ថ្ងៃនេះ កូនក៏ដឹងដែរថាគឺដើម្បីកូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រពះពីរ របស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយហត់ដូច្នេះទេ។ដែលពោលយ៉ាងនេះមិនមែនចង់រំលឹកគុណហើយប្រាថ្នានូវការ
តបស្នងអ្វីក្រៅអំពីចង់ឲ្យកូនជាមនុស្សល្អនោះឡើយ ។ តាមពិត ម៉ែឪត្រូវការអ្វីៗ ច្រើនយ៉ាងពីកូនមែន គ្រាន់តែនិយាយមិនចេញ ហាក់ដូចជាទឹកលិចដល់មាត់អ៊ីចឹង ឯង។
ចូរកូនដឹងចុះសូម្បីមាតាបិតាទាំងឡាយមានទ្រព្យសម្បត្តិច្រើន លើសពីការប្រើប្រាស់ទៅទៀតក៏ដោយ តែ ក៏នៅប្រាថ្នាចង់បានជំនូនចង់បានរបស់ដែលកូនឲ្យដែរ ទោះបីរបស់នោះមិនសូវល្អមិនសូវថ្លៃ ប្រៀបនឹងរបស់ដែលឪពុកម្តាយមានមិនបានក៏ដោយឲ្យតែថាជារបស់ដែលកូនជូនហើយ ឪពុកម្តាយសប្បាយចិត្ត ។កាលដែល កូនមាននំ មានផ្លែឈើយកមកជូននោះ ឪពុកម្តាយឆ្អែតស្រេចហើយក៏ដោយ ក៏នៅតែទទួលពិសាដោយពេញចិត្ត ពិតៗ ។សម្លៀកបំពាក់ដែលកូននាំមកជូន ទោះជាមិនស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូន យកចិត្តកូន ។ ទោះជាកូនមិនមានអ្វីមកជូនសោះ ដោយគ្រាន់តែកូនបង្ហាញមុខ ហើយមានដៃទាំងពីរសំពះថ្វាយ បង្គំប៉ុណ្ណឹង ម៉ែឪក៏ពេញចិត្តណាស់ទៅហើយ ។នេះជាបំណងប្រាថ្នា ដែលមានក្នុងចិត្តរបស់ឪពុកម្តាយគ្រប់គ្នា
ពោលគឺចង់ឲ្យកូនជាមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណដឹងទោសទៅតាមសេចក្តីពិត ប៉ុន្តែឲ្យម៉ែឪហាមាត់ប្រាប់កូនថាថ្វាយបង្គំមក ទិញផ្លែឈើ ល្អៗ មក … យ៉ាងម៉េចរួចទៅ ម៉្លោះហើយមាតាបិតាខ្លះ បានបិទភ្នែកលាចាកលោកនេះទៅទាំងដែលមិន ធ្លាប់បានឃើញកូនក្រាបសំពះខ្លួនម្តងផង ។
ពាក្យពេចន៍ម៉ែឪកូនត្រូវចាំ បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម
ពាក្យប្រាជ្ញពីព្រេងម៉ែឪផ្គុំ និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។
អរុណពណ៌មាសជះរស្មី
សម្តីម៉ែឪត្រូវរំលេច
រំលឹកចំៗ កុំឲ្យភ្លេច ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស ។

ទ្វីបលោកល្អស្រស់ព្រោះសុរិយា មាតាបិតាគឺជាព្រះ
ជាដួងសុរិយាយាត្រារះ កូនត្រូវសំពះទិសបូព៌ា ។

ទិសបូណ៌មានន័យបុព្វការី
បង្កើតប្រុសស្រីពេញពសុធា
ពាក្យពេចន៍ម៉ែឪត្រូវដូចជា សុរិយាក្នុងគ្រាបំភ្លឺលោក ៕

២-គ្រួសារកក់ក្ដៅកូនជាទីស្រឡាញ់ពាក្យថា
គ្រួសារជាពាក្យដែលមានសេចក្ដីឬអត្ថន័យច្រើនគឺសំដៅដល់ការស្រឡាញ់ ភាពកក់ក្ដៅ
ភាពនៃត្រកូលតែមួយជាមួយគ្នា។ល។នៅប្រទេសខាងលិច ភរិយាតែងយកត្រកូលប្ដីមកប្រើ
ហើយតែងហៅគ្នាថា (អ្នកផ្ទះខ្ញុំ) ឬគ្រួសារខ្ញុំជាដើម ។សម័យដែលកូននៅក្មេងៗ
យើងនៅរួមគ្នាជាគ្រួសារ មានសំឡេងសើចសប្បាយ មានសំឡេងរត់ប្រឡែងគ្នា
បរិភោគអាហាររួមគ្នានិងធើ្វអ្វីៗជាមួយគ្នា មានភាពរស់រវើក ។
ឪពុកម្ដាយសូម្បីធើ្វការហត់នឿយអស់កម្លាំង យ៉ាងណាក៏ដោយ
លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗរត់មកទទួលជួយកាន់ ជួយទទួលយករបស់របរ
និងសាកសួរពីការហត់ នឿយប៉ុណ្ណឹង ម៉ែឪក៏បាត់អស់នូវការហត់នឿយទៅហើយ ។
មាតាបិតាឃើញកូនញ៉ាំបានគេងលក់ក៏សប្បាយចិត្ត ទាំងអស់នេះឯងណ៎ាកូន
ដែលគេថាគ្រួសារមានភាពកក់ក្ដៅនោះ ។
ឥឡូវនេះកូនក៏បានធំៗអស់ហើយ
កូនអើយធើ្វជាបងជាប្អូនគ្នាកូនត្រូវតែចេះស្រឡាញ់គ្នា ។ សាច់ឈាម
ជាមួយគ្នាយ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា (កាត់ទឹកមិនដាច់កាត់សាច់មិនបាន)
ដូច្នេះចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់
កុំច្រណែនឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និងមើលថែគ្នាវិញទើបបានល្អ
។
បានមកធើ្វជាបងប្អូននឹងគ្នាហើយ
ស្រាប់តែមកឈ្លោះទាស់ទែងគ្នា វាជារឿងដែលគួរខ្មាសអៀនណាស់
កូនអើយមនុស្សល្អគេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ
ម្យ៉ាងទៀតកូនត្រូវគិតដល់ទ្រូងម្ដាយទ្រូងឪពុកផងណ៎ាកូនណ៎ា ។ គិតដល់ពេលដែលកូននៅតូចៗ
ឈ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញ លេងចូលគ្នាវិញដូចដើមភ្លេចរឿងដែលកន្លងទៅអស់
ហើយស្រឡាញ់គ្នាព្រមព្រៀងគ្នាមានអ្វីធើ្វក៏ជួយធើ្វគ្នា ។ ល្អណាស់កូន
មានរឿងខ្លះៗកាលកូន
នៅពីតូចនោះ កូនគួរសិក្សាតាម បើកូនគិតថាកូនធំហើយកូនមិនភ្លេចរឿងដែលទាស់ចិត្តដូចកាលកូននៅពីក្មេងទេ តែកូនត្រូវកុំប្រកាន់គ្នា ។ កូនអើយ ស្វាមីអាចរកថ្មីបាន ភរិយាអាចរកថ្មីបាន កូនក៏អាចរកថ្មីបានដែរ តែបងឬប្អូនរកមិនបានទៀតឡើយ មានប៉ុនណាក៏ប៉ុណ្ណឹង កាលកាត់បងកាត់ប្អូនក៏ដូចគ្នានឹង ការកាត់សាច់ កាត់ឈាមរបស់ម៉ែរបស់ឪដែរណ៎ាកូន ។គ្រួសារកក់ក្ដៅម៉ែឪកូនចៅ ត្រូវនៅក្នុងធម៌មិនតាមកិលេស ចេះរស់ក្នុងពរ អាយុបវរគុណធម៌ក្នុងចិត្ត ។

៣-ឈឺចាប់ក្នុងចិត្ត កូនជាទីស្រឡាញ់ពេលខ្លះឪពុកម្ដាយបានធើ្វអ្វី
ឬនិយាយអ្វីជាមួយ កូនខ្លាំងហួសអាចធើ្វឱ្យកូនមិនពេញចិត្ត
ប៉ុន្តែចូរកូនយល់ថាទោះជាយ៉ាងណាក៏ដោយឪពុកម្ដាយគិតដល់កូនណាស់ ស្រឡាញ់ណាស់
គឺកូននៅតែជាកែវភ្នែក ជាបេះដូងរបស់ម៉ែឪ ជានិច្ច ។នៅពេលដែលកូនសម្លឹងមើលឪពុកម្ដាយ
ដោយក្រសែភ្នែកខឹងស្អប់ ឬមិនចូលចិត្ត ហាក់ដូចឪពុកម្ដាយជា
អ្នកដទៃទៀតនោះឪពុកម្ដាយតូចចិត្ត ហើយឈឺចាប់ណាស់ ។ អ្នកដទៃគេមាក់ងាយ
ឬយល់ខុសមកលើឪពុកម្ដាយ ក៏ឪពុកម្ដាយមិនមែនញាប់ញ័រក្នុងចិត្ត
ដូចជាកូនរបស់ខ្លួនមកមាក់ងាយ ឬយល់ខុសលើឪពុកម្ដាយឡើយ ។ បើកូនខឹងក្រោធចំពោះម៉ែឪ ព្រោះកូនមិនពេញចិត្ត
ឬទាស់ចិត្តក្នុងរឿងអ្វីដែល ម៉ែឪបានធើ្វទៅហើយនោះម៉ែឪល្មមអាចទ្រាំបាន
ប៉ុន្តែបើខឹងក្រោធព្រោះកូនមិនយល់ដល់
ទឹកចិត្តដ៏ពិតប្រាកដរបស់ម៉ែឪវិញនោះ ឪពុកនិងម្ដាយត្រូវខូចចិត្តនិងឈឺចាប់ក្នុងទ្រូងយ៉ាងក្រៃលែងណ៎ាកូន ។

សន្ដានហឫទ័យនៃព្រះអរហន្ត
មកលើពួកជនហ្មត់ចង់យ៉ាងណាទឹកចិត្តម៉ែឪលើបុត្រធីតា ហ្មត់ចត់អស្ចារ្យក៏យ៉ាងនោះដែរ
។ចូរកូនទាំងឡាយកុំវាយតម្លៃ ទឹកចិត្តប្រពៃនៃពុកនិងម៉ែឱ្យស្មើនឹងទ្រព្យឬស្មើប្រាក់ខែ
ព្រោះថាឪម៉ែជាព្រះអរហន្ត។នៅក្នុងលោកនេះពុំមាននរណា
ចិត្តគិតប្រាថ្នាមេត្តាពេកពន់លើកូនប្រុសស្រីមានន័យគុណធ្ងន់ ឱ្យដូចអរហន្តមាតាបិតា។បើកូនស្វែងរកអង្គព្រះអរហន្ត
ដើម្បីបន្ទន់ឱនក្រាបសិរសាកូនត្រូវនឹកដល់មាតាបិតា ព្រះអរហន្តឋិតនៅក្នុងផ្ទះ
។មាតាបិតាចិន្ដាបរិសុទ្ធ
ស្ម័គ្រស្មោះលើបុត្រសុទ្ធចិត្តត្រង់លះកម្លាំងក្លាយចិត្តជីវិតប្រាក់មាស
ចិត្តល្អដូចព្រះវេស្សន្ដរក្សត្រា ។
៤-
កំពូលប្រាថ្នារបស់ម៉ែឪ កូនជាទីស្រឡាញ់កូននៅមិនទាន់ដឹងដល់សេចក្ដីប្រាថ្នាថ្នាក់កំពូល
របស់ម៉ែឪគឺម៉ែឪ
គ្រប់គ្នាវេលាដែលមានជំងឺ រមែងត្រូវការឃើញមុខកូនរបស់ខ្លួនមកប្រណិប័តន៍ មកមើលថែ នៅជិតនៅក្បែរសាកសួររឿយៗ នោះឯងណ៎ាកូន គឺជាថ្នាំវិសេស ដែលធើ្វឱ្យឪពុកម្ដាយឆាប់ជាសះស្បើយ។ក្រៃលែងណាស់ទៅទៀត គឺនៅពេលដែលខ្លួនចាស់ជរា ជួយអ្វីខ្លួនឯងមិនបាន រមែងត្រូវការកូនជាទ្វេគុណជាត្រីគុណ ។ សូម្បីដឹងថា
កូនរបស់ខ្លួនមានធុរៈមមាញឹក មានការងារដែលត្រូវធើ្វច្រើនសន្ធឹកសន្ធាប់ មិនសូវមានពេលទៅមកយ៉ាងណាក៏ដោយ ក៏ម៉ែឪនៅតែអត់ទ្រាំមិនបានដែរ គឺនៅតែប្រាថ្នាឃើញកូន ហើយប្រាថ្នាឱ្យកូនមកមើលថែជានិច្ច ។

ឪពុកម្ដាយគ្រប់គ្នា
ក្រៅអំពីប្រាថ្នាឱ្យកូនយកចិត្ត ទុកដាក់មើលថែខ្លួនហើយ នៅមានសេចក្ដីប្រាថ្នាទីបំផុត
ម្យ៉ាងទៀត គឺចង់ឃើញកូនមានសេចក្ដីចម្រើននិងមានសេចក្ដីសម្រេចក្នុងជីវិត
មានជីវិតរុងរឿងសម្បូណ៌ទៅដោយសេចក្ដីសុខ ។ បើកូនបានសមតាមសេចក្ដីប្រាថ្នា
ឪពុកម្ដាយគ្រប់គ្នានឹងមិនច្រណែនជាមួយកូនឡើយញាប់ញ័រក្នុងចិត្តតែម្យ៉ាងត្រង់ដែលមិនបានឃើញកូនដល់នូវសេច
ក្ដីសម្រេចក្នុងជីវិត
របស់កូននោះ ។ ដែលឪពុកម្ដាយព្រមលំបាកក្នុងការចិញ្ចឹមកូនរហូតមក
ក៏ដើម្បីជ្រោមជ្រែងកូនឱ្យបានសម្រេចសមតាមបំណងប្រាថ្នានោះឯង បើបានឃើញកូនជាមនុស្សល្អ
មានសមត្តភាពគ្រប់គ្រាន់ មានការចេះដឹងជាមនុស្សឆ្លាត មានការងារធើ្វជាជំហរ
នៃជីវិតនឹងបានជួបប្រសព្វនូវសេចក្ដីសម្រេច
ឪពុកម្ដាយគ្រប់គ្នាក៏ភ្លេចនូវការនឿយហត់ទៅហើយដែរ។ចូរកូនគ្រប់គ្នា
កុំធើ្វឱ្យម៉ែឪខកចិត្តខុសសង្ឃឹមឡើយ ។
៥-
កូនត្រូវជាមនុស្សស្មោះត្រង់កូនជាទីស្រឡាញ់ការស្មោះត្រង់ ប្រៀបបីដូចជាទឹកសម្រាប់ស្រោចដំណាំមិនឱ្យស្វិតយ៉ាងណាជីវិតពិតជាស្រស់បំព្រង
ព្រោះភាពស្មោះត្រង់របស់ខ្លួនយ៉ាងនោះឯង ។មនុស្សយើងនៅជាមួយអ្នកណា
ធើ្វការងារជាមួយអ្នកណា ក៏គួរតែស្មោះត្រង់ជាមួយអ្នកនោះ ថែមទាំងស្មោះចំពោះការងារ
និងស្មោះ
ចំពោះពាក្យនិយាយរបស់ខ្លួនឯងទៀតផង ។ការស្មោះត្រង់នោះ ក៏គឺជាការពិតប្រាកដក្នុងចិត្ត មាត់ពោលស្ដីអ្វីៗ
ជាសម្ដីផ្កា អ្នកណាៗក៏ចូលចិត្ត ជាពាក្យពិតត្រង់ជាមួយចិត្ត ត្រង់ជាមួយការងារ ។កូនបុ្រសស្រី ត្រូវតែតម្កល់ខ្លួនឱ្យមាំនៅក្នុងសេចក្ដីស្មោះត្រង់ គឺត្រង់ទៅត្រង់មក ធើ្វអ្វីៗក៏ចាប់យកការស្មោះត្រង់ជាទីតាំង សូម្បីបានផលប្រយោជន៍ទ្រព្យសម្បត្តិតិចតួចក៏ដោយក៏កូនកុំបោះបង់ចោលនូវសេចក្ដីល្អបែបនេះឱ្យសោះ ។ អ្នកណាគេយល់ថា ការវៀចវេរ ឬការយកប្រៀបលើអ្នកដទៃ ទើបជាសេចក្ដីឆ្លាត ក៏ស្រេចតែអ្នកនោះទៅចុះបើគេថាកូនជាមនុស្សល្ងង់ឬភ្លើ កូននៅតែជាកូនឆ្លាតរបស់ពុកម៉ែដដែល ព្រោះមនុស្សឆ្លាតទើបចេះជួយខ្លួនឯងឱ្យផុតពីបាបកម្ម ។
បើកូនមិនស្មោះត្រង់ហើយទៅ ធើ្វខុសក្នុងរឿងអ្វីមួយនោះ ត្រូវគេចាប់បានអ្នកដែលថាយើង ស្មោះត្រង់គឺល្ងង់ ឬអ្នកដែលញុះញង់ឱ្យកូនទៅធើ្វខុសនោះ គេមិនបានមកជួយកូនឡើយ កូនត្រូវទទួលទោសតែម្នាក់ឯងតើបើកូននៅតែធើ្វការដោយស្មោះត្រង់ល្អពិតៗមុនដំបូងកូនអាចលំបាកកាយ តែសប្បាយចិត្ត រួចហើយក្នុងកាល
ជាខាងក្រោយគឺកូនមិនត្រូវបានទទួលនូវទុក្ខទោសអ្វីរហូតទៅ។

៦-
គុណនៃសេចក្ដីលំបាកកូនជាទីស្រឡាញ់ឪពុកម្ដាយ
ក៏ដូចគ្នានឹងមនុស្សទាំងឡាយទៀតដែរគឺក្រៅអំពីមិន
ត្រូវការឱ្យខ្លួនឯងលំបាកហើយ នៅមិនត្រូវការឱ្យកូនរបស់ខ្លួនមាននូវសេចក្ដីលំបាកផងទៀត។ មិនមានម៉ែឪណាដែលប្រាថ្នាឱ្យកូនខ្លួនឯងក្រីក្រលំបាក តោកយ៉ាកឡើយ ប៉ុន្តែពេលខ្លះកូននៅតែមានសេចក្ដីលំបាក ព្រោះឪពុកម្ដាយមិនអាចធើ្វឱ្យកូនសុខសប្បាយបានគ្រប់យ៉ាងនោះឯង ក្នុងសេចក្ដីនេះ កូនត្រូវចាំទុកថា សេចក្ដីលំបាកនោះ វាមិនមែនអាក្រក់មានពិសកាចសាហាវធើ្វឱ្យមនុស្ស យើងទុក្ខលំបាកទៅតែម្យ៉ាងនោះទេ។ បើយើងសម្លឹងមើល ក្នុងការសិក្សាឬមើលក្នុងផ្នែកមួយផ្សេងទៀត សេចក្ដីល្អ ឬប្រយោជន៍នៃការលំបាកនោះៗក៏អាចប្រព្រឹត្តទៅបាន គឺសេចក្ដីលំបាកធើ្វឱ្យមនុស្សយើងរឹងប៉ឹងមាំមួនខ្លាំងឡើង ធើ្វឱ្យមនុស្សយើងពូកែគិត និងធើ្វឱ្យបានជាអ្នកធំទៀងផង ប្រៀបដូចដែកដែលគេដុតឱ្យរឹងដូច្នោះឯង ។ការលំបាកប្រដៅឱ្យមនុស្សយើងពូកែក្នុងការជួយ ខ្លួនឯងព្រោះ
ត្រូវតស៊ូក្រាញននៀល ដើម្បីយកឈ្នះសេចក្ដីលំបាកនោះៗ ។មានមនុស្សមិនតិចនាក់ដែរទេ ដែលគេបានល្អមកអំពីសេចក្ដីលំបាក ដោយកាន់គំនិតថា “លំបាកមុនស្រណុកក្រោយ” ពោលគឺ មានការអត់ធន់ ព្យាយាមនៅរវាងសេចក្ដីលំបាក និងភាពស្រណុកសុខសប្បាយថ្លៃថ្នូររុងរឿង ។ផ្ទុយមកវិញក៏មិនតិចនាក់ដែរ ដែលជាមនុស្សស្គាល់តែសប្បាយតាំងពីកើតមក មិនដែលស្គាល់ មិនដែលជួបនូវសេចក្ដីលំបាកឡើយ លុះដល់មានហេតុនាំឱ្យសេចក្ដីលំបាកកើតឡើងក៏ស្ទើរតែជួយខ្លួនឯងមិនរួច ធើ្វអ្វីក៏មិនកើត ចាប់អ្វីក៏មិនជាប់ការងារធ្ងន់ស្រាលមិនចេះធើ្វទាំងអស់ ទម្រាំតែបានរស់ស្ទើរតែស្លាប់ទៅហើយ ។ មានខ្លះទ្រាំនឹងលំបាកមិនបាន ក៏ត្រូវបង់ជីវិតទៅ។

ដូច្នេះ
កូនកុំទៅខ្លាចសេចក្ដីលំបាកធើ្វអ្វី ត្រូវចាំទុកថាសេចក្ដីលំបាកជាគ្រូបង្វឹក ។
កូនត្រូវលត់ដំខ្លួនជាមួយនឹងសេចក្ដីលំបាកដោយសេចក្ដីអត់ធន់
ត្រូវយកផលកម្រៃពីសេចក្ដីលំបាកចម្រើនគុណធម៌ក្នុងចិត្ត និងយកសេចក្ដីលំបាកជាមេរៀន
ដែលកូនត្រូវតែសិក្សាថា អាត្មាអញមិនវិលត្រឡប់ទៅរកសេចក្ដីលំបាកទៀតឡើយ
។ភ្លើងឆេះខ្ទេចព្រៃអ្វីទៀតអនេក
តែធើ្វឱ្យដែករឹងរឹតតែរឹងទុក្ខដុតមនុស្សខ្សោយឱ្យប្រាសទីពឹង តែបែរមនុស្សរឹងត្រាស់ដឹងសច្ចៈ។មិនមានអ្វីសល្អជាងគុណធម៌
ខន្ដីបវរតស៊ូឥតអាក់ទឹកតែមួយផ្តិលត្រឹមសើចប្រឡាក់
ព្យាយាមដងចាក់ដាក់ពេញអាងធំ។វីរោប្រែថាអ្នកក្លាអង់អាច
ទុក្ខខ្លាំងមិនខ្លាចព្រោះអាចផ្សំផ្គុំព្យាយាមខន្ដីបញ្ហាអប់រំ
ឈ្នះអស់ទុក្ខធំជួបជុំគុណគាប់។លទ្ធផលការងារជាតម្លៃមនុស្សធើ្វការដូចព្យុះជម្រុះអភ័ព្វជម្នះឧបសគ្គប្រចក្សកំណប់
គុណធម៌ជាទ្រព្យជាប់តាមជីវិត។មនុស្សដែករឹងប៉ឹងតែមិនរឹងរូស
ព្យាយាមជម្រុះមានះក្នុងចិត្តទន់កាយវាចាមេត្តាមានពិត តែរឹងប្រព្រឹត្តសុចរិតដូចដែក ។
៧-ទឹកចិត្តមានតម្លៃជាងទឹកប្រាក់កូនជាទីស្រឡាញ់កាលកូនទៅបម្រើការរាជការ
ឬទៅធើ្វការស៊ីឈ្នួលគេគឺកូនធើ្វការអ្វីក៏ដោយចូរកូនធើ្វឱ្យពេញដៃពេញជើង
ប្រឹងប្រែងឱ្យអស់សមត្ថភាពឱ្យសមនឹងតម្លៃប្រាក់ខែ ឬតម្លៃឈ្នួល
។ ប្រសិនបើកូនធើ្វឱ្យលើសជាង ប្រាក់ខែ
ឬតម្លៃឈ្នួលនោះគឺរឹតតែល្អ។កុំធើ្វការគ្រាន់តែឱ្យបានប្រាក់តែម្យ៉ាង
កុំគិតត្រឹមតែឱ្យការងារហើយស្រេចតែប៉ុណ្ណោះត្រូវធើ្វការងារដើម្បីឱ្យការងារ
សម្រេចដោយល្អផង
ទើបជាការសមរម្យ ។មនុស្សយើងគួរជាមនុស្សមានទឹកចិត្ត
កុំជាមនុស្សខ្វះទឹកចិត្តឱ្យសោះ ។មនុស្សដែលធើ្វការលើសអំពីតម្លៃនៃប្រាក់ខែ
ប្រាក់ឈ្នួលដោយការពេញចិត្ត សម្ដែងដល់ចិត្តដែលមិនយកប្រៀប
គេទោះបីខាតពេលវេលាបន្តិចបន្តួចក៏ពិត
ប៉ុន្តែ សម្រេចការងារបានល្អ នាំឱ្យចិត្តរបស់ខ្លួនមានការរីករាយជាសុខ ។
សេចក្ដីរីករាយជាសុខនេះឯង ជាខ្លឹមសារសំខាន់នៃជីវិត
ដែលមិនអាចរកទិញនៅទីណាបានឡើយ
ក្រៅអំពីការមានទឹកចិត្តនៃខ្លួនឯង ។កាលដែលមនុស្សយើងមានទឹកចិត្ត
ចិត្តក៏រមែងមាននូវទឹកសម្រាប់ផ្សើមឱ្យស្រស់បស់ ត្រជាក់
ប្រាសចាកនូវសេចក្ដីកំណាញ់
និងការច្រណែនជាដើម ខុសអំពីមនុស្សដែលមិនមានទឹកចិត្ត ។
មនុស្សដែលមិនមានទឹកចិត្តក្រៅអំពីរបស់គេមិនមានការរីករាយជាសុខក្នុងការងារហើយចិត្តរបស់គេរមែងស្ងួតក្រៀម
ក្រោះ
ដូចស្រែដែលខ្វះទឹកអ៊ីចឹងឯង ។ចូរកូនហ្វឹកហាត់ខ្លួន ឱ្យបានទៅជាមនុស្សមានទឹកចិត្ត ។
ចូរកូនកុំគិតថារឿងនេះវាជារឿងចាញ់ប្រៀបគេ ឬជាអ្វីដែលមិនល្អឱ្យសោះ
កូនត្រូវគិតដូច្នេះវិញថា វាជារឿងនៃទឹកចិត្តដែលនឹងគប្បីមានឱ្យដល់គ្នាដើម្បី
បាននៅធើ្វការជាមួយគ្នាអស់កាលដ៏យូរ
ហើយក្នុងទីបំផុតទឹកចិត្តរមែងមានតម្លៃជាងទឹកប្រាក់ណ៎ាកូន ។
៨- រក្សាសម្ដីកូនជាទីស្រឡាញ់ពាក្យនិយាយជាការសំខាន់ម្យ៉ាងរបស់មនុស្សយើង
កូនត្រូវប្រយ័ត្ន២ យ៉ាង ។
១-មុននិយាយ
២-និយាយរួចហើយ
មុននិយាយកូនត្រូវគិតមុខគិតក្រោយឱ្យល្អ និងកាលនិយាយរួចហើយកូនត្រូវរក្សាពាក្យនិយាយ។ពាក្យដែលយើងនិយាយចេញទៅហើយ គឺជាចៅហ្វាយនាយរបស់យើងណ៎ាកូននឹងបង្អាប់ឱ្យយើងត្រូវតែធើ្វ តាមដូចជាទទួលពាក្យអ្វីពីអ្នកដទៃគឺត្រូវធើ្វឱ្យបានទៅតាម សន្យាទោះបីជាត្រូវចុះទុនចេញកម្លាំងខ្លាំងក្លាយ៉ាងណាក៏ដោយរហូតដល់ទៅត្រូវស្លាប់ក៏ត្រូវព្រមដែរ ដើម្បីរក្សាសម្ដី។កូនអើយ រឿងពាក្យសម្ដីនេះ មនុស្សទាំងឡាយគេកាន់យកណាស់ បើបង់សម្ដីទៅហើយអ្វីៗដទៃទៀតសូម្បីល្អយ៉ាងណាក៏រមែងខូចដោយទៅតាមដែរ ឬក៏ត្រូវអស់សម្រស់ព្រោះហេតុតែខូចកេរ្តិ៍ឈ្មោះក្នុងការមិនរក្សាសម្ដី ដូច្នេះហើយទើបបុរាណពោលថា “មនុស្សគេយកសម្ដី ដំរីគេយកភ្លុក” ។ព្រោះហេតុនេះ នៅពេលកូនគិតថា ខ្លួនឯងត្រូវលំបាកព្រោះហេតុតែត្រូវរក្សាសម្ដី ហើយបើកូនមិនចង់លំបាក គឺកូនកុំចេះតែទទួលបពាក្យគេដោយងាយៗនោះ ត្រូវពិចារណាឱ្យល្អជាមុនថា កាលទទួលពាក្យ
គេហើយ អាត្មាអញនឹងធើ្វបានយ៉ាងនោះដែរឬទេ គឺត្រូវគិតឱ្យល្អិតល្អន់ស្រួលបួលជាមុនសិន ។មនុស្សយើង បើរក្សាពាក្យសម្ដីខ្លួនឯងមិនបានទៅហើយ តើអាចរក្សាអ្វីបានទៅ ព្រោះអម្បាលពាក្យសម្ដី ជាសម្បត្តិមានតម្លៃក្នុងខ្លួនរក្សាមិនបានផង ចំណង់បើរបស់ដទៃក្រៅខ្លួនធើ្វដូចម្ដេចនឹងអាចរក្សាបាន ។ដូច្នេះ ទើបម៉ែឪដាស់តឿនឱ្យកូនពិចារណាឱ្យល្អមុននិយាយ មុនសន្យាអ្វីៗជាមួយអ្នកណាៗ ហើយត្រូវកូនកុំជាមនុស្សភ្លេចពាក្យសន្យាដោយ
ងាយៗឡើយ ។មនុស្សដែលបង់ពាក្យបង់សម្ដី សូម្បីដោះស្រាយយករួចខ្លួនបានម្ដងក៏ពិត តែលុះដល់តទៅកាលបើមានហេតុការណ៍ចាំបាច់ត្រូវសន្យាធើ្វឱ្យបានយ៉ាងណានោះ ក៏គេដកសេចក្ដីទុកចិត្តដែរ ។ចូរកូនកុំជាមនុស្សនិយាយឡេះឡោះ ឬនិយាយកុហកសូម្បីតែដើម្បីសើចលេងឡើយ និងចូរកូនចាំទុកថា ពាក្យសម្ដីសំខាន់សម្រាប់មនុស្សយើងខ្លាំងណាស់ ។

ចូរកូនចាំពាក្យខាងក្រោមនេះ
-ពាក្យសម្ដីជាការងារដ៏ធំប្រសើរជាងនិយាយច្រើនឥតប្រយោជន៍។
-មិនមែនបណ្ឌិតព្រោះហេតុតែនិយាយច្រើនទេ។
-គុណធម៌មិនមែននៅនឹងអណ្ដាតទេ គឺថិតនៅតែក្នុងចិត្តប៉ុណ្ណោះ ។

