សម្តីមាស 8 ម៉ាត់អាចផ្លាស់ប្តូរជីវិត
ចេញថ្ងៃទីៈ [21-08-2014] | បើកមើលៈ 1547ប្រមាណ ២-៣ ឆ្នាំមុន គេសុំឲ្យខ្ញុំឆ្លើយពីបញ្ហាមួយតាមស្ថានីយវិទ្យុ... សំនួរសួរថា "អ្វីទៅជាមេរៀនសំខាន់បំផុតដែលលោកបាន
រៀនមក?"
ងាយណាស់! មេរៀនសំខាន់បំផុតដែលខ្ញុំបានរៀនគឺ ខ្លឹមសារនៃការគិតរបស់យើង។ បើខ្ញុំដឹងថាអ្នកកំពុងគិតពីអ្វី នោះខ្ញុំនឹង
ដឹងថាអ្នកជាមនុស្សបែបណាបានហើយ។ គំនិតរបស់យើងបែបណា វានឹងនាំឲ្យយើងទៅជាបែបនោះ។ គំនិតនិងអារម្មណ៍គឺជាកត្តា
សំខាន់ក្នុងការសម្រេចលើជោគវាសនារបស់អ្នក។ អេម័រសាន់ ពោលថា "មនុស្សនឹងទៅជាអ្វីតាមដែលគេគិតពេញមួយថ្ងៃនោះ"។
ខ្ញុំបានដឹង...ដឹងដោយគ្មានមន្ទិលសង្ស័យទាំងអស់! រឿងធំបំផុតដែលលោកអ្នកនិងរូបខ្ញុំត្រូវប្រតិបត្តិ អាចមានតែ ម្យ៉ាងគត់
ប៉ុណ្ណោះដែលយើងត្រូវធ្វើគឺ ចេះគិតឲ្យបានត្រឹមត្រូវទៅលើរឿងនីមួយៗ។ បើអាចធ្វើបាននោះគឺប្រៀបដូចជាយើងមានកម្រិត
សមត្ថភាពខ្ពស់ក្នុងការដោះស្រាយបញ្ហារបស់ខ្លួនបានហើយ។
ម៉ាគុស អូរេលីអុស (Marcus Aurelius) ព្រះចៅអធិរាជរ៉ូមុំាង និងជាអ្នកប្រាជ្ញដ៏ធំម្នាក់បានពោលពាក្យ ៨ ម៉ាត់ដែលអាចផ្លាស់ប្តូរ
ជីវិតអ្នកបាន (Our life is what you think, you are.) មានសេចក្តីថា "ជីវិតរបស់យើងទៅជាអ្វីតាមការគិតរបស់យើង"។
មានន័យថាបើយើងគិតថាខ្លួនឯងមានសេចក្តីសុខ យើងនឹងកើតក្តីសុខ បើយើងគិតថាយើងមានទុក្ខ យើងក៏នឹងកើតទុក្ខ បើយើង
គិតថាគួរឲ្យខ្លាច យើងនឹងកើតមានការភ័យខ្លាច បើយើងគិតថាខ្លួនមានជម្ងឺ យើងក៏នឹងឈឺ បើយើងខ្លួនយើងបរាជ័យអ្នកក៏នឹងចាញ់មែន
បើយើងគិតថាខ្លួនឯងជាមនុស្សមិនល្អអ្នកដទៃក៏នាំគ្នាគេចមិនចង់សេពគប់នឹងយើងដែរ...
ណរម៉ែន វិនសិន ភីល (Norman Vincent Peale) ពោលថា(You are not what you think you; but what you think,
you are.) "អ្នកពុំមែនដូចអ្វីតាមដែលខ្លួនគិតស្មាននោះទេ តែបើអ្នកគិតថាខ្លួនជាអ្វីអ្នកក៏នឹងទៅជាបែបនោះ"។
លោកអ្នកអាចនឹងគិតថា ខ្ញុំកំពុងគាំទ្រឲ្យលោកអ្នកមាននិស្ស័យជាអ្នកគិតទៅលើផ្លូវល្អតែម្យ៉ាងដើម្បីដោះស្រាយបញ្ហារបស់ខ្លួន
ទេដឹង? ពុំមែនទេ! ខ្ញុំមិនមែនសំដៅបែបនេះទេ ខ្ញុំគ្រាន់តែមានសំណូមពរឲ្យលោកអ្នកប្រើការគិតទៅលើ អ្វីដែលមានប្រយោជន៍
ពុំមែនគិតពីរឿងឥតប្រយោជន៍ ហើយជាសំខាន់យើងត្រូវឈឺឆ្អាលទៅលើបញ្ហា ពុំមែនគិតខ្វល់ខ្វាយព្រួយបារម្ភនោះទេ។
តើការឈឺឆ្អាលទៅលើបញ្ហា និង ព្រួយបារម្ភខុសគ្នាដូចម្តេច?
