ្យតែធ្ងន់ផែដី ។
    ៣៥៩- បើមានស្នេហាចំពោះអ្នកណាហើយតែងតែព្រួយបារម្ភក្រែងអ្នកនោះមានគ្រោះថ្នាក់បាត់សុភមង្គលបើមិនដូច្នោះទេគឺស្នេហាបោកប្រាសស្នេហាសត្វកង្លង់ ។
    ៣៦០- ពេលចាប់ផ្ដើមធើ្វកិច្ចការ គឺជាមួយអ្នកណាម្នាក់ឬច្រើននាក់កុំអាលជឿទុកចិត្តថាគេអស់ពីចិត្តអស់ពីពោះឧបត្ថម្ភការងារយើង។កុំអាល់ជឿថា គេជឿយើងស៊ុបឱ្យសោះ ។តែដល់ពេលណាគេទិតៀនចំពោះការបរាជ័យរបស់យើង ក៏យើងកុំអាលថាគេស្អប់យើងដែរ ។
    ៣៦១- ក្នុងឋានៈជាអ្នកទទួលបន្ទុកការងារមួយ មិត្តជួបប្រទះនិងការទិតៀនអំពីសំណាក់សមាជិកមួយរូប ឬច្រើនរូបសូមមិត្តទុកគេជាថ្នាំពេទ្យតាំងស្មារតីនឹងនថ្លឹងមើល តើគេថានោះគួរឬមិនគួរ ។ថ្នាំណាត្រូវជម្ងឺយើងយើងកុំខ្លាចនឹងផឹកវា ថ្នាំណាមិនត្រូវជម្ងឺយើងយើងបោះចោលដោយអរគុណម្ចាស់គេផង ។
    ៣៦២- សូម្បីតែពាក្យទិតៀនដោយបំណងបំផ្លាញការងារយើងក៏ដោយក៏គួរយើងយល់ថាមានប្រតិកម្មហើយបើមានប្រតិកម្មក៏គង់មានប្រតិលាភ។ព្រោះប្រតិកម្មវាជាកម្លាំងជម្រុញឱ្យការងារយើងឈានទៅមុខឈោងចាប់ប្រតិលាភ។
    ៣៦៣- បើបាតដៃគ្មានដំបៅគេមិនខ្លាចលូកដៃទទួលយកថ្នាំពិសទេ។មានតែបាតដៃដែលមានដំបៅទេ ដែលមិនហ៊ានលាដៃលូកទៅទទួលយកថ្នាំពិសពីព្រោះថ្នាំពិសចូលមុខដំបៅវាក្ដៅផ្សាឈឺចាប់ណាស់។
    ៣៦៤- គោលគំនិតជាមធ្យោបាយអាថ៌កំបាំងសម្រាប់បង្កើតសេចក្ដីស្និទ្ធស្នាលនិងឥទ្ធិពលទៅលើអ្នកដទៃសម្ដីទន់ភ្លន់ជាមធ្យោបាយចំហ តែបើមិនប្រើការប្រព្រឹត្តខ្លះថែមលើសម្ដីទន់ភ្លន់នោះពុំបានផលទេ ។
    ពាក្យសម្ដីមាស
    ៣៦៥- បើស្រឡាញ់គ្នាមែន ខុស៩ដងចោលឱ្យគ្រប់១០ដងទៅ។«បទវិចារណ»
    ៣៦៦- មិនចេះប្រចណ្ឌឬមួយក៏ប៉ះត្រង់ណា ប្រចណ្ឌត្រង់នោះនោះហើយគឺជាការថោកទាប មិនរវល់ដល់ ឬមួយក៏គិតតែរវល់ដល់ច្រើនពេកប្រការទាំងពីរនេះសុទ្ធតែគ្រោះថ្នាក់ ។LI TENA
    ៣៦៧- មានទូកស្នេហាច្រើនណាស់ដែលលឿនទៅមុខពោរពេលដោយសេចក្ដីសង្ឃឹមតែទីបញ្ចប់ត្រូវរលាយបាត់បង់ទៅវិញដោយសារតែប្រការមួយគឺប្ដីប្រពន្ធចូលចិត្តតែរិះគន់គ្នាពេក។DOROTHY DIX
    ៣៦៨- ជីវិតមួយរស់ក្នុងអាពាហ៍ពិពាហ៍ ត្រូវឱ្យមានកម្រិតថ្នាក់ថ្នមរូបភាពខាងក្រៅតែត្រូវអនុគ្រោះខាងជម្រៅ ។
    ABEL BONNARD
    ៣៦៩- មនុស្សមានឫកត្រឹមត្រូវគួរសមមិនអាចរួមរស់នៅបានស្រួលជាមួយនឹងមនុស្សជាតិគំរោះគំរើយទេ ។
    ABEL BONNARD
    ៣៧០- ការជ្រើសរើសដើម្បីរៀបការ បើខុសតែបន្តិចគឺខុសរាប់យោជន៍។CH. VAGNER
    ៣៧១- ទោះល្អល្អះយ៉ាងណាក៏ដោយតែធុញទ្រាន់ទៅវាទៅជាខ្ជិលរវល់។ដូចគ្នានឹងស្នេហាស្និទ្ធស្នាល តែចាស់កាលណាក្លិនធុំកាន់តែខ្លាំង ។LA MARTINE