៩-ចិត្តមួយថ្លើមមួយកូនជាទីស្រឡាញ់ធម៌ដែលនឹងធើ្វឱ្យគូគ្រងនៅជាមួយគ្នា
រហូតតទៅនោះក៏គឺការស្មោះត្រង់ដល់គ្នា មិនក្បត់ចិត្តគ្នា
រក្សាពាក្យសន្យាថាស្មោះត្រង់នឹងគ្នាតាំងតែពីដំបូងមកនោះឯង
។សច្ចៈតាំងចិត្តស្មោះត្រង់
មានតួនាទីធើ្វជាសោមាសចាក់បេះដូងស្វាមីនិងបេះដូងភរិយាឱ្យជាប់គ្នា ។
កាលបើមានសច្ចៈចិត្តមួយថ្លើមមួយហើយ អ្វីដទៃផ្សេងទៀត ដូចជាការយល់ចិត្តគ្នា
ការឱ្យអភ័យ សេចក្ដីអត់ធន់ ការបរិច្ចាគ លះបង់ ការទូន្មានចិត្ត
និងការដឹងគុណគ្នាទៅវិញទៅមកជាដើម
ក៏រមែងតាមមកដង្ហែសច្ចៈ។ការស្មោះត្រង់នឹងគ្នារវាងភរិយាស្វាមី
ជាហេតុធើ្វឱ្យគ្រួសាររស់នៅជាសុខ មិនឈ្លោះប្រកែកទាស់ទែង
លែងលះគ្នាមិនរង្កៀសសង្ស័យគ្នា មិនប្រច័ណ្ឌគ្នាជាដើម
ដូច្នេះការស្មោះត្រង់ជាសភាវៈល្អខ្លាំងណាស់សម្រាប់ភរិយាស្វាមី
គួរថែរក្សាថ្នាក់ថ្នមទុកឱ្យល្អជាទីបំផុត។ ដល់ពេលកូនមានគ្រួសារ
កូនត្រូវតែចាប់យកនូវការស្មោះត្រង់ នេះមករក្សាទុកកុំខាន
ដើម្បីឱ្យគ្រួសាររបស់កូនបានសុខ សប្បាយនិងភ្លឺស្វាង។
បើចំណែកខាងណាមួយមិនស្មោះត្រង់ទៅវិញនោះ នឹងរស់នៅមិនបានសុខឡើយ កូនគិតមើលចុះ
ការដែលត្រូវឃើញមុខគ្នានិងរស់នៅជាមួយ មនុស្សដែលមិនស្មោះត្រង់នោះ
តើមានការចង្អៀតចង្អល់តូចចិត្ត លំបាកចិត្តយ៉ាងណា កូនគង់តែគិតឃើញមិនខាន
ដូច្នេះទើបប្ដីប្រពន្ធមិនត្រូវប្រព្រឹត្តឱ្យជាមនុស្សនៅក្រៅបេះដូងរបស់គូគ្រងឡើយ
ពោលគឺមិនត្រូវក្បត់ចិត្តគ្នា។មនុស្សយើង បើសូម្បីតែសច្ចៈចំពោះគូគ្រងដែលខ្លួនស្រឡាញ់រក្សាមិនបានទៅហើយ
តើត្រូវរក្សាអ្វីឱ្យគូគ្រងរបស់ខ្លួនបានទៅ
ហើយនឹងត្រូវរក្សាសេចក្ដីល្អអ្វីដទៃទៀតបានដែរទៅ។
ការដែលគួរជឿទុកចិត្តនិងយសសិរីរបស់មនុស្សយើងនោះ
គឺចាប់ផ្ដើមពីសច្ចៈនេះឯង។មានតែមនុស្ស ដែលរក្សានូវសច្ចៈមានការស្មោះត្រង់ ប៉ុណ្ណោះដែលគួរឱ្យជឿទុកចិត្តបាន
ចំណែកមនុស្សដែលខ្វះសច្ចៈ សូម្បីតែជាមួយនឹងគូគ្រងរបស់ខ្លួនឯង
ហើយទៅមានសច្ចៈជាមួយនឹងអ្នកដទៃនោះជាការលំបាកនឹងឱ្យជឿណាស់។គ្រប់ទីកន្លែងដែលគេតែងប្រកាន់រហូតមក
គឺថាជាការអាប់ឱនកិតិ្តយសខ្លាំងណាស់ ក្នុងរឿងដែលមិនមានចិត្តមួយ
ថ្លើមមួយហើយទៅរំលែកចែកកាយចែកចិត្តឱ្យដល់អ្នកដទៃ ជាពិសេសស្រ្តីខ្មែរ…។បើកូនប្រុសស្រី
មានបំណងចង់ជួយគ្នាជាភរិយា ស្វាមីឱ្យមានសេចក្ដីសុខសាន្តតភពជាតិកំណើត
រហូតដល់បរមសុខគឺព្រះនិព្វាន កូនត្រូវតែជាគូគ្រងដែលមានសទ្ធាស្មើគ្នា
មានសីលសើ្មគ្នា មានការបរិច្ចាស្មើគ្នា និង មានបញ្ញាស្មើគ្នា ព្រមទាំងចេះនិយាយស្ដាប់គ្នាមានហេតុមានផលជាគោលកាន់យក
មិនចចេសអាងអញយ៉ាងនេះ អាងអញយ៉ាងនោះឡើយ ។
១០-
ព្រមល្ងង់ខ្លះល្អណាស់កូនកូនជាទីស្រឡាញ់ការដែលយើងធើ្វខ្លួនជាមនុស្សមានទឹកចិត្ត
មានការស្មោះត្រង់
និងមានការស្រឡាញ់យុត្តិធម៌នោះ អ្នកដទៃគេអាចមើលមកថាយើងល្ងង់មិនចេះរកស៊ី មិនចេះចង់មានចង់បានមិនចេះឆក់ឱកាស ។ កូនអើយព្រមឱ្យគេថាទៅចុះ ព្រមឱ្យគេថាល្ងង់ ល្អជាងកូនជាមនុស្សមិនមានទឹកចិត្ត មិនមានសុចរិតស្មោះនិងមិនមានយុត្តិធម៌។កូនធើ្វការដោយស្មោះត្រង់ មានទឹកចិត្តចំពោះអ្នកដទៃស្លូតបូតត្រឹមត្រូវ សូម្បីមិនសូវមានទ្រព្យលើសពីការប្រើប្រាស់ដូចគេក៏ដោយ តែកូនសប្បាយចិត្ត ។ គ្រួសារយើងអាចខ្វះខាត ខ្លះប៉ុន្តែមានការកក់ក្ដៅ រស់នៅឃើញមុខគ្នា មិនគិតខ្វល់ឬរង្កៀសចិត្តក្នុងរឿងអ្វីច្រើនឡើយ ។រវាងការមានបានទ្រព្យសម្បត្តិ តែមិនមានការកក់ក្ដៅនិងមានការកក់ក្ដៅគ្រាន់តែមិនសូវមានទ្រព្យ ពីរយ៉ាងនេះតើកូនជ្រើស
រើសយកមួយណា?មានមនុស្សមួយចំនួន មានមុខមានមាត់ក្នុងសង្គមមានពេលវេលាដើរទាក់ទងយកចិត្តយកថ្លើមអ្នកដទៃ ជាងមានពេលនៅជាមួយគ្រួសាររបស់ខ្លួនឯង ឬក៏ត្រូវស្ទុះទៅលិច ស្ទុះទៅកើតដើម្បីរក្សាផលប្រយោជន៍របស់ខ្លួនរហូតមិនមានល្ហែ ឱ្យពេលទៅផលប្រយោជន៍ខាងក្រៅផ្សេងៗ ច្រើនជាងឱ្យដល់គ្រួសារ ឬពុំនោះសោត ត្រូវប្រឹងប្រែង ព្យាយាមប្រចុបប្រចែង អ្នកតូចអ្នកធំដើម្បីផលប្រយោជន៍នោះៗ ។ ដូច្នេះឯង ដែលគាត់ គិតថាខ្លួនគាត់ឆ្លាត បានជាភ្លេចថា ព្រោះការឆ្លាតរបស់ខ្លួន នោះឯងបានធើ្វឱ្យខ្លួនមិនមានពេលបរិភោគ ឬបរិភោគខុសពេល មិនមានពេលដេកមិនមានពេលសម្រាក និងមិនមានពេលឱ្យដល់គ្រួសារគ្រប់គ្រាន់ធើ្វឱ្យគ្រួសារខ្វះការកក់ក្ដៅ ។កូនអើយ ពិតមែនហើយថា ក្នុងគ្រួសារចាំបាច់ត្រូវមានប្រាក់ប៉ុន្តែមិនមែនឱ្យតែមានប្រាក់ គឺមានសុភមង្គលមានភាពកក់ក្ដៅក្នុងចិត្ត ក្នុងជីវិតទៅសព្វគ្រប់នោះទេ ។ មានស្រ្ដីជាភរិយាច្រើនណាស់ ដែលមិនខ្វះទ្រព្យសម្បត្តិ មានសុទ្ធតែរបស់ល្អរបស់ថ្លៃប៉ុន្តែជាប្រក្រតីមានមុខអាប់ស្រពោន ព្រោះខ្វះភាពកក់ក្ដៅពី
ស្វាមីនោះឯង ។ មនុស្សដែល គិតថាខ្លួនឯងឆ្លាតតែមិនមានពេលដេកនៅផ្ទះ ត្រូវចោលប្រពន្ធចោលកូនជារឿយៗខ្វះការស្មោះត្រង់មួយ នឹងមួយ ខ្វះធម៌សន្ដោស ល្មោភលោភ លន់រកស៊ីទុច្ចរិត ខ្វះយុត្តិធម៌ ។ល។ កូនអើយ ក្នុងរឿង ទាំងអស់នេះបើគេថាកូនល្ងង់មែនទែនព្រោះមិនចេះដូចគេ គឺជាការល្អណាស់។ កូនចេះត្រឹមតែការងាររបស់កូន ដោយទឹកចិត្តសុចរិតស្មោះត្រង់គ្រួសារមានការកក់ក្ដៅ ដូច្នេះកូនត្រូវរស់នៅដោយសេចក្ដីសុខសប្បាយក្បាលដល់ខ្នើយកូនគេងលក់ មិនចាំបាច់យកដៃគងថ្ងាសឡើយណ៎ាកូន។

១១-
ឱ្យអភ័យកូនជាទីស្រឡាញ់ក្នុងលោកនេះ មិនមានអ្នកណាដែលធើ្វអ្វីត្រឹមត្រូវ
ឬល្អទៅទាំងអស់នោះឡើយ ព្រោះថា គឺជាអ្នកនៅមានកិលេសដែលជាគ្រឿងសៅហ្មងចិត្ត
ហើយក៏មិនមានអ្នកណាធើ្វអ្វីៗឱ្យត្រូវចិត្តយើងគ្រប់បែបយ៉ាងនោះដែរ ។
ចំណែកយើងក៏ដូចគ្នាទោះជាយើងខំធើ្វល្អ ធើ្វត្រូវទៅគ្រប់យ៉ាងក៏ដោយ
ក៏គង់មានគេទាស់ចិត្តនឹងយើងដែរ ។អ្នកដទៃគេធើ្វអ្វីខុស មានការខ្វះខាត
ឬធើ្វអ្វីមិនត្រូវចិត្តមិនត្រូវអធ្យាស្រ័យរបស់កូន កូនត្រូវចេះឱ្យអភ័យដល់គេ
កុំប្រកាន់ កុំខឹងក្រោធ និងកុំទៅឈ្លោះប្រកែក ទាស់ទែងអ្វីនឹងគេឡើយ
កូនត្រូវនៅស្ងៀមឱ្យបានល្អ បើមានអ្វីត្រូវបកស្រាយ កូនត្រូវមើលឱកាសមើលអ្នកដទៃ
ហើយចិត្តរបស់កូន ត្រូវតែត្រជាក់មិនក្ដៅក្រហាយពិចារណាឃើញហេតុឃើញផលច្បាស់សិនសឹមនិយាយ។កូនត្រូវចាំពាក្យនេះទុកថា
៖
ឬស្សីអាងបន្លាកាពារខ្លួន ប្រាជ្ញអាងច្បាប់ក្បួនការពារខុសជនពាលគ្មានអាងអ្វីទាំងអស់ អាងតែឈ្លោះតទល់កម្លាំងបាយ។កាលកូនឱ្យអភ័យដល់គេហើយ អ្នកដែលសប្បាយចិត្តគឺកូនហ្នឹងឯង ។ ការចងនូវសេចក្ដីក្រោធទុក គឺជាការចងដុំភ្លើងនឹងចិត្តត្រូវគិតអាឃាតព្យាបាទ គិតរកឧបាយបៀតបៀនគេរឿយៗជាដើម មានតែអាក្រក់ប៉ុណ្ណោះ មិនមានអ្វីល្អឡើយ ។ការឱ្យអភ័យម្យ៉ាងទៀត គឺឱ្យការមិនមានភ័យដល់អ្នកដទៃ បានសេចក្ដីថា ធើ្វខ្លួនរបស់យើងមិនឱ្យមានពិស មិនឱ្យមានភ័យដល់អ្នកដទៃ មិនបង្កការភ័យខ្លាច សេចក្ដីក្ដៅក្រហាយផ្សេងៗឱ្យដល់
អ្នកណាៗឡើយ ។កូនត្រូវធើ្វខ្លួនឱ្យគេស្គាល់ចិត្តជាគ្នាឯង មិនមានស្នៀតមិនក្រឡេចក្រឡុច និងជាទីទុកចិត្តរបស់អ្នកដទៃ ធើ្វយ៉ាងនេះឈ្មោះថាឱ្យអភ័យ ។កូនត្រូវយល់ថា ការឱ្យអភ័យ គឺការឱ្យសេចក្ដីល្អដល់ខ្លួនកូនហ្នឹងឯងអ្នកផងទាំងពួងគេទុកចិត្ត ប្រគល់ការងារសំខាន់ៗឱ្យកូនធើ្វ ខុសអំពីមនុស្សដែលមានពិស។ មនុស្សដែលមានពិស ទុកចិត្តមិនបាន ទៅទីណាគេមិន ចង់ឱ្យចូលជិតនៅក្នុងទីណាៗ គេខ្លាច គេបារម្ភ ធើ្វការអ្វីៗគេមិនទុកចិត្ត វាជាការមិនល្អគ្រប់យ៉ាង ចូរកូនកុំជា មនុស្សមានពិសមានភ័យដល់អ្នកដទៃឡើយ ។បើកូនឱ្យអភ័យដល់អ្នកដទៃបាន កូននឹងបានសុខសប្បាយ បើកូនធើ្វខ្លួនមិនឱ្យមានពិសមានភ័យដល់អ្នកដទៃបានកូននឹងនៅក្នុងទី
ណាក៏នៅបាន មិនមានអ្នកណារង្កៀសភ័យ ព្រួយបារម្ភអ្វីឡើយដូច្នេះកូនត្រូវហ្នឹងហាត់ឱ្យអភ័យ កុំទៅ គិតថាជាការអន់ខ្សោយខូចយស ខូចសក្តិ ព្រោះការឱ្យអភ័យនោះ ។ ដោយហេតុតែមនុស្សយើង ស្រឡាញ់យស ស្រឡាញ់សក្តិប្រកាន់អំណាចខ្លាំងក្លាពេកទៅហ្នឹងឯង ទើបត្រូវមកបង្កកម្មពៀរនឹងគ្នាមិនមានទីបំផុត ។

១២-មិត្តសម្លាញ់រហូតក្នុងជីវិតកូនជាទីស្រឡាញ់កូនធ្លាប់គិតដែរទេថា
មិត្តដែលល្អជាទីបំផុតរបស់មនុស្សយើងគឺសៀវភៅ។សៀវភៅជាមិត្តរបស់យើងបានគ្រប់ពេលវេលា
មិនថាពេលសុខ ពេលទុកពេលសោកសៅ ឬពេលអផ្សុកឡើយ រមែងជាប់តាមយើងទៅបានគ្រប់កន្លែង
ទោះជានៅព្រៃ នៅភ្នំ នៅកណ្ដាលសមុទ្រ ហើយរហូតដល់មែនទែនគឺក្នុងបន្ទប់គេង។
មិនថាកូនជាអ្វី កូននៅក្នុងទីណា កូនកុំចោលសៀវភៅបើកូនចោលសៀវភៅ
គឺស្មើគ្នានឹងចោលមិត្តដ៏ល្អរបស់កូន។ ចូរកូនព្យាយាមអានសៀវភៅឱ្យច្រើនៗ
ហើយកូនត្រូវចេះជ្រើសរើសសៀវភៅសម្រាប់អានកុំឱ្យខាតពេល។ពាក្យទូន្មានប្រៀបប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ
ដែលកូនបានអាន ឬស្ដាប់គឺជផែនទីនៃជីវិតរបស់កូន។សៀវភៅល្អមួយក្បាល
ស្មើនឹងមត្តល្អម្នាក់។ សៀវភៅអ្វីៗដែលកូនអានហើយ ចូរកូនពិចារណាថា គួរជឿតាមអ្នកសរសេរ
ឬមិនជឿ ព្រោះអ្នកសរសេរមានច្រើន ប្រភេទមានការគិតនិងចំណេះដឹងផ្សេងៗគ្នា
រីឯចេតនាក៏ផ្សេងៗគ្នាដែរដូច្នេះកូនត្រូវពិចារណាឱ្យច្រើនកុំទាន់អាលជឿ ។
ចូរកូនចាំទុកថាសៀវភៅគឺជាខួរក្បាលរបស់អ្នកសរសេរ ដូច្នេះបើកូនអានសៀវភៅល្អៗឈ្មោះថា
ជាការបញ្ចូលខួរក្បាលរបស់អ្នកចេះដឹងមកក្នុងខួរក្បាលរបស់កូន ។ទោះជាពេលថ្ងៃក៏ដោយ ក្នុងផ្ទះរមែងងងឹត
បើគេបិទទ្វារបិទបង្អួចអស់យ៉ាងណាមិញ បើកូនបិទភ្នែក បិទ ត្រចៀក ពោលគឺមិនអាន
មិនស្ដាប់នូវភាសិតរបស់អ្នកចេះ ដឹងទេវិញ្ញាណរបស់កូននឹងត្រូវងងឹត
ដូចជាផ្ទះដែលបិទជិតយ៉ាងនោះឯង។ដើម្បីឱ្យបានទៅជាមនុស្សល្អកូនត្រូវ៖
១-ស្វែងរកការចេះដឹងមកដាក់ខ្លួនកុំចំណាយពេលវេលាឥតប្រយោជន៍។
២- ប្រព្រឹត្តតាមការចេះដឹង យកការចេះដឹងជានាយកនៃជីវិត កុំឱ្យតណ្ហាដឹកនាំជីវិតឡើយ ។

ចូរកូនសម្លាញ់
ធើ្វជាមិត្តរបស់អ្នកប្រាជ្ញទាំងឡាយតាមរយៈនៃការអានសៀវភៅចុះ
សេចក្ដីចម្រើននឹងមានដល់កូនជាពិតប្រាកដ។សទ្ទហានោ អរហតំ ធម្មំ
និព្វានបត្តិយាទីមួយជឿធម៌អរហន្តា ធម៌ល្អអស្ចារ្យនាំដល់និព្វាន ។
សុស្សូសំ លភតេ បញ្ញំ ទីពីរចិត្តតាំងប្រឹងស្ដាប់ដោយឃ្លានព្រះធម៌ទេសនាតាមព្រះទូន្មាន គោរពធម្មទានបានមានបញ្ញា ។អប្បមត្តោ វិចក្ខណោ ពីរនេះជាសោបើកទ្វារមោហាមួយមិនប្រមាទមួយពិចារណា ប្រាជ្ញាភ្លឺថ្លាដោយអង្គបួននេះ។

១៣-សម្បត្តិមនុស្សល្អកូនជាទីស្រឡាញ់ពេលដែលកូននៅក្នុងសង្គម
ហើយត្រូវទាក់ទងជាមួយអ្នកដទៃកូនត្រូវរៀបចំឫកពាឱ្យល្អ និយាយពាក្យពីរោះ
ព្រមទាំងត្រូវរៀបចំខ្លួនប្រាណ សម្លៀកបំពាក់ឱ្យបានល្អផង នេះជាការចាំ
បាច់ណាស់ ព្រោះដើម្បីជាការសម្ដែងបញ្ជាក់ថា កូនជាមនុស្សល្អ។ការដែលបានអប់រំបន្ទុំឧបនិស្ស័យមកល្អ ទើបសម្ដែងអាកប្បកិរិយាចេញមកល្អ គេហៅមនុស្សដូចនេះថា អ្នកមានសម្បត្តិមនុស្សល្អ។អ្នកមានសម្បត្តិមនុស្សល្អ រមែងមានប្រៀបលើមនុស្ស ដែលខ្វះនូវគុណសម្បត្តិទាំងនេះ ក្នុងគ្រប់រឿងទាំងអស់ ទាំងការនិយាយរាប់អាន ការឱ្យនូវភាពសិ្នទ្ធស្នាលការឱ្យនូវភាពទុកចិត្ត រហូតដល់ប្រគល់ការងារមុខនាទីសំខាន់ៗឱ្យធើ្វទៀតផងជាដើម។សម្បត្តិមនុស្សល្អ គឺការសម្ដែងអាកប្បកិរិយាចេញមកមានសភាពរៀបរយត្រឹមត្រូវ គួរគយគន់ មិនទាស់ភ្នែក មិនទាស់ត្រចៀកពេញទៅដោយភាពទន់ភ្លន់ និងការគោរពកោតក្រែង។ កូនគួរហ្វឹកហាត់នូវសម្បត្តិមនុស្សល្អ ទុកជាសម្បត្តិប្រចាំខ្លួន មានជាអាទិ៍គឺ តែងខ្លួនដោយសម្លៀកបំពាក់សមរម្យនឹងវ័យ មិនដោះសម្លៀកបំពាក់ក្នុងទីសាធារណៈពាក់អាវ ត្រឹមត្រូវនៅចំពោះមុខភ្លៀវ។ មានភាពទន់ភ្លន់បន្ទន់ខ្លួន ចេះក្រាបសំពះធើ្វការគោរពចំពោះអ្នកធំ និយាយស្ដីសង្រួមមាត់ មិននិយាយឱ្យសំឡេងខ្លាំងកោកកាកឡូឡាក្នុងទី សាធារណៈ ឬក្នុងទីប្រជុំមនុស្ស មិននិយាយជ្រែកកាត់ក្នុង ពេលដែលអ្នកធំកំពុងសន្ទនាគ្នា ចេះក្រែងចិត្តអ្នកដទៃ។ ពេលទទួលទានអាហារក៏សង្រួម មិនវឹបវ៉ាប់ប្រញាប់ដូចខ្លាចអស់ម្ហូប មិននិយាយក្នុងពេល មានអាហារក្នុងមាត់ នឹងក្រោកនឹងអង្គុយក៏សង្រួមប្រយ័ត្ន ត្រួតត្រាមើលសព្វមើលគ្រប់។សម្បត្តិមនុស្សល្អ ជាហេតុឱ្យមនុស្សយើងមានស្នេហ៍គួរស្រឡាញ់
នឹងជាហេតុឱ្យអ្នកធំស្រឡាញ់អាណិត ប្រាថ្នានឹងជួយទំនុងបម្រុងក្នុងរឿងផ្សេងៗ។ សម្បត្តិមនុស្សល្អ គឺជាអាភរណៈគ្រឿងប្រដាប់តែងខ្លួន គួរជាទីរីករាយនិងរាប់អានដល់មនុស្សទាំងឡាយគ្រប់ទីកន្លែង ។កួរស្កកងើយឆ្កឹតបង្កើតខកចិត្ត មនុស្សស្កកមានពិតគំនិតដាបដុនកើតជាមនុស្សស៊ីជុះអស់ទុន ជីវិតទារុណគ្មានគុណតម្លៃ។មនុស្សយើងផលិតជីវិតខ្លួនឯង រៀបចំតាក់តែងចាត់ចែងរាល់ថ្ងៃប្រាជ្ញសាងជីវិតពិតដូចចរណៃ មាសប្រាក់កាឡៃបីដូចមនុស្សខ្លៅ។ប្រាជ្ញសាងជីវិតពិតដូចជាផ្កាយ គោចរមិនណាយតម្រង់ទិសដៅឆ្លងកាត់លាភយសចិត្តឥតហ្មងសៅ តម្រង់ទិសដៅគុណភាពជីវិត។ពាលស្រឡាញ់ខ្លួនពួនស៊ីថ្នាំពិស ជីវិតស្មូរទ្រឹស្ដិរើសកំហាកលិទ្ធស្លឹកឈើចាក់មែកជ្រែកខ្យល់វិបរិត គ្មានគោលដៅពិតជីវិតអន្ធពាល។

១៤-
ការក្រែងចិត្តកូនជាទីស្រឡាញ់កាលបើកូននឹងធើ្វអ្វី មិនថានឹងធើ្វក្នុងផ្ទះរបស់ខ្លួន
ឯងឬនឹងធើ្វនៅទីដទៃណាៗ បើការងារដែលនឹងធើ្វនោះ អាចប៉ះពាល់ដល់អ្នកជិតខាង
ធើ្វឱ្យគេរំខាន ឬក្ដៅក្រហាយចិត្ត កូនត្រូវប្រយ័ត្ន
ឱ្យណាស់ ។ កូនកុំធើ្វអ្វីៗតាមចិត្តចង់ ឬប្រកាន់សិទ្ធិថា ធើ្វបាននោះឡើយ កូនត្រូវចេះក្រែងចិត្តអ្នកដទៃខ្លះផង ដូចជានៅផ្ទះជាប់គ្នានៅបន្ទប់ជាប់គ្នា ឬនៅបន្ទប់ជាមួយគ្នាជាដើម។ ការក្រែងចិត្តគ្នានេះល្អណាស់ នាំឱ្យមិនឈ្លោះគ្នា មិនទាស់ចិត្តគ្នាទទេៗ ។កូនសាងមិត្តល្អជាងសាងសត្រូវ សាងសត្រូវមិនល្អទេ កូនកុំចេះតែគិតថា អ្នកណាស្អប់ៗទៅ ទាំងកូនខ្លួនឯងក៏កុំចូលចិត្តស្អប់អ្នកដទៃឡើយ។បើចាំបាច់កូននឹងធើ្វអ្វី កូនត្រូវប្រាប់ឱ្យគេដឹងជាមុន ឬរឹតតែល្អណាស់ទៅទៀតនោះ គឺកូនសូមអនុញ្ញាតពីគេ។ រឿងនេះមិនមានខូចខាតអ្វីឡើយ ការដែលកូនចេះក្រែងចិត្តអ្នកដទៃនោះគេក៏នឹងក្រែងចិត្តកូនវិញដែរ ហើយគេសប្បាយចិត្តនឹងអនុញ្ញាតហើយគេអាចទ្រាំបានក្នុងកិច្ចការដែលកូនធើ្វនោះ គឺគេមិនក្ដៅក្រហាយចិត្តដោយគិតថា កូនរំខានគេឡើយ ។សូមឱ្យកូនយកចិត្តគេមកដាក់ចិត្តកូន មានខ្លួនឯងជាឧបមា ចិត្តយើងចិត្តគេ កុំធើ្វអ្វីៗតាមតែចិត្តខ្លួនឯងឱ្យសោះ ។ សូមឱ្យកូនចាំទុកថា ការក្រែងចិត្តជាសម្បត្តិរបស់មនុស្សល្អ ជាក្រមួនស្នេហ៍ ជាមារយាទក្នុងសង្គម និងជាសុជីវធម៌ធើ្វមិនឱ្យទាស់ចិត្តអ្នកដទៃផង។លើកតួយ៉ាងដូចជា នៅក្នុងបន្ទប់ប្រជុំ ឬកន្លែងសម្ដែងធម៌ទេសនាអ្នកដទៃគេតាំងចិត្តស្ដាប់ តែយើងគិត តែជជែកធើ្វឱ្យអ្នកដទៃរំខានត្រចៀក ។ យើងប្រកបអាជីព ឬជួសជុលអ្វីដែលនាំឱ្យមានសំឡេងរំខានដល់អ្នកជិតខាង ធើ្វឱ្យគេក្ដៅក្រហាយចិត្តដូចនេះយើងត្រូវក្រែងចិត្ត ត្រូវប្រាប់គេខ្លះផង យកចិត្តគេផង បើនឹងត្រូវធើ្វយូរ ក៏ត្រូវក្រែងចិត្តគេឱ្យខ្លាំង យ៉ាងនេះនឹងមិនមានរឿងអ្វីច្រើនទៅនោះទេ ។កូនកុំគិតបែបអ្នកលេងថា “មានរឿងក៏មាន” ការគិតបែបនេះ ជាការគិតរបស់មនុស្សឃើញតែពីបាន គិតតែពីខ្លួនឯងមិនគិតដល់ចិត្តថ្លើមអ្នកដទៃផង ។ ចូរកូនកុំគិតយ៉ាងនេះឡើយវាជារឿងដែលគួរឱ្យអៀនខ្មាសណាស់។បុថុជ្ជននៅល្ងង់លង់ក្នុងកិលេស ដូច្នេះចូរប្រឹងកុំខឹងពាសវាលសេពគប់បណ្ឌិតពិតកុំរយាល កុំខ្ជិលដេកទ្រាលកុំអួតខ្លួនឯង។មើលចុះភ្នំធំក៏គង់រលាយ ទឹកបឹងទាំងឡាយហួតដោយសូរ្យសែងខ្លួនយើងតូចម្ល៉ឹងត្រូវប្រឹងកោតក្រែង កុំលើកខ្លួនឯងត្រូវក្រែងចេះគេ។ទោះបីទ្រង់គ្រឿងរុងរឿងដោយយស ដើរអួតឫកខ្ពស់យសសូន្យទទេទ្រង់ចិត្តដោយធម៌កាយមិនទំនេរ មកុដសីលលើសិរគេឯងបានសុខ។

១៥-
ប្រយ័ត្នពាក្យផ្នែមកូនជាទីស្រឡាញ់កូនគួរប្រយ័ត្នពាក្យនិយាយរបស់អ្នកដទៃ
ដោយចំពោះពាក្យផ្អែមល្ហែម។ ទឹកអំពៅ ទឹកត្នោតដែលមានរសផ្អែម
កាលបើទុកយូរទៅហើយត្រូវផ្សំនឹងមេផងក៏ ក្លាយទៅជាទឹក ស្រវឹងយ៉ាងណាមិញពាក្យសម្ដីផ្អែមល្ហែមរបស់មនុស្សខ្លះ
ក៏អាចធើ្វឱ្យយើងស្រវឹងបានយ៉ាងនោះដែរ។ កាលបើស្រវឹងហើយ
ក៏ធើ្វឱ្យវង្វេងភ្លេចខ្លួនបាត់បង់ស្មារតី
ខូចប្រក្រតីដែលធ្លាប់តែរាបសារហូតដល់មានពេលខ្លះត្រូវអស់មាសអស់ប្រាក់ទៀតផង
ព្រោះជឿពាក្យផ្អែមល្ហែមរបស់គេ។ចូរកូនពិចារណាឱ្យបានល្អ អ្នកណាៗមកនិយាយផ្អែមល្ហែមលើកតម្កើងកូនថា
កូនល្អយ៉ាងនេះ ពូកែយ៉ាងនោះ កូនត្រូវតែប្រយ័ត្នឱ្យមែនទែន
កុំប្រញាប់ស៊ីជោររីករាយសប្បាយភ្លេចខ្លួនឱ្យសោះបើកូនមិនស្រវឹងនឹងពាក្យផ្អែមល្ហែមរបស់អ្នក
ដទៃទេកូននឹងមិនក្ដៅក្រហាយស្ដាយក្រោយឡើយ។ត្រីដែលស្លាប់ទៅហើយ មួយចំណែកនោះ
ព្រោះត្រូវគេបញ្ឆោតដោយនុយ ដោយលំនៅឋានជាដើម
បើវាមិនទាក់ចិត្តជាប់នឹងគ្រឿងបញ្ឆោតទេ វាក៏មិនស្លាប់ដែរ
ក្នុងរឿងនេះកូនត្រូវតែចេះប្រយ័ត្ននឹងអ្វីៗគ្រប់យ៉ាង
មិនចំពោះតែពាក្យសម្ដីផ្អែមល្ហែមរបស់អ្នកដទៃប៉ុណ្ណោះឡើយ
ពោលគឺប្រយ័ត្នចំពោះគ្រឿងបោកបញ្ឆោត
ក្នុងហេតុ កុំឱ្យស្លាប់ដូចត្រីដែលចាប់នុយនោះ។កូនអើយ ប្រយ័ត្នគឺជាស្មារតី ប្រយ័ត្ននឹងអ្វីគឺល្អ ទាំងអស់កូនត្រូវ
ចាំពាក្យក្នុងសៀវភៅកូនមាសឪពុកថា ៖ភ្លេចអ្វីភ្លេចបាន តែបើភ្លេចប្រាណ ឈានធ្លាក់រណ្ដៅបើបានជាភ្លាត់ មិនទាន់ធ្លាក់ជ្រៅ ប្រឹងឡើងណាពៅកុំនៅនាំជ្រុល ។ខូចអ្វីមិនគ្រោះ តែបើខូចឈ្មោះ មិនងាយជួយជុលកូនត្រូវប្រយ័ត្ន កុំងប់ងងុល កាមជាគ្រឿងពុលខូចអស់ទាំងខ្លួន។ខូចខ្លួនខូចឈ្មោះ ខូចនេះពេញគ្រោះ រស់លែងស៊បសួនតែទោះយ៉ាងណា កុំឱ្យខូចផ្ទួន ត្រូវប្រឹងកែខ្លួនកុំចោលអាត្មា។ចោលអ្វីចោលបាន តែកុំចោលប្រាណ ក្នុងវដ្ដសង្សារព្រោះតែលោកនេះ ឥតមាននរណា ជួយស្រង់អាត្មាក្រៅពីខ្លួនឡើយ។កូនត្រូវរក្សា ការពារអាត្មា ឱ្យបានដល់ត្រើយដោយការប្រយ័ត្ន និងមិនកន្តើយ ប្រយ័ត្នហ្នឹងហើយជាព្រះក្នុងខ្លួន ។ប្រយ័ត្នជាម្ដាយ ញ៉ាំងគុណទាំងឡាយ ឱ្យកើតមាំមួនអត់ធន់ជាឪ រក្សាគ្រងស្ងួន គុណធម៌ក្នុងខ្លួនដូចខែខាងខ្នើត។ខន្ដីដូចថ្នាំ លេបជាប្រចាំ រសជាតិល្វីងឆើតលំបាកទ្រាំណាស់ លុះដល់ផលកើត រសជាតិល្វីឆើតមានគុណគាប់ហោង។

