តើអ្នកបានដឹងថា សមត្ថភាព នៃការ គិត របស់សេដ្ឋី
និងមហា សេដ្ឋីមាន លក្ខណៈ ខុស គ្នាត្រង់ណាដែរឬទេ? តើគំរូនៃផ្នត់គំនិតដូចជា Mark Zuckerberg, Richard Branson, Donald Trump,
Steve Jobs, Bill Gates, Larry Ellison, Oprah Winfrey, Aliko Dangote, Warren Buffett
និងអ្នកដទៃទៀតយ៉ាងណាដែរ?តើអ្នកចង់អភិវឌ្ឍនូវ
ការគិតរបស់អ្នកដែរឬទេ?តើអ្នកចង់គិតដូចជាមហាសេដ្ឋីដែរឬទេ?តើអ្នកបានអង្កេតពីសភាវៈនៃការគិតរបស់អ្នកឬក៍ការដឹងរបសើអ្នកមានឥទ្ធិពលដោយផ្ទាល់អ្វីខ្លះទៅលើសភាពនៃជីវិតរបស់អ្នក?អ្វីដែលយើងចង់លើកឡើងគឺត្រង់ថាយើងកំពុងតែព្យាយាមក្នុងការនិយាយជាលក្ខណៈចាំបាច់ថាប្រសិនបើអ្នកគិតដូចជាសេដ្ឋីអ្នកនឹងក្លាយជាសេដ្ឋីហើយប្រសិនបើអ្នកសម្រេចចិត្តក្នុងការបង្កើនសមត្ថភាពនៃការគិតរបស់អ្នកដើម្បីក្លាយជាមហាសេដ្ឋីជាចុងក្រោយអ្នកនឹងក្លាយជាមហាសេដ្ឋី។
នេះជាមូលហេតុដែលធ្វើឲ្យ Donald Trump បានតាក់តែងនូវសៀវភៅមួយក្រោមប្រធានបទ
«វិធីសាស្ត្រក្នុងការគិ
តដូចជាមហាសេដ្ឋី» ដោយសារតែគាត់ដឹងថាសារៈសំខាន់នៃគំរូនៃការគិតរបស់មនុស្សទៅនឹងដំណើរការនៃការទ
ទួលបានសមិទ្ធិផលនៅក្នុងជីវិតហើយវាជាមូលហេតុដែលធ្វើឲ្យមានការគាំទ្រទៅនឹងស្នាដៃរបស់គាត់។
វិធីសាស្ត្រក្នុងការអភិវឌ្ឍចិត្ត គំនិតរបស់យើងឲ្យដូចមហាសេដ្ឋីបានរួមមានដូចជា៖
១.ត្រូវមានការប្រាថ្នាចង់បានក្នុងការអភិវឌ្ឍផ្នត់គំនិតរបស់អ្នក
ជំហាននេះគឺអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកក្នុង
ការប្រាថ្នាចង់បានជាខ្លាំង។អ្នកច្បាស់ជាឃើញពីតម្រូវការក្នុងការអភិវឌ្ឍផ្នត់គំនិតវិជ្ជមានរបស់អ្នកនិងបង្កើនសម
ត្ថភាពនៃការគិតរបស់អ្នក។ អ្នកត្រូវតែមានឆន្ទៈក្នុងការឆ្ពោទៅរកដំណើរការ
ហើយដែលដំណើរការទាំងនេះគឺកំ
ណត់ជាភាពងាយស្រួលពីព្រោះវាតម្រូវឲ្យមានការផ្លាស់ប្តូរនូការយល់ដឹងនិងខ្លឹមនៃតម្លៃ។គ្រាន់តែសហគ្រាស
ឆ្ពោះទៅរកដំណើរសហគ្រាស។ ហេតុនេះអ្នកចាំបាច់ត្រូវតែឆ្ពោះទៅរកដំណើរការនៃការអភិវឌ្ឍផ្នត់គំនិតអ្នកនឹទ
ទួលបានជោគជ័យដើម្បីទៅកាន់ដំណើរការហើយឳកាសនឹងបើកឲ្យ
អ្នក។
២. ផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលឆ្ពោះទៅរកភាពបរាជ័យភាពបរាជ័យគឺជាកន្លែងដែលទំនេរ។
វាជាឳកាស
សម្រាប់ចាប់ផ្តើមសារជាថ្មីម្តងទៀត។នេះគឺជាខ្លឹមនៃតម្លៃដែលបំបែកបុគ្គលមធ្យមនិងសេដ្ឋីពីមហាសេដ្ឋី។
តើអ្នក
មានប្រតិកម្មបែបណាពេលជួបប្រទះនូវភាពបរាជ័យ? តើអ្នកក្តាប់ជាប់ភាពបរាជ័យយ៉ាងម៉េច?តើអ្នកភ័យខ្លាចបរា
ជ័យឬ តើអ្នកទទួលយកភាពបរាជ័យដើម្បិរៀនពីឳកាស? ដើម្បីអភិវឌ្ឍផ្នត់គំនិត និងការគិតដូចជាមហាសេដ្ឋីអ្នក
ត្រូវតែផ្លាស់ប្តូរការយល់ដឹងរបស់អ្នកដែលគិតបែបបរាជ័យ។
អ្នកត្រូវតែមើលជាឳកាសក្នុងការរៀនវិញ ប្រសើរជា
ងនូវរឿងរ៉ាវដែលយើងមិនបានដឹង។
៣. បង្កើននូវសមត្ថភាពនៃអាកប្បកិរិយា ដែលគ្រោះថ្នាក់បង្កើននូវសមត្ថភាពនៃអាកប្បកិរិយា
ដែលគ្រោះថ្នាក់គឺ
មានភាពខុសគ្នារវាងបុគ្គលមធ្យមសេដ្ឋីនិងមហាសេដ្ឋី។
ហេតុនេះប្រសិនបើអ្នកអភិវឌ្ឍផ្នត់គំនិតរបស់មហាសេដ្ឋី
អ្នកត្រូវបង្កើននូវសមត្ថភាពនៃអាកប្បកិរិយាដែលគ្រោះថ្នាក់
តើឆន្ទៈយ៉ាងម៉េចដែលអ្នកចង់ប្រថុយ? តើអ្នកចៀស
វាងគ្រោះថ្នាក់ទេ? តើអ្នកមានប្រតិកម្មបែបណានៅពេលដែលអ្នកមានវត្តមាននៅក្នុងមុខជំនួញឬក្នុងឳកាសវិនិ
យោគទុន?
៤.
គំរូនៃការគិតរបស់អ្នកនៅក្រោយពេលមហាសេដ្ឋី
តើអ្នកគិតអ្វីបានវែងឆ្ងាយដែរទេ? តើអ្នកត្រូវធ្វើបែបណានៅពេលដែលជួបប្រទះនូវគូប្រកួតប្រជែង?
តើអ្នកមានសុទិដ្ឋិនិយមឬទុទិដ្ឋិនិយម? តើអ្នកមានអ្នកណែនាំឬអ្នកជាគំរូទេ?ដូចនេះបើសិនជាអ្នកមានចិត្តគំនិត
ក្នុងកាអភិវឌ្ឍហើយគិតដូចជាមហាសេដ្ឋីខណៈពេលនេះអ្នកត្រូវតែមានគំរូនៃការគិតនិងសកម្មភាពឲ្យបានដូចម
ហាសេដ្ឋីទាំងនេះ។
៥. ស្វែងរកដំណោះស្រាយ
តើអ្នកបានដឹងនូវអ្វីដែលដែលកំណត់ពីមហាសេដ្ឋីបុគ្គលឯកជននិងសេដ្ឋីទេ?ជាទូទៅមនុស្សម្នាក់ៗតែងតែជួបប្រ
ទះនូវបញ្ហាតែអ្វីដែលសំខាន់នោះគឺបុគ្គលនោះទុកបញ្ហានោះចោលឬក៍ចេះចាប់ឳកាស។យើងត្រូវមើលពីឳកាស
ប្រសើរជាជាងការមើលតែឃើញពីបញ្ហា។យើងត្រូវវិភាគមួយករណីម្តងៗទៅលើអង្គហេតុនៃរឿងដែលបានកើត
មានឡើងហើយចាប់ផ្តើមយកបញ្ហានោះមកពិភាក្សាវែកញែកនិងដោះស្រាយមួយករណីម្តងៗពុំនោះទៀតសោត
ការដោះស្រាយនោះក៍ត្រូវពឹងផ្អែកទៅលើស្ថានភាពសង្គមប្រវត្តិសាស្ត្រនិងស្ថានភាពច្បាប់ផ្សេងនៃប្រទេសមួក្នុង
ចំណោមបណ្តាប្រទេសជាច្រើននៅលើសាកលលោក។កាលបើយើងសិក្សាស្វែងយល់រួចហើយយើងប្រាកដជា
អាចរកវិធីសាស្រ្តក្នុងការដោះស្រាយបានដោយជោគជ័យ។
៦. របៀបគិតរបស់អ្នកមាន
អ្នកមាន មានវិធីក្នុងការគិតខុសៗគ្នាពីអ្នកក្រ
និង
អ្នកមានជីវភាពមធ្យម។ពួកគេតែងតែគិតខុសៗគ្នាពីបញ្ហាលុយ
ទ្រព្យសម្បតិ្តពីខ្លួនឯងពីអ្នកដទៃនិងជីវិតរបស់ពួកគេ។ចូរត្រួតពិនិត្យចំណុចទាំងប្រាំមួយយ៉ាងពីភាពខុសគ្នារវាងការ គិតរបស់អ្នកមាន និង
ការគិតរបស់អ្នកក្រ។
១. អ្នកមានមានជំនឿថា “ខ្ញុំជាអ្នកកំណត់វាសនារបស់ខ្ញុំ”
អ្នកក្រមានជំនឿថា“វាសនាជាអ្នកកំណត់ជីវិតខ្ញុំ”។ការបង្កើតទ្រព្យសម្បតិ្តវាគឺជាការបញ្ជាដែលអ្នកជឿជាក់ថាអ្នក
គឺស្ថិតលើដៃចង្កូតបញ្ជា ជីវិតរបស់អ្នក ដែលវាបានបង្កើតគ្រប់ជំហានក្នុងជីវិតអ្នកជាពិសេសជីវភាពរបស់
អ្នក។ ប្រសិនបើអ្នកមិនមានជំនឿលើវានោះអ្នកត្រូវតែមានជំនឿថាអ្នកមានការគ្រប់គ្រងតិចតួចលើជីវិតរបស់អ្នកហើយ
ភាពជោគជ័យនៃហិរញ្ញវត្ថុទាំងនោះគ្មានតំលៃអ្វីសំរាប់អ្នកទេ។ជំនួសឲ្យការទទួលខុសត្រូវលើអ្វីដែលកើតឡើងក្នុ
ងជីវិតរបស់ពួកគេអ្នកក្រត្រូវបានដើរតួជាជនរងគ្រោះ។នេះជាពេលដែលអ្នកត្រូវសម្រេចចិត្តអ្នកអាចធ្វើជាជនរង
គ្រោះឬជាអ្នកមានប៉ុន្តែអ្នកមិនអាចជ្រើសយកទាំងពីរបានទេ។វាគឺជាពេលវេលាដើម្បីទាញយកថាមពលរបស់អ្ន
កមកវិញនិងទទួលស្គាល់ការពិតដែលអ្នកបានបង្កើតគ្រប់ជំហាននៃជីវិតរបស់អ្នក។អ្នកបានបង្កើតអ្វីៗគ្រប់យ៉ាង
ក្នុងជីវិតរបស់អ្នកនិងអ្វីៗគ្រប់យ៉ាងដែលមិនមានក្នុងជីវិតរបស់អ្នក។អ្នកបានបង្កើតទ្រព្យសម្បតិ្តរបស់អ្នកនិងអ្វីដែ
លមិនមានជាទ្រព្យសម្បត្តិរបស់អ្នក
និងអ្វីៗគ្រប់យ៉ាងដទៃទៀត។
២. អ្នកមានប្រើប្រាស់លុយដើម្បីឈ្នះ
អ្នកក្រប្រើប្រាស់លុយមិនមែនដើម្បីចាញ់។ អ្នកក្រប្រើប្រាស់លុយដើម្បីការពារជាជាងការប្រព្រឹត្តកំហុស។បើអ្នក
បានលេងល្បែងរឬកីឡាណាមួយយ៉ាងហ្មត់ចត់ ដើម្បីការពារខ្លួនតើអ្នកមានឱកាសណាក្នុងការឈ្នះល្បែងនោះ។
វាជាការពិតដែលមនុស្សភាគច្រើនប្រើប្រាស់ល្បែងទឹកប្រាក់។ការបារម្ភរបស់ពួកគេគឺជីវិតនិងសុវត្ថិភាពមិនមែន
ជាទ្រព្យសម្បត្តិនិងភាពសម្បូរសប្បាយនោះទេ។តើអ្វីជាគោលដៅរបស់អ្នក? អ្វីជាបំណងពិតរបស់អ្នក?គោលដៅ