    ៣៧២- ក្នុងបណ្ដាកិច្ចការដែលគេយល់ថាគោកក្រទាំងគ្មានទាក់ទងអ្វីនឹងស្នេហាទាំងអស់ប៉ុន្តែប្រការនោះក៏មានរឿងរ៉ាវស្នេហាអាថ៌កំបាំងកប់នៅ ក្នុងនោះដែរ ។PASCAL
    ៣៧៣- ល្អគឺជាអ្វី? ចំពោះនារីភាគខ្លះគេយល់ថាគឺអ្វីដែលអ្នកនៅជុំវិញគេយល់ថាល្អ ។LOUIS DE ROBERT
    ៣៧៤- ចង់បានសុភមង្គលនៅក្នុងគ្រួសារ គេត្រូវចេះទ្រាំនឹងទទួលដើម្បីឱ្យគូសង្សាររបស់យើងរស់នៅបានតាមធម្មតាទៅតាមចរិតរបស់គ្នាហើយក៏កុំសូវចង់កែប្រែឱ្យហួសហេតុពេក ។FOSTER WOOD
    ៣៧៥-ការពិតដែលលេចឡើងយ៉ាងច្បាស់លាស់ជាងគេគឺគ្មានអ្វីក្រៅពីមនុស្សនៅក្នុងផ្ទះទេ សិ្នទ្ធស្នាលដូចប្ដីប្រពន្ធទើបហ៊ាននិយាយនូវពាក្យទ្រគោះ ពាក្យពីរោះពាក្យជូជាតិ ។DOROTHY DIX
    ៣៧៦- ធើ្វការអ្វីៗ ទោះបីជាការអីក៏ដោយបើយើងមានទេពកោសល្យល្អពូកែជាងគេនោះហើយគឺជាវិធីដែលធើ្វឱ្យស្រីចូលចិត្ត ហើយគេយកចិត្តទុកដាក់ដល់យើង ។BALZAC

    ៣៧៧- សេចក្ដីស្នេហារវាងម្ដាយនឹងកូនគឺជាសេចក្ដីស្នេហាមានជម្រៅវាស់មិនបាន អត្តទត្ថភាពបំផុតហើយក៏ទូលំទូលាយបំផុត ល្អិតល្អោចបំផុត ហើយក៏ខ្ពង់ខ្ពស់បំផុត ល្ងង់ល្ងិតបំផុតហើយក៏ភ្លឺស្វាងបំផុតនេះហើយ គឺជាសេចក្ដីស្នេហានៃអ្នកអភ័ព្វវាថ្លៃថ្នូរវិសេសនៅត្រង់នេះឯង។J. CHARDONNES
    ៣៧៨- បើគេពិនិត្យមើលតែរបៀបស្លៀកពាក់របស់ស្រ្តីគេអាចយល់បាននូវព្រលឹងរបស់ស្រ្តីនោះ ស្លៀកពាក់បែបហ៊ឺហាគឺជាមនុស្សដែលមានចរិតមិនប្រក្រតី ។ADOLPHE RICARD
    ៣៧៩- ប្ដីប្រពន្ធត្រូវខំប្រឹងតស៊ូនឹងប្រការចង្រៃអស់ទាំងនេះទម្លាប់ដែលធើ្វឱ្យធុញទ្រាន់ ។BALZAC
    ៣៨០- ការផ្គាប់យកទឹកចិត្តនឹងការទម្លាប់វាអាចធើ្វឱ្យចរិតនៃមនុស្សដែលយើងស្រឡាញ់បំបាត់ចោលនូវចរិតអាក្រក់គំរោះគំរើយជូជាតិប៉ុន្តែវាក៏អាចធ្វើឱ្យអ្នកដែលយើងស្រឡាញ់គេរសាយចិត្តស្រឡាញ់ខ្លះដែរ ។LATENA
    ៣៨១- ទម្លាប់វាអាចធើ្វឱ្យអ្វីដែលល្អបំផុត នៅក្នុងលោកនៅជាធម្មតាបាន។បណ្ដាអ្នកដែលធ្លាប់រស់នៅក្នុងកន្លែងស្ដុកស្ដម្ភបំផុតដល់យូរទៅក៏លែងដឹងថាជាកន្លែងស្ដុកស្ដម្ភល្អហើយ។ ខ្ញុំបានដឹងរឿងមួយ : មានប្ដីម្នាក់មានប្រពន្ធយ៉ាងស្អាតដល់រស់នៅជាមួយគ្នាបាន៣ឆ្នាំលោកប្ដីនោះក៏មិនចាំថាប្រពន្ធខ្លួនមានភ្នែកពណ៌អ្វីផង ។
    ការផ្លាស់ប្ដូរមនោសញ្ចេតនានាំឱ្យគ្រោះថ្នាក់ដល់សុភមង្គលគ្រួសារប៉ុន្តែទម្លាប់វាគ្រោះថ្នាក់ជាងនេះទៅទៀត ។
    Mme DE BIEUX
    ៣៨២- ទម្លាប់នាំឱ្យថោកទាបដល់តម្លៃរស់នៅរបស់មនុស្ស។PROPERCE
    ៣៨៣- មនុស្សមួយស្លាប់ ព្រលឹងឡើងទៅលើឋានសួគ៌ ដល់ឡើងទៅដល់មាត់ទ្វារជួបនឹងអ្នកយាមទ្វារឋានសួគ៌សួរ :
    -
    អ្នកឯងធ្លាប់ឆ្លងកាត់ភ្នក់ភ្លើងសាងបាបហើយនៅ?
    -
    បាទនៅទេ! ប៉ុន្តែខ្ញុំជាអ្នកមានប្រពន្ធ!