១៦-
សរសើរនិន្ទាជាខ្យល់មាត់កូនជាទីស្រឡាញ់ពេលមានអ្នកដទៃមកនិន្ទា ឬសរសើរកូន
កូនត្រូវតាំងសតិឱ្យល្អ
កុំបណ្ដោយទៅតាមខ្យល់មាត់របស់គេជាដាច់ខាត។ កូនត្រូវគិតមើល តើពាក្យសរសើរ ឬនិន្ទា នោះពិតឬយ៉ាងណាអាក្រក់តាមគេថាដែរឬទេ បើថាពិតយ៉ាងនោះមែន ក៏មិនគួរខឹងក្រោធនឹងគេបើថាមិនពិតទេ គ្រាន់តែកូនគិតថា គេមិនស្គាល់ឬមិនដឹងរឿងរបស់កូនតាមពិតប៉ុណ្ណឹងទៅ ដូច្នេះរឿងរ៉ាវក៏មិនរាលដាលទៅធំដុំអ្វីឡើយ ។ ម្យ៉ាងទៀត បើថាកូនល្អតាមការសរសើររបស់គេមែន ក៏បញ្ជាក់ថាគេដឹងរឿងរបស់កូន តាមពិតគ្រាន់តែប៉ុណ្ណឹងឯង
តែបើមិនល្អដូចគេសរសើរទេ កូនក៏មិនគួររីករាយសប្បាយចិត្តព្រោះទទួលយកអ្វីដែលមិនមែនជាការពិតនោះដែរ។ បើគិតបានធើ្វចិត្តបានដូច ពោលមកនេះ ក៏រមែងមិនមានអាការឡើងចុះនៃចិត្តទៅតាមពាក្យនិន្ទា និងពាក្យសរសើរដែរ។និន្ទា ឬសរសើរគ្រាន់តែជាខ្យល់មាត់របស់មនុស្ស ដែលបកផាត់មកដល់ហើយក៏ហួសទៅ វាមិនមានធើ្វឱ្យ យើងល្អឬអាក្រក់បានឡើយ ។ អ្នកណាវង្វេងទៅជាមួយពាក្យសរសើរ ឬនិន្ទា អ្នកនឹងកើតរោគសរសៃប្រសាទ ឬរហូតដល់វិកលចរិតជាពិតប្រាកដពុំខាន។នៅពេលគេដើរហាលថ្ងៃ គេថាថ្ងៃក្ដៅអាក្រក់ណាស់លុះដល់គេហាលអុសឬសំពត់អាវ គេថាថ្ងៃក្ដៅល្អ មានអ្វីផ្គាប់ចិត្តមនុស្សលោក ត្រូវគ្រប់យ៉ាងនិងគ្រប់គ្នាទៅ។ កូនត្រូវចាំពាក្យក្នុងសៀវភៅម៉ែ!!៖ព្រះចន្ទនិងថ្ងៃឥតមានដឹងអ្វី តែត្រូវប្រុសស្រីនិន្ទាសរសើរពពករសាត់ដូចមានស្លាបហើរ ភ្លៀងខ្យល់ដេកដើរគេថាទាំងអស់។បួសជាព្រះសង្ឃនៅគេរិះគន់ ធើ្វចោរលួចប្លន់គេទាន់ដាក់ខ្នោះ
ត្រាស់ជាព្រះពុទ្ធនៅគេមិនស្មោះ ធម៌ល្អឥតខ្ចោះគង់មានគេស្អប់។សរសើរនិន្ទាមានពីបុរាណ កាន់យកមិនបានតាមពាក្យទាស់គាប់បើកូនតាមប្រាជ្ញកូននឹងមានភ័ព្វ ត្រូវមួយខុសដប់កុំយកខាងច្រើន។

១៧-សម្លឹងមនុស្សល្អឬអាក្រក់កូនជាទីស្រឡាញ់ការដែលកូនលើកតម្កើង ឬព្រមទទួលអ្នកណា
ថាជាមនុស្សល្អនោះកូនត្រូវសម្លឹងមើលឱ្យបានសព្វគ្រប់ និងឱ្យជាក់ច្បាស់ជាមុនសិន។កូនត្រូវសម្លឹងមើលឱ្យបានយូរខែ
យូរឆ្នាំកុំគិតតែចំពោះមុខកូនប៉ុណ្ណោះ។ គេអាចល្អចំពោះកូន គឺគេជួយកូន
គេនិយាយល្អរកកូនជាដើម ម្ល៉ោះហើយកូនមិនបានមើលឱ្យសព្វគ្រប់ កូនក៏គិតថា
គេជាមនុស្សល្អអ៊ីចឹងទៅ។ តាមពិត មនុស្សដែលល្អចំពោះកូន មិនទាន់
ប្រាកដថា គេជាមនុស្សល្អពិតៗនោះទេព្រោះគេអាចសម្លឹងអ្វីពីកូនឬកូនអាចមិនបានទៅជំទាស់នូវផប្រយោជន៍អ្វីរបស់គេ ទើបគេធើ្វល្អនឹងកូនទៅ ។ ពុំនោះសោតទេគឺព្រោះកូនជាប្រពន្ធ ឬជាបងប្អូនជាមួយនឹងគេ ។មនុស្សដែលល្អពិតៗនោះ គឺល្អចំពោះកូនផង ល្អចំពោះអ្នកដទៃផង ។មានទំនងដូចគ្នាដែរ ដែលគេធើ្វល្អចំពោះអ្នកដទៃ តែមិនបានធើ្វល្អចំពោះមកលើកូន គឺមិនមែនសេចក្ដីថា គេជាមនុស្សមិនល្អនោះទេ ។ មនុស្សដែលមិនល្អនោះ គឺត្រូវមិនល្អទាំងចំពោះកូនផង ទាំងចំពោះអ្នកដទៃផង។ដែលម៉ែឪលើកយករឿងនេះមកប្រាប់ដល់កូន ក៏ដើម្បីកូនដឹងទុកតទៅមុខ នឹងមិនបានជឿគេងាយៗ មិនត្រូវបានគេបោកបញ្ឆោត ម្យ៉ាងទៀត កូននឹងមិនបានពោលរកអ្នកដទៃណាៗថាគេជាមនុស្សល្អឬមិនល្អដោយងាយៗនោះឡើយ គឺម៉ែឪមិនចង់ឱ្យកូនសម្លឹងមើលមនុស្សក្នុងផ្នែកល្អ ឬផ្នែកអាក្រក់ដោយចំណែកតែម្ខាងៗនោះឯង ។

១៨-ថ្នាំរក្សាចិត្តកូនជាទីស្រឡាញ់ដែលឈ្មោះថាជាទុក្ខហើយ គឺមិនមានអ្នកណា
ប្រាថ្នាឡើយប៉ុន្តែគ្រប់គ្នារមែងមានទុក្ខជាប់តាម មានទុក្ខខ្លាំងមានទុក្ខតិច
ចេះតែមានជាធម្មតា ទាំងដែលគ្រប់ គ្នាមិនប្រាថ្នានោះឯង។ទុក្ខមាន២យ៉ាងគឺ
ទុក្ខផ្លូវកាយ និងទុក្ខផ្លូវចិត្ត។ ទុក្ខផ្លូវកាយរម្ងាប់បានដោយអាហារ
គ្រឿងស្លៀកពាក់ ទីនៅអាស្រ័យនិងថ្នាំកែរោគឯទុក្ខផ្លូវចិត្តវិញត្រូវរក្សាដោយព្រះធម៌
។ព្រះធម៌ជាថ្នាំកែរោគផ្លូវចិត្ត
ជាថ្នាំកម្លាំងជំនួយឱ្យចិត្តមានកម្លាំងមានសុខភាពល្អ និងជាទីពឹងផ្លូវចិត្ត។
មនុស្សយើងកាលដែលមានរោគផ្លូវកាយបានអាហារបាន ថ្នាំជាដើមមកបរិភោគថែរក្សា
ក៏ស្ងប់រម្ងាប់ទៅនូវរោគផ្លូវកាយនោះ ឯចំណែករោគផ្លូវចិត្តវិញ គឺចាំបាច់ត្រូវតែយក
ព្រះធម៌មកថែរក្សាទើបបានសេចក្ដីនេះកូនត្រូវតែយល់ឱ្យបានច្បាស់។មនុស្សណាដែលមិនឃើញការពិតដូច្នេះ
មនុស្សនោះនៅពេលមានទុក្ខផ្លូវចិត្តកើតឡើង ក៏រមែងជាទុក្ខ ដោយប្រាសចាកទីពឹង សោកសៅ
ពោលរៀបរាប់ ឬក៏ស្រែកឡូឡាបន្ទោសនេះបន្ទោសនោះ។ចំណែកមនុស្សដែលមានបញ្ហា
ដឹងទុក្ខផ្លូវចិត្តថាជារោគរមែងស្ដាប់ធម៌
រៀនធម៌ ពិចារណាធម៌ និង បដិបត្តិតាមធម៌ដើម្បីរក្សារោគចិត្តឱ្យដូចជាការរក្សារោគផ្លូវកាយដែរ ម្ល៉ោះហើយក៏ជាអ្នកមានព្រះធម៌ជាទីពឹងសូម្បីជួបប្រទះជាមួយនឹងទុក្ខ ក៏អាចកម្ចាត់ទុក្ខក្នុងចិត្តបាន និងអាចរកសេចក្ដីសុខបានក្នុងជីវិត ដែលជាសុខប្រាសចាកទោសទៀតផង ។ការព្យាបាលរោគផ្លូវកាយមិនរើសវ័យ ថាក្មេង ឬចាស់ឡើយឱ្យតែមានជំងឺគឺត្រូវតែព្យាបាល យ៉ាងណាការរក្សាចិត្តដោយព្រះធម៌ក៏យ៉ាងនោះដែរ ។មនុស្សយើងមាន លោភៈ ទោសៈ និងមោហៈជារោគប្រចាំចិត្តនាំឱ្យប្រព្រឹត្តបាប ដូច្នេះកូនត្រូវតែមាននូវថ្នាំ គឺព្រះធម៌ឱ្យជាប្រចាំផងដែរទោះជាកូនឋិតនៅក្នុងវ័យណាក៏ដោយ ។ កូនត្រូវតែរក្សាចិត្តឱ្យជាប្រចាំ រហូតទាល់តែជាសះស្បើយ អស់ទុក្ខអស់កង្វល់ពីសន្ដាន ។ ចូរកូនហ្វឹកហាត់ ឱ្យមានការយល់ដឹងច្បាស់ពីព្រះធម៌ទីបំផុតកូននឹងដឹងថា ព្រះធម៌នោះល្អយ៉ាងណា ។ចូរកូនពិចារណានូវកំណាព្យនេះ ៖រូបសល្អរាងគួរស្រឡាញ់ តែចាញ់ល្អចិត្តគំនិតជាមិនយូរប៉ុន្មានរូបជរា ឯចិត្តល្អជាមិនចាស់ឡើយ។ចូរកូនប្រុសស្រីកុំបំភ្លេច ធម៌ថ្លៃជាងពេជ្រនាំដល់ត្រើយមានរូបមានរោគឥតស្រាកស្បើយ កូនអើយព្រះធម៌មិនចេះឈឺ។បើកូនរៀនធម៌អប់រំចិត្ត ប្រព្រឹត្តសុចរិតចិត្តកូនភ្លឺជីវិតត្រូវស្លាប់រូបត្រូវឈឺ ប៉ុន្តែចិត្តភ្លឺមិនស្លាប់ទេ ។

១៩-ការគ្រប់គ្រងចិត្តមនុស្សកូនជាទីស្រឡាញ់ចៅហ្វាយនាយដែលមានចិត្តល្អ
មានយុត្តិធម៌ចេះយល់ចិត្តយល់ថ្លើមនិងជាគ្នាឯងជាមួយកូនចៅ
មិនយកប្រៀបមិនសង្កត់សង្កិនបៀតបៀនកូនចៅ រមែងធើ្វឱ្យកូនចៅកក់ក្ដៅក្នុងចិត្ត
និងឱ្យនូវសេចក្ដីគោរពកោតក្រែង ទាំងទីចំពោះមុខទាំងទីកំបាំងមុខត្រឡប់មកចៅហ្វាយវិញ
ព្រមទាំងចងចាំទុកក្នុងចិត្តនូវគុណធម៌ទាំងឡាយ រហូតអស់ជីវិតនៃពួកគេទៀតផង។
បើកូនមានឪកាសបានធើ្វជាចៅហ្វាយ
នាយគេឬជាអ្នកបង្គាប់បញ្ជាគេ កូនត្រូវកុំភ្លេចពាក្យម៉ែពាក្យឪត្រង់សេចក្ដីនេះឱ្យសោះនេះបើកូន ប្រាថ្នាឱ្យកូនចៅ ដែលនៅក្រោមបង្គាប់របស់កូនស្រឡាញ់ កក់ក្ដៅក្នុងចិត្ត និងគោរពស្រឡាញ់ដោយស្មោះនោះ ។កូនធើ្វឱ្យអ្នកនៅក្រោមឱវាទរបស់កូន ស្រឡាញ់ពេញចិត្តគោរពស្ម័គ្រស្មោះ នេះជាការប្រសើរណាស់ ឯការធើ្វឱ្យគេគ្រាន់តែខ្លាចតែមិនគោរពកោតក្រែងនោះ មិនប្រសើរឡើយ ។អ្នកគ្រប់គ្រងគេ កាលបើប្រើតែព្រះតេជច្រើនជាងព្រះគុណ រមែងមានតែមនុស្សចេះខ្លាច ប៉ុន្តែមិនកក់ក្ដៅ ក្នុងចិត្តនិងមិនស្រឡាញ់ស្ម័គ្រស្មោះឡើយ ។ ចំណែកអ្នកដែលប្រើព្រះគុណច្រើនជាងព្រះតេជ មនុស្សទាំងឡាយរមែងខ្លាចផងក្រែងផង គោរពដោយស្មោះផងនិងកក់ក្ដៅ ក្នុងចិត្តផង យ៉ាងនេះហៅថា អ្នកគ្រប់គ្រងគេបានទាំងកាយទាំងចិត្ត។អ្នកធំដែលប្រាថ្នានឹងគ្រប់គ្រង ចិត្តមនុស្ស ដោយប្រើអំណាចបង្គាប់បញ្ជា ដើម្បីធើ្វឱ្យគេកោតខ្លាចនោះ គឺជាការយល់ខុសដោយពិត។អំណាចពិតប្រាកដ កើតអំពីការសាងនូវភាពកក់ក្ដៅឱ្យដល់កូនចៅជាសំខាន់។ ភាពកក់ក្ដៅ ដែលបង្កប់ទៅដោយមនោសញ្ចេតនាស្និទ្ធស្នាល គោរពស្រឡាញ់ ហើយដក់ជាប់ក្នុងក្រអៅបេះដូង រមែងកើតពីការឱ្យ ការអើពើ និងការយកចិត្តទុកដាក់ ដូចជាការឱ្យប្រាក់ ឱ្យរបស់របរប្រើប្រាស់ ឱ្យកម្លាំងចិត្ត ឱ្យភាពជាគ្នាឯង ឱ្យពាក្យណែនាំដែលល្អៗ ឱ្យពាក្យពីរោះមានប្រយោជន៍ ឱ្យអភ័យ ឱ្យភាពកក់ក្ដៅបីដូចជាឪពុកម្ដាយរួមទាំងការឱ្យនូវកិត្តិយស ឱ្យភាពខ្ពង់ខ្ពស់ហាក់ដូចជាតាំងនៅក្នុងឋានៈស្មើគ្នាទៀងផង ប៉ុណ្ណេះជាដើម។បើកូនត្រូវការនឹងគ្រប់គ្រងចិត្តមនុស្ស កូនត្រូវចេះសង្រ្គោះ ចេះឱ្យនូវអ្វីៗដោយក្ដីមេត្តា ករុណា ហើយត្រូវឱ្យជារឿយៗទៀតផង ។

២០-
ការទទួលខុសត្រូវកូនជាស្រឡាញ់កាលកូនធើ្វការងាររបស់ខ្លួនឯង
ឬកាលបានទទួលនូវការងារដែលអ្នក
ដទៃប្រគល់ឱ្យធើ្វ ចំណុចសំខាន់ដែលកូនត្រូវយកចិត្តទុកដាក់ខ្លាំងបំផុតគឺការទទួលខុសត្រូវ។ការទទួលខុសត្រូវគឺ ការដែលមាននូវការតាំងចិត្តមានភាពប្រាកដក្នុងចិត្តដើម្បីនឹងធើ្វនូវការនោះៗ ដើម្បីឱ្យការងារទាំងនោសម្រេចទៅដោយរៀបរយល្អ និងទាន់តាមពេលដែលបានកំណត់ទុក។អ្នកទទួលខុសត្រូវក្នុងការងារ មិនចាំបាច់ឱ្យអ្នកណាមករំលឹកដាស់តឿន មកបង្ខំជារឿយៗនោះឡើយ រមែងជាអ្នកដាស់តឿនខ្លួនឯងជានិច្ច មានស្មារតីដឹងថា នេះជាការងារដែលខ្លួនត្រូវធើ្វ។ មនុស្សដែលចេះទទួល ខុសត្រូវក្នុងការងារ គឺជាមនុស្សដែលពួកគណៈត្រូវការ ហើយប្រទេសជាតិក៏ត្រូវការដែរ។ មនុស្សចេះទទួលខុសត្រូវរមែងចម្រើនក្នុងការងារ ជីវិតឈានទៅរកភារុងរឿងប្រសើរឡើងៗ ផ្ទុយពីមនុស្សដែលខ្លះស្មារតី ទទួលខុសត្រូវ។មនុស្សដែលខ្វះស្មារតីទទួលខុសត្រូវ រមែងឡេះឡោះក្នុងការងាររបស់ខ្លួន មិនគោរពតួនាទីរបស់ខ្លួន ធើ្វការងារអ្វីៗបែបមិនពេញចិត្ត រើសអើងក្នុងការងារ ចង់តែស្រណុកស្រួលចង់បានតែប្រាក់ចង់តែបញ្ជាគេ។ល។កូនយល់ដឹងក្នុងរឿងនេះហើយ កូនត្រូវហ្វឹកហាត់ឱ្យជាមនុស្សចេះទទួលខុសត្រូវ ។ វិធីហ្វឹកហាត់មិនជា លំបាកប៉ុន្មានទេគឺផ្ដើមដោយការដាស់តឿនខ្លួនឯងបានជាមុន។ ដាស់តឿនខ្លួនឯងថា នេះជាតួនាទីរបស់យើង ជាការងាររបស់យើង ជារឿងរបស់យើង ដែលខ្លួនយើងនឹងត្រូវចាត់ចែងធើ្វ។ លុះដល់ពេលចុះដៃធើ្វកូនត្រូវ ព្យាយាមធើ្វឱ្យល្អជាទីបំផុត ធើ្វឱ្យពេញសមត្ថភាពដែល មានបញ្ចេញកម្លាំងបញ្ចេញការចេះដឹងឱ្យពេញទី ឯផលដែលត្រូវទទួលបានក៏នឹងកើតឡើងដល់ខ្លួនឯង គឺកូននឹងបានទទួលផលដោយត្រង់ ។ការដាស់តឿនខ្លួនឯងជានិច្ចកាល រមែងធើ្វឱ្យភាពនៃការទទួលខុសត្រូវ សន្សឹមៗកើតឡើងដល់កូន លុះដល់យូរទៅកូនក៏នឹងក្លាយទៅជាអ្នកចេះទទួលខុសត្រូវម្នាក់ដ៏ប្រសើរ។កូនសម្លាញ់ ទ្រព្យសម្បត្តិមិនមែនជារបស់ចាំបាច់ ក្នុងការដែលឱពុកម្ដាយត្រូវប្រគល់ឱ្យដល់កូននោះទេ ។ ចំណេះដឹង និងការប្រព្រឹត្តល្អព្រមទាំងការចេះទទួលខុសត្រូវតែប៉ុណ្ណោះ ដែលគួរជាទីបំផុតក្នុងការដែលម៉ែឪត្រូវប្រគល់ឱ្យដល់កូនសម្លាញ់ ។

២១-ឱកាសមាសកូនជាទីស្រឡាញ់មនុស្សខ្លះមានអំណាច មានវាសនាបារមីខ្លាំងក្លា
មានឱកាសបានទៅអង្គុយក្នុងស្ថានទីខ្ពស់ ដែលល្មមនឹងធើ្វអ្វីជាប្រយោជន៍ឱ្យមានការចម្រើនដល់សង្គម
និង ប្រទេសជាតិបានប៉ុន្តែបែរជាមិនបានធ្វើទៅវិញ ធើ្វឱ្យខូច
នូវឱកាសមាសដ៏យ៉ាងគួរឱ្យស្ដាយ។ ដែលគាត់មិនបានធើ្វ
មុខតែមកអំពីគាត់មិនបានគិតពិចារណាដល់ឱកាសមាសពិតប្រាកដ
គិតបានត្រឹមតែថាតំណែងនាទីដែលខ្លួនបានទទួលនេះ ជាកិត្តិយសកេរ្តិ៍ឈ្មោះចំពោះខ្លួន
និងជាផ្លូវនៃការបានមកនូវលាភផ្ទាល់ខ្លួនប៉ុណ្ណោះ ម្ល៉ោះហើយគាត់ ក៏សំដៅ
ទៅរកតែការរក្សាកិត្តិយស និងប្រយោជន៍របស់គាត់តែម្យ៉ាងទៅ។តាមការពិត ប្រសិនបើគាត់ប្រើប្រាស់ឱកាសមាសក្នុងខណៈនោះសាងនូវរបស់ល្អ ស្នាដៃល្អឱ្យដល់ប្រទេសជាតិ និងទុកជាទីរលឹកក្នុងជីវិត នោះឯងគឺជា កិត្តិយសនិងប្រយោជន៍សំខាន់ផ្ទាល់ខ្លួនគាត់ រហូតអស់កាលជាអង្វែង សូម្បីចេញចាកតំណែងនោះទៅហើយក៏ដោយ មនុស្សទាំងឡាយគេនៅតែពោលដល់គាត់ដោយការលើកតម្លើង ។សម្រាប់ខ្លួនកូនវិញ បើមានឱកាសបានឡើងទៅ កាន់ឋានៈខ្ពង់ខ្ពស់យ៉ាងណាមួយនោះ គឺកុំភ្លេចខ្លួនឱ្យសោះ កូនត្រូវប្រើឱកាសមាសនោះ សាងនូវប្រយោជន៍ សាងនូវអ្វីដែលជាទីរលឹកឱ្យដល់មនុស្សជាតិ ដើម្បីទុកជាស្នាដៃ ដែលអ្នកដទៃក្នុងសង្គមជាតិ អាចទទួលយកបានដោយក្ដីរំភើបរីករាយ ។កូនត្រូវគិតជានិច្ច បើកូនមានបុណ្យបាននូវឋានៈខ្ពស់មែននោះ កូនត្រូវតាំងចិត្តធើ្វឱ្យសម្រេចតាមដូចដែលម៉ែឪបានផ្ដាំបើមិនយ៉ាងនោះទេ ឋានៈតំណែងនោះ នឹងធើ្វឱ្យកូនខូចឱកាសមាស និងអាចធើ្វឱ្យខូចខ្លួនកូនដោយ មិនដឹងខ្លួនទៀតផង ។

២២-
កុំត្រចៀកសា្រលកូនជាទីស្រឡាញ់ក្នុងពេលសន្ទនាគ្នានោះ
រមែងគេចមិនផុតពីការលើកយកបុគ្គលនេះ
បុគ្គលនោះមកនិន្ទា ឬពិចារណាថាយ៉ាងនេះយ៉ាងនោះឡើយ ។កូនត្រូវហាត់ធើ្វចិត្តឱ្យធ្ងន់ក្នុងរឿងនេះ ព្រមទាំងឱ្យធ្ងន់ត្រចៀកផងពោលគឺកុំជាមនុស្សត្រចៀកស្រាល ជឿពាក្យនិយាយរបស់អ្នកណាៗដោយងាយៗនោះ ។ ដោយចំពោះយ៉ាងសំខាន់ បើកូនជាអ្នកធំជាអ្នកបង្គាប់បញ្ញា ជាអ្នកដឹកនាំឬក៏ជាមេគ្រួសារ កូនត្រូវតែប្រយ័ត្ន
ឱ្យណាស់ព្រោះមានមនុស្សខ្លះនិយាយ ដោយមិនទទួលខុសត្រូវនិយាយទៅតាមតែចិត្តដែលចង់និយាយ មិនគិតដល់ផលដែលប៉ះពាល់ទៅលើអ្នកដទៃ ថាតើអ្នកដទៃក្ដៅក្រហាយ ឬខូចកេរ្តិ៍ឈ្មោះយ៉ាងណា។អ្នកខ្លះនិយាយព្រោះស្រួលមាត់ ចង់ឃើញអ្នកស្ដាប់យកចិត្តទុកដាក់នឹងស្ដាប់ ឬក៏ភ្ញាក់ផ្អើលទៅតាមពាក្យនិយាយរបស់ខ្លួន។អ្នកខ្លះនិយាយព្រោះត្រូវការឱ្យគេបែកបាក់គ្នា ខ្លះទៀតនិយាយព្រោះចង់សង្កត់សង្កិនគេ ។ល។ មានសព្វ មានគ្រប់រឿងរ៉ាវក្នុងពាក្យសម្ដីអ្នកនិយាយ។កូនស្ដាប់មនុស្សទាំងឡាយនិយាយហើយ កូនត្រូវថ្លឹងថ្លែងឱ្យល្អកុំប្រញាប់ជឿ ត្រូវទុកពាក្យសម្ដីអ្នកដទៃនឹងត្រចៀកសិនចុះ កុំទាន់យកមកប្រើការ ត្រូវពិសោធ ត្រូវពិចារណាឱ្យបានសព្វគ្រប់ ដូច្នេះកូននឹងមិនបានខូចចិត្ត មិនបានក្ដៅក្រហាយក្នុងកាលជាខាងក្រោយឡើយ។មនុស្សត្រចៀកស្រាលឆាប់ជឿគេពេក រមែងធើ្វឱ្យខ្លួនឯងក្ដីក្រហាយស្ដាយក្រោយ ខូចកេរ្តិ៍ខូចឈ្មោះ មិនជាទីរាប់អានរបស់អ្នកដទៃ បែបនេះមានច្រើននាក់ណាស់មកហើយ។ ម្យ៉ាងទៀតមនុស្សត្រចៀកស្រាលនោះរមែង ធើ្វឱ្យភរិយាស្វាមីខ្លួនឯងលែងលះគ្នា ចែកផ្លូវគ្នាដើរ ធើ្វឱ្យគ្រួសារដួលរលំ នៅមិនជាសុខ ពុំនោះទេ ត្រូវសង្ស័យគ្នាឬត្រូវក្រំចិត្ត។ល។ បែបនេះក៏មានច្រើនមកហើយដែរ ដូច្នេះកូនត្រូវប្រយ័ត្នខ្លួនទុកជាមុនទើបជាការល្អ ។

២៣-
ការប្រើមនុស្សកូនជាទីស្រឡាញ់ការប្រគល់កិច្ចការឱ្យមនុស្សទៅធើ្វ ដែលជាទូទៅ គេតែងនិយាយថា“ប្រើមនុស្ស” នោះគឺត្រូវមើលឱ្យល្អជាទីបំផុតត្រូវមើលទាំងមនុស្សត្រូវមើលទាំងការងារ
ពោលគឺត្រូវប្រើមនុស្ស ឱ្យសមជាមួយនឹងការងារអ្នកណាជំនាញខាងអ្វី
ធ្លាប់មានពិសោធន៍យ៉ាងណា
ធ្លាក់ជួយប្រសព្វហេតុការណ៍យ៉ាងម៉េចរួមទាំងការចេះដឹងនិងការទទួលខុសត្រូវផង។កាលបើប្រើមនុស្សបានសមប្រកបនឹងការងារ
ក៏នឹងធើ្វឱ្យការងារ
ដើរទៅមុខមិនមានស្ទះ។ប្រសិនបើប្រើមនុស្សខុស មិនត្រូវគ្នានឹងការងារទេនោះឬប្រើមនុស្សដែលខ្វះនូវគុណសម្បត្តិ ប្រើព្រោះយល់មុខគ្នាឬប្រើដោយមិនពិចារណាឱ្យល្អិតល្អន់ ក្រៅអំពីធើ្វឱ្យការងារមិនដើរមិនចម្រើនហើយនៅអាចធើ្វឱ្យកើតសេចក្ដីអន្ដរាយទៀតផង។មានតួយ៉ាងជាឧទារហ៍ឱ្យ

ឃើញមិនតិចទេដែល
អ្នកធំជ្រើសរើសប្រើមនុស្សមិនឱ្យសមនឹងការងារ
ធើ្វឱ្យការងារនោះៗមិនមានដំណើរការ។កន្លែងខ្លះប្រើមនុស្ស
ដែលជាបក្សពួកឬប្រើមនុស្សដែលនៅជាមួយជាមនុស្សដែលខ្វះនូវគុណសម្បត្តិឱ្យទៅធើ្វ
នាំឱ្យខូចការងារនោះៗមានការងារខ្លះជាការងាររបស់ប្រទេសជាតិទៀតផង។ដូចពោលមកនេះ
កាលបើកូននឹងប្រើអ្នកណា នឹងប្រគល់កិច្ចការឱ្យទៅអ្នកណាធើ្វ កូនត្រូវពិចារណាឱ្យល្អ។
អ្នកណាក៏ដោយទោះបីគេមិនមែនជាបក្សពួករបស់កូន ឬគេមានការចេះដឹងមិនសូវច្រើនមែន
តែគេធ្លាប់មានពិសោធន៍ ទាំងធ្លាប់បានជួបប្រសព្វនូវហេតុការណ៍ទាំងមាននូវការទទួលខុសត្រូវផងនោះ
គឺគេអាចធើ្វឱ្យការងាររបស់កូនសម្រេចទៅបានដោយល្អ
អ្នកនោះកូនគួរប្រើគេល្អជាងប្រើបក្សពួកគ្នាឯងដែលមិនបានការ។កូនមិនត្រូវយកការងារមកប្រមាទទេ
ពោលគឺមិនត្រូវប្រមាទធ្វេសប្រហែសក្នុងការងារឡើយ បើកូនមានការធ្វេសប្រហែសហើយ
កូននឹងដួលរលំជាមួយនឹងការងារជាពុំខាន។ មិនចាំបាច់ពោលដល់អ្នកដែលចេះស្មើរនោះឡើយ
សូម្បីអ្នកដែលចេះស្ទាត់ក្នុងការងារហើយក៏ដោយក៏ត្រូវដួលរលំដែរ
ព្រោះតែប្រមាទធ្វេសប្រហែស ដូចជាមនុស្សល្ងង់ខ្លៅ។សរុបមក
ជាមួយនឹងការងារគឺកូនកុំប្រមាទធ្វេសប្រហែស កុំប្រថុយកុំអាងថាមិនអី ត្រូវតែហ្មត់ចត់
និងប្រយ័ត្នប្រយែងជាទីបំផុត។មនុស្សថ្លៃជាងប្រាក់សុចរិតថ្លៃជាងពេជ្រ
កុំបំភ្លេចចោលខ្លួនប្រាណមនុស្សថ្លៃពន់ប្រមាណ
កុំចោលប្រាណដូរយកប្រាក់។ចោលប្រាណស្មើលក់ខ្លួន
ឪពោលផ្ទួនឱ្យប្រចក្សមនុស្សយើងថ្លៃជាងប្រាក់ ត្រូវទុកដាក់ខ្លួនឱ្យល្អ។
២៤-
របៀបវិន័យកូនជាទីស្រឡាញ់ផ្កាដែលគេរៀបដាក់ក្នុងថូជាដើម អ្នកណាឃើញក៏សរសើរថាស្អាតនោះ
វាអាស្រ័យនៅលើអ្នករៀបចំ ចាត់ចែងឱ្យមានរបៀប។ ផ្កាប្រភេទខ្លះសូម្បីមិនសូវស្អាត
តែបើអ្នកតាក់តែងរៀបចំពូកែ ក៏អាចតាក់តែងឱ្យស្អាតបានដែរ ផ្ទុយមកវិញ
សូម្បីផ្កានោះស្អាតយ៉ាងណាក៏ដោយ
តែដល់មនុស្សមិនចេះរៀបចំទេក៏ធើ្វឱ្យទៅជាសំណុំបាច់ផ្កាធម្មតា មិនគួរឱ្យចង់គយគន់ឡើយ។
របស់របរសម្រាប់ប្រើប្រាស់ក្នុងផ្ទះក៏មានន័យដូចគ្នាដែរ
គឺពិតជាអាចធើ្វឱ្យផ្ទះស្អាតល្អទៅបានបើម្ចាស់ផ្ទះចេះរៀបចំតាក់តែងនោះ ។
មនុស្សយើងក៏ដូចគ្នា នឹងបានទៅជាមនុស្សដែលគួរឱ្យគយគន់និងគួរឱ្យគោរពរាប់អាន
ឬគោរពជ្រះថ្លា ម្ចាស់ខ្លួនចេះរៀបចំឱ្យមានរបៀបរៀបរយនោះឯង។មិនថាតែផ្កា
ឬរបស់របរក្នុងផ្ទះឡើយជាពិសេសសំខាន់បំផុតគឺមនុស្សយើងហ្នឹងឯងហើយ
ដែលទៅជាល្អស្អាតបាននោះព្រោះតែការចាត់ចែងឱ្យមានរបៀប។ របៀបគឺជាសិល្បៈដែលមានការរៀបរយល្អស្អាតគួរឱ្យទស្សនា។
ដូច្នេះមនុស្សយើងទើបគួរប្រព្រឹត្តឱ្យមានរបៀបវិន័យដើម្បីគ្រប់យ៉ាងបានល្អប្រពៃ។កូនអើយ
ដុំឈើមួយដុំវាជាអង្កត់អុសមែនហើយ
បើគេមិនច្នៃវាទេនោះប៉ុន្តែដុំឈើមួយដុំនោះវាទៅជារបស់មានតម្លៃកាលណាបើច្នៃល្អហើយ។រឹតតែល្អរឹតតែថ្លៃ
ហើយបើឆ្នៃបើឆ្លាក់ឱ្យទៅជាព្រះពុទ្ធរូបនោះ
អ្នកផងទាំងពួងគេថ្វាយបង្គំដោយពិត។កូនត្រូវតែយល់ ហើយកូនត្រូវតែអ៊ីចឹងឯង
ទោះបីមានការខ្វះខាតអ្វីផ្សេងៗខ្លះ តែកូនកុំឱ្យខ្វះរបៀបវិន័យក្នុងខ្លួនឡើយ។
ធើ្វអ្វីឱ្យមានរបៀបកុំអត់របៀបឱ្យសោះ ចាត់ចែងខ្លួនឯងឱ្យមានរបៀបរៀបរយ
ចំពោះពេលវេលា ចំពោះការងារក្នុងជីវិតប្រចាំថ្ងៃហើយចំពោះជាពិសេសនោះ គឺចូលក្នុងសង្គមហ្នឹងឯង។នៅក្នុងសង្គមលោកយើងនេះ បើកូនជាមនុស្សចាករបៀបវិន័យ កូននឹងជាមនុស្សដែលមានស្នេហ៍ ក្នុងក្រសែភ្នែកនៃអ្នកដទៃបានយ៉ាងដូចម្ដេចទៅ។ ដូច្នេះកូនត្រូវតែរៀន ត្រូវតែហ្វឹកហាត់នូវអ្វីៗដែលជាសេចក្ដីល្អគ្រប់យ៉ាង ដូចជាហ្វឹកហាត់ឱ្យខ្លួនមានរបៀបវិន័យនេះជាដើម នេះឯងជាការកសាងខ្លួន។ធើ្វល្អបានល្អបវរភាសិត គុណធម៌ក្នុងចិត្តជីវិតឧត្តមគុណធម៌ចម្រើនកើនព្រោះសន្សំ ស្មារតីខិតខំកសាងអាត្មា។ថ្មភ្នំគល់ឈើដើរលើឥតក្រែង លុះដល់តាក់តែងវិចិត្ររចនាឱ្យទៅជាព្រះពុទ្ធប្បដិមា មនុស្សក្នុងលោកាគោរពវន្ទា។មនុស្សល្អឆ្លាក់ខ្លួនដោយធម៌វិន័យ បដិបត្តិរាល់ថ្ងៃវិស័យអ្នកជាកាយវាចាចិត្តស្អិតស្អាងគ្រប់គ្រា បដិបត្តិបូជាគ្រប់គ្នាថ្កុំថ្កើង។