ធំរបស់អ្នកមានគឺមានទ្រព្យសម្បត្តិច្រើនឯគោលដៅធំរបស់អ្នកក្រវិញគឺត្រូវមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃវិក័យបត្រ។នៅពេលដែលគោលដៅរបស់អ្នកគឺត្រូវមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃវិក័យបត្រវាមានន័យថាអ្នកនឹងមិន
មានលុយសល់ក្រៅពីបង់វិក័យបត្រនោះទេ។ បើអ្នកចង់ក្លាយជាអ្នកមានគោលដៅរបស់អ្នកត្រូវតែជាអ្នកមានដូច
គ្នា មិនមែនត្រឹមតែការមានលុយគ្រប់គ្រាន់ដើម្បីបង់ថ្លៃវិក័យបត្រ។
៣. អ្នកមានគឺត្រូវបានកំហឹតឲ្យក្លាយជាអ្នកមាន
អ្នកក្រមិនត្រូវបានកំហឹតឲ្យក្លាយជាអ្នកមាន។មនុស្សភាគច្រើនមាន
ហេតុផលល្អៗក្នុងការក្លាយជាអ្នកមាន។
តើមានហេតុផលអីដែលមិនល្អក្នុងការក្លាយជាអ្នកមានរឺការឈានទៅរកភាពជាអ្នកមាន?មនុស្សម្នាក់ៗមានគំនិត
ក្នុងការចង់មានចង់បានក្នុងគំនិតរបស់
ពួកគេ។គំនិតនេះបានផ្ទុកនូវជំនឿផ្ទាល់ខ្លួនដែលរួមបញ្ចូលទាំងមូលហេតុ
ដែលការក្លាយជាអ្នកមានធ្វើឲ្យមានភាពអស្ចារ្យ។ប៉ុន្តែសំរាប់អ្នកខ្លះវិញគំនិតរបស់គេក៏បានរួមបញ្ចូលទាំងមូលហេតុដែលការក្លាយជាអ្នកមានមិនមានភាពអស្ចារ្យផងដែរ។អ្នកខ្លះនិយាយថា“មានលុយច្រើននឹងធ្វើឲ្យជីវិតមាន
ភាពរីករាយកាន់តែច្រើន”។ប៉ុន្តែអ្នកខ្លះនិយាយថា“ពិតមែនហើយប៉ុន្តែត្រូវធ្វើការដូចជាសត្វឆ្កែតើមានភាពរីករាយមកពីណា” ។ អ្នកខ្លះនិយាយទៀតថា “ខ្ញុំអាចធ្វើដំណើរជុំវិញពិភពលោក” ហើយក៏មានអ្នកខ្លះឆ្លើយតបទៀត “មែន! អ្នកគ្រប់គ្នានៅលើពិភពលោកនឹងចង់បានវត្ថុខ្លះពីខ្ញុំ”។ទាំងនេះគឺជាមូលហេតុដែលមនុស្សភាគច្រើនមិនបានក្លាយជាអ្នកមាន។ការពិតមនុស្សភាគច្រើនមិនបានទទួលនូវអ្វីដែលពួកគេចង់បានព្រោះពួកគេមិនមានដឹងពីអ្វីដែលពួកគេចង់បាន។អ្នកមានគឺមានភាពប្រាកដប្រជាថាពួកគេចង់បានទ្រព្យសម្បត្តិហើយពួកគេបានដាក់កំហឹតឲ្យបង្កើតទ្រព្យសម្បត្តិ។ ពួកគេធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមានទ្រព្យសម្បត្តិ
ហើយវាគឺជាសីលធម៌ និង ច្បាប់ ។
៤. អ្នកមានគិតទូលំទូលាយ
អ្នកក្រគិតអ្វីតូចៗ។យើងធ្លាប់បានជួបសំភាសន៏ជាមួយគ្រូបង្រៀនដែលរកលុយបានយ៉ាងច្រើនក្នុងរយៈពេល៣
ឆ្នាំ។ ពេលដែលសួរពីអាថ៌កំបាំងនេះគាត់បាននិយាយថា
“អ្វីបានផ្លាស់ប្តូរនៅថ្ងៃដែលខ្ញុំចាប់ផ្តើមគិតឲ្យទូលំទូលា
យ”ឧទាហរណ៏ថា ក្នុងអាជីវកម្មរបស់ខ្ញុំគ្រូខ្លះចូលចិត្តបង្រៀនជាក្រុម
២០នាក់ឯខ្លះទៀតចូលចិត្តបង្រៀនជាក្រុម
ច្រើនជាងនេះទៅទៀតតើនេះជាភាពខុសគ្នារវាងប្រាក់ចំណូលរបស់ពួកគេទាំងនោះទេ? អ្នកជានរណា? តើអ្នកច
ង់រស់នៅក្នុងជីវិតរបស់អ្នកដោយរបៀបណា? តើអ្នកនឹងហ៊ានឬមិនហ៊ាន? វាជាជំរើសរបស់អ្នក។ប៉ុន្តែវាមិនមែននិ
យាយអំពីអ្នកនោះទេ។ វាគឺនិយាយអំពីគោលបំណងរបស់អ្នកអំពីការរស់នៅត្រឹមត្រូវតាមគោលបំណងរបស់អ្នក
និងការបំរើអ្នកដទៃ។ វាគឺជាពេលវេលាដើម្បីបញ្ឃប់ការបិតបាំងហើយចាប់ផ្តើមឈានជំហានទៅមុខបញ្ឈប់តំរូវ
ការហើយចាប់ផ្តើមដឹកនាំខ្លួនឯងចាប់ផ្តើមក្លាយខ្លួនទៅជាផ្កាយដែលអ្នកស្រមៃចែករំលែកអំណោយ
និងឲ្យតំលៃ
លើផ្លូវដ៏ទូលំទូលាយ។ តើអ្នកបានឈានជើងចូលក្នុងការប្រកួតប្រជែងសំរាប់សង្គមរបស់យើងហើយ
ឬនៅ?
៥. អ្នកមានគឺមានអំណាចជាងបញ្ហារបស់ពួកគេ
អ្នកក្រគឺគ្មានអំណាចលើបញ្ហារបស់ពួកគេ។ការក្លាយជាអ្នកមានគឺមិនមែនជាការដើរលំហែក្នុងសួនច្បារនោះទេ។
វាគឺជាដំណើរដែលពោរពេញទៅដោយឧបសគ្គនិងភាពបត់បែន។វាគឺជាផ្លូវដែលប្រកបទៅដោយគ្រោះថ្នាក់ដែលមនុស្សភាគច្រើនមិនចាប់យកវា។សរុបសេចក្តីមកពួកគេមិនចង់បង្កើតបញ្ហា។វាគឺជាភាពខុសគ្នារវាងអ្នកមាននិងអ្នកក្រដែលអ្នកមានតែងតែមានអំណាចជាងបញ្ហារបស់ពួកគេពេលដែលអ្នកក្រគឺគ្មានអំណាចលើបញ្ហារបស់ពួកគេ។
អ្នកក្រនឹងធ្វើស្ទើរតែអ្វីៗគ្រប់បែបយ៉ាង
ដើម្បីជៀសវាងអ្វីដែលអាចបង្កើតជាបញ្ហាបាន។ អាថ៌កំបាំងក្នុងភាព
ជោគជ័យ គឺអ្នកមិនត្រូវព្យាយាមគេចវេសបញ្ហារបស់អ្នកនោះទេតែអ្នកត្រូវអភិវឌ្ឍន៏ខ្លួនឯង
ដូច្នេះអ្នកនឹងមានអំ
ណាចជាងបញ្ហារបស់អ្នក។អ្វីដែលសំខាន់គឺអ្នកត្រូវដឹងពីទំហំនៃបញ្ហានោះ។
ចងចាំថាទ្រព្យសម្បត្តិរបស់អ្នកលូត
លាស់ដើម្បីបញ្ជាក់ពីអ្វីដែលអ្នកបានធ្វើ។ គំនិតនេះគឺដើម្បីអភិវឌ្ឍខ្លួនអ្នកទៅរកកន្លែងដែលអ្នកអាចជំនះបញ្ហាទាំ
ងឡាយដែលជាឧបសគ្គក្នុងការបង្កើតទ្រព្យសម្បត្តិរបស់អ្នក។
អ្នកមានមិនគេចពីបញ្ហា មិនបន្ទោសលើបញ្ហា។ អ្នកមានគឺជាអ្នកចម្បាំងនឹងទឹកប្រាក់ហើយពេលដែលអ្នកចម្បាំងនោះបានមកជួបនឹងការប្រកួតប្រជែងពួកគេនឹង
ស្រែកថា “យកឈ្នះវាឲ្យបាន”
៦. អ្នកមានតែងផ្តោតលើឱកាស
អ្នកក្រផ្តោតលើបញ្ហា។អ្នកមានបានឃើញពីសក្កានុពលនៃការលូតលាស់ឯអ្នកក្របានឃើញពីសក្កានុពលនៃការ
បាត់បង់។អ្នកមានផ្តោតលើរង្វាន់ឯអ្នកក្រផ្តោតទៅលើហានិភ័យ។អ្នកក្រកើតចេញពីភាពភ័យខ្លាច។គំនិតរបស់ពួ
កគេត្រូវបានដិតដាមដោយសំណួរថាមានបញ្ហាអីឬមានអ្វីមិនប្រក្រតីក្នុងពេលនេះ។គំនិតដំបូងរបស់ពួកគេគ“មា
នរឿងអ្វីកើតឡើងប្រសិនវាមិនដំណើរការ?” ។ដូចដែលយើងបានបកស្រាយខាងដើមអ្នកមានមានទំនួលខុសត្រ
វលើការបង្កើតជីវិតរបស់ពួកគេ ហើយវាក៏ស្ថិតក្នុងគំនិតរបស់គេដែលថា
“វានឹងដំណើរការព្រោះខ្ញុំនឹងធ្វើឲ្យវាដំ
ណើរការ”។អ្នកមានរំពឹងថានឹងបានជោគជ័យ។ពួកគេមានទំនុកចិត្តលើសមត្ថភាពការបង្កើតថ្មីរបស់ពួកគេហើយ
ពួកគេជឿជាក់ថាពួកគេតែងតែអាចយកលុយរបស់ពួកគេមកវិញឬជោគជ័យក្នុងវិធីផ្សេងៗ។ម្យ៉ាងទៀតអ្នកក្ររំពឹ
ងថានឹងបរាជ័យ។ពួកគេខ្វះទំនុកចិត្តលើខ្លួនឯងនិងសមត្ថភាពរបស់ពួកគេហើយពួកគេគិតថាវានឹងមិនដំណើរកា
រនិងឈានទៅរកមហន្តរាយ។អ្នកត្រូវធ្វើអ្វីម្យ៉ាងទិញអ្វីម្យ៉ាងឬក៏ចាប់ផ្តើមអ្វីម្យ៉ាងដើម្បីជំនះលើទឹកប្រាក់។
អ្នកត្រូវ
តែក្រលេកមើលឱកាសលើប្រាក់ចំណេញជុំវិញខ្លួនអ្នកជំនួសឲ្យ ការផ្តោតលើការបាត់បង់ប្រាក់វិញ៕
យុទ្ធសាស្រ្ត ផ្សព្វផ្សាយ ចំណាយតិច ទាក់ទាញអតិថិជនច្រើន
ដើម្បីសម្រេចបាននូវការផ្សាយពាណិជ្ជកម្មមួយសម្រាប់ប្រកួតប្រជែងនៅ លើទីផ្សារបាន
គឺទាមទារឲ្យមានតម្រូវការជាច្រើន និងត្រូវឆ្លងកាត់ដំណាក់កាលផ្សេងៗក្នុងការរៀបចំគម្រោងទាំង មូលជាមុន
ហើយការស្រាវជ្រាវត្រូវបានយកមកប្រើប្រាស់ជាចាំបាច់។ នេះបើយោងតាមការរៀបរាប់អំពីយុទ្ធសាស្រ្តខ្លះៗក្នុងការវាយលុក ទីផ្សារសរី
របស់លោក អ៊ុន ចក្រី នាយកគ្រប់គ្រងផ្នែកទីផ្សារនិងទំនាក់ទំនងរបស់អង្គការ
Population
Service International (PSI) ។ លោក បានពន្យល់ដោយសង្ខេបថា យើងត្រូវបែងចែកថាតើវាជាឈ្មោះផលិតផលអ្វីហើយយើងត្រូវដឹងពីអ្វីជាគោលបំណងនៃផ្នែកទំនាក់ទំនង និងតម្រូវការទីផ្សារ
ដើម្បីរៀបចំការឃោសនា។ ជាងនេះទៅទៀត យើងត្រូវដឹងពីប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ ដែលអាចជួយក្នុងការសម្រេចគោលដៅ។
បន្ទាប់មក ចាប់ផ្តើមការស្រាវជ្រាវដើម្បីជ្រើសរើសយកប្រព័ន្ធផ្សព្វផ្សាយ ដែលអតិថិជនចូលចិត្ត។