    -
    បានហើយ ឡើងទៅចុះ!(ពិចារណា)
    ៣៨៤- មានតែរបស់ល្អពីរទេនៅក្នុងលោក គឺមនុស្សស្រីនិងដួងផ្កាកុលាបMALHERBE
    ៣៨៥- គ្មានអ្វីឈឺចាប់ដល់មនុស្សស្រីឱ្យស្មើនឹងខ្លួនគេយល់ថាខ្លួនគេត្រូវអន់ថយចំពោះប្រការអ្វីក៏ដោយ ចំពោះអ្នកដែលនៅជុំវិញគេ ។GINA LOUBROSO
    ៣៨៦- ចំពោះចិត្តយើងយើងមិនបាច់ឃោសនាដាក់វាធើ្វអ្វីទេយើងមានតែធើ្វតាមវាឬសំពងវាប៉ុណ្ណោះ ។PROCH PEDRE
    ៣៨៧- បេះដូងរបស់ស្រីវាមិនដែលចាស់ទេ ក្នុងពេលដែលវាមិនស្រឡាញ់ទៀតគឺមកអំពីវាឈប់ដើរ (ឈប់ជីពចរ) ។PROCH PEDRE
    ៣៨៨- មនុស្សដែលមានស្នេហាពិតប្រាកដ គឺជាមនុស្សដែលគិតទៅដល់តែសុភមង្គលរបស់មនុស្សដែលគេស្រឡាញ់។BELOISE
    ៣៨៩- ចិត្តសប្បុរស គឺជាគ្រឿងអលង្ការយ៉ាងពិសេសបំផុតរបស់ស្រ្តីល្អ។គ្មានអ្វីធើ្វឱ្យអាក្រក់បានដល់បបូរមាត់ញញឹមយ៉ាងស្មោះទេមានតែសំណើ-ចចំអកទើបគេស្អប់ ។SAINT MAURICE
    ៣៩០- លទ្ធផលទូទៅនៃសេចក្ដីស្នេហាគឺធើ្វឱ្យមានសមភាពទាំងអស់ចំអេសអំអាស ផ្ដេសផ្ដាស មានក្រ ថ្លៃថ្នូរ ក្មេង ចាស់មិត្តសត្រូវក៏ត្រូវរលាយបាត់អស់ដែរ ។ ABBE PREVOST
    ៣៩១- ស្រ្ដីមានប្ដីមិនខុសណានឹងអ្នកបម្រើទេ ដែលគេយកមកដាក់លើបល្ល័ង្ក ។BALGAE

    ៣៩២- ស្រ្ដីមិនខុសអ្វីនឹងព្រាយកំណាចទេគេចាប់យើងឱ្យចុះនរកដោយដើរកាត់តាមក្លោងទ្វារឋានសួគ៌ ។
    SAIT CYPRIEN
    ៣៩៣- អ្វីដែលរួចហើយគឺវាឆ្លងផុត អ្វីដែលរួចហើយគឺវាធុញទ្រាន់អ្វីដែលរួចហើយគឺវារលាយរលត់។ នេះហើយគឺជាវិធានទូទៅនៃកិច្ចការសម្ភារៈទាំងអស់ មិនចំពោះតែសេចក្ដីស្នេហាទេ ។
    ៣៩៤- បើគ្មានស្រីទេ មនុស្សប្រុសនឹងជាទេព្តាទាំងអស់ ។CICERON
    ៣៩៥- ទណ្ឌកម្មនៃមនុស្សប្រុស ដែលស្រឡាញ់តែស្រីហួសហេតុពេកគឺធើ្វឱ្យប្រុសនោះវេទនាដោយសារស្រឡាញ់ស្រី ។J.JOUBERT
    ៣៩៦- នៅក្នុងរឿងប្រចណ្ឌ ការស្រឡាញ់ខ្លួនវាដើរតួសំខាន់ជាងសេចក្ដីស្នេហា ។ROCHE FOUCAULD
    ៣៩៧-បណ្ដាប្រការអ្វីទាំងអស់ដែលស្រីៗរៀននៅក្នុងសៀវភៅវាគ្រាន់តែជាស្លាកស្នាមនៃការស្រពិចស្រពិល នៅក្នុងក្បាលប៉ុណ្ណោះ។ កាលណាតែស្រីៗឈឺចាប់ចិត្តគេជ្រួលឡើង កាលណាការរស់នៅបង្ខិតបង្ខំគេឱ្យពិចារណា
    ឱ្យត្រិះរិះប្រតិបត្តិការ ទើបគេមានទ្រឹស្ដីមួយជាក់លាក់សម្រាប់ជីវិត ។​​​ GINA LOMBROSO
    ៣៩៨- មនុស្សនៅក្មេង ចូលចិត្តនិយាយអំពីរឿងស្រីៗឬស្នេហាប៉ុន្តែបើតាមខ្ញុំវិញចំពោះមនុស្សចំណាស់ក៏ដោយ ក៏មានប្រការដើម្បីនិយាយតិចឬច្រើនឬគិតដល់រឿងនោះដែរ ។​ P. J. STAHL
    ៣៩៩- ស្រីទើបចេះរបៀបសងសឹកយ៉ាងគ្រោះថ្នាក់ ។Mme de RIEUX                                         
    ៤០០- មនុស្សណានិយាយសរសើរពីស្រីៗគឺជាមនុស្សដែលមិនទាន់ស្គាល់ស្រីច្បាស់លាស់មនុស្សណានិយាយអាក្រក់ពីស្រីគឺជាមនុស្សដែលមិនស្គាល់អ្វីទាំងអស់ពីរឿងស្រី។GAULT LEBRUN
    ៤០១- ជនដែលជេរបញ្ចោ ឬ និយាយអាក្រក់ពីស្រីច្រើនជាងគេគឺជននោះហើយដែលស្រឡាញ់ស្រីស្មោះត្រង់ជាងអ្នកណាទាំងអស់ ។THEOPHILE GAUTIER
    ៤០២- ស្នេហាចំពោះមនុស្សប្រុស គឺជារឿងប្រវត្តិស្នេហាមួយចំពោះជីវិតរបស់គេតែចំពោះមនុស្សស្រីវិញ ស្នេហាគឺជារឿងប្រវត្តិអស់មួយជីវិតរបស់គេ ។