ខ្ញុំសូមលើកជាឧទាហរណ៍ដូចតទៅ៖ រៀងរាល់ពេលដែលខ្ញុំដើរឆ្លងថ្នល់ដែលមានរថយន្តស្អេកស្កះនៅញ៉ូវយ៉ក ខ្ញុំឈឺឆ្អាលនឹងអ្វីដែល
ខ្ញុំត្រូវធ្វើ គឺត្រូវឆ្លងថ្នល់ដោយប្រយ័ត្នប្រយែង តែពុំមែនព្រួយបារម្ភនោះទេ។ ការឈឺឆ្អាលមានន័យថាយើងដឹងច្បាស់ថាអ្វីទៅជាបញ្ហា
ហើយយើងប្រើគំនិតត្រិះរិះដោះស្រាយឲ្យរួចស្រេចបាច់។ ចំនែកការព្រួយបារម្ភ គឺការគិតស្មុគស្មាញវិលចុះវិលឡើងៗដដែលៗរក
ច្រកចេញមិនឃើញ គ្មានកើតផលអ្វីដូចមនុស្សវង្វេងស្មារតីដូច្នោះ។
ខ្ញុំស្គាល់បុរសម្នាក់ដែលឈឺឆ្អាលនឹងបញ្ហាដ៏ធ្ងន់ធ្ងររបស់ខ្លួនគេដើរពើងទ្រូងទៅមុខ មានផ្កាមួយទងសៀតជាប់នឹងរន្ធឡេវអាវ។
គេនោះគឺ ឡូវ៉ែល ថូម៉ាស់(Lowell Thomas)។ ខ្ញុំធ្លាប់រួមសហការជាមួយ ឡូវ៉ែល ក្នុងការយកភាពយន្តស្តីពី ការតស៊ូរបស់ អឡិនប៊ី និង
ឡរ៉ិនស៍ ក្នុងសង្រាមលោកលើកទី ១យកទៅបញ្ចាំងឲ្យសាធារណជនទស្សនា។ ឡូវ៉ែល ថូម៉ាស់ និងជំនួយការរបស់គេបានបញ្ចាំង
ខ្សែភាពយន្តប្រយុទ្ធតាមសមរភូមិ៦-៧កន្លែង តែភាគដែលល្អបំផុតគឺការប្រយុទ្ធរបស់ ធី អ៊ី ឡរ៉ិនស៍ (T.E.Lawrenve) រួមជាមួយ
កងទ័ពអារ៉ាប់ដ៏ក្លៀវក្លារបស់គេនិងជ័យជម្នះរបស់អាឡិនប៊ី(Allenby) លើទឹកដីស័ក្តិសិទ្ធិនៅប៉ាលេស្ទីន។ ឡូវ៉ែល ជាអ្នកបញ្ចូលសំឡេង
ភាពយន្តនេះ ដែលគេជឿថា "ខ្ញុំឃើញការធ្វើសង្រ្គាមរបស់ អាឡិនប៊ីនៅប៉ាលេទ្ទីននិង ឡរ៉ិនស៍នៅអារ៉ាប់ចាត់ទុកថាជាភាពយន្តដែល
ជំរុញឲ្យមានកម្លាំងចិត្តពុះពារដល់មនុស្សនៅក្រុង ឡុងដ៏ និងជំរុញពិភពលោក"។ រ៉ោងល្ខោនអូប៉េរ៉ា ខូវ៉ិនត៍ ហា្ករដិន រ៉ូយ៉ាល់ ត្រូវផ្អាក
សម្តែង ល្ខោនអូប៉េរ៉ា៦សប្តាហ៍ដើម្បីទុករោងឲ្យ ឡូវ៉ែល បញ្ចាំង និងបញ្ចូលសំឡេងភាពយន្តរឿងនេះបន្ត បន្ទាប់ពីបានបញ្ចាំងមួយ
រយៈរួចមក។ ក្រោយពីទទួលជោគជ័យដ៏គួរឲ្យរីករាយនៅក្រុង ឡុងដ៏ ភាពយន្តនេះក៏ត្រូវយកទៅបញ្ចាំងនៅប្រទេសផ្សេងៗជច្រើន