ការជ្រើសរើសប្រព័ន្ធផ្សព្វផ្សាយនេះ ទាមទារឲ្យយើងយល់ពីក្រុមអតិថិជនឲ្យបានច្បាស់លាស់ ដែលមានដូចជាអ្វីដែលគាត់ធ្វើ អ្វីដែលជាចំណង់ចំណូលចិត្តរបស់ពួកគាត់ ហើយអ្វីដែលពួកគេគិតជាដើម។
LIFT
បានសិក្សាលើយុវជនប្រមាណជា១៥នាក់
អំពីរបៀបនៃការជ្រើសរើសផលិតផល ឬទំនិញ ហើយពួកគេ បានអះអាងថា រវាងផលិតផលដែលត្រូវបានផ្សាយពាណិជ្ជកម្ម និងផលិតផលដែលមិនបានផ្សាយ ពួកគេនឹងទិញទំនិញណាដែលគេស្គាល់ច្រើន
ឬក៏ត្រូវបានផ្សព្វផ្សាយ បើទោះបីជាពួកគេមួយចំនួនប្រកែកថា ការផ្សាយពាណិជ្ជកម្មមិនមានការប៉ះពាល់ដល់ទំនោរនៃការគិតពិចារណា របស់ពួកគេយ៉ាងណាក៏ដោយ។
បើយើងក្រឡេកមើលភាពជាក់ស្តែងនៃរបៀប នៃការផ្សាយពាណិជ្ជកម្មនាពេលបច្ចុប្បន្ន យើងមើលឃើញថាមានវិធីសាស្រ្តប្លែកៗ និងគំនិតច្នៃប្រឌិតជាច្រើនបានផុសចេញឡើងពីមួយថ្ងៃទៅមួយថៃ្ង ដើម្បីឲ្យផលិតផលរបស់ខ្លួនទៅដល់អតិថិជន
ជាពិសេសយុវវ័យ។ កញ្ញា គង់ សុខា អាយុ២៤ឆ្នាំ ជាបុគ្គលិកនៅគ្លីនិកស្មាតឃែរ
បាននិយាយថា៖ «ខ្ញុំប្រើសេវាទូរស័ព្ទដើម្បីប្រាប់ពីការផ្តល់សេវាបញ្ចុះ តម្លៃដល់អតិថិជន ពីព្រោះខ្ញុំគិតថា វាមានប្រយោជន៍ជាងការផ្ញើសារ ហើយអតិថិជនខ្លះពុំចេះភាសាអង់គ្លេសនោះទេ។
ដូច្នេះ ទាក់ទងតាមប្រព័ន្ធទូរស័ព្ទមានប្រសិទ្ធភាពជាង»។ កញ្ញា បានបញ្ជាក់ថា៖ «ការហៅទូរស័ព្ទជម្រាបជូនដល់អតិថិជនអំពីសេវាកម្មរបស់គ្លីនិក មានភាពងាយស្រួល ដោយយើងចំណាយត្រឹមតែបីដុល្លារប៉ុណ្ណោះក្នុងមួយខែ
សម្រាប់ភ្ជាប់សេវាកម្មប្រព័ន្ធទូរស័ព្ធហេឡូ យើងនឹងអាចទូរស័ព្ទក្នុងប្រព័ន្ធបានដោយឥតគិតថ្លៃ»។រីឯ យុទ្ធសាស្ត្រទីផ្សាររបស់មជ្ឈមណ្ឌល OPEN MIND លោក អ៊ុក សំអឿន ជានិពន្ធនាយក
និងអ្នកគ្រប់គ្រងផ្នែកទីផ្សារ បានឲ្យដឹងថា មជ្ឈមណ្ឌល OPEN MIND ផ្តោតសំខាន់លើការផលិតសៀវភៅអប់រំសម្រាប់កុមារ។ មុននឹងចាប់ផ្តើមធ្វើទីផ្សារ
OPEN
MIND បានប្រតិបត្តិតាមវិធីសាស្ត្រ
TOP
(គិតពីផលិតផល សង្កេតដំណើរការទីផ្សារ
និងរៀបចំគម្រោងយុទ្ធសាស្រ្ត)។ លោកបានបន្តទៀតថា៖ «យើងបង្កើតក្រុមទីផ្សារ ដែលចុះទៅទាក់ទង និងផ្សព្វផ្សាយលក់ដុំ
និងលក់រាយនៅតាមសាលារៀន បណ្ណាគារ តូបលក់សៀវភៅ ហាងលក់ឧបករណ៍ក្មេងលេង អាហារដ្ឋាន
និងហាងកាហ្វេ។ ជាងនេះទៅទៀត
យើងបានចុះទៅផ្សព្វផ្សាយ និងលក់ផ្ទាល់ជាមួយអតិថិជននៅតាមទីផ្សារ សួនច្បារ ទីប្រជុំជននានាដែលមជ្ឈមណ្ឌលបានកំណត់ និងមានពេលខ្លះយើងចុះផ្ទាល់ទៅដល់គេហដ្ឋានអតិថិជនតែម្តង»។ វិធីសាស្ត្រផ្សព្វផ្សាយផលិតផលដែលចំណាយប្រាក់តិច និងទាក់ទាញអតិថិជន អាចត្រូវបានធ្វើឡើងតាមរយៈប្រព័ន្ធអ៊ីនធឺណិតដើម្បីបង្ហាញផលិតផល របស់ខ្លួនដល់អតិថិជននៅគ្រប់ទិសទី។
កញ្ញា ភូ សុធារតន៍ ជាម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍ ជាពិសេសតុក្កតា Disney Shopping ដែលទើបតែបានបើកក្នុងរយៈពេលជិតមួយខែនៅលើបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក
បានឲ្យដឹងថា កញ្ញាបើកអាជីវកម្មតាមប្រព័ន្ធទំនាក់ទំនងសង្គមនេះ ដោយសារតែវាមិនចាំបាច់ចំណាយទុនធំ និងមិនចំណាយលើការជួលផ្ទះជាដើម។
មិនតែប៉ុណ្ណោះ កញ្ញាមិនចាំបាច់ប្រចាំការ២៤ម៉ោងនៅកន្លែងដូចហាងធម្មតាឡើយ។ ម្ចាស់ ហាង Disney Shopping វ័យ១៨ឆ្នាំ
រូបនេះបានបន្តទៀតថា៖ «ដោយសារតែហ្វេសប៊ុកកំពុងពេញនិយម
ជាពិសេសចំណោមយុវវ័យ ការផ្សព្វផ្សាយតាមរយៈការបង្ហោះរូបភាពនៃផលិតផលនៅលើហ្វេសប៊ុក គឺមិនត្រឹមតែងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងមានទំហំធំទូលំទូលាយក្នុងការចែកចាយទៅដល់ មនុស្សជាច្រើន
និងយ៉ាងឆាប់រហ័សទៀតផង»។
ពិតណាស់នាពេលបច្ចុប្បន្ន នេះ មុននឹងនរណាម្នាក់សម្រេចចិត្តទិញនូវវត្ថុអ្វី
ពួកគេតែងគិត និងសិក្សាលើផលិតផលនោះឲ្យច្បាស់ទាំងគុណភាព
និងតម្លៃ ព្រោះនេះគឺជាទីផ្សារសេរីដែលពាណិជ្ជករត្រូវប្រកួតប្រជែងគ្នាយ៉ាង ខ្លាំងក្នុងការទាក់ទាញអតិថិជន។
បើទោះបីជាផលិតផលមួយនោះមាន គុណភាព វាប្រាកដជាមិនសូវមានអ្នកទិញទេ ប្រសិនវាមិនត្រូវបានផ្សព្វផ្សាយ។
ដូច្នេះ ការផ្សព្វផ្សាយ បានក្លាយជារឿងសំខាន់របស់ម្ចាស់ផលិតផល។
ម្យ៉ាងវិញទៀត គំនិតថ្មីៗដែលអាចឲ្យពាណិជ្ជករចំណាយតិចក្នុងការផ្សព្វផ្សាយ ប៉ុន្ដែចំណេញខ្ពស់ក៏ជារឿងសំខាន់ផងដែរ៕
នៅប៉ុន្មានឆ្នាំចុងក្រោយនេះក្រុមហ៊ុនមានភាពរីកចម្រើនគួរអត់ កត់សម្គាល់ ហើយនៅរៀងរាល់មុនថ្ងៃចូលឆ្នាំក្រុមហ៊ុនតែងតែផ្តល់ប្រាក់រង្វាន់ លើកទឹកចិត្តដល់បុគ្គលិកចំនួន២ខែ។
ប៉ុន្តែឆ្នាំនេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុនមានការធ្លាក់ចុះយ៉ាងខ្លាំងដែលធ្វើឲ្យ ប្រធានក្រុមហ៊ុនខ្វល់ខ្វាយខ្លាចបុគ្គលិកបាក់ទឹកចិត្ត និងអស់សង្ឃឹមប្រសិនគាត់មិនផ្តល់ប្រាក់រង្វាន់ដូចសព្វដង។ មានថ្ងៃមួយនោះ គាត់ស្រាប់តែនឹកឃើញរឿងកាលពីតូចនៅពេលដែលគាត់ទៅទិញស្ករ។ បុគ្គលិកលក់នៅទីនោះ
នៅពេលដែលថ្លឹងស្ករ តែងតែដួសស្ករយ៉ាងច្រើនដាក់ទៅថ្លឹង
បន្ទាប់មកដកចេញបន្តិចម្តងៗ រហូតដល់ស្ករនោះ គ្រប់ចំនួនដែលអតិថិជនត្រូវការ។ ប៉ុន្តែមានតែបុគ្គលិកម្នាក់ប៉ុណ្ណោះនៅទីនោះ
នៅពេលដែថ្លឹងស្ករ តែងតែដួសស្ករដាក់ទៅថ្លឹងមិនឲ្យគ្រប់ចំនួន តែក្រោយមកគាត់ថែមបន្តិចម្តងៗរហូតដល់គ្រប់បរិមាណដែលអតិថជន ត្រូវការ។
ទោះបីជាស្ករដែលយើងទទួលបានគឺដូចគ្នាក៏ដោយ ប៉ុន្តែមនុស្សភាគច្រើនចូលចិត្តវិធីទី២ជាង។
ដូច្នេះហើយ លោកប្រធានក្រុមហ៊ុននោះក៏នឹកឃើញមធ្យោបាយមួយ។
រំលងបាន២ថ្ងៃ គាត់ក៏បើកការប្រជុំមួយ
ដោយប្រកាសថា “ឆ្នាំនេះក្រុមហ៊ុនមានដំណើរការមិនសូវល្អឡើយ
ហើយឆាប់ខាងមុខនេះ នឹងមានបុគ្គលិកខ្លះនឹងត្រូវបានជំរូសចោល”។ បុគ្គលិកទាំងអស់នៅពេលបានឮដូចនេះហើយមានការព្រួយបារម្មណ៍យ៉ាង ខ្លាំង
ហើយភ័យខ្លាចអ្នកដែលត្រូវដើរចេញពីក្រុមហ៊ុនគឺរូបខ្លួន។ ក្រោយមកលោកប្រធានក្រុមហ៊ុនក៏បានប្រកាសព័ត៌មានមួយទៀត“យើងទាំងអស់គ្នាសុទ្ធតែស្ថិតនៅក្រោមដំបូលផ្ទះតែមួយ ទោះបីជាក្រុមហ៊ុនជួបប្រទះការលំបាកក៏ពិតមែន ប៉ុន្តែយើងទាំងអស់គ្នាមិនអាចបោះបង់គ្នាចោលបានឡើយ យើងត្រូវរួមសុខរួមទុក្ខទាំងអស់គ្នា
តែឆ្នាំនេះ នឹងមិនមានប្រាក់រង្វាន់ដូចសព្វដងនោះទេ”។ បន្ទាប់ពីឮការប្រកាសនេះហើយ ម្នាក់ៗធូរស្រាលចិត្ត
និងត្រេកអរ ហើយនិយាយថា “ប្រាក់រង្វាន់គឺមិនសំខាន់ទេ សំខាន់ឲ្យតែមានការងារធ្វើទៅបានហើយ”។ បុណ្យចូលឆ្នាំកាន់តែខិតជិតមកដល់ បុគ្គលិកគ្រប់គ្នាសុទ្ធតែមិនមានគម្រោងអ្វីធំដំសម្រាប់ឆ្លង ឆ្នាំនោះទេ។ ពេលនោះ
លោកនាយកក្រុមហ៊ុនក៏បើកការប្រជុំម្តងទៀត ដែលធ្វើឲ្យម្នាក់ៗមានការបារម្ភយ៉ាងខ្លាំងព្រោះខ្លាចមានអ្វីមិន ល្អកើតឡើង។ អ្នកដែលបានទៅចូលរួមហើយត្រឡប់មកវិញសុទ្ធតែនិយាយដោយត្រេកអរ ហើយប្រកាសប្រាប់បុគ្គលិកឯទៀតថា
“បាន! បាន! ពួកយើងនឹងបានប្រាក់រង្វាន់ឆ្នាំនេះ!