    ៤០៣- ពីអាទិទេពមកដល់មនុស្ស ពីមេឃមកដីមានតែសេចក្ដីស្នេហាទេដែលអាចរួបរួមបានហើយហៀហូរពេញពាស។ស្នេហាវាជាឫសគល់នៃគ្រប់កិច្ចការទាំងអស់ មានស្នេហាទើបបានដឹងមានស្នេហាទើបបានរស់ មានស្នេហាទើបមានសុភមង្គលស្នេហាមួយតំណត់អាចធើ្វឱ្យសកលលោករលាយបានដូចគ្នានឹងខ្យល់ព្យុះធើ្វឱ្យគួស្រូវបោកបក់បាន។LA CORDAIRE
    ៤០៤-ទណ្ឌកម្មធំបំផុតដែលគេច្រើនតែបួងសួងឱ្យធ្លាក់ចំទៅលើសត្រូវរបស់គេនោះគឺទណ្ឌកម្ម ឱ្យសត្រូវនោះស្រឡាញ់គេ តែកុំឱ្យគេស្រឡាញ់តបមកវិញ ។LABOUISSE
    ៤០៥- អាពាហ៍ពិពាហ៍គឺជាប្រការមួយកំប្លុកកំប្លែងបំផុតនៅក្នុងបណ្ដាប្រការនឹងធឹងត្រឹមត្រូវក្នុងជីវិត ។
    BEAUHARNAIS
    ៤០៦- ត្រូវក្លាហានទទួលស្គាល់ការពិតនេះ ដែលយើងហៅថា (ស្រេកឃ្លានសេចក្ដីស្នេហា)
    ការពិតមានពេលខ្លះគឺយើងស្រេកឃ្លានចង់ឱ្យគេមករណេបរណឺបបបោសអង្អែលយើងទៅវិញទេ។J. DES VIGNE ROUGES
    ៤០៧-មនុស្សណាបាននឹកគិតទៅដល់និម្មិតរូបវិធីនៃទេព្តាស្នេហាដោយទស្សនៈមនុស្សក្មេង គឺជាមនុស្សពូកែ ព្រោះគេយល់បាននូវជីវភាពនៃមនុស្សស្នេហាគឺជាជីវិតនៃមនុស្សក្មេង គេហ៊ានធើ្វពលីកម្មដោយងងឹតងងល់ហ៊ានយករឿងធំដុំមកបំផ្លាញដោយសារកិច្ចការគ្មានបានផល។MONTAIGNE
    ៤០៨- មនុស្សស្រីគឺជាមនុស្សមានចរិតហួសហេតុបើប្រៀបធៀបទៅនឹងមនុស្សប្រុស ស្រីជាមនុស្សបើល្អក៏ល្អហួសហេតុបើអាក្រក់វិញក៏អាក្រក់ហួសហេតុដែរ ។LA BRUYERE
    ៤០៩- មនុស្សស្រីណាដែលគោរពចរិយារបស់ខ្លួន ជាងចំណេះបញ្ញារបស់ខ្លួនគឺជាស្រីលេខមួយនៅក្នុងចំណោមស្រីៗ ។ស្រីណាគោរពរូបសម្បត្តិរបស់ខ្លួនជាងតម្រិះវិជ្ជារបស់ខ្លួន គឺជាស្រីធម្មតា។ប៉ុន្តែបើស្រីណាគោរពបុណ្យសក្តិឬវណ្ណៈរបស់ខ្លួនជាងរូបសម្បត្តិរបស់ខ្លួននោះជាមនុស្សស្រីនៅក្រៅវង្ស ពីព្រោះគេមិនមែនជាមនុស្សឡើយ។
    CHAM FORT
    ៤១០- ស្រីណាក៏ដោយដូចតែគ្នា ជានិច្ចកាលនៅតែធើ្វដូចកូនក្មេងអស់មួយជីវិត ។ALTRED de VIGNY
    ៤១១- ប្រការដែលគួរឱ្យស្ដាយក្នុងរឿងស្នេហាគឺថាកាលអាយុនៅក្មេងវាគ្មានពិសោធន៍គ្រប់ដល់ទៅចាស់ត្រឡប់ជាមានពិសោធន៍ច្រើនពេក។ROCH PEDRE

    ៤១២- ខំប្រឹងបំភ្លេចគេ មានន័យថានៅនឹកដល់គេមានតែកុំនឹកទៅដល់ទើបសេចក្ដីស្នេហាវាហើរពណ៌សម្បុរ បាត់អស់ម្ដងបន្តិចៗ ។LA BRUYERE
    ៤១៣- បើគេអាចបន្លាយសុភមង្គលឱ្យបានយូរបន្ទាប់ពីអាពាហ៍ពិពាហ៍នោះគេអាចឡើងទៅឋានសួគ៌ក្នុងលោកីយ៍បាន ។J.J ROU SSEAU
    ៤១៤- បើស្រីណាស្រឡាញ់ខ្ញុំដោយអាណិតខ្ញុំសុំថាកុំស្រឡាញ់ខ្ញុំធើ្វអ្វីពីព្រោះខ្ញុំមិនមែនជាអ្នកសុំទានទេ ។
    MONTAIGNE
    ៤១៥- មនុស្សស្រីណាលេងប្រឡែងនឹងស្នេហា ទោះយូរឬឆាប់ក្ដីក៏ត្រូវតែជំពាក់ពីព្រោះលេងកាំបិតមានថ្ងៃមុតដៃមិនខាន ។SAINT PROSPER
    ៤១៦- គ្មានអ្វីចងភ្ជាប់បាននូវបេះដូងពីរឱ្យស្មើនឹងអង្គុយយំជាមួយគ្នាទេ។J.J ROUSSEAU
    ៤១៧- មនុស្សស្រីណា តែហ៊ានយំនៅចំពោះមនុស្សប្រុសមនុស្សស្រីនោះលែងធើ្វម្ចាស់ខ្លួនបានទៀតហើយ ។
    BALZAC
    ៤១៨- យកប្រាក់មកល្បងមើល ទើបដឹងបានថាស្នេហាស្មោះត្រង់ឬមិនស្មោះ ។ROCHEBRUNE