ប្រកបដោយជោគជ័យដូចគ្នាដែរ។
ក្រោយពី ឡូវ៉ែល ថូម៉ាស់ បានចំណាយពេល ២ឆ្នាំក្នុងការផលិតភាពយន្តពីជីវិតនៅប្រទេសឥណ្ឌានិងអាហ្វហ្កានីស្ថាន។
ក្នុងការផលិតភាពយន្តនេះគេបានជួបនឹងរឿងគ្រោះថ្នាក់និងឧបទ្ទវហេតុធំៗផ្សេងៗហើយត្រូវត្រឡប់មកក្រុងឡុងដ៏ដោយដៃទទេ
គ្មានសេសសល់អ្វីឡើយ។ ពេលនោះខ្ញុំនៅជាមួយគេឯក្រុងឡុងដ៏ ហើយខ្ញុំនៅចាំថា យើងចាំបាច់ត្រូវទទួលទានថោកៗ និងត្រូវអត់
អាហារថែមទៀតបើសិនជាពុំមាននរណាឲ្យខ្ចីទេនោះ តែល្អបន្តិចត្រង់មានបុរសសញ្ជាតិ ស្កុតឡង់ដ៏ឈ្មោះជេមស៍ ម៉ាកប៊ី ជាជាងគំនូរ
ដ៏ល្បីល្បាញម្នាក់ព្រមឲ្យយើងខ្ចី។
ខ្ញុំចូលមកដល់សាច់រឿងហើយ...សូម្បីតែជំពាក់បំណុលរុំកោះ និងរងនូវក្តីអស់សង្ឃឹមយ៉ាងណាក៏ ឡូវ៉ែល ពុំបានគិតព្រួយបារម្ភ
អ្វីឡើយ។ គេ "ឈឺឆ្អាល " តែលើរឿងដោះស្រាយបញ្ហាប៉ុណ្ណោះ។ គេដឹងច្បាស់ថា បើបណ្តោយឲ្យកើតទុក្ខ ក្តីទុក្ខ នោះក៏នឹងផ្តល់ផល
អាក្រក់ដល់គេដោយមិនបាច់ឆ្ងល់ឡើយ... អាចធ្វើឲ្យគេក្លាយជាមនុស្សគួរឲ្យអាណោចអាធ័មក្រោមក្រសែភ្នែកអ្នកដទៃ រួមទាំងម្ចាស់
បំណុលទាំងអស់របស់គេផងដែរ។ ហេតុនេះរៀងរាល់ព្រឹកមុននឹងចេញពីទីសំណាក់ គេទិញផ្កាមកស៊កនឹងប្រឡោះរន្ធឡេវអាវក្រៅ
ហើយកាន់ឈើច្រត់ដើរនៅតាមវិថី អកស្វឺដ ពើងទ្រូង បោះជំហានយ៉ាងស្វាហាប់។ គេគិតទៅលើតែអ្វីដែលកើតផលល្អនៅក្នុងសតិ
សម្បជញ្ញៈដ៏រឹងប៉ឹង ហើយមិនព្រមឲ្យភាពទន់ខ្សោយចូលមកសណ្ឋិតក្នុងសតិសម្បជញ្ញៈរបស់ខ្លួនជាដាច់ខាត។ គេជឿថា ក្តីបរាជ័យ
ដែលខ្លួនជួបប្រទះនេះ គឺគ្រាន់តែជាវគ្គទី ១ នៃកីឡាជីវិតប៉ុណ្ណោះ។ វាជាមេរៀនដ៏មានតម្លៃ ក្នុងការរុញខ្លួនឯងឲ្យឈានទៅរក ទីកាន់
តែខ្ពស់ឡើងៗនោះឯង។
អារម្មណ៍នឹកគិតរបស់យើងជាប្រភពថាមពលដល់សព៌ាង្គកាយយើងយ៉ាងមិនគួរឲ្យជឿ។ ពេទ្យចិត្តសាស្រ្តអង់គ្លេស ជេ អេ