គឺបានមួយខែ!” ។ បុគ្គលិកទាំងអស់នៅពេលដែលបានស្តាប់ឮហើយមានការសប្បាយចិត្តយ៉ាង ខ្លាំង
ហើយនាំគ្នាទះដៃនិងស្រែកហ៊រកញ្ច្រៀវយ៉ាងកងរំពង។ តើប្រិយមិត្តទាំងអស់គិតយ៉ាងណាចំពោះប្រធានក្រុមហ៊ុនមួយនេះ? បើនិយាយឲ្យត្រង់ទៅ គាត់ពិតជាឆ្លាតណាស់។ វិធីខាងលើដែលគាត់បានយកមកប្រើគឺពិតជាល្អ
ព្រោះថា ប្រសិនបើគាត់ប្រាប់បុគ្គលិកត្រង់ៗថា ពួកគេនឹងត្រូវបានកាត់ប្រាក់រង្វាន់នោះ
ម្នាក់ៗនឹងបាក់ទឹកចិត្ត អស់សង្ឃឹម ហើយនឹងលែងមានចិត្តខិតខំធ្វើការទៀត។
ផ្ទុយទៅវិញ បន្ទាប់ពីគាត់បានប្រើមធ្យោបាយនេះរួច ទោះបីជាលទ្ធផលចុងក្រោយបុគ្គលិកម្នាក់ៗត្រូវបានកាត់ប្រាក់រង្វាន់ អស់មួយខែក៏ពិតមែន តែម្នាក់ៗទទួលប្រាក់រង្វាន់នោះដោយក្តីរីករាយនិងត្រេកអរឥតឧបមា។ លទ្ធផលចុងក្រោយគឺដូចគ្នា ប៉ុន្តែការដោះស្រាយដោយប្រើប្រាស់វិធីផ្សេងៗគ្នានោះ យើងក៏នឹងទទួលបានស្ថានភាពល្អ
ឬអាក្រក់ខុសៗគ្នាទៅតាមនោះផងដែរ។ សង្ឃឹមថា បន្ទាប់ពីបានអានអត្ថបទនេះរួចហើយ នឹងធ្វើឲ្យប្រិយមិត្តចាំនៅក្នុងចិត្ត
ហើយអនុវត្តតាមវិធីនេះ។ នៅពេលដែលយើងជួបស្ថានការលំបាក យើងត្រូវរិះគិតរកដំណោះស្រាយឲ្យបានច្រើន ហើយត្រូវជ្រើសរើសវិធីដែលល្អបំផុត
ចៀសវាងការប្រើប្រាស់ផ្លូវកាត់។
និយាយ អំពីកម្ចី
អ្នកពិតជាគិតដល់ការចងការប្រាក់ជាមិនខាន! កម្ចីជាទុនដែលអ្នកមានទុនផ្ដល់ឲ្យអ្នកដែលមានតម្រូវការ ក្នុងលក្ខខណ្ឌដែលកម្ចីនឹងត្រូវសងវិញនាថ្ងៃកំណត់មួយ។ ជាការពិតណាស់ រាល់កម្ចីតែងមានការប្រាក់ ហើយការប្រាក់នេះហើយដែលជាកត្តាជំរុញឲ្យលំហូរនៃទុនក្រោមរូបភាពជាកម្ចីអាចប្រព្រឹត្តទៅបាន។នេះជាគ្រឹះ
ដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចព្រោះបុគ្គលដែលមានគម្រោងវិនិយោគដែលត្រូវការទុននឹងអាចទទួលបានវាយក
ទៅប្រើប្រាស់បាន ។
គណនាការប្រាក់
ឥលូវអ្នកបានដឹងថាការប្រាក់នេះហើយជាគោលចម្បងនៃកម្ចី។ចុះអ្នកដឹងថាតាមរយៈរបៀបបង់ការប្រាក់ផ្សេងៗ គេអាចចាត់ថ្នាក់កម្ចីជាប៉ុន្មានទេ? «គំនិត» នឹងលើកយកចំណាត់ថ្នាក់នេះ និងរបៀបស្វែងរកប្រាក់ត្រូវបង់ប្រចាំខែនៃកម្ចីបង់រំលោះមកបង្ហាញ ជូនប្រិយមិត្តិ ។
ចំណាត់ថ្នាក់កម្ចី
ដើម្បីអ្នកងាយស្រួលយល់នៃនិយមន័យកម្ចីនីមួយៗ ខ្ញុំសូមលើកយកពាក្យបច្ចេកទេសមួយចំនួនដែលគេប្រើ
ប្រាស់ក្នុងវិស័យ ហិរញ្ញវត្ថុ ។ប្រាក់ដើម (Principal)៖
ប្រាក់ដែលអ្នកខ្ចីពីម្ចាស់បំណុល ។អត្រាការប្រាក់ (Interest Rate)៖ អត្រានៃប្រាក់ដើមដែលអ្នកសន្យាបង់ដល់ម្ចាស់បំណុល ចាត់ទុកបានថាជាថ្លៃខ្ចីប្រាក់
។ អត្រាការប្រាក់អាចត្រូវបញ្ជាក់ច្បាស់
(ឧ. 6% ក្នុងមួយឆ្នាំ) ឬបង្កប់ក្នុងកម្ចីសរុប(ឧ.
អ្នកខ្ចីប្រាក់ចំនួន 1.000.000៛ និងសន្យាសងវិញចំនួន 1.150.000៛ ក្នុងរយៈពេលមួយឆ្នាំ ។
អត្រាប្រាក់ក្នុងករណីនេះគឺ (1.150.000៛ – 1.000.000៛)/1.000.000៛ = 15%) ។ ជាទូទៅ
ក្នុងប្រទេសភាគច្រើន ច្បាប់កំណត់ឲ្យធនាគារ ឬស្ថាប័នហិរញ្ញវត្ថុដែលផ្តល់កម្ចី បញ្ជាក់ច្បាស់លាស់អំពីអត្រាការប្រាក់នេះ
។ ការបញ្ជាក់ជាទូទៅមានរូបរាងជា
អត្រាការប្រាក់ប្រចាំឆ្នាំ APR (Annual Percentage Rate) ។ការប្រាក់ (Interest)៖ ប្រាក់ដែលត្រូវបង់ជាប្រចាំ ជាថ្លៃនៃការខ្ចីទុន ។
ឧ. កម្ចី 1.000.000៛ អត្រាការប្រាក់ 6% ក្នុងមួយឆ្នាំ
មានការប្រាក់ត្រូវបង់ប្រចាំឆ្នាំចំនួន 60.000៛ ត្រូវជា 5.000៛ ប្រចាំខែ ។កាលបរិច្ឆេទឥណប្រទាន (Maturity Date)៖
កាលបរិច្ឆេទដែលប្រាក់ដើមត្រូវទូទាត់សងវិញផ្ដាច់ ។
តទៅនេះគឺចំណាត់ថ្នាក់កម្ចី៖
១. កម្ចីសាមញ្ញ (Simple Loan)៖ កម្ចីនេះមានលក្ខណៈងាយជាងគេ គឺការបង់ប្រាក់ប្រព្រឹត្តទៅតែម្ដងគត់គឺនៅកាលបរិច្ឆេទឥណប្រទាន ដែលអ្នកត្រូវបង់ទាំងដើម
និងការប្រាក់ជាមួយគ្នាតែម្ដង ។ ប៉ុន្ដែវិធីសងរបៀបនេះមានហានិភ័យនៃការមិនទទួលបានប្រាក់ដើម វិញខ្ពស់។
២. កម្ចីការប្រាក់សុទ្ធ(Interest-Only Loan)៖ កម្ចីនេះមានលក្ខណៈពេញនិយមនៅកម្ពុជា
ក្នុងចំណោមកម្ចីឯកជន។
វាខុសពីកម្ចីទីមួយត្រង់អ្នកត្រូវបង់ការប្រាក់ប្រចាំខែ តែបង់តែការប្រាក់ប៉ុណ្ណោះមិនមានការរំលោះប្រាក់ដើមឡើយ
។ អ្នកប្រកបរបរចងការប្រាក់ឯកជន ជ្រើសរើសវិធីសងប្រាក់បែបនេះព្រោះការប្រាក់ឋិតនៅកម្រិតខ្ពស់ថេរ រហូតដល់ឥណប្រទាន
ត្បិតវាមានហានិភ័យខ្ពស់ដែរ ។
៣. កម្ចីបង់រំលោះ (Amortized Loan)៖ ការបង់រំលោះជាវិធីទូទៅក្នុងកម្ចីធនាគារ ឬស្ថាប័នហិរញ្ញវត្ថុផ្សេងៗទៀត។ ដូចអាចយល់បានពីឈ្មោះនៃកម្ចីប្រភេទនេះ ប្រាក់ដែលអ្នកបង់ជាប្រចាំដល់ធនាគារនោះមានមួយផ្នែកជាការ
ប្រាក់ លើកម្ចី និងមួយផ្នែកទៀតសម្រាប់បង់រំលោះប្រាក់ដើម
។ ទោះប្រាក់ត្រូវបង់ជាប្រចាំមានបរិមាណច្រើនជាងក្នុងវិធី ផ្សេងៗក៏ដោយ ការបង់រំលោះជួយកាត់បន្ថយការប្រាក់ត្រូវបង់ជាបន្តបន្ទាប់ឲ្យ កាន់តែតិចទៅៗ
ពេលកាន់តែខិតទៅដល់ឥណប្រទាន ។ ឯសម្រាប់ម្ចាស់បំណុលវិញ វាក៏ជាវិធីសងដែលមានហនិភ័យទាបជាងគេផងដែរ អាចចាត់បានថាជាហេតុធ្វើឲ្យវាទទួលការពេញនិយមយ៉ាងខ្លាំងនាបណ្ដាធនាគារនិងស្ថាប័នហិរញ្ញវត្ថុនានា។
គណនា និងសំណង់តារាងបង់រំលោះ
(កម្ចីបង់រំលោះ)
ក្នុងវិធីសងបង់រំលោះនេះដែរក៏មាន ៣
វិធីថែមទៀតគឺ៖
ក. ប្រាក់ត្រូវបង់មានបរិមាណថេររៀងរាល់ខែ
ហៅបានម្យ៉ាងទៀតថា ធនលាភ (Annuity)
ខ. ប្រាក់រំលោះលើប្រាក់ដើមថេររៀងរាល់ខែ
គ.