    ៤១៩- ការដឹងគុណគឺជាផ្លូវកាត់ទៅរកសេចក្ដីស្នេហា ។THEOPHILE GAUTIER
    ៤២០- មានតែពេលវេលាមិនមែនទ្រឹស្ដីទេ ដែលអាចព្យាបាលបាននូវមុខរហួសស្នេហា ។PUBLIUS SYRUS
    ៤២១- ពេលវេលា ទោះយឺតឬឆាប់ក្ដីក៏ឈ្នះស្នេហាដែរ ។LE TASSE
    ៤២២- មនុស្សស្រីដែលចូលចិត្តតែហ៊ឺហាអួតអាងពេកគឺជាស្រីខ្វះការគោរពខ្លួនឯង ។Mme de RIEUX
    ៤២៣- មនុស្សស្រីមិនចូលចិត្តហ៊ឺហាអួតអាង គឺជាស្រីដែលមនុស្សប្រុសចូលចិត្ត។ ALPHONSE KAR
    ៤២៤- ជីវិតរបស់មនុស្សប្រុស គឺកេរ្តិ៍ឈ្មោះ ជីវិតមនុស្សស្រីគឺស្នេហា ។BAL ZAC

    ៤២៥- ចេះស្រឡាញ់ បានសេចក្ដីថា មុនដំបូងបង្អស់ហើយជានិច្ចជាកាលមិនត្រូវឆ្កឹះឆ្កៀលជីកឫសជីកគល់មនុស្សដែលយើងស្រឡាញ់នោះទេ។P. BOURGET
    ៤២៦- រវាងប្ដីប្រពន្ធ ប្រការដែលចង្រៃបំផុតគឺការដែលប្រៀបធៀបប្រពន្ធខ្លួននឹងប្រពន្ធគេ ឬប្រៀបធៀបប្ដីខ្លួននឹងប្ដីគេ ។EMILE STOCH
    ៤២៧- មានពេលខ្លះ ប្រចណ្ឌគឺមានសមភាពត្រឹមត្រូវហើយសមរម្យពីព្រោះវាសំដៅទៅលើកិច្ចការពារទ្រព្យសម្បត្តិរបស់យើង។LA ROCHE FOUCAULD
    ៤២៨- ប្រចណ្ឌវាកើតមកអំពីស្នេហា ហើយវាក៏ស្លាប់ទៅវិញជាមួយស្នេហាដែរ ។LA ROCHE FOUCAULD
    ៤២៩- គេអាចអនុគ្រោះទៅបានតាមតែចិត្តដែលគេស្រឡាញ់។LA ROCHE FOUCAULD
    ៤៣០- ការសន្ទនារាប់អានស្មោះត្រង់ មានតែរវាងមនុស្សសប្បុរសទេពីព្រោះមូលដ្ឋានរបស់វាគឺមេត្តាធម៌
    ហើយដោយសារតែមេត្តាធម៌នេះដែរដែលវាអាចទៅជាថ្លៃថ្នូរបាន ។ARISTOTE
    ៤៣១- បេះដូងត្រូវទៅមុនស្មារតី ហើយសេចក្ដីសប្បុរសត្រូវទៅមុនការពិត ។JOUBERT
    ៤៣២- ស្នេហាច្រើន នាំឱ្យបេះដូងរីកទូលាយ ។JOUBERT
    ៤៣៣- រៀនតែម្នាក់ឯង វាឯកោហើយមិនសូវបែកបញ្ញាទេ ។(ពិចារណា)
    ៤៣៤- គ្មានមិត្តភាពណាដែលមាំមួនជាស្ថាពរទេបើមិត្តភាពនោះមិនផ្អែកទៅលើឆន្ទៈរួមមួយឆន្ទៈខ្ពង់ខ្ពស់ដែលអាចទាក់ទាញព្រលឹងទាំងពីរឱ្យកាន់តែបានជិតស្និទ្ធនឹងគ្នាជានិរន្តរ៍ ដោយគតិបណ្ឌិតនឹងសុភវិនិច្ឆ័យ ។
    MANWATER
    ៤៣៥- មានមនុស្សច្រើនគ្នាយល់ថា ការទាក់ទងសន្ទនាស្គាល់គ្នាគឺជាបញ្ហាកាមគុណម្លោះហើយបានជាគេមានកំហុសច្រើនខាងផ្លូវកាមតណ្ហានៅទីបញ្ចប់មនុស្សទាំងពីរនាក់នេះត្រូវបែកបាក់ហើយស្អប់គ្នារកទីបំផុតគ្មាន ។
    (
    ពិចារណា)
    ៤៣៦- ការទាក់ទងរាប់អានគ្មានមានប្រយោជន៍ដល់យុវជន គឺនាំឱ្យគ្នាបានល្អហើយចៀសវាងការផ្ដេសផ្ដាស
    មានកាមតណ្ហាអូសទាញជាដើម។ការទាក់ទងរាប់អាននេះមានប្រយោជន៍ដល់មនុស្សចាស់គឺ កាលណាខ្លួនមានជម្ងឺឈឺថ្កាត់ គឺបានការបបោសអង្អែលលួងលោមបានការជួយឧបត្ថម្ភនាំឱ្យការរាប់អានសន្ទនាស្គាល់គ្នា
    គឺជាប្រការមួយនៃការលួងលោមបោសអង្អែលធំបំផុតនៅក្នុងលោក ។(ពិចារណា)
    ៤៣៧- មិត្តកុំចោះប្រហោងទ្រនប់ឱ្យទឹកវាហូរ ទោះប្រហោងនោះធំឬតូចក៏ដោយ ដូចគ្នានឹងកុំបណ្ដោយឱ្យស្រ្តីកាចបញ្ចេញអាការៈមកក្រៅដោយសេរីភាព ។បើស្រីនោះមិនអាចស្ដាប់បង្គាប់មិត្តទេ
    គឺវានឹងបង្កើតរឿងឱ្យមិត្តអាម៉ាស់មុខដោយសត្រូវរបស់មិត្ត ។P. FLETRIUS
    ៤៣៨- មិត្តមិនគប្បីប្រគល់វាសនានឹងព្រលឹងយើងទាំងមូលឱ្យទៅលើអំណាចរបស់មនុស្សស្រីទេ ។WATERSTONE