ហេដហ្វៀល(J.A. Hadfield) បានបញ្ជាក់នៅក្នុងសៀវភៅដ៏មានប្រយោជន៍របស់គាត់ឈ្មោះ "អានុភាពនៃចិត្ត" ថាគាត់បានពិសោធ
ទៅលើបុរស ៣នាក់ដើម្បីចង់ដឹងថា តើផ្លូវចិត្តអាចធ្វើឲ្យមានការប្រែប្រួលដល់ផ្លូវកាយដែរ ឬទេ ដោយឲ្យបុរសទាំងនោះច្របាច់
ឧបករណ៍វាស់កម្លាំង (dynamomenter) ឲ្យពេញទំហឹង ក្នុងស្ថានភាព ៣ ប្រភេទ៖
ស្ថានភាពទី១ :ក្នុងស្ថានភាពធម្មតា លទ្ធផលគិតជាមធ្យមដែលអ្នកទាំងបីច្របាច់បានមាន ១០១ ផោនដ៏
ស្ថានភាពទី២ : គាត់ដាក់សម្ពាធផ្លូវចិត្តដោយប្រាប់ពួកគេថា "ពួកអ្នកឯងទន់ខ្សោយណាស់" ហើយឲ្យគេច្របាច់ម្តងទៀត។ លើកនេះ
លទ្ធផលជាមធ្យមក៏ធ្លាក់នៅត្រឹមតែ ២៩ ផោនដ៏ ប៉ុណ្ណោះ រាប់ថាជាតួលេខដែលចុះថយរហូតដល់ជាងបីដងបើប្រៀបធៀបនឹង
ស្ថានភាពទី១ (ម្នាក់ក្នុងចំណោមគេទាំងបីនោះគឺជាកីឡាករប្រដាល់ដ៏មានកេរិ៍ឈ្មោះ នៅខណៈពេលគេបានឮពេទ្រចិត្តសាស្រ្តនោះ
ប្រាប់ថា ខ្លួនគ្មានកម្លាំងកំហែងអ្វីសោះ គេក៏និយាយថា ដៃរបស់ខ្លួនពេលនោះដូចជារួមតូចប្រៀបដូចដៃទារកដូច្នោះ)។
ស្ថានភាពទី២ : ពេលគ្រូពេទ្យប្រាប់ថា "ពួកអ្នកទាំងអស់មានកម្លាំងខ្លាំងអស្ចារ្យសម្បើមណាស់" លទ្ធផលការច្របាច់មធ្យមគឺ
១៤២ ផោនដ៏។ មានន័យថាខណៈពេលចិត្តរបស់ពួកគេគិតថាខ្លួនឯងមានកម្លាំងមាំទាំ ម្នាក់ៗក៏មានកម្លាំងកើនឡើងស្ទើរតែ ៥០%។
ការពិសោធខាងលើបង្ហាញថា ផ្លូវចិត្តមានអានុភាពអស្ចារ្យណាស់។
អត្ថបទនេះមានក្នុងសៀវភៅ ៖
យកឈ្នះក្តីទុក្ខ សាងជីវិតស្រស់បំព្រង
ពណ៌នាខ្លីៗ ៖
លោកអ្នកប្រហែលជាធ្លាប់អានសៀវភៅ "វិធីនិយាយក្នុងចំណោមមហាជន" រួចខ្លះមកហើយ។ សៀវភៅ "យកឈ្នះក្តីទុក្ខអានបន្ត ...
លោកអ្នកប្រហែលជាធ្លាប់អានសៀវភៅ "វិធីនិយាយក្នុងចំណោមមហាជន" រួចខ្លះមកហើយ។ សៀវភៅ "យកឈ្នះក្តីទុក្ខអានបន្ត ...
No comments:
Post a Comment