ប្រាក់រំលោះថេរក្នុងបរិមាណទាបសម្រាប់រយៈពេលកំណត់មួយ ដោយទុកប្រាក់ដើមភាគធំដែលនៅសល់
សម្រាប់បង់ផ្ដាច់នៅចុងកាលឥណប្រទាន
(ប្រាក់បាឡុង ឬ Balloon
Payment) ។ក្នុងចំណោមវិធីទាំងនេះ វិធីចុងក្រោយគេមិនទទួលបានការពេញនិយមនៅលើពិភពលោកទេ
ក្រៅពីនៅ ស.រ.អា
ហើយការកំណត់ប្រាក់ត្រូវបង់ក៏ប្រែប្រួលយ៉ាងខ្លាំងទៅតាម ម្ចាស់កម្ចី
។សម្រាប់វិធីពីរផ្សេងទៀត ខ្ញុំនឹងលើកយកឧទាហរណ៍ងាយមួយមកបង្ហាញជាជំនួយ
។
ឧទាហរណ៍៖ ប្រាក់កម្ចី=50.000.000៛ អត្រាការប្រាក់ (APR)=12% រំលោះរយៈពេល 2 ឆ្នាំ បង់ប្រចាំខែ។
ប្រាក់ត្រូវបង់ប្រចាំខែថេរ (ធនលាភ)
ក្នុងវិធីនេះ ប្រាក់រំលោះមានបរិមាណថេរ ។
ធនលាភ អ្នកអាចគណនាតាមរយៈរូបមន្ដដូចខាងក្រោម ។
ដែល A: ទឹកប្រាក់ត្រូវទូទាត់ប្រចាំខែ(ធនលាភ), D: ប្រាក់ដើមសរុប, i: អត្រាការប្រាក់ប្រចាំខែ
n: ចំនួនខែសរុប ក្នុងឧទាហរណ៍នេះ D=50.000.000៛, i=12%/12=1% ក្នុងមួយខែ n=2ឆ្នាំx 12ខែ = 24ខែ
ពេលរកធនលាភបានហើយ អ្នកត្រូវបង្កើតតារាងរំលោះដូចខាងក្រោម៖
ក្នុងតារាងនេះ
អ្នកត្រូវចាប់ផ្ដើមមើលពីជួរសមតុល្យប្រាក់ដើម ។ នៅពេលការបង់រំលោះចាប់ផ្តើម គឺខែទីសូន្យ
សមតុល្យប្រាក់ដើមគឺ
50.000.000៛ ។ បន្ទាប់ អ្នកត្រូវបំពេញធនលាភចូលក្នុងជួរប្រាក់ត្រូវបង់ប្រចាំខែ ចាប់ពីខែទីមួយ ។
នេះជាប្រាក់ដែលអ្នកត្រូវបង់ប្រចាំខែ ដែលរួមមានរំលោះប្រាក់ដើម និងការប្រាក់ ។ ការប្រាក់ស្មើរនឹងសមតុល្យប្រាក់ដើមគុណនឹងអត្រាការប្រាក់ប្រចាំខែ អាចគណនាបានយ៉ាងស្រួល
តែប្រែប្រួលរៀងរាល់ខែតាមសមតុល្យប្រាក់ដើម ។ រំលោះប្រាក់ដើមអាចគណនាបានដោយយកប្រាក់ត្រូវបង់ប្រចាំខែដក ការប្រាក់ដែលបានរកឃើញចេញ
។ ឯសមតុល្យប្រាក់ដើមគឺស្មើរនឹងប្រាក់ដើមពីខែមុនដកនឹងរំលោះ ប្រាក់ដើម ។
អ្នកធ្វើបែបនេះរហូតដល់ខែទី២៤ ដែលសមតុល្យប្រាក់ដើមស្មើរសូន្យ ជាការបញ្ចប់សំណងបំណុល
។
ប្រាក់រំលោះប្រាក់ដើមថេរ
វិធីនេះខុសពីវិធីមុនត្រង់ប្រាក់រំលោះប្រាក់ដើមថេរ តែប្រាក់ត្រូវបង់ប្រចាំខែមិនថេរឡើយ។
ប្រាក់រំលោះប្រាក់ដើម
ស្មើរនឹង ប្រាក់ដើមចែកនឹងចំនួនខែសរុប ឯប្រាក់ត្រូវទូទាត់ប្រចាំខែ
ស្មើរនឹងប្រាក់រំលោះនេះបូកនឹង ការប្រាក់ ។ ចំណែកយន្តការនៃតារាងរំលោះមានភាពដូចគ្នានឹងតារាងមុនដែរ
។
រំលោះប្រាក់ដើម = 50.000.000៛/24ខែ = 2.083.334៛ ។
លោក អោម សេងបូរ៉ា ស្ថាបនិកសមាគម HOH ប្រធានមជ្ឈមណ្ឌល Aplus School for
Professionals ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
Aplus
Consulting និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន
Phsar
Khmer Expert Group លោក អោម សេងបូរ៉ា
គឺជាស្ថាបនិកនៃសមាគម HOH ជួយស្រុកកំណើតយើង ដែលបច្ចុប្បន្ន លោកជាប្រធាន
មជ្ឈមណ្ឌលអភិវឌ្ឍអគ្គនាយក និងសហគ្រិនប្រចាំ Aplus School for Professionalsជាប្រធាន
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Aplus Consulting និងជាប្រធាន
ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Phsar Khmer Expert Groupផងដែរ។លោកធ្លាប់មានបទពិសោធន៍ការងារទាំងថ្នាក់ជាតិនិងអន្តរជាតិមានរយៈពេលជាង១៥ឆ្នាំ
មកហើយ ដោយក្នុងនោះលោកធ្លាប់ធ្វើជាសវនករឱ្យក្រុមហ៊ុនErnst&Youngប្រធានផ្នែកសវនកម្មផ្ទៃក្នុងនៃអង្គការ
ទស្សនៈពិភពលោកកម្ពុជា និងជាអគ្គនាយកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ
វីសិនហ្វាន់កម្ពុជាទៀតផង។ លោក អោម សេងបូរ៉ា
មានប្រវត្តិជាអ្នកសិក្សាឆ្នើម ដែលទទួលបានចំណាត់ថ្នាក់លេខមួយគ្រប់ឆ្នាំសិក្សានៅឯមហាវិទ្យាល័យ។ ជាគំរូផងដែរនោះ លោកក៏ជាបុគ្គលិកម្នាក់ដែលមានប្រវត្តិលូតលាស់ចេញពីក្រុមគ្រួសារក្រីក្រទើបរាល់អ្វីៗដែលជាបេសកកម្មសម្រាប់ភាពជោគជ័យនៅក្នុងជីវិតរបស់លោកគឺជាការស្វែងរកនូវសេចក្តីសុខដ៏ពិតប្រាកដសម្រាប់ខ្លួនឯង
ហើយខណៈពេលនេះ លោកបានចូលរួមចែករំលែកបទពិសោធន៍នៃចិត្តសាស្ត្រឈានទៅរកភាពជោគជ័យ
លើប្រធានបទ
“ ប្រភពហិរញ្ញវត្ថុ ” តាមរយៈគេហទំព័រ.ស៊ីវិល័យ (civilai.com) ស្តែងចេញជាបទសម្ភាសន៍
ដូចខាងក្រោម ៖
បទពិសោធន៍ក្នុងជីវិតពីអតីតភាពបានធ្វើឱ្យរូបលោកព្យាយាមសិក្សាស្វែងយល់ពីភាពក្រីក្រដោយលោកបានមា
នប្រសាសន៍ថា “ ភាពក្រីក្រ បើមើលឱ្យងាយយល់បំផុតនោះគឺក្រលុយដែលជាការរាំងស្ទះជាក់ស្តែង។ក្រ
លុយមកពីក្រប្រភពលុយតើប្រភពលុយនៅឯណា? ”។លោកបានបន្តទៀតថា “ប្រភពលុយមានតែ២ប្រភេទប៉ុណ្ណោះដែលខ្ញុំមើលទៅឃើញថាកត្តាទី១
ធ្វើការឱ្យគេដើម្បីដូរយកប្រាក់ប្រយោជន៍មកវិញ។ធ្វើការឱ្យគេមានដូជា
កម្មករក៏ធ្វើការឱ្យគេជាបុគ្គលិកតូចតាចឬបុគ្គលិកធំដុំ ក៏ធ្វើការឱ្យគេ
ប្រការទាំងនេះអាចនិយាយបានថា ជាប្រភព ហិរញ្ញវត្ថុ និងប្រភពទី២ដែលខ្ញុំឃើញ មានដូចជា
ម្ចាស់លើមុខរបរអាចជាការធ្វើមុខរបរខ្លួនឯង ដោយគ្មានជួលអ្នកដទៃឡើយ ហើយមានអ្នកខ្លះធ្វើមុខរបរខ្លួនឯង
ហើយជួលអ្នកដទៃមកជួយទៀត ឬអ្នកខ្លះធ្វើមុខរបរគ្រាន់តែដាក់ទុនវិនិយោគតែប៉ុណ្ណោះ ”។ លោក អោម សេងបូរ៉ា បានសង្កេតឃើញទៀតថា
“ប្រសិនបើយើងក្រលុយឬក្រប្រភពលុយ ហើយប្រភពលុយកើតចេញមកតែពីអា២ចំណុចហ្នឹងតើមូលហេតុអ្វី
បានជាមនុស្សយើងមិនមានប្រភពហិរញ្ញវត្ថុទាំង២ចំណុចនេះរឹងមាំ?”។ ប្រសិនបើយើងក្រឡេកមើលទៅប្រជាជ
នទូទាំងប្រទេសកម្ពុជា និងរូបលោកផ្ទាល់ រួមទាំងក្រុមគ្រួសារ
ក៏ដូចជាបងប្អូនញាតិសណ្តានផ្សេងទៀត
នោះនឹងមានចម្ងល់ថាហេតុអ្វីបានជាយើងមានប្រភពលុយតូចម៉្លេះ? មូលហេតុគឺដោយសារតែយើងពឹងផ្អែកទៅ
លើមនុស្សតិចយើងពឹងទៅលើឳពុកម្តាយយើងដែលពួកគាត់ពឹងតែទៅលើប្រាក់ខែបានមកពីការធ្វើការឱ្យគេដែរ
ដូច្នេះប្រភពលុយតែមួយ។ចំណែកអ្នកម្តាយជាស្ត្រីមេផ្ទះលក់ដូរកំប៉ិកកំប៉ុកតូចតាចអាចរាប់បានថាជាការរកស៊ី
ដែរតែរកស៊ីតូចមែនទែន(សេដ្ឋកិច្ចក្រៅប្រព័ន្ធ)ម៉្លោះហើយប្រភពលុយទាំង២ហ្នឹងតូចដូចគ្នាដែលការរកស៊ីក៏តូច