    ៤៣៩- មនុស្សអាចធើ្វអ្វីបានទាំងអស់កាលណាមនុស្សនោះអាចក្លាយទៅជាសត្រូវនៃចរិយាធម៌ នឹង សប្បុរសធម៌ ។Massillon
    ៤៤០- នៅកន្លែងណាគ្មានសេចក្ដីស្មោះត្រង់យោគយល់ នៅកន្លែងនោះគឺមានផុកនៅក្នុងថ្នូរ ។La cordaire
    ៤៤១- ការប្រចណ្ឌ គឺជាជីវិតមួយរស់នៅក្នុងសេចក្ដីសង្ស័យវាអាចឃោរ-ឃៅឬរលាយបាត់ក្នុងពេលដែលមនុស្សវាដើរពីសេចក្ដីសង្ស័យទៅការពិត។
    ៤៤២- ការសង្ស័យទៅលើមិត្តភាពគឺជាសេចក្ដីថោកទាបមួយលើសពីសត្រូវគេបោកប្រាសទៅទៀត ។
    ៤៤៣- មិនអាចស្រឡាញ់ជាលើកទីពីរបានទេនូវប្រការណាដែលយើងបានស្អប់ជាខ្លាំងរួចមកហើយ ។La Roche Foucauld
    ៤៤៤- នៅកន្លែងណាគ្មានសមភាព នៅកន្លែងនោះគ្មានមិត្តភាពទេ ។Sully Prudhomme
    ៤៤៥- ក្នុងពេលមានបានគិតឃើញតែពីរឿងផ្ទាល់ខ្លួន ដល់ពេលមានគ្រោះថ្នាក់អ្នកនោះឯងមុខជាឯកាមិនខាន។
    Florian
    ៤៤៦- តាមយោបល់ខ្ញុំ គឺខ្ញុំចូលចិត្តសត្រូវដែលនិយាយត្រង់ៗជាជាងមិត្ត-ភក្ដិដែលនិយាយបញ្ជោរលើកជើ ង ។Arnault
    ៤៤៧- មិត្តភក្តិហើយមានការឈឺចាប់ៗតែម្នាក់ឯងគឺជាប្រការមួយនាំឱ្យអាម៉ាស់ដល់មិត្តខ្លួន។ Roton
    ៤៤៨- គំនិតអត្តទត្ថភាពមិនអាចគេចផុតពីសេចក្ដីទុក្ខសោកវេទនាបានឡើយ ។Goethe
    ៤៤៩- គេមិនអាចធើ្វមានបានដោយសារប្រការដែលគេយកបាននោះទេផ្ទុយទៅវិញគឺគេធើ្វមានបានដោយសារប្រការដែលគេឱ្យ ។J Flory
    ៤៥០- បើមិត្តចង់ឱ្យស្នេហារបស់មិត្តបានឋិតថេរយូរអង្វែងមិត្តគប្បីធើ្វឱ្យបាត់អស់នូវក្លិនកាមតណ្ហា ។ធម្មតាស្រាតែគេទុកបានយូរគឺស្រានោះល្អហើយឆ្ងាញ់ទៀតផង ។
    ៤៥១- ទឹកកខ្វក់មួយស្លាបព្រា អាចនាំឱ្យខូចទឹកស្អាតមួយពាងផ្ទុយទៅវិញទឹកស្អាតមួយពាងមិនអាចនាំឱ្យទឹកកខ្វក់មួយស្លាបពា្រស្អាតបានទេ។(បទពិចារណា)
    ៤៥២- គូដណ្ដឹងស្រឡាញ់ប្រពន្ធខ្លួនយ៉ាងស្មោះស្ម័ត្រមិនមែនគ្រាន់តែស្រឡាញ់ខ្លួនប្រាណ គំនិតមារយាទប៉ុណ្ណោះទេគឺស្រឡាញ់ភាពនៅក្មេងថែមទៀតព្រមទាំងស្រឡាញ់នូវភាពទន់ខ្សោយដើម្បីជួយការពារ ស្រឡាញ់ ភាពផ្អែមល្ហែមដើម្បីប្រមូលយក ។P. duboyer
    ៤៥៣- នោះគឺជាមនុស្ស ដែលខ្ញុំអាចប្រគល់ឱ្យនូវកិច្ចការធំដុំ មកអំពីមនុស្សនោះមានលក្ខណៈជ័យជំនះ៣យ៉ាងគឺ ជំនឿ គោរព នឹងជាទីពឹងពាក់ ។De Vogue
    ៤៥៤- មិត្តចង់ឱ្យខ្ញុំស្ទង់ ឬ ទាយនូវសេចក្ដីស្នេហារបស់មិត្តត្រូវឬទេ ?សុំមិត្តនិយាយឱ្យស្ដាប់មើល តើវានាំឱ្យមិត្តមានវិបត្តិឬទេ ?Garcot
    ៤៥៥- ខ្ញុំគ្មានមិត្តសម្លាញ់ឯណាទៀតទេក្រៅពីមិត្តដែលដឹកនាំខ្ញុំឱ្យឡើងទៅដល់លើកំពូលតែក្នុងមួយសន្ទុះ ។
    F. Chermont
    ៤៥៦- ខ្ញុំចង់ធើ្វឱ្យមិត្តសប្បាយចិត្ត ប៉ុន្តែខ្ញុំចង់ជួយសង្រ្គោះមិត្តច្រើនជាង។Caton
    ៤៥៧- ឧត្តមគតិនៃសេចក្ដីស្នេហាស្និទ្ធស្នាល គឺ (យល់ឃើញ១) តែវានៅ(តែពីរ) ។Mme Swet chine
    ៤៥៨- ទៅខ្វល់អ្វីនឹងសេចក្ដីស្នេហាមុនដំបូងដែលវានាំឱ្យ យើងកង្វល់ចិត្ត ។Gresset
    ៤៥៩- យ៉ាងម៉េច? មិត្តគ្មានសេចក្ដីស្នេហាហើយមិត្តឆ្លើយថា :មិត្តមានជីវិតរស់នៅឬ ?A de Musset
    ៤៦០- ស្រឡាញ់កាន់តែច្រើន ហើយបោះចោលទៅ គឺកាន់តែសប្បាយ។La fontaine