២៥-
ការចចេសរឹងរូសកូនជាទីស្រឡាញ់ក្នុងការនៅជាមួយគ្នា មិនថានៅរបៀបជាមិត្ត
ឬជាភរិយាស្វាមីឡើយ
រមែងមាននូវរបស់មួយមកជ្រែកត្រង់កណ្ដាលជានិច្ច របស់នោះគឺ“ការយល់ខុសគ្នា” ។ ជាប្ដីប្រពន្ធនឹងគ្នាហើយយូរបន្តិចទៅច្រើនតែយល់ខុសគ្នាងាយៗ មិនថារឿងតូចឬរឿងធំឡើយ ហើយថែមទាំងញឹកញាប់ជាងរឿងអ្វីទាំងអស់ទៀតផង។ចូរកុំភ្លេចថា ការយល់ខុសនេះគឺមិនមែនមានត្រឹមតែយល់ខុសពីអ្នកដទៃនោះទេ វាមានការយល់ខុសពីការពិតផងទៀត។មនុស្សដែលមានការយល់ខុស ច្រើនតែមានភាពចចេសរឹងរូសមិនព្រមស្ដាប់ពាក្យរបស់អ្នកដទៃ គិតថាខ្លួនត្រូវតែម្នាក់ឯង ថែមទាំងបន្ទោសអ្នកដទៃថា គេមិនយល់ពីខ្លួនឯងទៀតផង លុះដល់និយាយចុះនិយាយឡើង ក៏ក្លាយទៅជារឿងធំព្រោះប្រកាន់រៀងខ្លួន ក្នុងទីបំផុតក៏បែកគ្នា មើលមុខគ្នាមិនចំ។កូនគួរចាំទុកថា ភាពចចេសរឹងរូស ព្រោះការយល់ខុសនោះ មិនធ្លាប់ឱ្យគុណដល់អ្នកណាឡើយ មានតែធើ្វឱ្យកើតការបែកបាក់គ្នា កើតការមិនសប្បាយចិត្តជាមួយគ្នា ។ ជាប្ដីប្រពន្ធនឹងគ្នាក៏ជាសម្លាញ់នឹងគ្នា ទៅចចេសរឹងរូសប្រកាន់ទិដ្ឋិដំឡើងមានះដាក់គ្នាធើ្វអ្វី បែរមករកគ្នា ជជែកគ្នា និយាយប្រាប់ការគិតឃើញដល់គ្នាមានហេតុផលជាតួវិនិច្ច័យ រួចហើយបានសប្បាយចិត្តជាមួយគ្នាមិនល្អទេឬ។ប្ដីប្រពន្ធ ទោះបីថាមានរូបរាងផ្សេងគ្នា តែគួរមានចិត្តមួយថ្លើមមួយទើបក្នុងផ្ទះមាននូវសន្ដិសុខ។ ប្ដីប្រពន្ធត្រូវតែជាមនុស្សយកហេតុផលជាសំខាន់ កុំធើ្វអ្វីៗស្រេចតែចិត្តចង់របស់ខ្លួន កុំអាងខ្លួនឯងឱ្យជ្រុល។ ពិតមែនតែមិនបានធើ្វឱ្យគ្រួសារបែកបាក់គ្នា តែត្រូវដេកបែរខ្នងដាក់គ្នា ព្រោះហេតុមិនសប្បាយចិត្តជាមួយគ្នា។ប្ដីប្រពន្ធត្រូវគ្រប់គ្រងចំណង់ កុំឱ្យចំណង់វាគ្រប់គ្រងវិញនិងត្រូវគ្រប់គ្រងសេចក្ដីក្រោធ កុំឱ្យសេចក្ដីក្រោធវាគ្រប់គ្រងវិញនោះ។មុនធើ្វ មុននិយាយ ត្រូវមានសតិនិងបញ្ញាគ្រប់គ្រងជានិច្ច។ ត្រូវចេះក្រែងចិត្ត ក្រែងរឿងអ្វីដែលរង្កៀសហើយ ត្រូវកុំធើ្វ កុំនិយាយ។ ត្រូវលះទិដ្ឋិមានះ ដោយរកហេតុផលនិងភាពត្រឹមត្រូវជាគោលបដិបត្តិក្នុងជីវិតប្រចាំថ្ងៃ ។ ជាប្ដីប្រពន្ធត្រូវតែ ចេះអាណិតគ្នា ហើយស្មោះត្រង់ដល់គ្នាជានិច្ច។

២៦-ចិត្តចង្អៀតនិងចិត្តទូលាយកូនជាទីស្រឡាញ់មនុស្សខ្លះ សូម្បីក្រីក្រទ្រព្យសម្បត្តិ
ប៉ុន្តែគាត់មានគ្នីគ្នាច្រើនមានពួកផងរបងជាមួយមកអ៊ូអែ នៅពេលដែលគាត់មានការអ្វីៗនោះ
គឺគេតែងតែមកជួយគាត់ ម្ល៉ោះហើយការងារលំបាកក៏ទៅជាងាយស្រួល។ចំណែកបុគ្គលខ្លះ
មានទ្រព្យច្រើនមានយសស័ក្ដិធំដុំ តែបែរជាខ្វះញាតិ
ខ្វះគ្នីគ្នា ខ្លះពួកផង ។ ក្នុងសភាពទុកចិត្ត មិនបានច្រើនព្រោះមកចោមរោមរកផលប្រយោជន៍ ប៉ុណ្ណោះ។ មនុស្សពីរប្រភេទនេះ ពិនិត្យរកមើលទៅឃើញហើយ មិនខ្វះទេក្នុងសង្គមបច្ចុប្បន្ន។តាមដែលពិតនោះ គ្នីគ្នានេះសំខាន់ណាស់មានការចាំបាច់នៅក្នុងសង្គមគឺត្រូវធើ្វការជាមួយគ្នា ត្រូវទាក់ទងគ្នាបើមិនរឿងនេះក៏រឿងនោះដែរ។ហេតុអ្វី ដែលធើ្វឱ្យមនុស្សយើងមានគ្នីគ្នាច្រើន ស្រឡាញ់ស្មោះចំពោះគ្នា មានទឹកចិត្តចង់ជួយគ្នាពិតៗរក្សាគ្នាទៅវិញទៅមក ពេលមានការចាំបាច់ក៏មកជួយដោយមិនចាំបាច់ហៅរក ហើយមានអ្វីៗបន្តិចបន្តួចក៏ហុចគ្នា គឺព្រោះហេតុមកអំពីមានចិត្តទូលាយនោះឯង។មនុស្សចិត្តទូលាយ រមែងមានគ្នីគ្នាច្រើន ផ្ទុយអំពីមនុស្សដែលអត់ទឹកចិត្ត ជាមនុស្សចិត្តចង្អៀត ។ មនុស្សចិត្តចង្អៀតរមែងខ្វះនូវគ្នីគ្នា នៅពេលចាំបាច់នឹងរក មនុស្សមកជួយដោយលំបាក។កាលកូនដឹងដូចនេះហើយ ក៏សូមឱ្យកូនជាមនុស្សចិត្តទូលាយ កុំជាមនុស្សចិត្តចង្អៀត មានអ្វីជួយអ្នកដទៃបានក៏ជួយទៅកុំកំណាញ់កុំស្ដាយ ព្រោះនេះជាទឹកចិត្តបុណ្យរបស់កូន។ អ្នកណាកើតទុក្ខរឿងអ្វី ល្មមកូនជួយបានក៏ជួយទៅយ៉ាងហោចណាស់ក៏ជួយឱ្យកម្លាំងចិត្តគេដែរ។មនុស្សដែលពេលមានទុក្ខបានឃើញអ្នក

ដទៃមកសាកសួរដោយអើពើ
មកជួយផ្ដល់កម្លាំងចិត្តឱ្យ
ក៏មានទឹកចិត្តតស៊ូក្នុងជីវិតមិនត្រមង់ត្រមោចកណ្ដោចកណ្ដែង។
កើតមកជាមនុស្សកូនអើយធើ្វម៉េចនឹងឱ្យមានសុខសមតាមប្រាថ្នាជារហូតទៅបានោះ
គង់តែមានថ្ងៃដែលត្រូវមានទុក្ខខ្លះជាពុំខាន។
ដល់ថ្ងៃមានទុក្ខមកដល់កូននឹងបានដឹងដល់ទឹកចិត្តរបស់មិត្តភក្ដិ
គ្នីគ្នាពួកផងរបងជាមួយ
នោះ ថាជាទឹកថ្នាំដ៏វិសេស សម្រាប់លាបស្រឡាបដល់ចិត្តសន្ដានរបស់កូនឱ្យកក់ក្ដៅ ឱ្យកើតការសង្ឃឹម និងឱ្យមានព្យាយាមតស៊ូជម្នះឧបសគ្គយ៉ាងពិតប្រាកដ។

២៧- កុំយកតម្រាប់តាមគេកូនជាទីស្រឡាញ់កូនគង់តែធ្លាប់បានឃើញមនុស្សពួកខ្លះ
ចូលចិត្តអង្គុយជួបជុំគ្នា
និយាយដើមអ្នកដទៃ។ បានអង្គុយជជែកគ្នាពេលណា គឺច្រើនតែយករឿងរបស់អ្នកនេះអ្នកនោះមកនិន្ទា និយាយអំពីគេក្នុងរឿងផ្សេងៗ ។ សេចក្ដីនៃពាក្យ និយាយសុទ្ធសឹងតែធើ្វឱ្យគេខូចខាតនូវកេរ្តិ៍ឈ្មោះទាំងអស់ ចូលចិត្តធើ្វខ្លួនជាអ្នកចេះដឹងរឿងរ៉ាវដូចជាច្បាស់ដោយខ្លួនឯងអ៊ីចឹង ទាំងដែលខ្លួនឯងដឹង ពិតខ្លះមិនពិតខ្លះ ប៉ុន្តែដល់ពេលនិយាយក៏ស្រួលមាត់ និយាយឱ្យរអិលដូចលាបខ្លាញ់។កូនអើយ ធម្មតាមនុស្សនិយាយច្រើន ប្រព្រឹត្តទៅមិនបានឡើយដែលថាពាក្យនិយាយទាំងអស់សុទ្ធតែពិតនោះដូចពាក្យចាស់ពោលថា “និយាយច្រើន ច្រើនខុស” នេះពោលចំពោះមនុស្សដែលមិនបានទូន្មានខ្លួន។ មនុស្សប្រភេទនេះកូនកុំយកតម្រាប់តាមឡើយ កូនគិតមើល បើមានអ្នកដទៃណាយករឿងរបស់កូនឬរបស់ម៉ែឪបងប្អូនទៅនិន្ទា ទៅនិយាយក្នុងផ្លូវមិនល្អនោះ កូនក៏មុខតែមិនពេញចិត្តដូចគ្នាដែរ។ការនិយាយដល់អ្នកដទៃ កូនត្រូវប្រយ័ត្នឱ្យណាស់ សូម្បីតែរឿងពិត ទាំងដែលជារឿងល្អទៀតផងនោះ ។ រឿងល្អរបស់គេកាលកូននិយាយត្រូវមើលអ្នកស្ដាប់ផង ក្រែងគេមិនសប្បាយចិត្តនឹងកូន ព្រោះហេតុតែកូនសរសើរអ្នកដទៃ ។ បើជារឿងដែលមិនពិតឬជារឿងដែលគិតគ្នាន់គ្នេរដៅយកដោយខ្លួនឯង នាំឱ្យខ្លួនបាបព្រោះមាត់ ខាតពេលវេលាឥតប្រយោជន៍។កូនគួរយកពេលមកគិតរឿងរបស់កូនវិញ ទើបជាការប្រសើរបើកូនគ្មានរឿងអ្វីត្រូវគិតច្រើនទេកូនសម្រាកទៅ ឬក៏ត្រូវយកសៀវភៅមកមើលក៏មើលទៅ ត្រូវបើកវិទ្យុស្ដាប់ក៏ស្ដាប់ទៅវាល្អជាង ព្រោះវាមិនកើតទោសពីមាត់និងមិនជាបាបតាមផ្លូវវាចា។ពាក្យសម្ដីអាក្រក់របស់អ្នកដទៃ សូម្បីចំពោះមករកកូនក៏កូនកុំយកចិត្តទុកដាក់ឱ្យសៅហ្មងចិត្តឡើយ ។ បើគេជុំគ្នានិយាយនិន្ទាពីអ្នកដទៃ និយាយដើមអាក្រក់រឿងអ្វីៗ ក៏ជារឿងរបស់គេ កូនត្រូវគិតពិចារណាពីខ្លួនឯងវិញអ្វីដែលកូនត្រូវធើ្វ អ្វីដែលកូនមិនត្រូវធើ្វ
និងអ្វីដែលត្រូវធើ្វមុន អ្វីដែលត្រូវធើ្វក្រោយ នេះទើបល្អ។ យកល្អមែនទែន កូនត្រូវដើរចេញពីវង់មនុស្សនោះៗ។កូនត្រូវចាំពាក្យខាងក្រោមនេះ៖
-គ្រោះភ័យចូលមករកខ្លួនតាមផ្លូវមាត់ ឯភ័យវិបត្តិចេញទៅរកអ្នកដទៃក៏ចេញពីមាត់ដែរ ។

-អ្នកដែលចូលចិត្តនិយាយរឿងអាក្រក់ពីគេ គឺជាមោឃបុរស។
-មនុស្សអត់គុណធម៌ក្នុងខ្លួន មិនផុតពីអួតខ្លួនឯង
បង្អាប់អ្នកដទៃនិងចូលចិត្តនិយាយឥតបានការ ដូចប៉ោតអត់ទឹកនៅពេលគេរែក
ច្រើនតែឮរ៉ូរ៉ាងដូច្នោះឯង។
២៨-តស៊ូអត់ធន់ទោះធ្ងន់ឬស្រាលកូនជាទីស្រឡាញ់មនុស្សដែលខំប្រឹងប្រែងធើ្វការសុចរិត
ដើម្បីលើកស្ទួយជីវភាពរបស់ខ្លួននិងគ្រួសារ រហូតដល់បានសម្រេច សមរម្យនោះជារឿងដែលគួរឱ្យសរសើរណាស់។តាមពិតក្នុងលោកនេះ
អ្នកដែលបានទទួលនូវទ្រព្យមរតកស្រេចស្រាប់តែម្ដងដោយខ្លួនឯងមិនបាច់ប្រឹងប្រែងអ្វីនោះ
មានតិចនាក់ទេ។ ដោយច្រើន គឺចាប់ផ្ដើមពីការលំបាកទៅមុន
ឯទ្រព្យមរតកបានត្រឹមតែកម្លាំងស្មងកម្លាំងចិត្ត និងចំណេះដឹងក្នុងមុខវិជ្ជាផ្សេងៗប៉ុណ្ណោះ
ពោលគឺ
មិនបានទទួលនូវមរតកអ្វីជាទ្រព្យសម្បត្តិមាសប្រាក់ឱ្យធំដុំនោះឡើយ។សំខាន់ណាស់ទៅហើយ
ដែលមរតកនោះគឺជាជីវិត កម្លាំងកាយចិត្តនិងចំណេះវិជ្ជា ។ មរតកម៉ែឪគឺជីវិត
កម្លាំងកាយនិងចំណេះវិជ្ជាកូនល្មមយល់បានហើយ ឯចំណែកមរតកគឺ កម្លាំងចិត្ត
បានដល់ទឹកចិត្តតស៊ូព្យាយាម ដែលម៉ែឪបានបង្ហាត់បង្រៀនអប់រំទូន្មាន
និងធើ្វជាគំរូរហូតមក។ កូនត្រូវពង្រឹងកម្លាំងចិត្តឱ្យដល់ព្រមជាមួយកម្លាំង
កាយ និចំណេះវិជ្ជា ធើ្វជីវិតកូនឱ្យមានខ្លឹមសារ។ការប្រើកម្លាំងស្មង និងទឹកចិត្តប្រឹងប្រែង តស៊ូក្នុងជីវិតអត់ធន់ចំពោះការងារ មិនរួញរាចំពោះឧបសគ្គ ទើបអាចបានដល់នូវឋានៈដ៏ប្រសើរមានជីវភាពធូរធាដោយទ្រព្យសម្បត្តិ។ ដូចដែលកូនបានឃើញហើយអ្នកខ្វះការតស៊ូព្យាយាម ចង់តែស្រណុក ចូលចិត្តតែសប្បាយនិងថ្នមខ្លួនប្រភេទមនុស្សជាន់អាចម៍មាន់មិនពៀចនោះ គឺមិនមានឱកាសសាងនូវឋានៈឱ្យខ្ពង់ខ្ពស់ និងឱ្យជីវិតរស់នៅបានសុខស្រួលឡើយសូម្បីមានមរតកច្រើនសន្ធឹកសន្ធាប់យ៉ាងណា ក៏មិនយូរឡើយ នឹងបំផ្លាញអស់មិនខាន។កូនអើយ “ជីវិតគឺការតស៊ូ” ពាក្យនេះធ្លាប់មានមកយូរហើយ ដូច្នេះឧបសគ្គក្នុងជីវិត កូនត្រូវចាត់ទុកជា ថ្នាំកម្លាំង។ កាលបើមនុស្សយើងមានការតស៊ូក្នុងជីវិត ក៏រមែងបានជួបប្រទះនូវឧបសគ្គ គឺសេចក្ដីលំបាកជាធម្មតា តែសូមឱ្យកូនគិតថា សេចក្ដីលំបាកនោះជាថ្នាំកម្លាំង ដែលនឹងជំរុញឱ្យកូនប្រឹងប្រែង ព្យាយាមតស៊ូ ដើម្បីយកឈ្នះសេចក្ដីលំបាកនោះ រហូតបានដល់ទិសដៅគឺភាពប្រសើរនៃជីវិត ។ម៉ែឪមិនមាននូវមរតកដែលជាទ្រព្យសម្បត្តិអ្វី ច្រើនទុកឱ្យកូននោះទេ តែកូនក៏បាននូវជីវិត កម្លាំងកាយ កម្លាំងចិត្ត និងចំណេះវិជ្ជាព្រមល្មមសព្វគ្រប់ហើយ កូនត្រូវប្រើរបស់ទាំងនេះ ឱ្យបានសម្រេចតាមបំណងរបស់កូនទៅចុះ។

២៩-
គូតស៊ូដ៏ពិតប្រាកដកូនជាទីស្រឡាញ់ក្នុងកិច្ចការគ្រប់យ៉ាងនោះ
អ្នកដែលធើ្វត្រូវមានការតស៊ូនិងមាននូវ
សេចក្ដីលំបាកផ្សេងៗ ។ អ្នកដែលធើ្វការបានសម្រេចគឺជាអ្នកបានឆ្លងនូវឧបសគ្គនៃការងារនោះរួចមកហើយទោះជា ឧបសគ្គធ្ងន់ក្ដីស្រាលក្ដី ។ ការដែលខំពុះពារនូវគ្រប់ឧបសគ្គនោះៗប៉ុណ្ណោះ មិនមែនកន្លងផុតបានដោយការគេចចៀស ឬលោតកន្លងដូចកន្លងរបងនោះទេ គឺត្រូវពុះពារចូលទៅកណ្ដាលឧបសគ្គ នោះដូចជាអុំទូកអ៊ី
ចឹង ត្រូវឆ្លងកាត់រលកកាត់ខ្យល់ ឬក៏មនុស្សយើងត្រូវដើរកាត់កម្ដៅថ្ងៃទៅដូច្នោះឯង ទើបអាចបានឆ្លងផុតរលកខ្យល់ ឬកម្ដៅថ្ងៃនោះទៅបាន។តាមពិត ការតស៊ូជាមួយនឹងឧបសគ្គ មិនជាលំបាកណាស់នោះឡើយបើយើងបានតស៊ូជាមួយនឹងចិត្តខ្លួនឯង រហូតបានឈ្នះជាមុនហើយនោះ។ ចិត្តរបស់យើងនេះឯង ដែលជាគូតស៊ូពិតប្រាកដរបស់មនុស្សយើង ការតស៊ូជាមួយនឹងចិត្តរបស់ខ្លួនឯងនេះ លំបាកជាងការតស៊ូជាមួយនឹងឧបសគ្គផ្សេងៗជាខាងក្រៅដូចជា រងា ក្ដៅ ហាលខ្យល់ស្រេកឃ្លានជាដើម។ការតស៊ូជាមួយនឹងចិត្តឱ្យឈ្នះនោះ គឺត្រូវដាស់តឿនចិត្តឱ្យភ្ញាក់ខ្លួនមិនឱ្យទម្រន់ មិនឱ្យរាថយ ឱ្យចិត្តមានកម្លាំង មិនឱ្យអស់កម្លាំងចិត្តជាមុន ។ កាលបើតស៊ូជាមួយ ចិត្តរបស់ខ្លួនឯងបានឈ្នះហើយ មានកម្លាំងចិត្តរឹងប៉ឹង ហើយក៏អាចតស៊ូជាមួយឧបសគ្គខាងក្រៅបានដែរដោយ សេចក្ដីសង្ឃឹមថា នឹងបានឆ្លងរួចផុតពីឧបសគ្គនោះទៅបានយ៉ាងមានសុវត្តិភាព។ប្រសិនបើយកឈ្នះចិត្តខ្លួនឯង ដោយការពុះពារនូវឧបសគ្គសំខាន់គឺសេចក្ដីខ្ជិលច្រអូស ការរួញថយ និង ការអស់កម្លាំងចិត្តមិនបានទេនោះ តើនឹងអាចទៅតស៊ូជាមួយនឹងឧបសគ្គអ្វីបានទៅ ។ តស៊ូជាមួយចិត្តខ្លួនឯងឱ្យបានឈ្នះជាមុនហើយ ក៏នឹងអាចឈ្នះអ្វីៗគ្រប់យ៉ាងក្នុងលោកបាន ព្រោះថា ក្នុងលោកនេះមិនមានការតស៊ូណា ឱ្យខ្លាំងក្លាដូចជាការតស៊ូយកឈ្នះចិត្តរបស់ខ្លួនឡើយ ។អត្តា ហិ អត្តនោ នាថោ កោហិ នាថោ បរោ សិយាខ្លួនជាទីពឹងពំនឹងអាត្មា អ្នកផ្សេងម្ដេចរ៉ានឹងថាពឹងបាន។អត្តនា ហិ សុទន្តេន ទូន្មានខ្លួនជាក់ជាអ្នកក្លាហានច្បាំងនឹងកិលេសក្នុងចិត្តសន្ដាន ខ្លួនល្អកល្យាណព្រះបានត្រាស់ថា។នាថំ លភតិ ទុល្លភំ បាននូវធម្មំទីពឹងអាស្ចារ្យទីពឹងនេះក្រកម្រអ្នកណា ក្នុងវដ្ដសង្សារស្រវាតោងបាន។

៣០-ក្អួតចេញមកទើបបានធូកូនជាទីស្រឡាញ់គង់តែមានថ្ងៃណាមួយមិនខាន ដែលមនុស្សយើង
ត្រូវជួបជាមួយនឹងសេចក្ដីទុក្ខ
ឬបញ្ញាដែលធើ្វឱ្យចិត្តចង្អៀតចង្អល់មាននូវកង្វល់។ជាទុក្ខកង្វល់ដែលមិនអាចប្រាប់អ្នកដទៃ
ឬជាទុក្ខដែលខ្លួនឯងគិតថា អ្នកដទៃណាមិនអាចនឹងជួយបាន ។ សេចក្ដីទុក្ខបែបនេះនឹងធើ្វឱ្យកើត
ការធុញថប់ក្នុងជីវិត នៅម្នាក់ឯងតែងតែដកដង្ហើមធំ គិតច្រើនទាល់តែឈឺក្បាល បាយមិនបាន
សម្រាន្តមិនលក់
ដែលអាចបណ្ដាលឱ្យកើតរោគសរសៃប្រសាទបានដោយងាយ។កាលបើកូនបានជួបប្រសព្វនូវភាវៈជាទុក្ខដូចបានពោលហើយនេះកូនកុំលាក់ទុកតែម្នាក់ឯង
ត្រូវកុំឱ្យនៅតែក្នុងខ្លួន គឺកូនត្រូវបញ្ចេញមកខាងក្រៅ នឹងធើ្វឱ្យកូន បានធូរស្រាល។
ប្រៀបដូចជាការហើមពោះទល់លាមកអ៊ីចឹងណ៎ាកូន ដល់ពេលបន្ទោបង់បានអស់មកក៏ធូពោះ
ស្រួលខ្លួនទៅ យ៉ាងណាមិញការធុញថប់ ការត្រិះរិះកង្វល់ក្នុងរឿងផ្សេងៗ
ដែលមាននៅក្នុងចិត្តក៏ដូចគ្នា ត្រូវតែបញ្ចេញមកខាងក្រៅយ៉ាងនោះឯង។មានបញ្ហាខ្លះ
ពិតមែនតែគេមិនលាក់ទុកតែឯង ប៉ុន្តែគេបញ្ចេញមកខាងក្រៅដោយការសងសឹក
ដោយការបៀបបៀនដោយអំពើហិង្សាផ្សេងៗឱ្យដល់អ្នកដទៃ នៅក្នុងសេចក្ដីនេះ
កូនត្រូវកុំបញ្ចេញមកជាដាច់ខាត។វិធីបញ្ចេញនូវទុក្ខកង្វល់ ភាពធុញថប់
ឬភាពស្រពាប់ស្រពោននៃចិត្តដែលល្អបំផុតនោះ គឺពោលឱ្យអ្នកដទៃស្ដាប់ក្នុងលំដាប់ថ្នាក់ដំបូងនោះគឺមាតាបិតា។
កូនមានរឿងកើតទុក្ខតឹងណែនក្នុងទ្រូងយ៉ាង
ណា កូនត្រូវជម្រាបឱ្យមាតាបិតាបានជ្រាបគឺពោលឱ្យម៉ែឪស្ដាប់ហ្នឹងឯង ។ ម៉ែឪដឹងចិត្តកូន និងយល់ពីកូនជានិច្ចសូម្បីពេលខ្លះមិន អាចដោះស្រាយបញ្ហាឱ្យកូនបានក៏ដោយតែម៉ែឪគឺជាកន្លែងដែលសម្រាប់កូនក្អួតដាក់បាន ។ កូននឹងរៀបរាប់នឹងយំ នឹងសម្ដែងនូវសេចក្ដីទុក្ខលំបាកឬបំណងយ៉ាងណា ចំពោះមុខម៉ែឪក៏បានទាំងអស់ បើធើ្វ
យ៉ាងនោះហើយ នឹងអាចធើ្វឱ្យកូនសប្បាយចិត្តឡើងបាន ឪពុកម្ដាយរីករាយ នឹងស្ដាប់រីករាយនឹងដឹង ឪពុកម្ដាយព្រមទទួលនូវសេចក្ដីទុក្ខរបស់កូនជានិច្ច ចូរកូនកុំឃើញឪពុកម្ដាយជាអ្នកដទៃ ផ្សេងណាឱ្យសោះ ។ភាពធុញថប់ ការតានតឹងចង្អៀតចង្អល់ ទុក្ខកង្វល់ទាំងអស់របស់កូនគឺកូនគួរមកក្អួត ឬបន្ទោបង់ដាក់ឪពុកម្ដាយចុះកុំទុកឱ្យតឹងណែនក្នុងខ្លួនកូនតែម្នាក់ឯងនោះ ឪពុកម្ដាយព្រមធើ្វជាកន្ថោរ ឬជាបង្គន់របស់កូនជានិច្ចតាំងតែពីកូននៅក្នុងផ្ទៃម្ដាយម្ល៉េះ ។