ធ្វើការឱ្យគេក៏ជាប្រភពលុយដ៏តូចទៀត។ប៉ុន្តែប្រសិនបើចង់ឱ្យប្រភពលុយនេះខ្លាំងទាល់តែធ្វើការឱ្យគេនូវការងារ
ធំដុំហើយបើរកស៊ីទាល់តែរកស៊ីឱ្យបានធំដុំដូចគ្នា។ការរកស៊ីមានខ្នាតតូចខ្នាតមធ្យម
និងខ្នាតធំសរុបសេចក្តីមក
ប្រសិនបើស្ថានភាពអាជីវកម្មខ្នាតតូចប្រភពលុយក៏តូចដែរ។បើនិយាយពីប្រភពហិរញ្ញវត្ថុដែលធ្វើការឱ្យគេនៅក្នុ
ងមុខតំណែងធំដុំទាមទារឱ្យយើងមានជំនាញច្បាស់លាស់ អត្តចរិតសមសួនចំណេះដឹងទូលំទូលាយនិងបទពិ
សោធន៍ការងារយូរឆ្នាំជាដើម”។ លោកបានព្រលយសម្តីទៀតថា“ជាក់ស្តែងខ្លួនខ្ញុំផ្ទាល់ធ្វើការឱ្យគេរហូតបានក្លា
យជាអគ្គនាយកហើយក៏នៅមិនទាន់មានប្រភពហិរញ្ញវត្ថុធំដុំទៀតគឺបានត្រឹមម៉ាគ្រាន់បើព្រោះខ្ញុំតែងសម្លឹងមើល
ទៅវែងឆ្ងាយទៀតថាបើយើងធ្វើការឱ្យគេបច្ចុប្បន្នជាអគ្គនាយកពេលចាស់ទៅឈប់ធ្វើការតើកូនយើងអាចបន្តតំ
ណែងជាអគ្គនាយកបន្តពីយើងបានដែរឬទេ?មិនប្រាកដទេដូច្នេះយើងមិនបានបន្សល់អ្វីទុកឱ្យកូនយើងឡើយ។ផ្ទុ
យទៅវិញអ្នកជំនួញគេអាចមានឱកាសធ្វើឱ្យប្រភពហិរញ្ញវត្ថុរបស់គេធំទៅៗបើធៀបទៅនឹងការធ្វើការឱ្យគេជាអ
គ្គនាយកគឺយើងមានប្រភពហិរញ្ញវត្ថុមួយមានកំណត់។ការធ្វើមុខជំនួញអាចចាប់ផ្តើមពីតូចឬអាចជួបប្រទះការលំ
បាកប៉ុន្តែបន្តិចម្តងៗមានការកើនឡើងជាលំដាប់ហើយប្រភពហិរញ្ញវត្ថុក៏កាន់តែធំទៅៗ ពេលនោះយើងនឹងអាច
បន្សល់ទុកនូវកេរមករតកដល់កូនចៅយើងជំនាន់ក្រោយទៀត។ការក្លាយខ្លួនទៅជាម្ចាស់នៃមុខរបរកូនចៅរបស់
យើងក៏អាចរៀនសូត្រពីយើងផ្ទាល់ ដោយគេអាចមានឱកាសមើលលើការអនុវត្តជាក់ស្តែង
របស់យើងឬគេបាន
ស្តាប់យើងពីបញ្ហានេះនៅពេលយើងទៅដល់ផ្ទះនិងការនិយាយពិភាក្សាអំពីរឿងនេះជាមួយប្រពន្ធកូនហើយគេក៏
អាចមានឱកាសចូលរួមសកម្មភាពការងារគ្រប់គ្រង ជាមួយយើងទៀតផង ” ។ជារួម..! យើងសង្កេតឃើញថា
ប្រភពលុយដែលធំបំផុតនោះប្រាកដណាស់ គឺចេញមកពីការធ្វើការឱ្យគេសម្រាប់អ្នកមិនទាន់មានដើមទុនមិនទា
ន់មានសមត្ថភាពគ្រប់គ្រងមុខរបរនោះ។ទោះជាយ៉ាងណាការធ្វើការឱ្យគេក្នុងមុខតំណែងធំដុំក៏នៅតែមានកម្រិត
នៃប្រភពហិរញ្ញវត្ថុដែរ ដូច្នេះទាមទារឱ្យមានការកែប្រែបំផ្លាស់ប្តូរខ្លួនឯងដើម្បីឱ្យ
ក្លាយទៅជាសហគ្រិនហើយសហគ្រិនភាពនេះនឹងអាចធ្វើឱ្យយើងលូតលាស់ទាំងផ្នែកហិរញ្ញវត្ថុនិងអាចបន្សល់ទុក
ឬផ្ទេរនូវបរិបទមុខជំនួញមួយ ឱ្យទៅដល់កូនចៅយើងជំនាន់ក្រោយៗទៀតផងដែរ៕
គន្លឹះជោគជ័យ៥យ៉ាងពីលោក ជី សិលា
គន្លឹះជោគជ័យ៥យ៉ាងពីលោក ជី សិលា
វត្តមានរបស់កំពូលអាជីវករដ៏ជោគជ័យម្នាក់ គឺលោកជីសិលាឬជីថ្មដែលសព្វថ្ងៃលោកមិនត្រឹមតែជាម្ចាស់អាជីវក
ម្មជាច្រើនកន្លែង តែថែមទាំងមានតួនាទីជាប្រធានសភាយុវពាណិជ្ជករអន្តរជាតិ
កម្ពុជា(JCIC)
នៅក្នុងទំព័រនេះ នឹងនាំមកនូវគន្លឹះប្រាំយ៉ាងក្នុងការដឹកនាំជីវិតឆ្ពោះទៅរកភាពជោគជ័យ។
ឆ្លងតាមបទពិសោធន៍ធ្វើការអស់រយៈ
ពេលជាង១០ឆ្នាំរបស់ខ្លួនដែលរួមទាំងការធ្វើការឲ្យគេ
និងធ្វើជាថៅកែគេផងនោះលោកជីសិលាហ៊ានបញ្ជាក់យ៉ា
ងច្បាស់ថាខ្សែជីវិតរបស់មនុស្ស គឺប្រៀបបាននឹងរថភ្លើងដែលពឹងផ្អែកលើក្បាលរទេះភ្លើងមួយនេះជា
សំខាន់ ដើរតួនាទីក្នុងការទប់
ឬបត់បែនគ្រប់ពេលវេលា។ ដំណើរការណ៍ទៅមុខបាន រថភ្លើងត្រូវការសម្ភារៈមួយចំនួន ហើយដូចគ្នាដែរ
ដើម្បីខ្សែជីវិតជោគជ័យ មនុស្សម្នាក់ៗក៏ត្រូវការធាតុផ្សំ ៥យ៉ាងដូចខាងក្រោម៖
១. ចរិតជាអ្នកសុទិដ្ឋិនិយម និងបើកចំហ
អ្នកដឹកនាំរូបនេះនិយាយថាលោកស្អប់បំផុតអ្នកដែលនិយាយថា[មិនអាច]។ ពាក្យថា “មិនអាច” គឺនឹងក្លាយជា
ហ្វ្រាំងដែលទប់បុគ្គលនោះមិនអាចធ្វើកិច្ចការអ្វី
បានទាំងអស់។ គ្មានកិច្ចការអ្វីដែលយើងមិនអាចធ្វើបានទេ
ដូច
នេះការបើកគំនិតឲ្យបានទូលាយ មើលពីលទ្ធភាពដែលអាចធ្វើទៅបាន
គិតសំដៅទៅមុខជានិច្ច គឺជាប្រការល្អ
សម្រាប់មនុស្សគ្រប់រូប។
២. ខំប្រឹងធ្វើការ
គ្មាននរណាម្នាក់ដែលឆ្លាតជាងនរណានោះទេ។មានបុគ្គលខ្លះគិតថាគេអាចធ្វើថៅកែបានដោយសារអ្នកនោះឆ្លាតជាងខ្លួន តែការពិតគឺកើតមកពីការខំប្រឹងប្រែង
ឧស្សាហ៍ព្យាយាមទៅវិញទេ ដែលនាំឲ្យជោគជ័យ។ លោកបានសង្កត់ធ្ងន់ពីការខំប្រឹងប្រែងធ្វើការនេះថាជាទូទៅថៅកែតែងធ្វើការច្រើនជាងនិយោជិត“កូនចៅធ្វើកា៨ ម៉ោងក្នុង១ថ្ងៃថៅកែធ្វើដល់១៦ម៉ោងឬច្រើនជាងហ្នឹងថៅកែគិតច្រើនជាងបុគ្គលិក៣ដងថៅកែធ្វើការពីរឆ្នាំស្មើអ្នកផ្សេងធ្វើ៤ឆ្នាំ…”។
៣. ធ្វើការឆ្លាត
ទន្ទឹមនឹងការខិតខំប្រឹងប្រែងធ្វើការ គ្រប់បុគ្គលទាំងអស់គួរតែចេះធ្វើកិច្ចការដោយភាពឆ្លាតវៃ។
ត្រង់ចំណុចនេះ លោកបញ្ជាក់ថាធ្វើការឆ្លាតនេះអាចថាធ្វើកិច្ចការដែលខុសពីគេនិងល្អជាងគេ។ដោយមិនចាំបាច់ថាត្រូវធ្វើឲ្យបានច្រើនជាងគេទេតែត្រូវធ្វើកិច្ចការណាមួយឲ្យល្អ
និងអ្នកផ្សេងធ្វើមិនដូចឬមិនបានល្អដូចអ្នក។
៤. មានវិន័យ
មិនថានៅកន្លែងណា គេតែងតែកំណត់នូវក្រឹត្យក្រម
ឬគោលការណ៍សម្រាប់ទីនោះ។ លោកជី សិលា លើកឡើង
ថា ពេលខ្លះបុគ្គលមួយចំនួន ដែលគោរពវិន័យដែលគេបានកំណត់ បែរជាមិនបានកំណត់វិន័យ សម្រាប់ខ្លួនឯង
ទៅវិញ។ បុគ្គលគ្រប់រូបរស់នៅក្រោមការកែប្រែរបស់ខ្លួនឯងដូចនេះមនុស្សគួរចេះរស់នៅក្រោមការកំណត់របស់
ខ្លួនឯង មិនមែនអ្នកដទៃទេ។ ត្រង់នេះលោកចង់មានន័យថា
ដើម្បីឲ្យជីវិតដំណើរការណ៍បានប្រសើរ បុគ្គលគ្រប់
រូបចាំបាច់ត្រូវចេះកំណត់វិន័យ
ឬគោលការណ៍សម្រាប់ខ្លួន សម្រាប់គ្រប់គ្រងការគិត និងទង្វើរបស់ខ្លួន។
៥. ការសម្រេចចិត្ត
ផ្អែកលើចំណុចទាំងបួនខាងលើ
មនុស្សនឹងឈានដល់ការសម្រេចមួយ។ អ្វីៗទាំងអស់សុទ្ធតែកើតឡើងបន្ទាប់
ពីការសម្រេចចិត្ត។ លោក ពន្យល់ថា បុគ្គលម្នាក់ត្រូវតែហ៊ានសម្រេចចិត្តដោយខ្លួនឯង
ដោយចាំថា “យើងជា
ក្បាល មិនថាឈរត្រង់ចំណុចណា…ជាអ្នកដឹកនាំឬមិនមែន
ត្រង់ចំណុចណាក៏ដោយគឺយើងជាម្ចាស់នៃខ្លួនយើង
យើងសម្រេចថាឲ្យទៅមុខ ឬនៅទីនេះ គឺអាស្រ័យលើការសម្រេចចិត្តរបស់យើងទាំងអស់”។ យ៉ាងណាមិញ
ដើម្បីទទួលបានការសម្រេចចិត្តដែលត្រឹមត្រូវ បុគ្គលគ្រប់រូបត្រូវពឹងផ្អែកលើ