    ៤៦១- ស្រឡាញ់គឺជាភាគពាក់កណ្ដាលនៃសតិអារម្មណ៍Victor Hugo
    ៤៦២- ក្នុងពេលដែលព្រះអាទិទេពបង្កើតបេះដូងមនុស្សលោកបានបង្កើតមុនដំបូងបង្អស់នូវចិត្តមេត្តា ។Bossuet
    ៤៦៣- ប្រការដែលខ្ញុំទទួលស្គាល់យ៉ាងជ្រៅជ្រះ ថាជាការរាប់អានស្និទ្ធស្នាលនោះគឺមានរវាងតែមនុស្សត្រឹមត្រូវទេ ។Ciceron
    ៤៦៤- មិត្តភាពគឺជាសប្បុរសធម៌ទៅវិញទៅមក ដែលវាលេចឡើងដោយលទ្ធផល។  St. Thomas d’Aquin
    ៤៦៥- បើអ្នកណាមិនយល់អស់នូវបញ្ហាសាច់ឈាមទេអ្នកនោះឯងនឹងត្រូវសាច់ឈាមវាអូសទាញយ៉ាងខ្លោចផ្សា ។ St. Auguotin
    ៤៦៦- នៅក្នុងបណ្ដាតណ្ហាទាំងឡាយ មានតែកាមតណ្ហាទេដែលខ្លាំងជាងគេ ពីព្រោះវាជ្រែកស្ទើរតែអស់ខួរក្បាលយើងវាជ្រែកអស់បេះដូងនឹងខ្លួនប្រាណយើង ។
    ៤៦៧- ស្នេហាបង្រួបបង្រួមប្រុសស្រីគឺជាមនោសញ្ចេតនាមួយបែបយ៉ាងស្មុកស្មាញនៅក្នុងនោះរួមមានសមត្ថភាពនៃបញ្ញា សមត្ថភាពបេះដូងនឹងចរិតនៃសត្វល្ងិតល្ងង់។ Carnot
    ៤៦៨- សេចក្ដីរាប់អានស្និទ្ធស្នាលបើចង់ឱ្យមានប្រយោជន៍ត្រូវឱ្យមានលក្ខណៈថ្លៃថ្នូរខ្ពង់ខ្ពស់ ។
    ៤៧៩- ខ្ញុំឃើញសេចក្ដីរាប់អានស្និទ្ធស្នាល ដូចជាតុវង្វាន់មួយយ៉ាងមានតម្លៃដែលទេព្តាបានផ្ដល់ឱ្យយើងទាំអស់គ្នា ។Ciceron
    ៤៨០- សេចក្ដីស្នេហាដែលគេមានចំពោះអ្នកណាមួយបើគ្មានការបបោសអង្អែលសម្រើបសម្រាលទេ វាគ្រាន់តែជាមិត្តភាពប៉ុណ្ណោះវាមិនមែនជាសេចក្ដីស្នេហាឡើយ ។P. Segur
    ៤៨១- តម្លៃនៃសេចក្ដីស្នេហា វាផ្អែកទៅលើតម្លៃទាំងមូលនៃខ្លួនមនុស្ស។Gusiave Thibon

    ៤៨២- គឺការរាប់អានស្និទ្ធស្នាលនេះហើយ ដែលនាំឱ្យយើងសប្បាយរីករាយយ៉ាងខ្លាំង រហូតដល់ទៅបើគ្មានទេប្រការដែលនាំឱ្យយើងសប្បាយចិត្តទៅជាធុញទ្រាន់ បើមានវាការលំបាកទាំងអស់នឹងក្លាយទៅជាធូរស្រាល។
    St. THOMAS D’AQUIN
    ៤៨៣- ការរាប់អានស្និទ្ធស្នាល គឺជាព្រលឹងមួយនៅក្នុងខ្លួនពីរ។Pythagore
    ៤៨៤- ប្រចណ្ឌចេះគឺបង្ហាញនូវសេចក្ដីស្នេហាភ្លឺស្វាង វាងវៃហើយអះអាងបាននូវសុភមង្គលគ្រួសារ ។ បើប្រចណ្ឌល្ងង់គឺជារបៀបមួយនាំឱ្យបាត់គូស្នេហាហើយនាំឱ្យគ្រូសារចង្រៃរោរព។Francois Richel
    ៤៨៥- មិត្តស្និទ្ធស្នាលគឺមនុស្សបម្រើមិត្តមួយរយដង ហើយចង់បានផលតែម្ដងទេ Mme Swetchine
    ៤៨៦- មិត្តភាពដូចរទេះឡានតាក់ស៊ីគេមិន​អាចជួបវាបានទេនៅពេលមានភ្លៀងផ្គរ ។ P Bonnet
    ៤៨៧- ស្រឡាញ់មិនមែនរកចំណេញទេ គឺដើម្បីរកធម៌សប្បុរស ។Sertillauges

    ៤៨៨- ស្នេហាគឺជាការសប្បាយ តែកិត្តិយសគឺជាភារៈកិច្ច។P. Corneille
    ៤៨៩- ស្នេហា (ឱ! ធម្មជាតិចំឡែកនៃការបោកប្រាស់អើយ)ឯងរស់នៅបានដោយសារស្រេកឃ្លាន តែឯងត្រូវស្លាប់ដោយសារឆ្អែតឆ្អន់។De Musset
    ៤៩០- មិត្តភាពគឺជាឪពុកម្ដាយ ដែលមនុស្សបង្កើតវាសម្រាប់ឱ្យមនុស្ស។Emile Deschamps
    ៤៩១- ស្នេហាវាមានសម្រើបស្រើបស្រាល ដូចគ្នានឹងទុក្ខវេទនារបស់វា។La Fontaine
    ៤៩២- សេចក្ដីស្នេហារាប់អាននៃមនុស្សខ្ពង់ខ្ពស់ គឺជាសគុណមួយរបស់ទេព្តា ។Voltair
    ៤៩៣- ពីរភាគបីនៃការរស់នៅខាងផ្លូវចិត្តនឹងការចលនានៃជីវិតមនុស្សទាំងអស់គ្នា វាវិលវង្សនៅជុំវិញរឿងស្នេហា ។ចំពោះបញ្ហាស្នេហានេះមានមនុស្សយល់វាខុសគ្នាច្រើនណាស់ ។Tracjanus