៣១-ភ្លើងច្រណែនកូនជាទីស្រឡាញ់មានធម្មជាតិម្យ៉ាង នៅពេលកើតដល់អ្នកណា
ហើយនឹងធើ្វឱ្យអ្នកនោះក្ដៅក្នុងចិត្ត កើតការញាប់ញ័រ ក្នុងទ្រូងនិងឈឺផ្សា
ធម្មជាតិដែលថាមកនេះ គឺការច្រណែន ឬឫស្យា ។ការច្រណែនកើតឡើងក្នុងចិត្ត
នៅពេលឃើញអ្នកដទៃបានល្អជាងខ្លួន ក្រៃលែងមែនទែន គឺអ្នកដែលបានល្អជាងខ្លួននោះជាសត្រូវឬជាគូប្រកួតគ្នានឹងខ្លួនឯងដែលធើ្វឱ្យការច្រណែនរឹងរឹតតែឡើងកម្លាំងខ្លាំងឡើង។អ្នកដែលមាន
នូវច្រណែន
រមែងបាត់បង់នូវសេចក្ដីសុខដោយមិនដឹងខ្លួន ឃើញអ្វីៗចេះតែទាស់មុខ
ទាស់មាត់ទាស់ភ្នែកទាស់ត្រចៀកទាំងអស់ គឺជាការដូរផ្លាស់ពីទឹកចិត្តមេត្តាករុណា
មកជាចិត្តគុណធម៌មានការចង្អៀតចង្អល់នឹងអ្នកដទៃជានិច្ច។ការច្រណែននេះអាចសាហាវ
និងក្ដៅខ្លាំងណាស់កូនអើយ រហូតដល់ថ្នាក់សម្លាប់គ្នា ដូច្នេះហើយទើបហៅថាភ្លើង។
ភ្លើងច្រណែននេះនៅពេលឆេះឡើងហើយរមែងដុតចិត្តមនុស្សឱ្យក្ដៅរោលរាលរហូតគ្រប់ពេល
។ភ្នក់ភ្លើងនេះពិតមែនតែថានឹងឆេះឡើងបានងាយៗប៉ុន្តែក៏ដោយសារឃើញសត្រូវ
ឬគូប្រជែងបានល្អប៉ុណ្ណោះ
ប្រសិនបើអ្នកដែលបានល្អនោះជាមនុស្សដែលខ្លួនឯងស្រឡាញ់វិញបាបធម៌ឥស្សាគឺការច្រណែននឹងមិនកើតឡើងឡើ
យ។ពេលកូនបានដឹងដូច្នេះហើយ
កូនត្រូវប្រយ័ត្នឱ្យណាស់ចំពោះបាបធម៌ប្រភេទនេះ ដើម្បីកុំឱ្យកើតឡើងបាន
កូនត្រូវហ្វឹកហាត់ឱ្យជាមនុស្សចិត្តទូលាយ។ អ្នកដទៃមិនថាជាមិត្តឬជាសត្រូវ
មិនថាជាមនុស្សដែលកូនស្រឡាញ់
ឬស្អប់ឡើយគឺគេមានសិទ្ធបានទទួលនូវសេចក្ដីសម្រេចក្នុងរឿងផ្សេងៗដូចជាមនុស្សទូទៅដែរ។
បើកូនត្រេកអរ រីករាយជាមួយគេមិនបានទេ កូនគួរតែដាក់ចិត្តឱ្យព្រងើយ ធើ្វដូចជាមិនដឹងមិនឃើញអ៊ីចឹងទៅ
ឬថាត្រឹមតែចិត្ត ឃើញត្រឹមតែចិត្តឮត្រឹមតែចិត្តដឹងរឿងជាដើមប៉ុណ្ណោះទៅ
ទើបវាមិនត្រូវភ្លើងឆេះ។
អ្វីៗកើតឡើងសុទ្ធតែមាន
ហេតុត្រឹមត្រូវយើងមិនដឹងជាត្រូវទៅច្រណែននឹងគេយ៉ាងដូចម្ដេចនោះឡើយ។កូនត្រូវចាំទុកថា
“កុំចង់បានរបស់ដែលអត់
កុំជាប់ចិត្តនឹងរបស់ដែលមាន អ្វីៗកើតព្រោះមានហេតុ អ្វីៗដែលកើតឡើងហើយ សុទ្ធតែ
ប្រែប្រួល” ។ បើកូនខ្វះគុណធម៌កូននឹងច្រណែនចំពោះសេចក្ដីល្អរបស់គេ ដូច្នេះអ្នកដែលក្ដៅក្រហាយតៗគឺជាខ្លួនកូនមិនមែនគេទេ។រឿងអ្វីដែលកូនត្រូវមកបង្កាត់ភ្លើងទុកត្រង់ដើមទ្រូងឱ្យឆេះតែខ្លួនឯងគ្រប់គ្រានោះ វាជាការល្ងង់ណាស់។ចូរកូនកុំជាមនុស្សល្ងង់ខ្លៅឡើយ កុំច្រណែននឹងគេកុំដុតចិត្ត ដុតទ្រូងខ្លួនឯងឱ្យសោះណាកូនណ៎ា។

៣២-
គិតអ្វីឱ្យវែងកុំបែងខ្លីកូនជាស្រឡាញ់ពាក្យចាស់បុរាណបានពោលហើយគឺថា “គិតអ្វីឱ្យវែង”បានសេចក្ដី
ថាអ្វីក៏ដោយឱ្យមើលទៅមុខ មើលឱ្យវែងឆ្ងាយពោលគឺឱ្យសម្លឹងមើលអនាគតកាល។ ពាក្យនេះមានន័យសំខាន់ណាស់ព្រោះ
មនុស្សដែលសម្លឹងមើលកិច្ចការក្នុងកាលវែងឆ្ងាយនោះ រមែងនឹងបានទទួលនូវសេចក្ដីសម្រេចក្នុងកិច្ចការផ្សេងៗដែលខ្លួនធ្វើក្នុងរយៈកាលយូរ។ពាក្យថា “កុំបែងខ្លី” គឺកុំគិតខ្លី។ មនុស្សដែលមើលអ្វីខ្លីក្រញុចមើលឃើញអ្វីនៅតែនឹងមុខ មើលផលក្នុងរយៈខ្លី ប្រុសស្រីដូចនេះគេហៅថាមនុស្សគំនិតខ្លី ឬគំនិតអុសមួយបាយ រមែងបានទទួលនូវ
ផលសម្រេចក្នុង មួយពេលយ៉ាងខ្លីតែប៉ុណ្ណោះ មិនមានជាអ្វីសំខាន់ឡើយ រួចហើយក៏ត្រូវដួលចុះអស់ទីពឹង។ ម្យ៉ាងទៀត មនុស្សគិតខ្លីរមែងធើ្វអ្វីៗដោយសេចក្ដីប្រមាទធ្វើដោយប្រញាប់ មិនគិតមុខគិតក្រោយ ធើ្វទៅតាមតែចំណង់ រមែងក្ដៅក្រហាយក្នុងកាលជាខាងក្រោយអស់មួយជីវិត ។ មនុស្សខ្លះគិតខ្លីពេកក៏ក្លាយទៅជាឃាតករ
មនុស្សខ្លះទៀតធ្វើអត្តឃាត ។ល។កាលកូននឹងធ្វើនូវកិច្ចការអ្វីក៏ដោយ កូនត្រូវសម្លឹងឱ្យវែងឆ្ងាយដូចពាក្យថា “បិទភ្នែគឱ្យជិត សម្លឹងឱ្យឆ្ងាយ” បើការងារនោះរឹតតែធំដុំនិងសំខាន់បំផុតក្នុងជីវិត កូនក៏ត្រូវតែគិតឱ្យវែងឆ្ងាយជាទីបំផុតផងដែរ ហើយត្រូវមានស្មារតីរក្សាឱ្យខ្ជាប់ខ្ជួន។ កូនមានគិតឃើញទេថាមានការងារខ្លះមានតម្លៃជាងជីវិតរបស់យើងរាប់ដងមិនអស់ទៅទៀត ។ជាមួយនឹងការងារកូនត្រូវចាំទុកថា ៖ខ្លាចលំបាកតែខ្ជិល មិនព្យាយាម មិនរួចពីសេចក្ដីលំបាកឡើយ។
-ខ្វះសេចក្ដីអត់ធន់ ការងារមិនបានល្អ។
-ខ្វះការតស៊ូ ការងារមិនសម្រេច។
-ព្រោះសេចក្ដីប្រហែសធ្វេស ការងារដែលចេះស្ទាត់ហើយនោះត្រឡប់ទៅជាទទួលបរាជ័យដូចបុគ្គលល្ងង់ខ្លៅ។
-រស់នៅដើម្បីធើ្វការ មិនមែនធើ្វការដើម្បីត្រឹមតែរស់នោះទេ។
-មិនមានអ្នកណាគាំទ្រយើងឱ្យខ្ពង់ខ្ពស់ក្រៅអំពីខ្លួនឯងដែលគោរពនូវការងាររបស់ខ្លួននោះឡើយ។
-កុំជាមនុស្សពិការទាំងដែលមាននូវអវៈយវៈគ្រប់គ្រាន់ឱ្យសោះ។
-ការងារអាក្រក់នាំទៅរកភពងងឹត ឯការងារល្អនាំទៅរកភពភ្លឺស្វាង។
-ការងារដែលប្រាសចាកទោសជាមង្គលដ៏ឧត្តម។
-ការងារជាអាយុជីវិត ជាកិត្តិយស ។ល។ ការងារមានតម្លៃជាងអ្វីៗទាំងអស់ ព្រោះការងារនាំឱ្យរួចផុតចាកទុក្ខទាំងពួង។សេចក្ដីទាំងប៉ុន្មានដែលបានពោលហើយ នេះសម្រាប់ឱ្យកូនរៀនគិតឱ្យវែងក្នុងជីវិត។កាព្យបុរាណ
គិតអ្វីឱ្យវែងកុំបែងខ្លី វិស័យចង់ស្រីមើលឫកពាផ្គាប់ស្ដេចតោងតាមព្រះហទយា ផ្គាប់រាស្រ្ដដូចគ្នាតោងមើលចិត្ត។
ភ្ញៀវមកតោងមើលអាការចេញ ពោលពាក្យម្ដេចមិញគង់ឃើញពិតពាក្យស្លែងក្រែងស្លូតជួនជាមិត្ត ពាក្យពិតជួនពាលមមាលមិញ។។ល។ស្លៀកសសាងព្រតចិត្តនៅខ្មៅ ចោលបា្រជ្ញតាមខ្លៅចង់ចៀសបាបយកវែកឱ្យដឹងរសប្រៃសាប យកខ្សាច់មកគាបបានប្រេងឬ។ឫស្សីធើ្វក្លាក់ដាក់គ្មានថ្នាំង គងស្គររគាំងវាយមិនឮសុរិយាមិនយកជាពន្លឺ ជឿធឺអំពិលអំពែកសត្វ ។

៣៣- ការត្រៀមខ្លួនទុកជាមុនកូនជាទីស្រឡាញ់ក្នុងជីវិតមួយថ្ងៃៗនៃមនុស្សយើងនេះ រមែងតែងតែមានរឿងដែលនឹងត្រូវឱ្យដោះស្រាយជារឿយៗ បន្តិចរឿងនេះបន្តិចរឿងនោះពេលខ្លះក៏បាននាំនូវសេចក្ដីលំបាកយ៉ាប់យ៉ឺនមកប្រគល់ឱ្យទៀតផង ព្រោះដោះស្រាយមិនបាន។ កូនក៏ធ្លាប់ជួបប្រសព្វរឿងយ៉ាងនេះមកខ្លះហើយក្នុងសេចក្ដីនេះ កូនត្រូវត្រៀមខ្លួនឱ្យដល់ព្រមពោលគឺត្រៀមការពារទុកជាមុន ដូចពាក្យថា “ការពារទុកមុនស្រណុកជាងដោះស្រាយ” ។ប្រៀបដូចជាការដើរផ្លូវឆ្ងាយអ៊ីចឹងឯង គឺត្រូវត្រៀមរៀបចំអ្វីៗទុកជាមុនឱ្យសព្វគ្រប់ មិនថាជាការដាក់ផែនការ ឬស្បៀងអាហារសំពត់អាវអ្វីឡើយ គឺត្រូវតែឱ្យដល់ព្រមទាំងយានពាហនៈទាំងមាសទាំងប្រាក់សម្រាប់ចាយវាយ ។ល។ លុះដល់ពេលវេលាហើយ ក៏ចាប់យកអ្វីៗដែលបានត្រៀមរៀបចំជាស្រេចនោះដើរផ្លូវទៅទាន់ពេល ដល់ដើរទៅហើយ មិនមានខ្លះអ្វីឡើយ។ការត្រៀមរៀបចំឱ្យដល់ព្រម គឺជាកិច្ចការពារ និងដោះស្រាយបញ្ហាដែលល្អជាទីបំផុត កាលបើមានបញ្ហាកើតឡើង ក៏ដោះស្រាយបានទាន់ពេលវេលា ប្រៀបម្យ៉ាងទៀតដូចជាត្រៀមទឹកសម្រាប់លត់ភ្លើង ឬត្រៀមថ្នាំចាំសម្រាប់ព្យាបាល ដូច្នោះឯង។ក្នុងការរស់នៅកូនត្រូវត្រៀមកាយ ត្រៀមចិត្ត ត្រៀមទាំងគំនិតគិតទុកជាមុន គឺថាតទៅនឹងជាយ៉ាងណា បើយ៉ាងនោះមែនតើត្រូវធើ្វដូចម្ដេច ហើយឥឡូវនេះត្រូវធើ្វអ្វីដូចនេះជាដើម។ការត្រៀមរៀបចំទុកជាមុនដូចនេះ ព្រះសម្មាសម្ពុទ្ធ ទ្រង់ត្រាស់ថា “មិនប្រមាទ” ។ មនុស្សដែលមិនមានប្រមាទ គឺមនុស្សដែលមិនមានការធ្វេសប្រហែស មិនអាងថាមិនអី តែងត្រៀមអ្វីៗក្នុងដំណើរជីវិតទុកជាស្រេច សូម្បីរឿងចាស់ឈឺស្លាប់ រឿងការព្រាត់ប្រាស និងរឿងផលកម្ម ដែលតែងតែមានជាប្រចាំគ្រប់ៗគ្នាអ្នកមិនប្រមាទក៏បានគិតទុកជាស្រេចហើយដែរ ដល់ពេលរឿងនោះមកដល់ ចិត្តរមែងស្ងប់រម្ងាប់មិនញាប់ញ័រ។ចូរកូនកុំប្រមាទក្នុងជីវិត កុំធើ្វឱ្យប្រយោជន៍បាត់បង់ទៅជាមួយនឹងពេលវេលាឱ្យសោះបើប្រយោជន៍មិនបាត់បង់ទេ គឺនៅជាប់តាមខ្លួនកូនជានិច្ចនោះ កូននឹងជាមនុស្សល្អរហូត ចូរកូនចាំចុះថា“មិនមានអ្នករួមដំណើរណាក្នុងជីវិត ដែលនាំមកនូវការរីករាយឱ្យដូចជាខ្លួនកូនឯងជាមនុស្សល្អនោះឡើយ” ដូច្នេះកូនត្រូវតែរួមដំណើរ ជាមួយនឹងខ្លួនឯងជាមនុស្សល្អ ។ កូនត្រូវតែត្រៀមរៀបចំនូវប្រយោជន៍គឺអំពើល្អគ្រប់យ៉ាងក្នុងជីវិតកូន។
៣៤-
ទឹកចិត្តពិតជាសំខាន់កូនជាទីស្រឡាញ់ពុកនិងម៉ែធ្លាប់ប្រាប់កូនមកខ្លះហើយថា
មនុស្សយើងកាលនឹងទៅនៅក្នុងទីណាហើយ នៅជាមួយអ្នកណាក៏ដោយសូមឱ្យជាមនុស្សមានទឹកចិត្ត។
កូនអើយ ខ្វះអ្វីអាចខ្វះបាន កុំតែខ្វះទឹកចិត្តគឺកុំមានចិត្តចង្អៀតចង្អល់
គិតតែពីបានខ្លួនឯង មិនគិតគេផងនោះ។មនុស្សយើងបើខ្វះទឹកចិត្តហើយ
គឺមិនមានអ្នកណាចង់មកនៅឬមកគប់រកឱ្យពិតប្រាកដឡើយ
ដែលគេចេះតែទ្រាំនៅក៏ព្រោះមកអំពីគេមិនទាន់រកផ្លូវទៅបានតែប៉ុណ្ណោះ។
ប្រៀបដូចទីកន្លែងដែលក្រទឹកដូច្នោះឯង មនុស្សសត្វមិនប្រាថ្នានឹងរស់នៅឡើយ ចង់តែទៅនៅទីណា
កន្លែងណាដែលមានទឹកបរិភោគ និងប្រើប្រាស់គ្រប់គ្រាន់ប៉ុណ្ណោះ ។
ចំណែកមនុស្សដែលមានទឹកចិត្តរមែងតែងតែមាននូវពួកជនមកពឹងពាក់ពំនាក់អាស្រ័យ
បាននៅហើយមិនប្រាថ្នានឹងចេញចាកទៅឡើយ សូម្បីដល់ទៅថា ទីកន្លែងចង្អៀតក៏ចេះតែនៅបាន
ដូចពាក្យថា “ចង្អៀតកាយ
កុំតែចង្អៀតចិត្ត”។កូនដឹងយ៉ាងនេះហើយ
គួរព្យាយាមធើ្វខ្លួនឱ្យជាមនុស្សមានទឹកចិត្ត
ជាពិសេសនោះគឺជាមួយមនុស្សនៅជិតគ្នានឹងកូនមនុស្សដែលកូនត្រូវពឹងពាក់អាស្រ័យគេឱ្យជួយធ្វើការងារ
ដូចជាកូនឈ្នួលឬកូនចៅនៅក្រោមឱវាទជាដើម។ អ្វីដែលកូនអាចជួយបានកូនជួយគេទៅ
កូនត្រូវចាំថា “មនុស្សដែលមានតម្លៃគឺមនុស្សដែលគេត្រូវការ” អ្វីក៏ដោយឱ្យតែគេត្រូវការរមែងមានតម្លៃជាសំខាន់ទៅទៀតគឺរបស់ក្រ។មនុស្សមានទឹកចិត្ត
កម្ររកណាស់នៅក្នុងលោក ថែមទាំងអ្នកណាៗក៏ត្រូវការមនុស្សដែលមានទឹកចិត្តដែរ។
ក្នុងគ្រួសារក្នុងភូមិស្រុកទាំងក្នុងសង្គមជាតិ
សុទ្ធតែត្រូវការមនុស្សដែលមានទឹកចិត្តនេះណាស់ដូច្នេះកូនត្រូវតែជាមនុស្សមានទឹកចិត្ត។
អ្នកណាដែលធ្លាប់បានធើ្វល្អ
ធ្វើប្រយោជន៍ដល់កូន កូនត្រូវកុំភ្លេចគុណបុណ្យអ្នកនោះ កូនត្រូវតបស្នងសងគុណដោយទឹកចិត្តប្រកបដោយកតញ្ញុតាធម៌ ។ កូនត្រូវមានរង្វាន់ មានកម្លាំងចិត្តឱ្យដល់អ្នកដទៃ ដែលគេធ្លាប់បានធ្វើនូវសេចក្ដីល្អមកលើកូននោះយ៉ាងហោចណាស់ ក៏កូនត្រូវសរសើរចំពោះសេចក្ដីល្អរបស់គេដើម្បីឱ្យគេបានរីករាយចិត្តផងដែរ ។ ការ
អើពើដោយទឹកចិត្តនេះឯងណ៎ាកូន គឺជាមន្តដ៏វិសេសសម្រាប់ឆក់ស្រូបអ្នកដទៃឱ្យគេមកស្រឡាញ់រាប់អានកូន ទន់ភ្លន់ចំពោះកូន។ទឹកចិត្តគឺជារបស់វិសេសណាស់កូនអើយ ជាគុណសម្បត្តិ ដ៏ស័ក្តិសិទ្ធិដូចជាកែវមណីដែលអាចធើ្វមនុស្សរូបមិនស្អាតឱ្យទៅជាស្អាត បានដូច្នោះឯង មិនត្រឹមតែប៉ុណ្ណោះសូម្បីសេចក្ដីល្អជាបុណ្យកុសលផ្សេងៗក៏ធ្លាក់ ចុះមកចូលក្នុងចិត្តសន្ដានរបស់មនុស្សដែលមានទឹកចិត្តនេះដែរ។ទឹកចិត្ត គឺជាសិរីសួស្ដីនៃជីវិតណ៎ាកូនសម្លាញ់ ។

៣៥- ទប់ទល់ជាមួយទុក្ខកូនជាទីស្រឡាញ់រាងកាយមាំមួន
រមែងមិនត្រូវរោគភ័យបៀតបៀនបានដោយងាយ
ឡើយ ភាពរឹងប៉ឹងមាំមួននៃរាងកាយអាចទប់ទល់នឹងរោគផ្សេងៗបាន ឈ្មោះថាទប់ទល់នឹងទុក្ខផ្លូវកាយ ធើ្វឱ្យកាយជាសុខ។មាទំនងដូចគ្នាដែរ គឺថាបើមិនត្រូវការឱ្យចិត្តមានទុក្ខទេ ត្រូវសាងភាពរឹងប៉ឹងឱ្យដល់ចិត្ត សម្រាប់ទប់ទល់ជាមួយនឹងទុក្ខផ្លូវចិត្តឱ្យបានល្អ។ការពិត ទុក្ខផ្លូវចិត្តនោះមានហេតុអំពីការនឹក គិតតាក់តែងនៃចិត្តខ្លួន
ឯងជាសំខាន់ គឺចិត្តបានចាប់យក រឿងរ៉ាវផ្សេងៗអំពីការដែលបានឃើញខ្លះ ឮខ្លះជាដើម ហើយចេះតែយកមកនឹកគិតតាក់តែងឱ្យជាយ៉ាងនេះ ឱ្យជាយ៉ាងនោះតាមការសោយអារម្មណ៍របស់ខ្លួន ។រឿងរ៉ាវដែលចិត្តចាប់យកមកបាននោះ បើចិត្តខ្លួនឯងនឹកគិត សេពសោយទៅឆ្ងាញ់ ពោលគឺពេញចិត្ត ក៏កើតបានទៅជាសេចក្ដីសុខក្នុងចិត្តហ្នឹងទៅ តែបើនឹកគិតសេពសោយទៅមិនឆ្ងាញ់ទេ មិនពេញចិត្តទេ ក៏នាំឱ្យកើតទុក្ខនៅក្នុងចិត្តសន្ដានបានដូចគ្នាដែរ ។រឿងតែម្យ៉ាងជាមួយគ្នា អាចធើ្វឱ្យមនុស្សម្នាក់មានចិត្តជាសុខ ហើយមនុស្សម្នាក់ទៀតកើតទុក្ខរោលរាលក្នុងចិត្តសន្ដានបាយមិនបានសម្រាន្តមិនលក់ នេះមកអំពីការនឹកគិតតាក់តែងរបស់ចិត្តរៀងៗខ្លួន ។ព្រោះហេតុដូចពោលមកនេះ កាលបើកូនមិនត្រូវការឱ្យទុក្ខមករុករានទន្ទ្រានចិត្តសន្ដានរបស់កូនទេ កូនគប្បីព្យាយាមសាងភូមិឋានឱ្យបានមាំ សម្រាប់ទប់ទល់ ជាមួយទុក្ខ។ កូនត្រូវតាំងសតិឱ្យល្អ នៅពេលជួបប្រសព្វរឿងអ្វីក៏ដោយចុះ ត្រូវចោលបានក៏ចោល កុំចាំបាច់យកមកត្រិះរិះគិតតាក់តែង ពោលគឺកុំយកមកជាអារម្មណ៍ តែបើយកមកជាអារម្មណ៍ គឺកូនត្រូវគិតដោយយ៉ាងមានសតិជាទីបំផុត គិតឱ្យសព្វគ្រប់ហើយច្បាស់លាស់សិនកុំប្រញាប់សម្រេចសេចក្ដីដោយងាយៗ ។ចិត្តដែលប្រកបដោយសតិសម្បជញ្ញៈក្នុងការទទួលអារម្មណ៍មានយោនិសោមនសិការគ្រប់គ្រាន់ នោះឯងគឺជាភូមិឋានមាំទាំ ដែលសម្រាប់ទប់ទល់ជាមួយទុក្ខ គឺជាសុខភាពផ្លូវចិត្តដែលអាចរារាំងនូវ
ទុក្ខកង្វល់បាន។ភូមិឋានមាំទាំជាជំរំសតិ និងជាសុខភាពរបស់ចិត្ត នេះមិនងាយនឹងសាងបានឡើយ កូនត្រូវហ្វឹកហាត់ជារឿងយៗ ហ្វឹកហាត់ឱ្យយូរហើយហ្វឹកហាត់ជារៀងរហូតតទៅ ដូច្នេះទើបអាចមានផលកាន់តែប្រសើរឡើង ។ចូរកូនកុំភ្លេចថា ការងារសំខាន់បំផុតគឺហ្វឹកហាត់ឱ្យចិត្តមានសុខភាពនិងកុំភ្លេចគិតឱ្យខ្លួនឯងរស់នៅជាសុខ មានភូមិឋានព្រះធម៌ក្នុងចិត្តផង។

៣៦-
ស្គាល់មុខតែមិនស្គាល់ចិត្តកូនជាទីស្រឡាញ់មានភាសិតខ្មែរយើងបានពោលថា “មនុស្សយើងស្គាល់មុខគ្នា
តែមិនស្គាល់ចិត្ត” ជាពាក្យដែលត្រឹមត្រូវគ្រប់កាលគ្រប់វេលាទាំងជាពាក្យដាស់តឿនស្មារតីឱ្យចេះ ប្រយ័ត្នចំពោះមនុស្សទៀតផង ។ មនុស្សអាចសាងភាពបោកបញ្ឆោតបន្លំភ្នែកអ្នកអ្នកដទៃយ៉ាងពូកែ មើលខាងក្រៅល្អសមសួន តែខាងក្នុងវាជារឿងផ្សេង ដូចរូបដែលគេគូរ ជាមួយនឹងរូបពិតអ៊ីចឹងឯង។ រូបគូរច្រើនតែល្អស្អាត ស្រស់បស់គួរមើលជាងរូបពិត ព្រោះមានការតាក់តែងទៅដោយពណ៌ជាដើម។មនុស្សដែលសាងភាពខ្លួនឯងឱ្យល្អមើល គឺចាំបាច់ត្រូវតែងទឹកមុន អាកប្បកិរិយានិងការសម្ដែងចេញផ្សេងៗទៀត ព្រមទាំងពាក្យសម្ដី ដើម្បីបិទបាំងខាងក្នុងដែលមិនល្អ ដូច្នេះហើយទើបកើតមានពាក្យថា “ស្គាល់មុខ តែមិនស្គាល់ចិត្ត” នេះឡើង។ដូចពោលមកនេះ កាលបើកូននឹងសេពគប់ជាមួយអ្នកណាទុកចិត្តអ្នកណា ឬធើ្វការងារហ៊ុនជាមួយអ្នកណា ត្រូវមើលឱ្យល្អសង្កេតឱ្យយូរ កុំមើលត្រឹមតែមុខខាងក្រៅត្រូវមើលទៅដល់ការធើ្វ ការរស់នៅ និងគម្រោងការរបស់គេ។ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា គប្បីដឹងសីលដោយការនៅរួមគប្បីដឹងសេចក្ដីស្អាតដោយបានស្គាល់សម្ដី គប្បីដឹងកម្លាំងពេលមានឧបសគ្គ និងគប្បីដឹងបញ្ញាដោយការសន្ទនា។កូនត្រូវយល់ដូចតទៅ៖ដឹងសីលដោយការនៅរួម គឺនៅជាមួយយូរសង្កេតពិនិត្យដោយការយកចិត្តទុកដាក់ ព្រមទាំងមានបញ្ញាយល់ការច្បាស់លាស់ផង។ដឹងសេចក្ដីស្អាតដោយការស្តាប់សម្ដី គឺស្ដាប់ពាក្យនិយាយមុននិងពាក្យនិយាយក្រោយសមគ្នាទេ ម្យ៉ាងទៀតស្ដាប់ពាក្យនិយាយចំពោះមុខ និងកំបាំងមុខដូចគ្នាដែរទេ។ដឹងកម្លាំងពេលមានឧបសគ្គ គឺកម្លាំងចិត្ត កម្លាំងគំនិតប្រាជ្ញាកម្លាំងគុណធម៌ ញាប់ញ័រឬក៏ស្ងប់រម្ងាប់ពេលមានវិបត្តិភយន្តរាយ។ដឹងបញ្ញាដោយការសន្ទនា គឺបញ្ញាក្នុងការសួរ បញ្ញាក្នុងការឆ្លើយ។បើកូនមិនមើលមុខមើលក្រោយឱ្យល្អទេ ច្រឡំទៅគប់រកឬទុកចិត្តទុកថ្លើម ឱ្យការគោរពរាប់អានពេញធឹង វានឹងធើ្វឱ្យកូនមាននូវសេចក្ដីសោក ព្រោះតែខកចិត្តត្បិតសង្ឃឹមខ្លាំងពេកហ្នឹងឯង។ចំណែកកូនខ្លួនឯងវិញ ត្រូវតែស្មោះចំពោះមនុស្សទាំងឡាយជាពិសេសអ្នកដែលទុកចិត្ត សង្ឃឹមជឿជាក់ទាំងស្រុងមកលើកូននោះឯង។ កូនកុំបោកប្រាស់ចិត្តអ្នកណាឱ្យសោះស្រឡាញ់គ្នាហើយត្រូវតែស្មោះ ។ កូនត្រូវរស់ជាមួយនឹងសុចរិតធម៌ ត្រូវសម្ដែងទឹកចិត្តឱ្យអ្នកដទៃបានយល់ និងត្រូវឱ្យគេស្គាល់ចិត្តថាពិតជាគ្នាឯង ។

៣៧-
ចិត្តយើងចិត្តគេកូនជាទីស្រឡាញ់ការនៅរួមជាមួយអ្នកដទៃ
មិនថានៅរបៀបជាភរិយាស្វាមីជាគ្រួសារ
មាតាបិតាកូនប្រុសស្រី ជាញាតិ មិត្តជាអ្នករួមការងារឬជាអ្នករួមសង្គមនោះឡើយ គឺកូនត្រូវរំពឹងដល់ចិត្តបំណង សេចក្ដីប្រាថ្នារបស់អ្នកដទៃនោះៗ នេះជាការសំខាន់យ៉ាងក្រៃលែង។ នឹងនៅជាមួយបាន យូរឬមិនយូរ សុខសប្បាយឬក្ដៅក្រហាយគឺនៅត្រង់ចំណុចសំខាន់នេះឯង។ ការយកចិត្តគេមកប្រៀបនឹងចិត្តយើងនិងយកចិត្តយើងទៅប្រៀបនឹងចិត្តគេ នេះជាកិច្ចដែលគួរធើ្វ។យើងធើ្វអ្វីក៏ដោយត្រូវរំពឹងដល់ផលប៉ះពាល់ដែលនឹងកើតឡើង
ដល់អ្នកដទៃផង ពេលខ្លះយើងគិតថា យើងធើ្វហើយយើងនឹងបានផលប្រយោជន៍ តែអ្នកដទៃគេអាចក្ដៅក្រហាយព្រោះការធើ្វរបស់យើងក៏មានដែរ។ ទើបគួរជៀសវាងនូវចំណុចនេះឱ្យបាន មិនត្រូវសាងសេចក្ដីសម្រេចលើសេចក្ដីក្ដៅក្រហាយនៃអ្នកដទៃឡើយ អ្នកដទៃគេមិនពេញចិត្តឱ្យយើងទៅធើ្វឱ្យគេក្ដៅក្រហាយដូចតែគ្នា ត្រូវនឹកដល់ចិត្តយើងចិត្តគេជានិច្ច ។មនុស្សដែលគិតតែពីបាន គេហៅថា មនុស្សឃើញតែខ្លួនឯងមនុស្សឃើញតែខ្លួនឯង រមែងដើរប៉ះគេជាធម្មតាពោលគឺប្រព្រឹត្តនូវអំពើដែលមានផលប៉ះពាល់ដល់អ្នកដទៃ ។កូនអើយ កើតជាមនុស្សណ៎ាកូន ពេលយើងបានឆ្អែតក៏គួរនឹកដល់អ្នកដែលគេឃ្លានខ្លះផង ពេលយើងបាន សុខក៏គួរគិតដល់
អ្នកដែលមានទុក្ខផង ហើយពេលយើងមានបានក៏ត្រូវគិតដល់អ្នកដែលក្ររហេមរហាមផងដែរ។ កូនគិតបានយ៉ាងនេះកូននឹងជាអ្នកលះបង់ មើលឃើញអ្នកដទៃ យល់ចិត្តគេ ជួយគេនឹងបានជាទីស្រឡាញ់រាប់អាននៃមនុស្សទូទៅ ។ប្រសិនបើកូនជាមនុស្សឃើញតែពីខ្លួនឯង កូននឹងនៅតែឯងព្រោះខ្វះការរាប់អានពីអ្នកជិតខាងជាដើម។ ពេលកូនមានទុក្ខមានរវល់ មិនមានអ្នកណាមកឈឺឆ្អាលឡើយ ចាំទុកណ៎ាកូនសម្លាញ់ ។ចិត្តយើងចិត្តគេ កូនត្រូវរិះរេ គ្នាន់គ្នេរឱ្យច្បាស់កុំតាមចិត្តពាល តាមព្រះតម្រាស់ ព្រះធម៌ល្អណាស់កូនត្រូវបដិបត្តិ។ចិត្តគេចិត្តយើង បើមានះឡើង កូនត្រូវកម្ចាត់បើចង់សុខចិត្ត កូនត្រូវហ្វឹកហាត់ រស់ដោយប្រយ័ត្នទើបផុតអន្តរាយ។ខ្លួនជាឧបមា ចម្រើនមេត្តា ទោសារំសាយឱ្យសុខខ្លួនឯង និងសត្វទាំងឡាយ សុខនៅមិនឆ្ងាយរកឃើញក្នុងចិត្ត។