ការវិនិច្ឆ័យរបស់ខ្លួន ដោយការវិនិ
ច្ឆ័យនេះក៏អាស្រ័យលើចំណេះដឹង បទពិសោធន៍ ការផ្ដល់ដំបូន្មានពីអ្នកនៅជុំវិញជាគោល។
ការចែករំលែកបទ
ពិសោធន៍និងគន្លឹះជោគជ័យខាងលើរបស់លោកជីសិលាប្រធានថ្នាក់ជាតិនៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាធ្វើឡើងក្នុងកម្មវិធីKhmer Talkដែលរៀបចំនៅសាកលវិទ្យាល័យ Zaman កាលពីថ្ងៃសៅរ៍សប្ដាហ៍មុននេះសំដៅ
ចូលរួមផ្ដល់បទពិសោធន៍ល្អៗទៅដល់និស្សិតឬយុវវ័យជំនាន់ក្រោយក្នុងការដឹកនាំជីវិតទៅកាន់ភាពជោគជ័យ៕
ក្នុង សង្គមដែលពោរពេញដោយការប្រកួតប្រជែងគ្រប់បែបយ៉ាង សព្វថ្ងៃនេះ មនុស្សម្នាក់ៗតែងស្វះស្វែងរកការងារធ្វើ ដែលខ្លួនពេញចិត្ត
ប៉ុន្តែ ពុំមែនចេះតែរក បានងាយៗនោះទេ។ ដូច្នេះ ដើម្បីឱ្យអ្នកឆាប់រកការងារបានធ្វើ
ហើយជាការងារ ល្អៗនោះ អ្នកគួរមានគុណសម្បត្តិ
៩ចំណុច ដូចខាងក្រោម...។
១. សមត្ថភាពក្នុងការធ្វើការៈ មុននឹងគេសម្រេចចិត្តអញ្ជើញអ្នកដាក់ពាក្យមកសម្ភាសន៍ពួកគេត្រូវប្រាកដក្នុងចិត្ត
ជាមុនសិន ស្តីពីលក្ខខណ្ឌនេះ។ ដូច្នេះអ្នកត្រូវផ្តល់ព័ត៌មានលម្អិតអំពីសមត្ថភាពក្នុងការងាររបស់អ្នកតាមរយៈប្រវ
ត្តិរូបសង្ខេប (ជ្វ) ឱ្យបានច្បាស់លាស់។
២.ធ្វើការងាររហ័សរហួនៈ បើអ្នកមិនមែនជាបុគ្គលិកថ្នាក់ទាប
ចៅហ្វាយ ភាគច្រើន សម្លឹងរកមនុស្សដែលអាច “ធ្វើការបាន ឆាប់រហ័ស”។ ដូច្នេះ បញ្ជាក់ឱ្យគេឃើញថា អ្នក យល់ដឹងពីបែបបទធ្វើការបានយ៉ាងឆាប់រហ័ស និង អាចទំនាក់ទំនងការងារបានយ៉ាងទាន់ចិត្ត។
៣.ភាពជឿជាក់ៈ ចៅហ្វាយនាយរមែងប្រាកដក្នុងចិត្តថា អ្នក
អាចធ្វើការបានល្អ ដែលទំនុកចិត្តនេះ អាចបង្កើត
ឡើង បាន តាមរយៈការមើលឃើញពីភាពជឿជាក់របស់ អ្នក ដែលអាចបញ្ចោញបានច្រើនវិធី
ដូចជា ពាក្យសម្តី យ៉ាងមុតមាំ ដូចជាការនិយាយថា “ខ្ញុំនឹង (ធ្វើ បែបនេះ)” ឬ “ខ្ញុំដឹងថា…” ឬ “ចំពោះគំនិតរបស់ ខ្ញុំ…” បញ្ជាក់ឱ្យ
ឃើញពីបុគ្គលិកលក្ខណៈម៉ឺងម៉ាត់ ឥរិយាបថ
ការសម្លឹងកែវភ្នែក និងភាសាកាយវិការ និងបញ្ជាក់ឱ្យឃើញពី
ជោគជ័យជាបន្តបន្ទាប់ របស់ អ្នក ព្រោះពួកគេនឹងមិនជឿជាក់លើអ្នកឡើយ
បើ ឃើញជោគជ័យត្រង់នេះបន្តិច ត្រង់នោះបន្តិច ក្នុង រយៈពេលរាប់សិបឆ្នាំនោះ។
៤.ការពេញចិត្តៈ ក្រុមហ៊ុនរមែងសម្លឹងរកមនុស្សដែលត្រៀមខ្លួននឹងបោះជំហានទៅមុខ ក្នុងក្របខ័ណ្ឌមុខនាទី
ការងារដែលកំណត់ទុក ដែលបញ្ជាក់ឱ្យឃើញថា អ្នករីករាយនឹងធ្វើការខ្លាំងឡើង ដើម្បីស្វែងរក ជោគជ័យ។
៥.ភាពចុះសម្រុងៈ ក្រុមហ៊ុនរមែងស្វែងរកមនុស្សដែលមាន
បុគ្គលិកលក្ខណៈ និងការប្រព្រឹត្តិដែលអាចចុះ
សម្រុងនឹងតម្រូវការក្នុងមុខតំណែងការងារ និង វប្បធម៌របស់អង្គភាពបាន។
ដូច្នេះ ក្នុងអំឡុងពេល សម្ភាសន៍
ការងារ គួរចៀសវាងការរិះគន់ចៅហ្វាយ ចាស់ ឬបន្ទោសអ្នកដទៃ ពីភាពខ្ជិលច្រអូសក្នុងការងារ
ចូរបង្ហាញឱ្យ
ឃើញតែពីទស្សនគតិ ក្នុងផ្លូវវិជ្ជមាន ជានិច្ច។
៦.គំនិតយោបល់ៈ ចូរបង្ហាញពីថាមពល ភាពអន្ទះសា និងការ
ប្រឹងប្រែងធ្វើអ្វីៗឱ្យបានល្អបំផុត។ ត្រូវបង្ហាញពី
ភាពស្វាហាប់របស់អ្នក ចេញមកគ្រប់ពេលដែលមាន ឱកាស នឹងធ្វើឱ្យអ្នកមានឱកាសបានការងារធ្វើខ្ពស់។
៧.ចំណេះដឹងសង្គម និងការមាន ចំណែករួមៈ ផ្តល់តម្លៃ
និងលើកសរសើរអ្នកដទៃ ក្នុង ពេលសម្ភាសន៍ និយាយ
ពីការងារជាក្រុម និងការ លះបង់ចំពោះការងារ
បង្ហាញពីការចូលរួមចំណែក របស់អ្នកក្នុងការងាររបស់សហ
គមន៍ទាំងផ្នែកសង្គម និងតួនាទីការងារ។
៨.ចំណេះដឹងផ្នែកទំនាក់ទំនងៈ ទំនាក់ទំនងបានល្អ
គឺត្រូវមានចំណេះដឹង ក្នុងការ និយាយ និងសរសេរខ្លាំងពូកែ ហើយការចេះប្រើវិធី ក្នុងការនិយាយស្តីបានយ៉ាងសមរម្យ
បង្ហាញឱ្យ ចៅហ្វាយនាយអ្នកយល់ឃើញថា
អ្នកមាន
ចំណេះដឹង ក្នុងការទំនាក់ទំនង និងប្រើវាបានយ៉ាងល្អ។
៩.ភាពជាអ្នកដឹកនាំៈ ភាពជាអ្នកដឹកនាំ
មិនមែនគ្រាន់តែជាគុណ-សម្បត្តិរបស់អ្នកជំនួញប៉ុណ្ណោះទេ តែបុគ្គលិក
ផ្នែក បោសសម្អាត ក៏អាចបង្ហាញភាពជាអ្នកដឹកនាំបាន ដោយការរកវិធីធ្វើការរបស់ខ្លួនឯង
ឱ្យប្រសើរឡើង ឬធ្វើ
ខ្លួនជាគំរូដល់មិត្តរួមការងារ
បញ្ជាក់ឱ្យចៅហ្វាយ-នាយឃើញថា អ្នកក្លាហាននឹងធ្វើជាអ្នកដឹកនាំ មិនថា នៅក្នុង
កម្រិតណា ឬតួនាទីណាក៏ដោយ៕
១.មិននឹកដល់គុណបុណ្យរបស់ក្រុមហ៊ុន: ជនជាតិខ្មែរ
ផ្តល់ភាពសំខាន់ទៅលើរឿងកតញ្ញូ។ សម្រាប់អ្នកដែលគ្មានភក្តីភាពចំពោះក្រុមហ៊ុន ច្រើនតែ គ្មានចំណងមិត្តភាពពិតប្រាកដចំពោះអ្នកដទៃ។
ហេតុនេះទៅដល់ទីណា ក៏មិនអាចរីកចម្រើនរុងរឿងបានដែរ ព្រោះតែអ្នកណាៗក៏គេមិនចូលចិត្ត។
២.ប្រើទូរស័ព្ទក្រុមហ៊ុនសម្រាប់រឿងឯកជន: បុគ្គលិកមួយចំនួនមិនដឹងថាអ្វីគួរធ្វើអ្វីមិនគួរធ្វើនោះទេអ្នកខ្លះចូលចិ
ត្តប្រើទូរស័ព្ទក្រុមហ៊ុន សម្រាប់ រឿងផ្ទាល់ខ្លួន
បង្កជាការខូចខាត និងរឿងក្តៅក្រហាយ ដល់ក្រុមហ៊ុន មិនចេះថែរក្សាទ្រព្យសម្បត្តិរួម។
៣.ចូលចិត្តបំពានវិន័យក្រុមហ៊ុន: អ្នកដែលគ្មានវិន័យ
មិនគោរពតាមវិន័យរបស់ ក្រុមហ៊ុន ច្រើនតែមិនអាចចុះសម្រុងជាមួយអ្នកឯទៀត
ដែលមានវិន័យត្រឹមត្រូវ។ ហេតុនេះ ការងារក៏មិនអាចដំណើរការទៅបានរលូន
និងរីកចម្រើនដែរ។
៤.ចូលចិត្តប្រកែកយកឈ្នះ : សម្រាប់អ្នកដែលចូលចិត្តជំទាស់គំនិតអ្នកដទៃដោយគ្មានមូលហេតុហើយព្យាយាមឱ្យអ្នកដទៃ
ទទួលស្គាល់តែគំនិតខ្លួននោះ ច្រើនតែធ្វើឱ្យការងារ ជាក្រុម
មានឧបសគ្គមិនអាចដំណើរការបានល្អ។
៥.យកចិត្តទុកដាក់តែការងាររបស់ខ្លួន: មនុស្សប្រភេទនេះ
រមែងមិនចាប់អារម្មណ៍ដល់មនុស្សជុំវិញខ្លួន ឬអាចនិយាយបានថា ជាមនុស្សគ្មានចិត្ត ព្រោះគិតធ្វើតែការងាររបស់ខ្លួនឯង
មិនរវល់ជួយដល់អ្នកដទៃដើម្បីប្រយោជន៍រួម។
៦.វាយប្ញកក្រអឺតក្រទម: មនុស្សប្រភេទនេះ
រមែងត្រូវគេរិះគន់ និងមិនចង់រាប់រក ខ្វះសម្ព័ន្ធភាពជាមួយអ្នកជិតខាង ហើយនិស្ស័យ
ឬចរិតបែបនេះ អាចធ្វើឱ្យការងារជួបបរាជ័យបាន
បើមិនប្រញាប់កែប្រែទេនោះ។
៧.ចេះជ្រុលឬចេះឯងមិនក្រែងចេះគេ: អ្នកដែលមិនព្រមទទួលស្តាប់ការណែនាំរបស់អ្នកដទៃ