    ៤៩៤- គ្មានស្នេហាណា ដែលមិនទាក់ទងទៅនឹងសាច់ឈាមនោះទេព្រោះស្នេហាវាត្រាយផ្លូវឱ្យកាមតណ្ហា ។
    Kergalard

    ៤៩៥- មនុស្សស្រី ធម្មជាតិបង្កើតឡើងមុនបង្អស់គឺដើម្បីស្រឡាញ់ដើម្បីចលនាធើ្វប្រពន្ធគេនឹងធើ្វម្ដាយ ។
    P. gillet
    ៤៩៦- សេចក្ដីស្រឡាញ់រាប់អានគ្នាដែលគួរឱ្យគោរព គឺជាការជួយឧបត្ថ-ម្ភមួយសំរាប់ពិចារណាសេចក្ដីសប្បុរស ជាជាងលុយកាក់ ប្រាក់មាសជាជាងកិត្តិយសទៅទៀត។St. Ambroise
    ៤៩៧- កាលពីក្មេង មានស្រីប្រុសជាច្រើនបានយល់ថាស្នេហាគឺជាល្បែងលេង។ដល់មិនប្រុងប្រយ័ត្នពួកគេត្រូវ (ល្បែងលេង) ដ៏គ្រោះថ្នាក់នោះធើ្វបាបគេយ៉ាងឈឺចាប់។R. Casimir
    ៤៨៨- ដោយសារការរាប់អានសំណើសសំណាលនេះហើយដែល មនុស្សត្រូវបែកបាក់ព្រាត់ប្រាស់គ្នាបានធូស្រាល មនុស្សឈឺបានលួងលោមបបោសអង្អែល ហើយប្រការនេះវាកាន់តែពិបាកទៅទៀតគឺមនុស្សដែលស្លាប់បាត់ទៅហើយ បានរស់បន្តទៅទៀត ។Ciceron
    ៤៨៩- ស្នេហាមិត្តភាពនាំឱ្យចម្រើនលូតលាស់បានល្អគំនុំគំគួនត្រូវអន់ថយមកអំពីវារួបរួមនូវសេចក្ដីសប្បាយនិងសេចក្ដីទុក្ខ។Z . sidore
    ៤៩០- មានសុភមង្គលណាធំឱ្យស្មើនិងសុភមង្គលបានជួបមនុស្ស ម្នាក់ដែលក្នុងចិត្តថ្លើមមនុស្សនោះ យើងអាចវែកបង្ហាញបាននូវចំណុចសម្ងាត់ទាំងអស់ជឿជាក់ទៅលើពាក្យសម្ដីប្រយែងប្រយ័ត្នរបស់គេជាជាងរបស់យើង ។
    Seneque
    ៤៩១- ការសន្ទនារាប់អាន គឺជាការជួយគ្នា គឺជាតុវង្វាន់មួយហើយក៏ជាខ្សែចងដែរ។ L . Veuillot
    ៤៩២- អ្នកក្រមានមិត្តភក្តិតិចណាស់ តែបើបានជួបម្នាក់គឺសប្បាយជា ទីបំផុត ។Z . Sarto
    ៤៩៣- មិត្តក្នុងការរាប់អានសន្ទនាគ្នាអាចជួយមិត្តឱ្យបានជ័យជម្នះនៅក្នុងជីវិតគឺជាមនុស្សរួមសុខទុក្ខគិតដល់មិត្តជាមួយ គ្នា មានឧត្តមគតិដូចគ្នា ហើយជាពិសេសមានបញ្ញាវាងវៃក្នុងការអនុវត្តន៍ឧត្តមគតិនោះជាមួយ នឹងមិត្ត។
    ពីព្រោះហេតុនោះ មិត្តកុំសន្និដ្ឋានតែទៅលើគេជួយយកអាសាមិត្តតែត្រូវសំដៅទៅលើគេជួយធើ្វសហប្រតិបត្តិការដើម្បីបម្រើសុភមង្គល របស់ មិត្តនឹងគេ ។ Manwater
    ៤៩៤- គ្មានមនុស្សណាពូកែគ្រប់មុខតែម្នាក់ឯងបានទេដូច្នេះក្នុងពេលធើ្វការធំដុំគេត្រូវមានសហប្រតិបត្តិការជាចាំបាច់មិត្តសន្ទនារាប់អានគ្នា គឺជាអ្នករួមកម្លាំងយ៉ាងពូកែមួយដើម្បីទៅដល់ជ័យជម្នះ។Marcel Zone

    ៤៩៥- វត្ថុបំណងធំបំផុតនៃស្នេហា គឺអាពាហ៍ពិពាហ៍វត្ថុបំណងធំបំផុតនៃអាពាហ៍ពិពាហ៍គឺបន្តកូនចៅ បង្កើតសុភមង្គលគ្រួសារប្ដីប្រពន្ធត្រូវរួមកម្លាំងគ្នា ធើ្វអំពើណាដែលមានប្រយោជន៍ដល់សង្គម។Germaine
    ៤៩៦- វត្ថុបំណងនៃការសន្ទនារាប់អានគ្នា គឺដើម្បីបង្កើតនូវជីវភាពភ្លោះមួយដើម្បីទ្រាំទ្រនឹងទុក្ខវេទនានៅក្នុងវដ្ដសង្សារ ដើម្បីសម្រេចកិច្ចការធំដុំ។Jeans Cellet
    ៤៩៧- ក្នុងជីវិតប្ដីប្រពន្ធ បើគេពិនិត្យផ្នែកខាងចរិយាធម៌គេឃើញមានប្រការបោកប្រាស់ភូតភរច្រើនណាស់
    ប្រការឆ្លៀតឱកាសគ្នាទៅវិញទៅមកជាពិសេសគឺនៅពេលដែលអ្នកទាំងសង្ខាងនៅក្មេងងាយធើ្វបាវព្រាវសេច-ក្ដីស្នេហា ។H . Benediciton

    ចប់



No comments:

Post a Comment