៣៨-
គិតសិនសឹមនិយាយកូនជាទីស្រឡាញ់មាត់មនុស្សនោះនាំសុខមកឱ្យក៏បាន
នាំទុក្ខមកឱ្យក៏បានខ្មែរយើង
មានពាក្យដាស់តឿនច្រើនណាស់ទាក់ទងនឹងមាត់ ដូចជារនាបបាក់យករនាបជួស សម្ដីហួសរកអ្វីជួសគ្មាន មាត់មានគ្របដបមានឆ្នុកដើរឱ្យមាន៣ ស្ដីឱ្យមាន៤ មនុស្សយកសម្ដីដំរីយកភ្លុក បង្វិលអណ្ដាតដប់ជុំសិនសឹនិយាយ អណ្ដាតជាអាទិ៍កន្លង បានសុខទុក្ខផងក៏ព្រោះអណ្ដាត សម្ដីជាឯក លេខជាទោ ខ្វែកស្លាប់ព្រោះអាចម៍ កំភ្លាញស្លាប់ព្រោះមាត់ជាដើម។កាលបើកូនគប់រកអ្នកណាក៏ដោយ ធើ្វការងារទីណាក៏ដោយអ្វីដែលកូនត្រូវប្រយ័ត្នឱ្យណាស់នោះ គឺមាត់ លោកបានពោលថា“មនុស្សល្ងង់ទុកបេះដូងនឹងអណ្ដាតមនុស្សឆ្លាតទុកអណ្ដាតនឹងបេះដូង” ។ បើកូនចង់និយាយអ្វីៗ ត្រូវទុកដាក់សម្ដីក្នុងចិត្តគំនិតគិតហើយសឹមនិយាយ កុំនិយាយរួចហើយទើបគិត កុំនិយាយអ្វីៗតាមតែចិត្តចង់ កូនអើយនិយាយច្រើនខុសច្រើន និយាយតិចខុសតិច។ កាលចាំបាច់ត្រូវនិយាយកូនត្រូវនិយាយយ៉ាងមានសតិ និយាយល្មមប្រមាណ ស្គាល់កាលស្គាល់ពេល ដឹងកាលៈទេសៈនិយាយតាមធម៌តាមវិន័យជាសម្ដីមានប្រយោជន៍។មនុស្សសម័យនេះពូកែនិយាយ និងនិយាយបានច្រើនណាស់ប៉ុន្តែកូនត្រូវពិចារណាឱ្យល្អ ក្នុងបណ្ដាលមនុស្សដែលពូកែនិយាយនោះតើមានប៉ុន្មាននាក់ដែលនិយាយដោយមិនលំអៀង និយាយនាំឱ្យកើតការព្រមព្រៀង ធើ្វឱ្យមនុស្សគ្រប់ផ្នែកកើតការសប្បាយចិត្ត។យើងមិនអាចទៅហាមអ្នកណាថា កុំឱ្យនិយាយដូច្នោះបានដោយសព្វគ្រប់ឡើយ គេនឹងនិយាយល្អ ឬមិនល្អយ៉ាងណា និយាយអូសទាញ និយាយចាកដោត និយាយអួតខ្លួន និយាយដោយល្ងង់យ៉ាងណាៗ គឺសិទ្ធិផ្ទាល់ខ្លួនរបស់គេ កាលបើគេនិយាយហើយគេជាអ្នកទទួលខុសត្រូវ សំខាន់កុំតែកូននិយាយដូចគេទៅបានហើយ កូនត្រូវគិតឱ្យល្អមុន និយាយជាពិសេសនៅពេលកូននិយាយដល់អ្នកដទៃ កូនត្រូវតែប្រយ័ត្នឱ្យណាស់។ចំពោះអ្នកដទៃ យើងមិនអាចដឹងរឿងគេបាន ដោយសព្វគ្រប់ឡើយ។ យើងមិនដឹងក្នុងក្រៅរបស់គេ ហើយយើងទៅគិតគ្នាន់គ្នេរដោយខ្លួនឯងថា គេយ៉ាងនេះ យ៉ាងនោះមិនបានឡើយល្អបំផុតគឺកុំនិយាយពីគេដោយមិនដឹងរឿងច្បាស់។ សូម្បីដឹងច្បាស់ក៏មិនត្រូវចេះតែនិយាយដែរ បើនិយាយត្រូវឱ្យមានមេត្តាកុំចេះតែកុសលាយើង អកុសលគេ ឱ្យកុសលាគេអកុសលាយើងខ្លះផងហើយបើយ៉ាងត្រឹមត្រូវនៅក្នុងផ្លូវកណ្ដាលនោះគឺ កុសលាធម្មាអកុសលធម្មា អព្យាកតា ធម្មាណ៎ាកូន ។

៣៩-
មនុស្សចិត្តខ្វាក់កូនជាទីស្រឡាញ់កូនធ្លាប់បានឮពាក្យនេះហើយគឺ “ឱ្យសម្លឹងមើលសេចក្ដីល្អរបស់អ្នកដទៃ” ។ ពាក្យនេះប្រាប់ឱ្យយើងហាត់
សម្លឹងមើលផ្នែកល្អរបស់មនុស្សដែលយើងស្គាល់មនុស្ស
ដែលយើងគប់រកឬមនុស្សដែលនៅរួមជាមួយយើង។មនុស្សយើងដែលនៅមានកិលេសនេះ
សុទ្ធតែមានចំណុចខ្វះខាតក្នុងខ្លួនគ្រប់គ្នាទាំងអស់ មិនមានអ្នកណាដែលបរិសុទ្ធផូរផង់គ្រប់យ៉ាងរកកន្លែងតិះដៀលមិនបាននោះឡើយ។
កាលបើកូនស្រឡាញ់រាប់អាន និងគប់រកអ្នកណាហើយ
កូនត្រូវសម្លឹងរកចំណុចល្អរបស់អ្នកនោះឱ្យច្រើន ។ ចំណែកចំណុចមិនល្អវិញ
បើគ្រាន់តែបន្តិចបន្តួចទេ ត្រូវរំលងចោលទៅ លើកយកចំណុចល្អ ដែលមានច្រើនជាងឱ្យមកប្រាកដ
។ ដូច្នេះរមែងធើ្វឱ្យរលុបបាត់នូវចំណុចខ្វះខាតរបស់គេ ឬក៏សាបរលាបទៅបន្តិចម្ដងៗ
មិនប្រាកដឡើងនូវការ
ទាស់ចិត្ត ការស្អប់ ឬគំនុំគុំកួនក្នុងចិត្តកូនឡើយ ។តាមពិត មនុស្សយើងគ្រប់គ្នា តែងតែមាននូវចំណុចល្អបើយើង
មើលដោយចិត្តធម៌សប្បុរស។ មនុស្សដែលមានចិត្តប្រកបដោយធម៌សប្បុរស រមែងមើលឃើញសេចក្ដីល្អរបស់អ្នកដទៃបានដោយងាយ។ ចំណែកមនុស្ស ដែលមានចិត្តមិនប្រកបដោយធម៌សប្បុរសឬថាព្រោះខ្វះយុត្តិធម៌ សូម្បីអ្នកដទៃមានសេចក្ដីល្អធំធេងប្រាកដដូចជា ភ្នំធំនៅនឹងមុខក៏ដោយ ក៏មើលមិនឃើញដែរ។ មនុស្សភ្នែកល្អធម្មតា តែថាមើលមិនឃើញសេចក្ដីល្អរបស់អ្នកដទៃ គេហៅថាមនុស្សចិត្តខ្វាក់។មនុស្សចិត្តខ្វាក់ រមែងមើលមិនឃើញសេចក្ដីល្អរបស់អ្នកណាឡើយ ព្រោះខ្មោចអគតិទាំង ៤ គឺការលំអៀងព្រោះស្រឡាញ់១ព្រោះស្អប់១ ព្រោះល្ងង់១ និងព្រោះភ័យខ្លាច១ ស្ថិតនៅក្នុងខ្លួនគេជានិច្ច ដូច្នេះយើងរកយុត្តិធម៌ពីមនុស្សចិត្តខ្វាក់បានដោយលំបាក សូម្បីតែខ្លួនគេផ្ទាល់ក៏មិនដឹងថា ខ្លួនឯងមានចិត្តខ្វាក់យ៉ាងណាដែរ។ ការគប់រកមនុស្សខ្វាក់ភ្នែកមិនជាអ្វីឡើយតែបើគប់រកមនុស្សចិត្តខ្វាក់ ពិតជាមិនល្អទេ ។ ធើ្វល្អជាមួយមនុស្សចិត្តខ្វាក់កូនត្រូវដឹងឱ្យហើយថា គេមិនអាចនឹងមើលឃើញសេចក្ដីល្អរបស់កូនឡើយ។ដែលម៉ែឪប្រាប់កូនដូចពោលមកហើយនេះ គឺដើម្បីឱ្យកូនដឹងថាមនុស្សយើងច្រើនស្គាល់តែមុខគ្នា ប៉ុន្តែមិនស្គាល់ចិត្តពិតប្រាកដ។កូនត្រូវសិក្សាឱ្យស្គាល់មនុស្សដល់ជម្រៅចិត្តរបស់គេកាលបើស្គាល់យ៉ាងណាហើយ កូននឹងបានប្រយ័ត្នប្រយែងខ្លួនឯងផង រៀបចំចិត្តឱ្យត្រូវល្អផង ដូចពាក្យចាស់ពោលថា “ផ្គាប់ស្ដេចតោងតាមព្រះយទយា ផ្គាប់រាស្រ្តដូចគ្នាតោងមើលចិត្ត” ព្រមជាមួយគ្នានោះ កូនត្រូវកុំធើ្វខ្លួនឱ្យជាមនុស្សចិត្តខ្វាក់ ប៉ុណ្ណឹងជាការស្រេច។

៤០-
ដួលហើយត្រូវក្រោកកូនជាទីស្រាឡញ់ផ្លូវនៃដំណើរជីវិតនោះ
មិនមែនសុទ្ធតែរាបស្មើទៅទាំងអស់
នោះទេ។ជីវិតមានឡើងមានចុះ មានសុខ មានទុក្ខជាគូគ្នាទៅរហូត ដោយចំពោះក្នុងកិច្ចការងារ បើរឹតតែការងារធំរឹតតែមានឧបសគ្គ។ ប្រសិនបើកូនធើ្វការងារអ្វីមួយ ដែលកូនបានគិតសព្វគ្រប់ហើយថា ជាការងារល្អត្រឹមត្រូវ ជាការងារដែលអាចនាំឱ្យចម្រើនទៅមុខបាន ប៉ុន្តែកាលបើធ្វើទៅៗការងារនោះបែរជាត្រូវរាំងស្ទះ មិនប្រព្រឹត្តទៅតាមដូចដែលបានគិតទុកទេ ពោលគឺ មានឧបសគ្គ កូនត្រូវពុះពារនូវឧបសគ្គនោះ ទៅឱ្យបានដោយសតិបញ្ញា ដោយការអត់ធន់និងព្យាយាមកុំស្លន់ស្លោត្រូវចាត់ចែងដោះស្រាយឱ្យស្រួលបួល កុំរួញថយដោយអស់កម្លាំងចិត្តជាមុននោះ ។សភាវៈដែលសំខាន់ជាទីបំផុត នៅពេលដែលកូនជួបនូវបញ្ហាជាឧបសគ្គក្នុងជីវិតគឺកម្លាំងចិត្ត ចូរកូនកុំឱ្យកម្លាំងចិត្តធ្លាក់ចុះឱ្យសោះ។ បើការងារ ឬប្រាក់កម្រៃត្រូវធ្លាក់ចុះយ៉ាងណា ក៏ដោយកុំតែកម្លាំងចិត្តធ្លាក់ចុះតាមវាមិនជាអ្វីឡើយ ។កូនត្រូវថែរក្សាចិត្ត ផ្គងចិត្តឱ្យល្អ ត្រូវប្រយ័ត្នកុំឱ្យបាក់ទឹកចិត្តជាដាច់ខាត ដូចពាក្យថា “ដួលហើយត្រូវក្រោក” បានសេចក្ដីថាកាលភ្លាត់ជើងរអិលដួលទៅ គឺត្រូវក្រោកឡើងហើយដើរតទៅទៀតប៉ុណ្ណោះ ដែលអាចទៅដល់គោលដៅបាន យ៉ាងណាមិញកាលបើកូនមានការខកចិត្ត ព្រោះជួបនូវវិបត្តិអ្វីមួយ កូនត្រូវតាំងចិត្តឱ្យមាំផ្គងចិត្តឱ្យរឹងប៉ឹង ទាញខ្លួនឯងចេញពីការខកចិត្តនោះឱ្យបាន ហើយព្យាយាមតស៊ូជាបន្ត ដើម្បីឱ្យបានដល់នូវសេចក្ដីសម្រេចសមតាមប្រាថ្នាក៏យ៉ាងនោះដែរ។កូនសម្លាញ់ត្រូវដឹងថា ការខកចិត្តកើតមកពីការមានសង្ឃឹមជាហេតុ ដូច្នេះក្នុងជីវិតរាល់ថ្ងៃកូនត្រូវចេះ ប្រយ័ត្នចំពោះសេចក្ដីសង្ឃឹម ដែលមានក្នុងចិត្តកូនផង។ ពិតមែនហើយថាការសង្ឃឹមវានាំឱ្យមានកម្លាំងចិត្ត ប៉ុន្តែវាក៏នាំឱ្យខកចិត្តផងដែរព្រោះតែមិនបានសម្រេចដូចប្រាថ្នា ដូច្នេះកូនត្រូវហ្វឹកហាត់អប់រំឱ្យកើតឡើងនូវកុសល ឆន្ទៈនាំឱ្យកូនបានសុខចិត្តក្នុងការងារដែលកំពុងធើ្វ
ព្រោះកូនគិតថា ធើ្វការឱ្យអ្នកដទៃបានសុខ ម្ល៉ោះហើយកូនរីករាយនឹងធើ្វការ ដោយមិនចាំបាច់សង្ឃឹមផលអ្វីទៀតឡើយ។ បើផលបានសម្រេចក៏សម្រេចដោយប្រាសចាកទោស តែបើមិនសម្រេចទេ ក៏មិនខកចិត្តដែរ គឺកូនសប្បាយចិត្តនឹងធើ្វជាបន្តទៀតនិងសប្បាយចិត្តក្នុងការងារដែលប្រាសចាកទោសនោះៗ។ដូចពោលមកនេះ កូនពិតជាមិនចេះអស់ទឹកចិត្តក្នុងការងារផងមានកម្លាំងចិត្តធើ្វបន្តផង បានទទួលនូវ

៤១ – ស្រឡាញ់វែងឱ្យកាត់
ស្រឡាញ់ខ្លីឱ្យតកូនជាទីស្រឡាញ់កូនចូរចាំទុកនូវពាក្យនេះគឺ “ស្រឡាញ់វែងឱ្យកាត់ស្រឡាញ់ខ្លីឱ្យត”មានសេចក្ដីសំខាន់សម្រាប់ជីវិតណាស់
កូនត្រូវយល់ដូចតទៅ ៖ស្រឡាញ់វែងឱ្យកាត់
គឺធម្មតាមនុស្សយើងចង់មាននូវអនាគតល្អមានជីវិតរស់នៅជាសុខ ឋិតនៅក្នុងឋានៈ
សមរម្យជាប់លាប់រហូតវែងឆ្ងាយតទៅ ដូច្នេះត្រូវលះ
ត្រូវកាត់ផ្ដាច់នូវអ្វីៗដែលមកទម្លាយអនាគតដ៏ភ្លឺស្វាង
ធើ្វជីវិតដែលធ្លាប់តែសុខសប្បាយឱ្យធ្លាក់ចុះដុនដាប អ្វីៗនោះគឺ អបាយមុខ៨
យ៉ាងបានដល់លេងស្រី១ បរិភោគទឹកស្រវឹង១ សេពគ្រឿងញៀនផ្សេងៗ១ ដើរស៊ីចាយសប្បាយបរិភោគខ្ជះខ្ជាយ១
លេងល្បែងស៊ីសងល្បែងភ្នាល់ផ្សេងៗ១ ត្រាច់ទៅតាមច្រកល្ហករឿយៗនៅពេលយប់១
ដើរមើលមហោស្រពល្បែងរបាំងរាំរែករឿយៗ១ ប្រកបរឿយៗនូវសេចក្ដីខ្ជិលច្រអូស១
និងសេពគប់បាបមិត្ត១ ។ កាលបើកាត់ផ្ដាច់នូវអបាយមុខទាំងអស់នេះឱ្យចេញពីជីវិតបានហើយ អនាគតនឹងរុងរឿងស្រស់បស់ ជាប់លាប់ មាំមួនទាំងទ្រព្យសម្បត្តិទាំងកិត្តិយសកេរ្តិ៍ឈ្មោះ ឯចំណែកគុណធម៌វិញមានតែចម្រើនទៅមុខ។ស្រឡាញ់ខ្លីឱ្យត អបាយមុខទាំងអស់ មិនមែននាំវិនាសតែទ្រព្យសម្បត្តិទេ វាថែមទាំងបញ្ចុះតម្លៃនៃជីវិតរបស់ខ្លួន និងគ្រួសាររបស់ខ្លួន កាត់បន្ថយនូវសា្មរតីដែលជារបស់មានតម្លៃបំផុតសម្រាប់ជីវិតមនុស្សទៀតផង ។ អបាយមុខជាខ្លោងទ្វារនៃនរកជាមេរោគជាបាបមិត្ត ដឹកនាំឱ្យធើ្វការងារប្រកបដោយទោសជាប្រធាននៃ
សេចក្ដីវិនាសគ្រប់យ៉ាង ។ បើមិនស្រឡាញ់អនាគតវែឆ្ងាយទេប្រាថ្នាការស្រណុកសុខសប្បាយតែក្នុងបច្ចុប្បន្ន គិតតែពេលខ្លីៗយកសុខស្រួលតែមួយថ្ងៃៗប៉ុណ្ណោះ ចង់អនាគតយ៉ាងណាក៏ដោយចុះ បើអ៊ីចឹងចូរសេពអបាយមុខតទៅទៀតទៅ អនាគតក៏នឹងអាបឱនរស្មោះរហូតដល់ងងឹតសូន្យសុង ជីវិតរុងរឿងត្រូវដាច់បង់ ។សេចក្ដីដូចពោលមកនេះ កូនក៏គង់បានជួបប្រទះមកហើយ។ មនុស្សខ្លះ ដើមឡើយគេមានជីវិតក្រលំបាក ប៉ុន្តែដោយការខំប្រឹងប្រែងចេះធើ្វការ ចេះទុកដាក់ ចេះបរិភោគ ប្ដីមានគំនិត ប្រពន្ធមានមារយាទឬមានគំនិត មារយាទទាំងអស់គ្នា និងមិនប៉ះពាល់អបាយមុខ មិនយូរប៉ុន្មានគេក៏តាំងជំហរបាន មានជីវិតសុខសប្បាយ អនាគតភ្លឺថ្លា។ផ្ទុយមកវិញ មនុស្សខ្លះមានជីវិតសុខសប្បាយក្នុងកាលជាខាងដើម។ម៉ែឪរកមាសប្រាក់ទ្រព្យសម្បត្តិទុកដាក់ឱ្យច្រើនសន្ធឹកសន្ធាប់ តែគេជាមនុស្សគិតខ្លី ធើ្វអ្វីៗសមតែចិត្តខ្លួនឯងចង់ មិនស្គាល់គុណតម្លៃនៃទ្រព្យសម្បត្តិ ជាមរតក ចាយវាយខ្ជះខ្ជាយ។ ក៏មិនយូរប៉ុន្មានដែរជីវភាព ត្រូវស្រុតចុះ រស់នៅលំបាកលំបិន ខូចអស់អនាគត។ គួរឱ្យស្ដាយជំនួសម៉ែឪរបស់គេ ដែលប្រឹងប្រែងរកទ្រព្យ សម្បត្តិមកជិតមួយជីវិតតែកូនបែរជាបំផ្លាញអស់មិនជាប៉ុន្មានឆ្នាំឡើយ។កូនអើយ អបាយមុខមិនជាបក្សពួកនៃមនុស្សណាទេវាដូចជាបិសាចអ៊ីចឹង វានឹងកម្ទេចនូវអនាគតមនុស្សគ្រប់គ្នាដែលទៅវង្វេងជាមួយវា។ ចូរកូនកុំភ្លេច ពាក្យម៉ែ ពាក្យឪណ៎ា គឺថា “ស្រឡាញ់វែងឱ្យកាត់ ស្រឡាញ់ខ្លីឱ្យត” បើកូនស្រឡាញ់វែងកូនត្រូវតែកាត់មាតាបិតាមិនប្រាថ្នា ឱ្យកូនស្រឡាញ់ខ្លីដូចពោលមកហើយនោះឡើយ ណ៎ាកូនណ៎ា ។ស្រឡាញ់វែងឱ្យកាត់ ជាកំណាត់កុំបន្តគឺវែងផ្នែកខាងល្អ កុំបន្តអបាយមុខ។ស្រឡាញ់ខ្លីឱ្យត ជាតំណចរសម្រុកគឺខ្លីផ្នែកខាងសុខ ត្រូវសម្រុកមុខអបាយ។

៤២- ហាត់ឱ្យ
ច្រើនជាងហាត់សូមកូនជាទីស្រឡាញ់“អ្នកឱ្យរមែងជាទីស្រឡាញ់ ឯអ្នកសូមរមែងជាទី រង្គៀស” ពាក្យនេះពិតប្រាកដណាស់កូន
មើលតែខ្លួនឯងក៏អាចឃើញបាន។បើមានអ្នកណាមកសូមអ្វីពីកូន
មុនដំបូងកូនអាចមិនទាស់ចិត្តបានតែបើគេសូមរឿយៗ សូម្បីតែវត្ថុចាំបាច់ក៏ដោយ
កូនក៏មានការដឹងខ្លួនថាមិនពេញចិត្តដែរ ។ ផ្ទុយមកវិញ បើមានអ្នកណាយកអ្វីមកឱ្យកូនរឿយៗ
កូនបែរជាចូលចិត្តគេ សូម្បីតែរបស់នោះ មិនជាចាំបាច់គ្រាន់តែបន្តិចបន្តួច
មិនមានតម្លៃអ្វីច្រើនក៏ដោយ គង់តែកូនពេញចិត្តគេដែរ។ក្នុងន័យនេះ
បើកូនធើ្វខ្លួនឱ្យជាអ្នកបរិច្ចាគច្រើនជាងជាអ្នកសូមបាន កូនក៏នឹងជាទីស្រឡាញ់រាប់អានរបស់
មនុស្សក្នុងទីនោះៗគេមិនរង្គៀសចំពោះកូនឡើយ
កូននឹងមានគ្នីគ្នាច្រើនគេនឹងព្រមទទួលកូន
និងពេលខ្លះគេអាចលើកកូនឱ្យធើ្វជាអ្នកធំដឹកនាំពួក
គេទៀតផង ។ការដែលនៅរួមគ្នាជាពួកជាគណៈ កូនត្រូវគិតថា “យើងនឹងឱ្យអ្វីដល់គេខ្លះ” កូនត្រូវគិតយ៉ាងនេះឱ្យច្រើនជាងដែលកូនគិតថា“យើងនឹងបានអ្វីអំពីគេខ្លះ” ។ ផ្ដើមគិត ផ្ដើមធ្វើឱ្យបានរឿយៗយូរទៅក៏ក្លាយជាទម្លាប់ នឹងជួយអ្វី នឹងឱ្យអ្វីដល់អ្នកដទៃក៏ធើ្វបានដោយស្រួលដែរ ឥតមានអល់អែករារែកអ្វីឡើយ។ មនុស្សដែល
គិតដល់អ្នកដទៃច្រើនជាងខ្លួនឯងយ៉ាងនេះ នឹងបានទទួលផលដូចដែលបានពោលពីខាងដើមហើយ។តាមពិតនោះ ក៏មិនផុតពីការគិតឱ្យខ្លួនឯងដែរ តែគិតឱ្យខ្លួនជាមនុស្សល្អ គិតឱ្យមានប្រយោជន៍ជាខ្លឹមសារនៃជីវិត ដូចនេះឈ្មោះថា ធើ្វនូវប្រយោជន៍ទាំងពីរខាង គឺខ្លួនឯង និងអ្នកដទៃ។ផ្ទុយមកវិញ បើធើ្វខ្លួន ឱ្យជាមនុស្សនិយមសូម ចូលចិត្តទទួលច្រើនជាងចូលចិត្តឱ្យ នឹងក្លាយជាមនុស្សចិត្តចង្អៀត ជាមនុស្សឃើញតែពីខ្លួនឯង ។ មនុស្សដែលឃើញតែពីខ្លួនឯង ចូលចិត្តតែសូមដូចនេះនឹងជាទីរង្កៀសនៃមនុស្សទូទៅ រកគ្នីគ្នាបានដោយលំបាក។ ទោះជា
មានមនុស្សមកគប់រកខ្លះ ក៏គេមកគ្រាន់តែដើម្បីបានផលប្រយោជន៍របស់គេប៉ុណ្ណោះ នឹងរកឱ្យច្បាស់លាស់ពិតប្រាកដនោះមិនងាយមានឡើយ ។ចូរកូនមានធម៌ ៤ យ៉ាងប្រព្រឹត្តទៅជាមួយមនុស្សទាំងឡាយ។
៤យ៉ាងគឺ ៖

១-បើគួរឱ្យកូនត្រូវឱ្យ
២-បើគួរនិយាយពីរោះ កូនត្រូវនិយាយពីរោះ
៣-បើគួរជួយការជាប្រយោជន៍ កូនត្រូវជួយ
៤- បើគួរឱ្យកិត្តិយសដល់អ្នកដែលនៅជុំវិញ កូនត្រូវឱ្យមិនត្រូវវាយឫកតម្កើងខ្លួនឡើយ ។

៤៣-ត្រូវប្រើប្រាក់
កុំឱ្យប្រាក់ប្រើកូនជាទីស្រឡាញ់សម័យនេះអ្នកណាៗ
ក៏ឃើញប្រាក់ថាជាព្រះជាម្ចាស់ដែរព្រោះឃើញថាប្រាក់ជារបស់បណ្ដាលឱ្យបាននូវអ្វីៗគ្រប់យ៉ាងសូម្បីតែចិត្តមនុស្សក៏គេអាចទិញបានដែរ។
មើលចុះមនុស្សរាល់ថ្ងៃនេះគឺសំដៅរកតែប្រាក់ គ្រប់ផ្លូវដែលបានប្រព្រឹត្តគ្រប់វិធី
ទោះបីត្រូវធើ្វអាក្រក់ទុច្ចរិត ខុសច្បាប់ខុសទម្លាប់យ៉ាងណា
ក៏ព្រមធើ្វទាំងអស់ឱ្យតែបានប្រាក់។ព្រោះហេតុដូច្នេះហើយ ទើបក្នុងលោកយើងនេះ
ត្រូវឡើងកម្ដៅទាំងកម្ដៅចិត្ត ទាំងកម្ដៅថ្ងៃ ។ ប្រាក់សំខាន់ក៏ពិតមែនហើយណ៎ាកូន
ប៉ុន្តែចូរកូនកុំឱ្យសេចក្ដីសំខាន់ដល់ប្រាក់ រហូតដល់ភ្លេចសេចក្ដីល្អ
ភ្លេចនូវគុណធម៌នោះ ។ កាលបើកូនឱ្យសេចក្ដីសំខាន់ដល់ប្រាក់ច្រើន ពេកទៅ
ប្រាក់នឹងត្រូវក្លាយជាចៅហ្វាយលើកូនដោយពិត។ កាលបើមានប្រាក់ជាចៅហ្វាយ
ប្រាក់ក៏នឹងប្រើកូនបង្គាប់កូនឱ្យធើ្វនេះ ឱ្យធើ្វនោះ ។ កូនអាចពិនិត្យមើលខ្លួនឯងបាន
គឺនៅពេលមិនទាន់មានប្រាក់ កូនក៏មិនគិតចង់បានអ្វីច្រើនប៉ុន្មាននោះដែរ ចង់បាន
ចង់ញ៉ាំ ចង់ទិញ ចំពោះតែរបស់ចាំបាច់ប៉ុណ្ណោះ លុះដល់កូនមានប្រាក់ច្រើន
កូនក៏ចាប់ផ្ដើមចង់ញ៉ាំចង់ប្រើរបស់ដែលល្អៗ ប្លែកៗ ថ្លៃៗលើសពីការចាំបាច់
គឺមនុស្សយើងត្រូវប្រាក់ បង្វិលឱ្យវិលខួរក្បាលអស់
ដោយមិនដឹងខ្លួនទៀតផង។មនុស្សយើងកាលមិនទាន់មានប្រាក់អាចមានពេល ដេកពួកសម្រាក
សម្រាន្តសុខស្រួលវាស់ព្រឹក តែដល់ពេលមានប្រាក់ត្រឡប់ទៅជាមិនមានពេលដេកពួនស្រួលបួល រកថ្ងៃសម្រាកក៏មិនមាន សឹងតែរកពេលបរិភោគអាហារឱ្យស្រួលមិនបានផង។ នៅពេលមានប្រាក់តិច អាចនៅជាមួយក្រុមគ្រួសារបាន តែដល់ពេលមានប្រាក់ច្រើនបែរជាមិនមានពេលគ្រប់គ្រាន់សម្រាប់គ្រួសារទៅវិញ ធើ្វឱ្យគ្រួសារ
ខ្វះការកក់ក្ដៅ ។ នេះឯងណ៎ាកូនប្រាក់វាប្រើមនុស្ស ព្រោះហេតុតែមនុស្សយើងទៅវង្វេងជាមួយវា។កូនមើលចុះ មនុស្សខ្លះនៅពេលមានប្រាក់ ក៏គិតការធំដុំហ៊ានជួលគេឱ្យទៅសម្លាប់មនុស្សដែលខ្លួនស្អប់ ចិញ្ចឹមក្រុមអ្នកលេង
កាប់ចាក់ មុខរបរទុច្ចរិត ផិតក្បត់ក្នុងគូគ្រងរបស់ខ្លួន ប្រព្រឹត្តអនាចារលើបុត្រភរិយារបស់អ្នកដទៃ ។ល។ ប្រាក់វាប្រើឱ្យធើ្វទាំងអស់ បើមិនមានប្រាក់ទេ គេអាចមិនគិតធើ្វយ៉ាងនោះ ឬគេមិនអាចធ្វើបានឡើយ។ដូច្នោះ កូនត្រូវតែប្រយ័ត្ន ត្រូវរៀនឱ្យយល់ពីចិត្តលោភចិត្តល្ងង់ត្រូវកុំឱ្យប្រាក់មកជាចៅហ្វាយឬជាបញ្ជា ការប្រើកូនឱ្យសោះ។
កូនត្រូវតែជាម្ចាស់លើប្រាក់វិញជាអ្នកប្រើប្រាក់និងប្រើក្នុងផ្លូវត្រូវយ៉ាងនេះ ទើបកូនមិនក្ដៅក្រហាយស្ដាយក្នុងកាលជាខាងក្រោយឡើយ ។