ព្រោះតែយល់ថា ខ្លួនឯងជាមនុស្សពូកែបំផុត
នោះ គឺជាមនុស្សដែលគួរឱ្យខ្លាច។ មនុស្សប្រភេទនេះ មិនងាយនឹងមានការវិវឌ្ឍន៍នោះទេ ព្រោះតែមិនត្រូវការទទួលដឹងឮនូវរឿងរ៉ាវថ្មីៗ ថែមទាំងជាមនុស្សមិនជាទីពេញចិត្តរបស់ចៅហ្វាយនាយ
និងមិត្តរួមការងារ ព្រោះចេះតែបន្តុះបង្អាប់អ្នកដទៃ លើកតម្កើង ខ្លួនឯង ទាំងដែលមិនមានអ្វីល្អអស្ចារ្យជាងអ្នកដទៃផង។
៨.មិនទទួលស្គាល់កំហុសខ្លួនឯង: អ្នកដែលបានធ្វើខុសហើយ
នៅតែមាត់រឹង មិន ទទួលស្គាល់កំហុសរបស់ខ្លួននោះ
គឺជាមនុស្សដែល មិនគួរឱ្យរាប់រក ឬរួមការងារជាមួយ ព្រោះភាពមិន ស្មោះត្រង់បែបនេះ អាចនាំនូវភាពខូចខាតដល់មនុស្ស
ជុំវិញខ្លួន និងក្រុមហ៊ុនបាន។
៩.ចូលចិត្តបណ្តោយតាមយថាកម្ម: អ្នកដែលមិនចេះស្ទុះស្ទារក្នុងការងារមិននឹកគិតដល់អនាគតខ្លួនជាមនុស្ស
ដែលគ្មានប្រយោជន៍ ចំពោះ
ក្រុមហ៊ុននិងមានទំនោរខ្ពស់ក្នុងការបាត់បង់ការងារ ប្រសិនបើមិនប្រញាប់កែប្រែខ្លួន
ទេនោះ។
ធ្វើជាអណ្តើកក្នុងស្នូក: បច្ចុប្បន្ន
មនុស្សធ្វើការត្រូវការប្រកួតប្រជែង ត្រូវការការបញ្ចោញគំនិតយោបល់ថ្មីៗ ជាប្រចាំ ទើបអាចទទួលបានការគោរពកោតសរសើរ។
ចំណែកអ្នកដែលខ្លាច មិនហ៊ានបង្ហាញគំនិត សមត្ថភាពពិតរបស់ខ្លួន
ឱ្យអ្នកដទៃបានឃើញ និងទទួលស្គាល់ ត្រូវគេ យល់ឃើញថា ជាមនុស្សទន់ខ្សោយបំផុត៕
ដើម្បីភាពគង់វង្សនិងរីកចម្រើន ក្នុងមុខតំណែងការងារ ម្នាក់ៗតែងប្រឹងប្រែង ដើម្បីចូលបម្រើការងារក្នុងអង្គការ ឬក្រុមហ៊ុនអន្តរជាតិធំៗ។
ប៉ុន្តែ មានមនុស្សច្រើនណាស់
ដែលមានបញ្ហាក្នុងការធ្វើការជាមួយជនបរទេស។ តិច
និកខាងក្រោមនេះ ជាវិធីសាស្ត្រដែលអ្នកគួរយកទៅប្រើប្រាស់ ដើម្បីឱ្យការងាររបស់អ្នកទទួលបានជោគជ័យ…។
ភាសាៈ ភាសាសំខាន់ណាស់ក្នុងទំនាក់ទំនងជាមួយជនបរទេស ដូច្នេះអ្នកត្រូវតែរៀនសូត្រឱ្យបានចេះដឹងសមគួរ
ភាសាៈ ភាសាសំខាន់ណាស់ក្នុងទំនាក់ទំនងជាមួយជនបរទេស ដូច្នេះអ្នកត្រូវតែរៀនសូត្រឱ្យបានចេះដឹងសមគួរ
ចេះប្រើពាក្យពេចន៍សាមញ្ញ ដែលងាយឱ្យគេ ស្តាប់បាន គឺគ្រប់គ្រាន់ហើយ។
ប៉ុន្តែ សម្រាប់អ្នក ដែលមានតំ
ណែងខ្ពស់ដូចជា អ្នកគ្រប់គ្រង, ប្រធាននិងអ្នកទីផ្សារ ត្រូវតែចេះ២ឬ៣ភាសាទាំងការនិយាយនិងការសរសេរ។
សម្រាប់អ្នកធ្វើការអង្គការគួរហ្វឹកហាត់ប្រើពាក្យពេចន៍និយាយនិងសិក្សារៀនសូត្រពីអ្វីដែលអង្គការកំពុងផ្តោតទៅលើ
ដើម្បី បង្កើនសមត្ថភាពខ្លួនឯង និងអាចមានឱកាសឡើង តំណែងផង។ទំនាក់ទំនងៈ ដោយសារតែគំនិត វប្បធម៌
និងភាសាខុសគ្នាធ្វើឱ្យអ្នក និងចៅហ្វាយ ឬមិត្តរួមការងារបរទេស ពិបាកនឹងយល់ចិត្តគ្នាណាស់។
ប្រសិនបើអ្នកមិនហ៊ាននិយាយប្រាប់ ឬសួរអ្នករឹតតែមិនយល់ពីសង្គមការងាររបស់ពួកគេ ដែលជាបញ្ហាធ្វើឱ្យអ្នក
មិនអាចសម្របខ្លួនជាមួយអ្នកដទៃបានល្អ។ វិធីដែលល្អអ្នកគួរជជែកជាមួយមិត្តរួមការងារបរទេសអំពីរឿងផ្សេង
ក្រៅពី ការងារខ្លះ ក៏អាចជួយបន្ថយអាការរឹងខ្លួន
ពេលធ្វើការជាមួយគ្នា។ការសិក្សាពីមិត្តបរទេសៈទំនាក់ទំនង
និងការសង្កេតធ្វើឱ្យអ្នកមើលឃើញនិងយល់ពីគំនិតនិងវប្បធម៌របស់មិត្តរួមការងារបរទេសបានច្រើនឡើង។ក្នុងពេលដំបូងក្នុងការធ្វើការអាចនៅមិនទាន់យល់គំនិតការងារប៉ុន្មានទេតែដោយការនិយាយស្តីជជែកផ្លាស់ប្តូរគំនិត
និងបទពិសោធន៍បន្តិចម្តងៗនោះអ្នកអាចនឹងសម្របខ្លួនធ្វើការជាមួយជនបរទេសបានល្អប្រសើរឡើងជាមិនខាន។ការរាយការណ៍ៈក្រុមហ៊ុនបរទេសច្រើនតែមានរបៀបរបបក្នុងការធ្វើការងារយ៉ាងច្បាស់លាស់។ទោះបីអ្នកមានសេរីភាពក្នុងការធ្វើការងារដែលចៅហ្វាយដាក់ឱ្យយ៉ាងពេញទី
ប៉ុន្តែរបាយការណ៍ជាប្រការសំខាន់
មួយ ដែលអ្នកត្រូវតែរៀបចំឱ្យច្បាស់លាស់
ដើម្បីឱ្យចៅហ្វាយនាយដឹងថាផែនការបានសម្រេចដល់កម្រិតណាហើយ?
ក្នុងករណីដែលមានការទាស់ខុស ដែលធ្វើឱ្យផែនការត្រូវរាំងស្ទះអ្នករឹតតែត្រូវរាយការណ៍
មុនពេលដើម្បីរកដំ
ណោះស្រាយបន្ទាន់។ ពាក្យពេចន៍ដែលច្បាស់លាស់ៈ
នៅពេលដែលចៅហ្វាយនាយ ជាជនបរទេស សង្ខេបការងារ និងឱ្យអ្នកទទួលខុសត្រូវការងារ តាមការកំណត់របស់គេ
អ្នកមិនគួរឆ្លើយ “Yes!
Yes!} ព្រមទាំងងក់ក្បាលគ្រប់ពេលឡើយ។
អ្នកត្រូវតែ ស្តាប់ដោយយកចិត្តទុកដាក់ រួចទើបនិយាយបញ្ចោញ យោបល់
ថា អ្នកអាចធ្វើបានតាមដែលគេដាក់ឱ្យឬអត់? ដែលធ្វើឱ្យអ្នកអាចយល់ចិត្តគ្នាបានច្រើនឡើង។ ពេលវេលាដែល
ច្បាស់លាស់ៈ ជាចំណុចសំខាន់ដែលជនបរទេសឱ្យតម្លៃបំផុត
ដូច្នេះអ្នកមិនអាចខ្ជះខ្ជាយ ឬទុកពេលវេលាឱ្យ ឥតប្រយោជន៍ឡើយ ព្រោះវាសម្តែងឱ្យឃើញថាវាមិនិមែនជាអាជីពដែលអ្នកយកចិត្តទុកដាក់ជាមួយ។ ការងារ
គឺការងារៈ ក្នុងសង្គមការងារបរទេស កូនចៅអាចតវ៉ាប្រឆាំងនឹងចៅហ្វាយបាន ប្រសិនបើមានគំនិតល្អជាង
ហើយនៅពេលចប់ការងារ ពួកគេញ៉ាំអាហារជាមួយគ្នាដូចគ្មានរឿងអ្វីកើតឡើងអ៊ីចឹង ដែលខុសពីសង្គមខ្មែរយើង កូនចៅមិនហ៊ានតវ៉ាជាមួយចៅហ្វាយនាយឡើយ
មិត្តភក្តិមិនហ៊ានខ្វែងគំនិតជាមួយគ្នា ដែលអាចធ្វើឱ្យមានបញ្ហា
មើលមុខគ្នាមិនចំ។ ដូច្នេះ អ្នកត្រូវតែកែគំនិតនេះចោល
ដោយហ៊ានគិត ហ៊ាននិយាយ និងហ៊ានធ្វើ ដោយមានហេតុផល នោះអ្នកអាចនឹងមានឱកាសឡើងតំណែងបាន។ មានភ័ស្តុតាងគ្រប់កិច្ចការៈ
ជនបរទេស
តែងមានការកត់ត្រា និងរក្សាទុក ឯកសារបានយ៉ាងត្រឹមត្រូវ។
ដូច្នេះ អ្នកគួររៀនធ្វើ របៀបនេះដែរ ដោយកត់ត្រា
ការងារគ្រប់យ៉ាងព្រមទាំងឯកសារប្រជុំទុកមិនថារំលងទៅប៉ុន្មានខែឆ្នាំក៏អ្នកមានឯកសារលម្អិតសម្រាប់ស្រាវជ្រា
វដើម្បីអាចអភិវឌ្ឍន៍ផែនការក្រោយៗទៀត។ និយាយខ្លីតែមានប្រយោជន៍ៈ
អ្នកត្រូវតែសរុបសេចក្តីឱ្យបានខ្លី ចំណុចត្រូវគោលដៅការងារបំផុតពេលសម្តែងការយល់ឃើញការបញ្ចោញយោបល់ឬរាយការណ៍ពីលទ្ធផលការ
ងារ។គ្រាន់តែធ្វើខ្លួនឯងឱ្យធម្មតាបំផុត ស្គាល់ពីទំនាក់ទំនងរបស់ខ្លួន នឹងមិត្តរួមការងារបរទេស
ហ៊ានគិត និង ហ៊ានធ្វើយ៉ាងសមហេតុផល នោះអ្នកនឹងអាចធ្វើការ បានល្អ ជាមួយជនបរទេសមិនខាន៕
No comments:
Post a Comment