៤៤-
គំនុំសងសឹកកូនជាទីស្រឡាញ់កូនធ្លាប់មើលភាពយន្តចិន មានរឿងពិភពគុន
ហាត់ចម្រើនកម្លាំងធាតុដើម្បីប្រយុទ្ធស្លាប់រស់
ដោយកាន់យកគតិមួយថាគំនុំឈាមត្រូវតែយកឈាមមកសង ឬគំនុំត្រូវតែសងសឹក
ជាចុងក្រោយបក្សពួកទាំងពីរខាងត្រូវស្លាប់ស្ទើរតែទាំងអស់។ នោះគ្រាន់តែជាភាពយន្ត តែបើគិតឱ្យល្អ
នាំឱ្យបាននូវគំនិតមួយថាគំនុំនិងការសងសឹកនោះមិនល្អឡើយ។ជាការពិតណាស់កូនអើយ
គំនុំសងសឹកវាមិនល្អឡើយ។ បើមានអ្នកណាមកធើ្វឱ្យកូនទាស់ចិត្ត
រហូតដល់ធ្ងន់ធ្ងរយ៉ាងណាបើកូនទ្រាំបានល្អណាស់កូន គឺកូនត្រូវតែទ្រាំ។
កូនចាំបាច់យកចិត្តទុកដាក់ជ្រមុជជ្រមុលទៅក្នុងរឿងសងសឹកនោះធើ្វអ្វី
វាធើ្វឱ្យតែកូនញាប់ញ័រក្ដៅក្រហាយចិត្ត
ខឹងក្រោធពុះកញ្រ្ជោលរហូតរកសុខរកស្ងប់មិនបាន
និងអស់ពេលវេលាទៅទទេដោយឥតប្រយោជន៍។ កូនអើយគំនុំជាភ្លើង
វាដុតរោលចិត្តនិងគំនិតរបស់យើងឱ្យក្ដៅរោលរាលគ្រប់ពេលវេលា
ធើ្វឱ្យយើងងប់ជ្រប់នៅតែជាមួយនឹងគំនិតគិតសងសឹកជានិច្ច
ជាបិសាចបំផ្លាញពេលវេលានិងសេចក្ដីសុខក្នុងជីវិតយើង
ព្រមទាំងគ្រួសាររបស់យើងពិតប្រាកដតែម្ដង ។ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា “អ្នកឈ្នះតែប្រទះ
នូវពៀរអ្នកចាញ់រមែងដេកជាទុក្ខ ឯអ្នកដែលស្ងប់រម្ងាប់
បានលះបង់នូវការឈ្នះចាញ់ចោលហើយ រមែងនៅជាសុខគ្រប់ឥរិយាបថទាំង៤” ។កូនអើយ បើអ្នកណាមកធើ្វឱ្យកូនខឹងក្រោធ
កូនអាចចោលបានក៏ចោលទៅ ឱ្យអភ័យបានក៏ឱ្យអភ័យទៅ ចិត្តកូននឹងបានសប្បាយ
មិនខូចសុខភាពរបស់ចិត្តឡើយ ។ ការគិតតែពីរឿងសងសឹក គ្រាន់តែដើម្បីឱ្យអស់គំនុំ
ដើម្បីឱ្យសមចិត្តនោះ ពេលខ្លះអាចធើ្វឱ្យសមចិត្ត និងសប្បាយចិត្តបានប៉ុន្តែបានត្រឹមមួយពេល
មួយរយៈប៉ុណ្ណោះព្រោះផលនៃការសងសឹកបាននោះ នៅមានទៀត តែលើកក្រោយនោះកាចសាហាវណាស់
វាតាមមកឱ្យយើងមានទុក្ខខ្លាំងកា្លអាចរហូតមួយជីវិតក៏បានដូចជា
សងសឹកហើយត្រូវរត់គេច មិនអាចរស់នៅក្នុងកន្លែងដើមបាន សងសឹកហើយ
ខ្លួនឯងត្រូវទៅដេកនៅក្នុងគុកដប់ឆ្នាំ ម្ភៃ ឆ្នាំ ឬរហូតអស់មួយជីវិត
ដូច្នេះមិនប្រសើរឡើយ ហើយត្រូវជាប់
ពៀរវេរានឹងគ្នាទៅជាតិក្រោយៗទៀតផង។ការដែលនឹងពន្លត់ភ្លើងគំនុំបាននោះ
នៅត្រង់ការឱ្យអភ័យនិងនៅត្រង់ការមិនចងពៀរ
មិនមែននៅត្រង់ការចងពៀរនោះទេព្រោះពៀរវេរាត្រូវស្ងប់ដោយសារ ការមិនចង់ពៀរជាប្រាកដបើភ្លើងគំនុំនៅមិនទាន់រលត់ទេ
គឺមិនអាចរកសេចក្ដីសុខស្ងប់ក្នុងជីវិតបានឡើយ ។
៤៥- ទូន្មានចិត្តបាន
ទើបនៅជាសុខកូនជាទីស្រឡាញ់ពេលដែលយើងកើតទុក្ខ
កើតការមិនសប្បាយចិត្តឬមានបញ្ហាជីវិតកើតឡើង វិធីដោះស្រាយដែលល្អជាទីបំផុត
ហើយចាំបាច់ត្រូវឱ្យសម្រេចជាដំបូងគឺ “ការទូន្មានចិត្ត”
។ យើងត្រូវទូន្មានចិត្តឱ្យបានជាមុនសិន
ទើបបន្តទៅដោះស្រាយបញ្ហាផ្សេងៗតាមក្រោយ រឿងខ្លះគ្រាន់តែទូន្មានចិត្តបានប៉ុណ្ណឹង
គ្រប់យ៉ាងត្រូវបានបញ្ចប់ជាស្រេច។ បើយើងមិនទូន្មានចិត្តជាមុនទេ
រួចហើយមកដោះស្រាយបញ្ហា វាអាចធើ្វឱ្យរឹតតែលំបាក ព្រោះថា បើយើងមិនទូន្មានចិត្តទេនោះ
យើងត្រូវដោះស្រាយបញ្ហាដោយលោភៈ
ទោសៈ មោហៈឬដោយកាយទុច្ចរិត វចីទុច្ចរិត និងមនោទុច្ចរិតជាពិតប្រាកដពុំខាន។វិធីទូន្មានចិត្ត គឺគប្បីតាំងសតិឱ្យបានល្អ រំសាយនូវភាពមួហ្មងក្នុងចិត្ត ពិចារណាទៅតាមការពិតដោយល្អិតល្អន់ ពិនិត្យសាឡើងវិញនូវរឿងដែលកើតឡើង មើលឱ្យឃើញការពិតថា តើរឿងឬបញ្ហាដែលកើតឡើងនោះ វាកើតឡើងដល់យើងតែម្នាក់ឯងឬដល់អ្នកដទៃផងដែរ។ គិតមើលៗឃើញអ្នកដទៃខ្លះគេមានបញ្ហាធំដុំធន់ធ្ងរជាងយើងទៅទៀតដែរទេ ហើយរឿងបែបនេះ វាជារឿងប្រក្រតីធម្មតានៃគ្រប់ជីវិតតមែនឬមិនមែន ។ បើយើងគិតផ្ទៀងផ្ទាត់ពិចារណាសព្វគ្រប់ ឃើញច្បាស់តាមគតិរបស់សង្ខារឃើញថាវាជារឿងក្នុងលោក និងជារឿងរបស់លោក ដូចនេះឈ្មោះថាមើលឃើញសេចក្ដីពិត ។ លុះដល់បានជួបនូវសេចក្ដីពិតដោយខ្លួនឯងហើយក៏នឹងចូលដល់ការទូន្មានចិត្តបាន ឯលទ្ធផលរឿងធំក៏ក្លាយជារឿងតូច ចំណែករឿងតូចក៏ក្លាយជាមិនមានរឿងហើយយើងក៏បានសប្បាយចិត្ត ព្រោះអាចដោះស្រាយបញ្ហាបានដោយគំនិតនិងសតិបញ្ញាខ្លួនឯង។កូនអើយ ដែលទុក្ខកង្វល់នោះវាកើតឡើងក្នុងចិត្ត ព្រោះចិត្តហ្នឹងឯងព្រមទទួលហើយប្រកាន់ទុក ម្ល៉ោះហើយទុក្ខកង្វល់សព្វគ្រប់ទើបបានអាស្រ័យនៅនឹងចិត្តដ៏យ៉ាងស្រួលបំផុត។ ក្នុងកង្វល់នៅក្នុងចិត្តបានដោយស្រួល យើងអាចនិយាយបានថា នៅបានតាមសប្បាយ តែចិត្តខ្លួនឯងដែលនៅជាមួយទុក្ខកង្វល់ រមែងជាទុក្ខនេះព្រោះហេតុតែចិត្តព្រមទទួលយកទុក្ខ រែកទុក្ខ ទូលទុក្ខនោះ
ឯង។ បើចិត្តយើងមិនព្រមទទួលទុក្ខ មិនចាប់យកនូវសេចក្ដីទុក្ខមកទុកដាក់ទេ តើចិត្តយើងនឹងជាទុក្ខបានដូចម្ដេចទៅ។តាមពិតពាក្យថា ទូន្មានចិត្តគឺចម្រើនបញ្ញាឱ្យមានក្នុងចិត្តនោះឯងបើចិត្តអត់បញ្ញា គឺដូចពាក្យថា “ធើ្វខ្លួនឱ្យលំបាកឥតប្រយោជន៍”មានការអត់អាហារជាដើមដូច្នេះបើកូនមិនត្រូវការយកទុក្ខដាក់ក្នុងចិត្តទេកូនត្រូវហ្វឹកហាត់ឱ្យមានបញ្ញា ដើម្បីទូន្មានចិត្តឱ្យបានកុំខានឡើយ ។

៤៦- មនុស្សដែលគេទុកចិត្តកូនជាទីស្រឡាញ់កូនត្រូវធើ្វខ្លួនឱ្យដូចពាក្យនេះគឺ
“នៅឱ្យគេទុកចិត្ត
ចាកចេញ
ពិតគេរលឹក” ម្យ៉ាងទៀត “នៅឱ្យគេស្រឡាញ់ លុះចាកចេញគេអាល័យ” ។ កូននៅក្នុងទីណា នៅជាមួយអ្នកណា ធើ្វការកន្លែងណា ធើ្វជាមួយអ្នកណា យូរឬមិនយូរក៏ដោយចុះ ការសំខាន់ជាដំបូងដែលកូនគួរធើ្វ គឺសាងនូវភាពកក់ក្ដៅ ការទុកចិត្តថាជាគ្នាឯងនិងសាងការ ពេញចិត្តឱ្យដល់អ្នកដទៃ កុំសាងនូវភាពក្ដៅក្រហាយជ្រួលច្របល់ចលាចល គឺកុំធើ្វឱ្យមានបញ្ហាដល់មនុស្សដែលកូនសំណាក់ ឬទៅធើ្វការជាមួយឱ្យសោះ។បើកូនសាងនូវភាពកក់ក្ដៅ និងការទុកចិត្តឱ្យដល់អ្នកដទៃ កូននឹងរស់នៅក្នុងកិត្តិយស មានច្រើនសុទ្ធតែជាអ្នកស្រឡាញ់ចូល
ចិត្តសម្បូណ៌មិត្ត ខ្សត់សត្រូវ។ ផ្ទុយមកវិញ បើកូនសាងនូវបញ្ញាគឺការក្ដៅក្រហាយឱ្យដល់គេ កូនមានតែគេរង្កៀស គេភ័យខ្លាចគេធុញទ្រាន់ សាបសូន្យកិត្តិយស និងរស់នៅជាទុក្ខ។វិធីសាងនូវភាពកក់ក្ដៅ ការពេញចិត្តនិងការទុកចិត្តនោះគឺ ការចេះលះបង់ មិនឃើញតែពីខ្លួនឯង និយាយស្ដីឱ្យល្អចេះជួយទុក្ខធុរៈអ្នកដទៃ ជាគ្នាឯងជាមួយមនុស្សគ្រប់គ្នា មានកិរិយាមារយាទរាបសា រៀបរយ ស្លូតបូតត្រឹមត្រូវ មិនប្រកាន់ខ្លួននិងមិនអួតខ្លួនគឺជាការរក្សាជានិច្ចនូវសម្បត្តិមនុស្សល្អ ។កូនត្រូវចាំពាក្យនេះថា ៖ញញឹមរកគ្នា តាំងចិត្តសន្ទនា វាចាពីរោះពេលគេមានទុក្ខ ត្រូវជួយសង្រ្គោះ បានអ្វីដាក់ពោះកុំរស់តែឯង។ត្រូវចេះលះបង់ ទាំងចេះស្មោះត្រង់ ចិត្តចង់ចេះក្រែង
ទេសនាពីរោះ សង្រ្គោះក្រៃលែង មិនអួតខ្លួនឯងមិនហែងទឹកចិត្ត។ទឹកចិត្តទឹកមាស បេះដូងមានព្រះ មន្តស្នេហ៍ស័ក្ដិសិទ្ធិញាតិច្រើនកន្លង អ្នកផងទុកចិត្ត លុះចាកចេញពិតញាតិមិត្តអាល័យ។ចេះប្រើខ្លួនឯង ព្រមទាំងចេះក្រែង អ្នកផងអាស្រ័យប្រឹងជួយការងារ ពេញជើងពេញដៃ ញាតិមិត្តអាល័យពេលក្ស័យជីវ៉ា។ចេះអានខ្លួនឯង ព្រះធម៌សម្ដែង ឱ្យចេះសិក្សាដឹងតួនាទី មិនចោលកិច្ចការ ចេះស្គាល់អាត្មាមនុស្សម្នាចូលចិត្ត។ចេះតឿនខ្លួនឯង ទាំងចេះប្រឹងប្រែង អ្នកផងអាណិតកុំចាំគេប្រើ ការងារល្អពិត វិរិយៈសណ្ឋិតញាតិមិត្តត្រូវការ ។

៤៧-
ការមិនប្រកាន់ខ្លួនកូនជាទីស្រឡាញ់ការប្រកាន់ខ្លួន
សំដៅការគិតយកខ្លួនទៅប្រៀបជាមួយអ្នកដទៃឬយកអ្នកដទៃមកប្រៀបជាមួយខ្លួន។
ការប្រកាន់ខ្លួនមាន៣ប្រកាន់គឺ គិតថាខ្លួនឯងប្រសើរជាងអ្នកដទៃ១ គិតថាខ្លួនឯងអន់ជាងអ្នកដទៃ១
និងគិតថាខ្លួនឯងស្មើនឹងអ្នកដទៃ១។ការគិតទាំង៣
ប្រការនេះសុទ្ធតែមិនល្អទាំងអស់។គិតថាខ្លួនឯងប្រសើរជាងអ្នកដទៃ
រមែងធើ្វឱ្យកើតការតម្កើងខ្លួន ដោយសំគាល់ថា
មិនមានអ្នកណាស៊ូជាមួយខ្លួនបាននិងធើ្វឱ្យកើតការឃ្នើសឃ្នងព្រហើន ហានក្លា
ធើ្វអ្វីៗស្រេចតែចិត្តខ្លួនឯង សម្ដែងអាកប្បកិរិយា មើលងាយមើលថោកអ្នកដទៃ
។គិតថាខ្លួនឯងអន់ជាងអ្នកដទៃ រមែងធើ្វឱ្យកើតការ រួញរាក្នុងការងារអស់កម្លាំងចិត្ត
បាក់ទឹកចិត្តលែងប្រឹងប្រែងតទៅទៀតបណ្ដោយជីវិតទៅតាមយថាកម្មដូចចកអណ្ដែតទឹក
ធ្វើឱ្យគេមើលងាយមើលថោកបាន ព្រោះតែខ្វះការតស៊ូប្រឹងប្រែង។គិតថាខ្លួនឯងស្មើនឹងអ្នកដទៃ
រមែងធើ្វឱ្យកើតការក្រអឺតក្រទមមិនក្រែងចិត្តអ្នកណា និងមិនគោរពអ្នកដទៃ
ព្រមទាំងមិនត្រូវការស្ដាប់អ្នកណាៗទាំងអស់ ព្រោះប្រកាន់ថា អ្នកដទៃប្រហែល
តែនឹងខ្លួនដែរ។ក្នុងផ្លូវដែលត្រឹមត្រូវ គឺមនុស្សយើងគប្បីគោរព ជឿស្ដាប់ទន់ភ្លន់ប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីដែលសមរម្យ គឺដល់ពេលត្រូវគោរពក៏គោរព ដល់ពេលត្រូវស្ដាប់ក៏ស្ដាប់ ដល់ពេលត្រូវទន់ភ្លន់ក៏ទន់ភ្លន់ ដល់ពេលត្រូវរឹងប៉ឹងក៏រឹងប៉ឹង រៀបចំខ្លួនឱ្យចូលចុះជាមួយនឹងអ្នកដទៃ សមរម្យជាមួយនឹងស្ថានការណ៍។មនុស្សដែលឆ្លាតក្នុងការរៀបចំខ្លួន លោកហៅថា អ្នកធើ្វខ្លួនឱ្យបានសមរម្យ អាចចងចិត្តមនុស្សដែលនៅជុំវិញខ្លួនបាន។ការមិនប្រកាន់ខ្លួននេះ ជាមហាកុសលផ្នែកខាង ការគោរពនិងទន់ភ្លន់ឱនលំទោន ប្រឆាំងជាមួយនឹងមានះ ជាមង្គលដ៏ឧត្តម។មនុស្សទន់វាចាមេត្តាក្នុងចិត្ត ពោលមិនវិបរិតគំនិតទូន្មានខ្លឹមសារសម្ដីមានន័យដូចស្ពាន ឬដូចជាយាននាំអ្នកដំណើរ។មនុស្សទន់រិះគន់តែទោសកំហុស ត្រង់ត្រូវវិញនោះតែងដាក់ជណ្ដើរតម្កើងមនុស្សល្អឱ្យរឹតប្រសើរ នាំអ្នកដំណើរដើរក្នុងផ្លូវត្រូវ។គារវោ ច និវាតោ ច ពីរនេះស្មោះស្ម័គ្រជាអ្នកនាំផ្លូវមង្គលឧត្តមផុតរឿងអាស្រូវ នាំអ្នកដើរផ្លូវទៅទីខ្ពង់ខ្ពស់។មួយគឺគារវៈគោរពកោតក្រែង ពីរព្រះសម្ដែងមានន័យពីរោះនិវាតោ ច នាំចេញជម្លោះ រួចផុតចាកគ្រោះព្រោះដាក់ខ្លួនទាប។ទាបទន់ភ្លន់ពិតគំនិតឧត្តម រៀបកាយសមរម្យនិយមសុភាព
មិនមែនទន់ខ្សោយសូនឱ្យបានជ្រាប នេះគឺគុណភាពជីវិតពិតហោង។

៤៨-
មនុស្សដែលស្រឡាញ់យើងពិតកូនជាទីស្រឡាញ់មនុស្សដែលស្រឡាញ់យើងពិត ឬមិនពិតនោះ
កុំមើលត្រឹមតែសំបកក្រៅ
ឬស្ដាប់ត្រឹមតែពាក្យសម្ដីរបស់គេប៉ុណ្ណោះឱ្យសោះ។អាកប្បកិរិយាគេអាចធើ្វបាន
ឯពាក្យសម្ដីវាគ្រាន់តែជាខ្យល់មាត់អាចផ្លាស់ប្ដូរយ៉ាងណា
ឬមិនដូចចិត្តយ៉ាងម៉េចគឺចេះតែប្រព្រឹត្តទៅបានទាំងអស់។ មនុស្សដែលពោលថាស្រឡាញ់យើង
ស្គាល់ចិត្តថ្លើម យើងនិងគោរពរាប់អានយើងនោះ អាចគ្រាន់តែជាទឹកអប់
ដែលបាញ់ដាក់មកឱ្យយើងសប្បាយចិត្តតែប៉ុណ្ណោះ ចិត្តពិតរបស់គេអាចស្អប់យើងក៏បាន
ប៉ុន្តែដើម្បីប្រយោជន៍ អ្វីមួយទើបធើ្វឱ្យគេនិយាយ
ឬមានអាកប្បកិរិយាយ៉ាងនោះឯង។មនុស្សដែលមិនធ្លាប់និយាយថាស្រឡាញ់យើង
សូម្បីតែម្ដងមិនធ្លាប់អួតសរសើរយើងម្ដងណាសោះ
តែគេអាចជាមនុស្សស្រឡាញ់យើងដោយពិតស្មោះត្រង់ ជាមួយយើងជាប្រាកដ
ក៏មានដែរ។ដែលពោលមកនេះ មិនមែនបានន័យថា
អ្នកដែលប្រាប់ថាស្រឡាញ់យើងទាំងអស់សុទ្ធតែមិនស្រឡាញ់យើង
ដោយពិតឬពួកអ្នកដែលមិនធ្លាប់ប្រាប់ថាស្រឡាញ់យើងម្ដងសោះ សុទ្ធតែស្រឡាញ់យើងដោយពិតនោះឡើយ
គ្រាន់តែចង់ប្រាប់ឱ្យកូនដឹងថាអ្នកណាស្រឡាញ់ ឬមិនស្រឡាញ់យើងដោយពិតនោះ
មិនមែននៅត្រង់សំបកក្រៅ និងខ្យល់មាត់នោះទេ
គឺនៅត្រង់ការធើ្វពិតៗដែលយើងត្រូវសង្កេតពិនិត្យក្នុងកាលយូរ
។មនុស្សដែលល្អចំពោះយើង រមែងល្អទាំងចំពោះមុខ ទាំងកំបាំងមុខ គឺតែងតែជួយយើង រក្សាយើង
ទំនុកបម្រុង និងការពារយើងមិនថាយើងនឹងទៅជាយ៉ាងណា គេនៅតែស្មើចុងស្មើដើមជាមួយយើង
នោះឯងដែលជាការស្រឡាញ់ពិត ត្រង់ដែលគេនិយាយថាស្រឡាញ់យើង
ឬមិននិយាយនោះវាមិនសំខាន់ឡើយ។ឯចំណែកមនុស្សដែលល្អតែនឹងមុខយើង
ក្រោយខ្នងនិន្ទាយើងមិនទំនុកបម្រុងយើង មិនគាំទ្រយើង និយាយពីរោះជាមួយគ្រាន់តែដើម្បីពឹងពាក់
ឬប្រើយើង មាត់នឹងចិត្តប្រព្រឹត្តទៅផ្សេងគ្នានោះឯងគឺជាអ្នកដែល មិនស្រឡាញ់យើងពិត
ទោះបីមាត់គេប្រាប់ថាយើងល្អយ៉ាងនេះ ល្អយ៉ាងនោះ ក៏មិនអាចជឿបានឡើយ។ក្នុងរឿងនេះ
កូនត្រូវប្រយ័ត្នចិត្តខ្លួនឯង កុំវង្វេងច្រឡំទៅរីករាយជាមួយពាក្យសម្ដីរបស់អ្នកបោកប្រាស់ទាំងនោះ
នាំឱ្យខូចខ្លួនផងអស់ទ្រព្យផង ព្រមទាំងត្រូវខកចិត្តដ៏ក្រៃលែងផង ។
៤៩-
សុខ
ភាពរាងកាយកូនជាទីស្រឡាញ់មនុស្សយើងគ្រប់គ្នារមែងត្រូវការមានអាយុវែង
និងការមិនមានរោគាព្យាធិមិនមានទៅបាននោះ
មួយចំណែកកើតមកអំពីការថែរក្សាសុខភាពរាងកាយ
មិនមែនគ្រាន់តែប្រាថ្នាត្រូវការហើយក៏ចេះតែបណ្ដោយឱ្យខុសភាពរាងកាយទៅតាម
យថាកម្មនោះទេ។មនុស្សដែលថែរក្សាសុខភាពរាងកាយបានល្អ
រមែងមានឱកាសបាននូវអាយុវែងនិងមិនមានរោគភ័យ
ច្រើនជាងមនុស្សដែលមិនបានមើលថែ។កូនគួរប្រយ័ត្នសុខភាពរាងកាយ
ត្រូវថែរក្សាឱ្យល្អ
កុំធើ្វការធ្ងន់ឱ្យហួសកម្លាំងត្រូវមានពេលសម្រាក
កុំបណ្ដោយឱ្យរាងកាយទ្រុឌទ្រោមបាក់កម្លាំង
ព្រោះបណ្ដាលឱ្យកើតរោគបានដោយងាយ
មានរោគហើយក៏មិនងាយនឹងព្យាបាលជាដូចដើម
គឺវាខាតច្រើនមុខណាស់។ក្នុងរឿងការថែរក្សាសុខភាពនេះ
ការធើ្វតាមពាក្យណែនាំរបស់លោកគ្រូពេទ្យ គឺល្អបំផុត
ដូចជាត្រូវបរិភោគអាហារដែលមានប្រយោជន៍
ត្រូវហាត់ប្រាណឱ្យបានទៀងទាត់ ត្រូវនៅក្នុងទី
ដែលមានខ្យល់អាកាសចេញចូលបានល្អ ត្រូវរក្សាចិត្តឱ្យស្រស់ថ្លាកុំចេះតែបណ្ដោយឱ្យចិត្ត ក្ដៅក្រហាយក្នុងរឿងផ្សេងៗត្រូវកុំធើ្វការឱ្យបាក់កម្លាំង កុំបរិភោគទឹកស្រវឹងកុំជាប់គ្រឿងញៀននិងត្រូវឱ្យទៀងទាត់ក្នុងការបរិភោគ ការទទួលទានដំណេកជាដើម។ កាលធើ្វឱ្យសុខភាពរាងកាយបានមាំមួនល្អហើយ ក៏អាចទប់ទល់ជាមួយរោគាព្យាធិបាន ហើយនឹងជាផ្នែកមួយដែលនាំឱ្យមានអាយុវែង ។មនុស្សយើងបើមានសុខភាពល្អហើយ ឈ្មោះថា រឹងប៉ឹងមាំមួនរហ័សរហួនក្នុងការងារចិញ្ចឹមជីវិត។ ផ្ទុយមកវិញ បើសុខភាពរាងកាយទន់ខ្សោយមួយថ្ងៃកាត់ មួយថ្ងៃកោរ គឺជាឧបសគ្គនៃជីវិតដោយពិត ព្រោះមិនអាចតស៊ូជាមួយនឹងការងារបាន ពេលខ្លះក៏ធើ្វឱ្យបាក់ទឹកចិត្ត អស់សង្ឃឹមមិនចង់រស់ទៀតផង។ការថែរក្សាសុខភាពរាងកាយបានល្អជានិច្ចរហូតទៅ រមែងធើ្វឱ្យអ្វីៗច្រើនយ៉ាងបានចម្រើនទៅមុខ។អារោគ្យបរមា លាភា សន្តុដ្ឋិបរមំ ធនំវិស្សាសបរមា ញាតី និព្វានំ បរមំ សុខំ។ការមិនមានរោគ ជាលាភយ៉ាងប្រសើរ ការចេះគ្រប់គ្រាន់ក្នុងចិត្តដោយធម៌សម្ដោស ជាទ្រព្យដ៏ប្រសើរ ការស្និទ្ធស្នាលនឹងគ្នាជាញាតិដ៏ប្រសើរ ព្រះនិព្វានជាបរមសុខ។

៥០-
សុខភាពរបស់ចិត្តកូនជាទីស្រឡាញ់កាលពោលដល់រឿងសុខភាព យើងច្រើនតែនឹកដល់សុខភាបរាង
កាយនឹកដល់ភាពរឹងប៉ឹង និងការមិនមានរោគនៃរូបរាងកាយតែប៉ុណ្ណោះ ការពិតសុខភាពផ្លូវចិត្តមានសេចក្ដីសំខាន់ជាងសុខភាពរាងកាយទៅទៀត ។ ចិត្តដែលមានសុខភាពល្អ ក៏នឹងប្រព្រឹត្តទៅដោយសេចក្ដីឆ្លាត ស្រឡះថ្លា មិនមួម៉ៅក្ដៅក្រហាយឬរវើរវាយឡើយ។ ដូច្នេះការរក្សាសុខភាពផ្លូវចិត្តឱ្យល្អ ទើបជាការចំបាច់ណាស់។សុខភាពផ្លូវចិត្តនឹងល្អទៅបាន ក៏ដោយសារការថែរក្សាដែរគឺកុំចេះតែប្រមូលរឿងរ៉ាវយកមកសន្សំទុកក្នុងចិត្តដោយអយោនិសោមនសិការ។ អយោនិសោមនសិការបានដល់ការគិតខុស ម្ល៉ោះហើយអារម្មណ៍ជារឿងរ៉ាវផ្សេងៗ ដែលចិត្តបានទទួលយកមកទុកដោយការចាំនោះក៏ទៅជាស្អុយរលួយ បណ្ដាលឱ្យខូចសុខភាពរបស់ចិត្ត។មិនមានរឿងដែលអាក្រក់នោះទេ បើកូនមិនគិតថាអាក្រក់។ រឿងតែម្យ៉ាងអាក្រក់សម្រាប់មនុស្សម្នាក់ ព្រោះគេគិតថាអាក្រក់ តែមិនអាក្រក់សម្រាប់មនុស្សម្នាក់ទៀតឡើយ ព្រោះគេមិនបានគិតដូច្នោះ។ សេចក្ដីពិតដូចនេះ សម្ដែងឱ្យឃើញថាអាក្រក់ ឬមិនអាក្រក់មិនបាន នៅនឹងរឿងខាងក្រៅឡើយ គឺនៅនឹងការគិតរបស់មនុស្សម្នាក់ៗ ។ កាលបើដូច្នេះ កូនព្រមឱ្យគំនិតរបស់កូនធើ្វអាក្រក់ឱ្យខ្លួនកូនធើ្វអ្វី។ក្នុងលោកនេះ មិនមានអ្វីដែលសំខាន់សម្រាប់កូន ជាងកូនជាមនុស្សល្អនោះឡើយ ។ ជំនួសការដែលកូនចង់ឱ្យអ្នកដទៃធើ្វសេចក្ដីល្អដល់កូន គឺកូនត្រូវព្យាយាមធើ្វសេចក្ដីល្អឱ្យខ្លួនឯងទៅតាមដែលកូនត្រូវការ ព្រោះថា ក្នុងលោកនេះមិនមានអ្នកណាធើ្វសេចក្ដីល្អជំនួសកូនបានឡើយ។ សេចក្ដីល្អដែលកូនធ្វើដោយខ្លួនឯង ទើបមានអានុភាពដល់ចិត្តជាពិតប្រាកដ គឺធើ្វឱ្យចិត្តបានសុខស្ងប់។ កាលចិត្តសុខស្ងប់ហើយ អ្វីៗជាខាងក្រៅក៏រៀបរយទៅផងដែរ។មនុស្សមានសុខភាពផ្លូវចិត្តល្អ រមែងធើ្វជាម្លប់ឱ្យជីវិតខ្លួនឯង។ មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់ ចូរកូនរស់នៅជាមួយឯងជាមនុស្ស
ល្អ ។ មនុស្សល្អ រមែងថែរក្សាចិត្តិឱ្យមានសុខភាពល្អ។បវិវេករសំ បិត្វា រសំ ឧបសមស្ស ច និទ្ទរោ ហោតិ និប្បាបោធម្មបីតិរសំ បិវំ ។បុគ្គលក្រេបជញ្ជក់នូវរស ដែលកើតពីវិវេក និងរសព្រះនិព្វានដែលជាទីចូលទៅស្ងប់រម្ងាប់ ក្រេបជញ្ជក់នូវរសបីតិដែលកើតពីធម៌ ជាអ្នកមិនមានសេចក្ដីក្រហល់ក្រហាយ និងជាអ្នកមិនមានបាប។

៥១-
បរិស្ថានកូនជាទីស្រឡាញ់មនុស្សយើង ក្រៅអំពីការថែរក្សាសុខភាពផ្លូវកាយនិងសុខភាពផ្លូវចិត្តឱ្យល្អហើយ
បរិស្ថានគឺអ្វីៗដែលនៅក្នុងទី ជុំវិញយើងក៏សំខាន់ណាស់
កូនត្រូវយល់និងត្រូវថែរក្សាឱ្យបានល្អ។
បរិស្ថានល្អនឹងធើ្វឱ្យសុខភាពរាងកាយព្រមទាំង
សុខភាពរបស់ចិត្តនៃយើងគ្រប់គ្នាបានល្អទៅផងដែរ។បរិស្ថានខ្លះមានតាមធម្មជាតិដូចជា
ដើមឈើ ភ្នំ ស្ទឹង ទន្លេ
អាកាសធាតុ ។ល។ បរិស្ថានខ្លះ មានទៅតាមដែលយើងសាងឡើងដូចជា
ទីនៅអាស្រ័យ បរិវេណជុំវិញផ្ទះ ដំណាំដាំដុះផ្លូវថ្នល់ជាដើម។ បរិស្ថានទាំងអស់
នេះសុទ្ធតែអាចឱ្យគុណឱ្យទោសដល់មនុស្សយើងបាន បើយើងមើលថែនិងមិនចាត់ការឱ្យល្អទេ
ក៏ឱ្យទោស។ដូច្នោះ
កូនគួរមើលថែនិងចាត់ការនូវបរិស្ថានឱ្យបានល្អដើម្បីប្រយោជន៍ដល់ខ្លួនកូនផង
និងដល់អ្នកជិតខាងផង ។ កូនត្រូវចាប់ផ្ដើមតាំងពីទីនៅអាស្រ័យ បន្ទប់ ដេក ផ្ទះបាយ
បន្ទប់ទឹកគឺត្រូវចាត់ការមើលថែឱ្យស្អាត ប្រាសចាកក្លិនមិនល្អ និងភាពអួអាប់
ត្រូវកុំឱ្យសុកមម៉ុកសម្បុកកណ្ដុរដែលជាហេតុនាំឱ្យកើតរោគផ្សេងៗ។ បរិវេណផ្ទះ
កូនត្រូវមើលថែឱ្យស្អាតដាំផ្កា
ដាំឈើជាម្លប់ កម្ចាត់ភាពស្តុកថ្លុកទឹកដែលនាំឱ្យកើតមូសសម្អាតឱ្យស្អាតកុំឱ្យមានរុយ កុំចោលសំរាមសំណល់អាហារនិងរបស់ស្មោកគ្រោកផ្សេងៗទៀត ក្នុងទីមិនសមគួរ កុំធើ្វឱ្យហុយ ធូលីហុយផ្សែងអាក្រក់ ក្លិនស្អុយ សំឡេងខ្លាំងៗដែលនាំឱ្យរំខាន់ដល់អ្នកជិតខាង។ការថែរក្សារៀបចំនូវបរិស្ថានឱ្យល្អ មិនធើ្វឱ្យបរិស្ថានធម្មជាតិ
ខូចខាតបាត់បង់ សុទ្ធតែជាប្រយោជន៍ដល់យើងទាំងអស់គ្នា។កាលបើចាត់ការរៀបចំបរិស្ថានបានល្អ ផ្ទះយើងក៏គួរនៅ បរិវេណផ្ទះក៏ស្អាត តាមផ្លូវថ្នល់ក៏ស្អាត តាមផ្លូវទឹកក៏ស្អាត។ល។ ភូមិស្រុកពិតជារុងរឿង ។ ផ្ទុយមកវិញ បើយើងមិនមើលថែ និងចាត់ការឱ្យល្អទេ មានតែទម្លាយនូវបរិស្ថានដែលល្អឱ្យបាត់បង់ខូចខាតទៅវិញមនុស្សយើងនឹងមានបញ្ហា ឬមានការក្ដៅក្រហាយពិតៗព្រោះត្រូវបរិស្ថានដាក់ទោស ហាក់ដូចជាសងសឹកមកលើមនុស្សលោកវិញដូច្នោះឯង ។

ឧទកំ ហិ នយន្តិ នេត្តិភា ឧសុភារា
នមយន្តិ តេជនំ
ទារុំ ទមយន្តិ តច្ឆកា អត្តានំ ទមយន្តិ សុព្វតា។ ធម្មតាអ្នកស្រែ តែងបាចទឹកបញ្ចូលស្រែ ជាងព្រួញតែងពត់
ព្រួញឱ្យត្រង់ ជាងឈើតែចាំងឈើឱ្យត្រង់ អ្នកមានវត្តប្រតិបត្តិល្អតែងអប់រំខ្លួន ។

៥២-
ប្រដៅខ្លួនឯងឱ្យបានកូនជាទីស្រឡាញ់មានការប្រព្រឹត្តកសាងខ្លួនឱ្យច្រើនតាមគោលធម៌៣
ប្រការ ៖
១-ប្រដៅខ្លួនឯងឱ្យបាន
២-អានខ្លួនឯងឱ្យដឹង
៣-ប្រឹងខ្លួនឯងឱ្យដល់
១-ប្រដៅខ្លួនឯងឱ្យបាន
២-អានខ្លួនឯងឱ្យដឹង
៣-ប្រឹងខ្លួនឯងឱ្យដល់
ក្នុងប្រការទី១គឺ
“ប្រដៅខ្លួនឯងឱ្យបាន” ដោយសេចក្ដីថាតាមប្រក្រតីមនុស្សយើង
ច្រើនតែមិនសូវបាន ប្រដៅខ្លួនឯងឬដាស់តឿនខ្លួនឯងឡើយ ប៉ុន្តែបែរជាប្រដៅអ្នកដទៃ
ដាស់តឿនអ្នកដទៃបានដោយសព្វគ្រប់ ។ ប្រដៅឱ្យគេធើ្វយ៉ាងនេះ
ដាស់តឿនឱ្យគេធើ្វយ៉ាងនោះ ប្រដៅបាន តឿនបាន ចំណែកខ្លួនឯងត្រឡប់ជាមិនព្រមប្រដៅ
មិនព្រមដាស់តឿន ទើបបានភ្លាំងភ្លាត់ប្រព្រឹត្តខុស
ជួបប្រទះនូវទុក្ខលំបាកក្នុងជីវិត ។ តាមដែលពិតខ្លួនយើងនេះឯង
ដែលប្រដៅទូន្មានដោយលំបាកជាទីបំផុតហ្វឹកហាត់ក៏លំបាក
និងកែឧបនិស្ស័យអាក្រក់ផ្នែកណាមួយក៏លំបាកទៅទាំងអស់។ជាធម្មតានៃការងារ
កាលបើធើ្វហើយរមែងភ្លាំងភ្លាត់ឬខ្វះខាតទៅបាន ហើយមនុស្សយើងម្នាក់ៗក៏
រមែងមានការខុសឆ្គងភ្លាំងភ្លាត់ និងខ្វះខាតដូចគ្នាដែរ ប៉ុន្តែកាលបើជួបប្រទះនូវរឿងខ្វះខាតជាដើម
ហើយក៏ប្រដៅខ្លួនឯង ដាស់តឿនខ្លួនឯងរឿយៗដូច្នេះ រមែងធើ្វឱ្យគិតកែខៃដោះស្រាយ
រៀបចំចាត់ចែងការងារ
និងរៀបចំចាត់ចែងខ្លួនឯងឱ្យល្អត្រឹមត្រូវ ជាផ្លូវឱ្យកើតសេចក្ដីសម្រេចក្នុងឱកាសតទៅទៀតបាន។បើមិនមានអ្នកដទៃណាមកប្រដៅយើងទេ និងខ្លួនឯងក៏មិនប្រដៅខ្លួនឯងដែរ ឬមិនព្រមដាស់តឿនខ្លួនឯង ព្រោះគិតថាខ្លួនឯងឆ្លាតហើយ មុខតែរកផ្លូវត្រូវមិនឃើញឡើយ មានតែឆ្ពោះមុខទៅរកសេចក្ដីវិនាសតែម្យ៉ាងប៉ុណ្ណោះ គួរឱ្យខ្លាចមែន
ទែន ។កូនត្រូវហ្វឹកហាត់ដាស់តឿនខ្លួនឯង ឱ្យជាប្រចាំរាល់ថ្ងៃនឹងរង់ចាំអ្នកដទៃគេមកដាស់តឿននោះ ពិតជាមិនសមគួរឡើយ។មានអ្នកណាគេមកយាមកូន និងដឹងរឿងកូនឱ្យបានដោយសព្វគ្រប់ទៅ ណាមួយផ្លូវចិត្ត ផ្លូវគំនិត ដែលមិនមានរូបឱ្យគេឃើញទៀត ដូច្នេះ បើកូនដាស់តឿនខ្លួនឯងបាន គឺជាការល្អបំផុត។អត្តនា ចោទយត្តានំ បដិមំសេតមត្តនា សោ អត្តគុត្តោ សតិមាសុខំ ភិក្ខុ វិហាហិសិ ។អ្នកចូរចោទខ្លួនដោយខ្លួនឯង ចូរពិចារណាខ្លួនដោយខ្លួនឯងម្នាក់ភិក្ខុ អ្នកនោះជាអ្នកមានសតិរក្សាខ្លួនប្រាណហើយនឹងរស់ជាសុខសប្បាយ។

៥៣-
អានខ្លួនឱ្យដឹងកូនទីស្រឡាញ់គោលធម៌សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី២ គឺ”អានខ្លួនឯងឱ្យដឹង” ដោយសេចក្ដីថា ត្រូវសិក្សាខ្លួនឯង ត្រួតត្រាពិនិត្យខ្លួនឯង
ដើម្បីឱ្យដឹងនូវការពិតនៃជីវិតរបស់ខ្លួន ពោលគឺត្រូវស្គាល់ខ្លួនឯងឱ្យបានច្បាស់ ។
ត្រូវស្គាល់ថាខ្លួនឯងមានការចេះដឹងមានសមត្ថភាព មានសតិបញ្ញាត្រឹមណា
មានកម្លាំងប៉ុនណានិងដែលសំខាន់ជាទីបំផុត ត្រូវដឹងចិត្តខ្លួនឯងថា
ត្រូវការអ្វីជាប្រាកដក្នុងជីវិតនេះ។ ត្រូវអានខ្លួនឯងឱ្យបានច្បាស់
ដូចអានសៀវភៅឬអានគម្ពីរធម៌អ៊ីចឹង។
ត្រូវយល់ពីខ្លួនឯងឱ្យសព្វគ្រប់ប្រៀបដូចជាមនុស្ស
ដើរផ្លូវឆ្ងាយបានមើលផែនទីស្គាល់ផ្លូវច្បាស់ ឬដូចជាងធើ្វផ្ទះបានមើលគំរូផ្ទះយល់ច្បាស់ដូច្នោះឯង។ដំណើរជីវិត ឬដំណើរការងារយ៉ាងណាមួយក៏ដូចគ្នានឹងការដើរផ្លូវឬការសាងសង់ផ្ទះនោះឯង គឺអានខ្លួនឯងឱ្យបានច្បាស់លាស់រឹតតែច្បាស់រឹតតែល្អ ។ ជីវិតនិងការងារប្រព្រឹត្តទៅបានល្អព្រមទាំងសេចក្ដីសម្រេចដែល នឹងសម្រេចបានដោយល្អនោះព្រោះមកអំពីការស្គាល់ខ្លួននេះឯង ។បើសូម្បីតែខ្លួនឯងក៏មិនយល់ពីខ្លួនឯង និងមិនស្គាល់ខ្លួនឯងផងនោះ នឹងធើ្វការងារអ្វីបានទៅ ដូចអ្នកដើរផ្លូវអត់មានផែនទីទោះបីជាដើរទៅបានមែន ក៏មុខជាវង្វេង ឬខាតពេលខាតកម្លាំងជាពិតប្រាកដ ព្រោះតែខ្លួនមិនស្គាល់ផ្លូវនោះឯង។ ដូច្នោះមុននឹងធើ្វនូវកិច្ចការងារណា កូនត្រូវសិក្សាអំពីខ្លួនឯងឱ្យបានច្បាស់លាស់ជាមុនសិន គឺជាការអានខ្លួនឯងដូចជាការអានសៀវភៅ អ៊ីចឹង រួចហើយសឹមធើ្វនូវកិច្ចការងារនោះ ។ កាលបើយ៉ាងនេះការខ្វះខាត ឬការភ្លាំងភ្លាត់ឆ្គាំឆ្គងនឹងមិនបានកើតឡើងឡើយ
តាំងពីដំបូងតែម្ដង ។ក្រៅអំពីដឹងថា ខ្លួនឯងមានការចេះដឹងប៉ុនណា មានសមត្ថភាពប៉ុនណា មានសតិបញ្ញាប៉ុនណា មានកម្លាំងប៉ុនណា និងមានបំណងប្រាថ្នាក្នុងជីវិតយ៉ាងណា ហើយនោះកូនត្រូវស្គាល់នូវតួនាទីជាដើមរបស់ខ្លួនទៀតផង គឺស្គាល់តាមសេចក្ដីពិតថាខ្លួនមានតួនាទី មានឋានៈ មានភេទ មានជំនាញ និងមាននូវគុណធម៌យ៉ាងណា ហើយត្រូវប្រព្រឹត្តឱ្យបានសមរម្យទៅតាមតួនាទីជាដើមនោះ និងឱ្យបានសមរម្យស្របទៅតាមផ្លូវ
ល្អ ផ្លូវចម្រើន ដើម្បីកុំឱ្យធ្លាក់ខ្លួនចូលទៅក្នុងផ្លូវនៃសេចក្ដីវិនាស ។អត្តា ហិ អត្តនោ នាថោ អត្តា ហិ អត្តនោ គតិ
តស្មា សញ្ញម អត្តានំ អស្សំ ភទ្រំវ វាណិជោ ។ខ្លួនជាទីពឹងរបស់ខ្លួនឯង ខ្លួនជាគតិរបស់ខ្លួនឯង ព្រោះហេតុនោះ
អ្នកចូររក្សាខ្លួនឱ្យដូចជានាយពាណិជ ថែរក្សានូវសេះដែលល្អយ៉ាងដូច្នោះឯង ។

៥៤-ប្រឹងខ្លួនឯងឱ្យដល់កូនជាទីស្រឡាញ់គោលធម៌សម្រាប់ប្រព្រឹត្តដើម្បីកសាងខ្លួនប្រការទី
៣ គឺ”ប្រឹងខ្លួនឯងឱ្យដល់” ដោយសេចក្ដីថា
មនុស្សយើងចូលចិត្តឱ្យអ្នកដទៃមកលើកតម្កើងខ្លួន ប៉ុន្តែមនុស្សដែលនឹងមានគេមក
ស្រឡាញ់រាប់អាន និងលើកតម្កើងនោះ គឺត្រូវតែជាមនុស្សមានមន្តស្នេហ៍ស័ក្ដិសិទ្ធិក្នុងខ្លួន។ មនុស្សដែលខ្វះមន្ដស្នេហ៍នឹងមានអ្នកណាមកស្រឡាញ់ គឺប្រឹងខ្លួនឯង ឬប្រើខ្លួនឯង។ ការប្រឹងខ្លួនឯង ឬប្រើខ្លួនឯង គឺកាដាស់តឿនខ្លួនឯងឱ្យធើ្វការងារ គិតធើ្វការដោយខ្លួនឯង គិតជួយអ្នកដទៃដោយខ្លួនឯង និងធើ្វឱ្យជាប្រយោជន៍។ ចំពោះការងារមិនចាំបាច់ឱ្យអ្នកណាមកប្រើមកបង្គាប់ឡើយ ឃើញសមគួរយ៉ាងណា ហើយក៏ធើ្វទៅដោយខ្លួនឯងគ្រាន់តែការងារខ្លះត្រូវសួរអ្នកដទៃ ដើម្បីឱ្យត្រូវតាមបំណងរបស់គេផងប៉ុណ្ណោះ។មនុស្សដែលប្រើខ្លួនឯងបានពូកែយ៉ាងនេះ គឺឃើញការងារដែលជាការងារល្អ ជាការងារត្រឹមត្រូវ និងជាការងារមានប្រយោជន៍ហើយនោះ ក៏ប្រើខ្លួនឯងឱ្យធើ្វ គេហៅថាជាមនុស្សមាននូវអត្តសម្បទា គឺមានខ្លួនចម្រើនដល់ព្រមដោយទឹកចិត្ត។មនុស្សដូចពោលមកនេះ គេមិនព្រមនៅស្ងៀម មិនព្រមនៅទំនេរឡើយឃើញអ្នកដទៃធ្វើការអ្វី គេអាចជួយបានក៏ជួយភ្លាម។បើកូនត្រូវការឱ្យបានដល់សេចក្ដីសម្រេច និងត្រូវការឱ្យខ្លួនជាមនុស្សមានមន្ដស្នេហ៍ កូនត្រូវចេះប្រើខ្លួនឯង តាមដូចដែលបានពោលហើយ ។ កូនកុំនៅស្ងៀម កុំធើ្វព្រងើយក្នុងការដែលត្រូវជួយអ្នកដទៃ កូនត្រូវជួយដោយទឹកចិត្ត កុំជាមនុស្សអត់ទឹកចិត្តឱ្យសោះ។ កូនកុំជាមនុស្ស ឃើញតែពីខាងបាននូវសម្បត្តិក្រៅខ្លួននោះ ព្រោះមនុស្សដែលអត់ទឹកចិត្ត គិតតែពីខ្លួនឯង ចង់បានតែសម្បត្តិទ្រព្យក្រៅខ្លួនប៉ុណ្ណោះ គេហៅថាមនុស្សមានស្នៀតមិនមែនមានស្នេហ៍ទេ មិនគួរឱ្យរាប់អានឡើយ គឺជាមនុស្សដែលគួរឱ្យរង្កៀសចំពោះមនុស្សទូទៅ ។កូនអើយ សាងស្នេហ៍ល្អជាងសាងស្នៀត សាងស្នេហ៍នោះវាមិនមែនលំបាកខ្លាំងណាស់នោះទេ គ្រាន់តែព្យាយាមដាស់តឿនចិត្តខ្លួនឯង កុំឱ្យជាមនុស្សសម្ពឹកអត់ទឹកចិត្តប៉ុណ្ណឹងទៅសមគួរហើយ ។ទីឃា ជាគរតោ រត្តិ ទីឃំ សន្តស្ស យោជនំ ទីឃោ ពាលានំសំសារោ សទ្ធម្មំ អវិជានតំ។យប់យូរសម្រាប់អ្នកដែលដេកមិនលក់ យោជន៍ឆ្ងាយដាច់ស្រយាល សម្រាប់អ្នកដែលស្បើយកម្លាំងហើយ វដ្ដសង្សារវែងឆ្ងាយ សម្រាប់បុគ្គលពាលទាំងឡាយ ដែលមិនដឹងច្បាស់នូវព្រះសទ្ធម្ម ។

៥៥-សេចក្ដីប្រកាន់កូនជាទីស្រឡាញ់ជីវិតនៃមនុស្សម្នាក់ៗនោះ
រមែងជួបប្រទះនូវសេចក្ដីកៅក្រហាយខ្វាយខ្វល់រចល់ក្នុងចិត្តសន្ធឹកសន្ធាប់រាប់ដងមិនអស់ច្រើនបែបច្រើនយ៉ាង។
ក្នុងបណ្ដាសេចក្ដីក្ដៅក្រហាយនោះមានសេចក្ដី
ក្ដៅក្រហាយ ព្រោះសេចក្ដីប្រកាន់នៃខ្លួនឯងរួមជាមួយផង។សេចក្ដីប្រកាន់ដែលពោលមកនេះ គឺការដែលមនុស្សយើងទៅចាប់យកមកហួងហែងនូវអ្វីណាមួយ រហូលទាល់តែខ្លាំងហួសដូចជាចាប់យកនូវមនុស្សទាំងឡាយណារបស់ទាំងឡាយណា ការងារទាំងឡាយណា ឋានៈទាំងឡាយណា ទាំងការចេះដឹងរហូតដល់គំនិតរបស់ខ្លួនជាដើមទាំងអស់នេះ មកហួងហែងប្រកាន់មាំខ្លាំងពេកទៅ គឺនៅក្នុងសេចក្ដីប្រកាន់ថាជារបស់យើង ។ សេចក្ដីប្រកាន់ដូចនេះឯង ជាហេតុ ជាដើមចមនៃសេចក្ដីក្ដៅក្រហាយនិងទុក្ខសោកក្រៀមក្រំ ក៏នឹងទុក្ខសោកក្ដុកក្ដួលក្នុងអ្វីនោះ ។ បើមិនប្រកាន់ក្នុងអ្វីណាទេ ក៏នឹងមិនទុក្ខសោក មិនក្ដុកក្ដួល និងមិនក្ដៅក្រហាយក្នុងអ្វីឡើយ ។បើកូនត្រូវការឱ្យមានជីវិតរស់នៅជាសុខពិតៗ កូនត្រូវព្យាយាមលះលែងក្នុងចិត្តនូវអ្វីៗនោះ ឱថយចុះនូវសេចក្ដី
ប្រកាន់កូនត្រូវចាំទុកនូវពាក្យនេះគឺ “កុំចង់បានរបស់ដែលអត់ កុំជាប់ចិត្តនឹងរបស់ដែលមាន អ្វីៗសុទ្ធតែកើតពីហេតុអ្វីៗដែលកើតឡើងហើយ សុទ្ធតែត្រូវប្រែប្រួលទាំងអស់”។កូនកុំទៅទូលដុំថ្មកុំទទួលនូវភារៈអ្វីឱ្យធ្ងន់ហួស។ ជាធម្មតានៃភារៈដែលរែកទូលវារមែងធ្ងន់រឿយៗ លុះដល់ដាក់ចុះទម្លាក់ចោលបាន វារមែងអស់ធ្ងន់ និងអស់ការនឿយហត់ទៅទៀតដែរ។ភារៈដែលចិត្តទទួលរែកពុន ឬប្រកាន់ទុកនេះ វាមិនងាយនឹងដាក់ចុះបានដោយងាយឡើយ ដូច្នេះហើយ ទើបវាធើ្វឱ្យធ្ងន់នៅក្នុងចិត្ត និងក្ដៅក្រហាយជានិច្ចកាល។ បើទោះបីថាមានភារៈឬទូលរែកនូវភារៈអ្វីទៅនោះដោយ មិនប្រកាន់ចំពោះភារៈនោះខ្លាំងពេកទេ ពេលណាគួរដាក់ក៏ដាក់ពេលណាគួរទូលរែកក៏ទូលរែកទៅ ធើ្វបានដូចនេះ វាគ្រាន់ធូរទ្រូងខ្លះ អាចមានជីវិតជាសុខតាមសមគួរដែរ ល្អជាងរែកទូលគ្រប់គ្រាគ្រប់ពេលវេលា ។ចំពោះសេចក្ដីប្រកាន់ក្នុងចិត្ត ដែលជាភារៈធ្ងន់ដូចពោលហើយនេះ បើដាក់ចុះបានខ្លះ ក៏នឹងមានសេចក្ដីសុខខ្លះបើដាក់ចុះបានទាំងអស់ក៏នឹងមានសេចក្ដីសុខទាំងអស់នេះជាសច្ចធម៌ណ៎ាកូនណ៎ា ។

៥៦-
យកឈ្នះគ្នាដោយហេតុផលកូនជាទីស្រឡាញ់ការយកឈ្នះគ្នាដោយពាក្យនិយាយ ឬដោយការជជែក
ប្រកែកនោះ សូម្បីប្រព្រឹត្តទៅដោយហេតុផលពេលខ្លះក៏មិនអាចធើ្វឱ្យហេតុការណ៍ផ្សេងៗល្អឡើងបាន ដែរអាចធើ្វឱ្យខូចពេល និងរឹតតែធើ្វឱ្យបែកបាក់គ្នាក្រៃលែងឡើងទៀតផង ។ពាក្យនិយាយដែលមានហេតុផល មិនមែនសុទ្ធតែអាចប្រើបានគ្រប់គ្រា គ្រប់ករណីទៅនោះទេ ដោយចំពោះក្នុងការនៅរួមគ្នាជាគ្រួសារ ឬជាពួកក្រុម។ ការដែលយល់ត្រូវគ្នា ការបន្ទន់ចិត្តគ្នាទៅវិញទៅមក និងការនៅស្ងៀមដោយសេចក្ដីអត់ធន់ជាដើម ក៏អាចដោះស្រាយបញ្ហាគ្រួសារឬ ពួកក្រុមបានដូចគ្នាដែរសូម្បីមើលទៅហាក់ដូចជាមិនសូវយកហេតុផលមកដោះស្រាយ
ក៏ដោយ ប៉ុន្តែវាជាហេតុផលដែលនាំឱ្យទាំងពីរខាង គឺខ្លួនឯងនិងអ្នកដទៃ ព្រមព្រៀងគ្នា មិនទុកគ្នាជាគូបដិបក រលាយចូលគ្នាដោយសន្ដិវិធី បើយ៉ាងនេះបានយើងមិនចាំបាច់អាងហេតុផលយកមកប្រកែកគ្នា ឬឈ្លោះគ្នានោះឡើយ ។មានភរិយាស្វាមីច្រើនគូ ដែលត្រូវចែកផ្លូវគ្នាដើរ ព្រោះម្នាក់ៗសុទ្ធតែអាងហេតុផលរៀងៗខ្លួន សំដៅយកត្រង់ការឈ្នះគ្នាដោយហេតុដែលខ្លួនមាន ដោយប្រកាន់ថា ហេតុផលរបស់ខ្លួនឯងត្រឹមត្រូវ ម្ខាងទៀតមិនមានហេតុផលអ្វីឱ្យត្រឹមត្រូវឡើយម្ល៉ោះហើយទីបំផុតចុងក្រោយក៏ត្រូវបែកគ្នា។ ហេតុផលគឺពិតជារបស់ល្អហើយ តែត្រូវប្រើឱ្យសមជាមួយគ្នានឹងករណីនិងពេលវេលាផង។ក្នុងពេលនៅរួមគ្នា ឬធើ្វការជាមួយគ្នា មានការឱ្យអភ័យ
ការព្រមគ្នាស្ដាប់គ្នា ការអត់ធន់ ការមិនប្រកាន់ក្នុងរឿងបន្តិចបន្តួចមើលទៅហាក់ដូចជាមិនត្រឹមត្រូវ ឬមិនសមហេតុផលដែលត្រូវឱ្យអភ័យជាដើមសោះ ប៉ុន្តែបើអាចព្រមព្រៀងគ្នាបាន ឬអាចការពារនូវភាពបែកបាក់គ្នាបាន គឺពិតជាល្អជាងការប្រើហេតុផលហើយឈ្លោះទាស់ទែងគ្នា គុំគួនគ្នា។ដូចជាការធើ្វដំណើរតាមទីក្រុង ពិតមែនតែភ្លើងចរាចរពណ៌បៃតងហើយក៏ដោយ ក៏ត្រូវតែមើលឆ្វេងស្ដាំផងព្រោះវាអាចមានអ្នកប្រញាប់ ឬអ្នកមិនគោរពច្បាប់ចរាចរនោះផងដែរ បើយើងចេះតែប្រកាន់អាងហេតុផលរបស់យើងថាត្រឹមត្រូវ គឺភ្លើងបៃតងវាអាចឱ្យយើងគ្រោះថ្នាក់ដល់ស្លាប់ក៏បាន យ៉ាងណារឿងក្នុង ជីវិតក៏ត្រូវគិតឱ្យយល់យ៉ាងនោះដែរ គឺកុំអាងខ្លួនត្រូវហើយ នាំឱ្យខ្លួនមាននូវគ្រោះថ្នាក់ ឬវិបត្តិបែកបាក់គ្នានោះ ។ក្នុងរឿងសេចក្ដីស្រឡាញ់ និងការគ្រប់គ្រងផ្ទះ ពេលខ្លះគឺនាំហេតុផលមកជជែកមិនបានឡើយ ព្រោះរឿងរ៉ាវវានៅពីលើហេតុផលដែលយើងចង់និយាយទៅទៀត ដូច្នេះមានតែការសម្រួលមានតែសម្បទាន និងការយល់ដឹងអំពីសេចក្ដីពិតហើយព្រមទទួលប៉ុណ្ណោះ ទើបវាជាការល្អ។បើមានការភ្លាំងភ្លាត់អ្វី កុំចេះតែមកបន្ទោសគ្នា ប្រកែកគ្នាត្រូវមានគុណធម៌ប្រចាំចិត្តសម្រាប់ដោះស្រាយបញ្ហាផង។

៥៧-សតិនាំ
បញ្ញាតាមកូនជាទីស្រឡាញ់បើកូនមិនត្រូវការ
សេចក្ដីភ្លាំងភ្លាត់
មិនត្រូវការឱ្យកើតនូវសេចក្ដីក្ដៅក្រហាយក្នុងការធើ្វ ឬការនិយាយទៅហើយនោះទេ
កូនត្រូវគិតឱ្យល្អមុននិយាយ ដើម្បីការពារនូវកំហុសនោះ នេះជាលក្ខណៈរបស់សតិ។
សតិគឺជាគុណធម៌ម្យ៉ាង ដែលចាំបាច់បំផុតក្នុងដំណើរជីវិត ។ មនុស្សដែលខ្វះសតិ
បើនឹងធ្វើអ្វីនិយាយអ្វីច្រើនតែភ្លាំងភ្លាត់ឬក៏ភ្លេចនេះភ្លេចនោះ
ឬម្យ៉ាងទៀតនឹងនាំមកនូវសេចក្ដីវិនាសប្រយោជន៍
ត្រូវខាតពេលដើម្បីដោះស្រាយបញ្ហាឬត្រូវបាត់បង់នូវរបស់សំខាន់ក្នុងជីវិត
ដែលលំបាកនឹងដោះស្រាយបាន
ម្ល៉ោះហើយមានតែលំបាកឡើងៗ។ការមានសតិទើបជាគ្រឿងការពារនូវ
សេចក្ដីភ្លាំងភ្លាត់និងសេចក្ដីវិនាសដ៏សំខាន់ក្រៃលែង។សតិជាគុណ
ជាតិនាំមុខបញ្ញា
សតិប្រៀបដូចជា ផាលឯបញ្ញាប្រៀបដូចជាផ្នៀងនង្គ័ល
បញ្ញាចម្រើនទៅបានក៏ព្រោះមកអំពីហ្វឹកហាត់
អប់រំសតិហ្នឹងឯង។មនុស្សមានបញ្ញាពីកំណើតមកហើយ
ថែមទាំងជាមនុស្សឆ្លាត ព្រោះបានរៀនសូត្រច្រើន ចេះដឹងគ្រប់មុខវិជ្ជា
ប៉ុន្តែបើខ្វះសតិឬក៏ប្រមាទធ្វេសប្រហែស
រមែងគ្រោះថ្នាក់ដូចជាមនុស្សល្ងង់ខ្លៅអត់ចេះអ្វីសោះអ៊ីចឹង។
ដល់ពេលខុសភ្លាត់
ឬត្រូវក្ដៅក្រហាយស្ដាយក្រោយមកដល់ ក៏ច្រើនតែគិតថា “បើដឹងដូចនេះអាត្មាអញមិនធើ្វឡើយ”
។
ដូច្នេះមនុស្សយើងគឺមិនត្រូវអាងឆ្លាត ឬអាងថាអញរៀនបានច្រើន
ហើយធើ្វអ្វីនិយាយអ្វីមិនគិតមុខមិនគិតក្រោយនោះឡើយ។
កុំយកឆ្លាតនាំមុខសតិឱ្យសោះ
ត្រូវឱ្យមានសតិនាំមុខវិញ ទើបអ្វីៗគ្រប់យ៉ាងរៀបរយ
មិនលំបាកដោះស្រាយតាមក្រោយអំពើរបស់ខ្លួនឯង។ សតិនិងបញ្ញា
ជាគុណជាតិមានឧបការៈច្រើនក្នុងការងារគ្រប់យ៉ាងគឺត្រូវឱ្យមានជាគូគ្នា
រហូតតទៅ។ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់សម្ដែងថា
“បើបុគ្គលបានដឹងថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួន
គប្បីរក្សាខ្លួនឱ្យជាការរក្សាដ៏ល្អ”។ មនុស្សយើងគ្រប់គ្នាសុទ្ធតែស្រឡាញ់ខ្លួន
ប៉ុន្តែបើមិនបានកំណត់ដឹងរបស់ដែលជាទីស្រឡាញ់ គឺខ្លួននោះឱ្យ
ច្បាស់លាស់ទេ ការតាំងចិត្តរក្សារមែងមិនមាន ។ បើការតាំងចិត្តរក្សាខ្លួនមិនមានទេ នេះឈ្មោះថា បុគ្គលមាននូវ
ធម៌ប្រមាទគឺការធ្វេសប្រហែស ដូច្នេះដំណើរជីវិតពិតជាមិនបានល្អឡើយ ។តាមពិត មនុស្សគ្រប់គ្នារមែងរស់នៅជាមួយនឹងខ្លួនឯងរហូត តាំងពីកើតដល់ស្លាប់ ស្លាប់ហើយត្រូវបន្តការរស់នៅជាមួយនឹងខ្លួនឯងទៀតជារៀងរហូត ទាល់តែជីវិតត្រូវបានបញ្ចប់ក្នុងសង្សារវដ្ដ បើយើងមិនបានរក្សាខ្លួនឱ្យល្អទេ យើងរមែងរស់នៅជាមួយនឹងខ្លួនឯងដែលជាមនុស្សមិនល្អរហូតតទៅ។ចូរកូនកុំប្រមាទ កុំធ្វេសប្រហែសឡើយ ចូរកូនហ្វឹហាត់ឱ្យមានសតិជាប្រចាំក្នុងចិត្ត ដើម្បីកូននឹងមិនបានធ្វើអ្វីខុសឆ្គងដូចជាមានអ្នកយាមចាំចាប់មនុស្សខូចដូច្នោះឯង ។កូនត្រូវពិចារណាតាមកំណាព្យនេះ ៖ហីនំ ធម្មំ ន សេវេយ្យទំនាស់កាប់ចាក់រំលោភឈ្លានពានល្មើសគុណម៉ែឪទ្រុស្ដព្រះទ្រង់ញាណ
ទ្រុស្ដនៅត្រង់ហ៊ានបំពាន សិក្ខា។ធម៌ថោកទាំងនេះគឺសែនហីនំស៊ីបាយបោលឆ្នាំង ខ្មាំងនឹងសាសនាកូនឪមិនត្រូវសេពគប់ឡើយណាបាលីពោលថា ន សេវេយ្យ ។ធម៌ថោកមានច្រើនកើតកើនខ្លាំងណាស់ទាំងក្មេងទាំងចាស់ ប្រព្រឹត្តឥតអាក់សេពគប់ធម៌ខ្មៅចាញ់អំណាចប្រាក់ជាប់ខ្នោះច្រវាក់ អន្ទាក់កាមគុណ។បមាទេន ន សំវសេ កូនត្រូវរិះគិតទុកជាមុនរៀបចំជីវិត ឱ្យផុតទារុណបុណ្យជាដើមទុករួចចាក ធម៌ថោក។កូនឪមិនត្រូវរស់ដោយប្រមាទត្រូវខំសង្វាត កុំឱ្យចាញ់បោកតណ្ហាក្នុងចិត្តបង្កើតទុក្ខសោកកូនព្យាយាម ក្រោកសម្លឹងធម៌ពិត។បើកូនមិនក្រោកពិតជាលំបាកបញ្ហាឥតស្រាក ឆាកល្ខោកជីវិតកំព្រាទីពឹងក្នុងភពងងឹតមោហរួបរឹតពិតជាវង្វេង។ចូរកូនសម្លាញ់ ស្ដាប់តាមម៉ែពុកកូនកុំជាប់គុកនៅក្នុងបទភ្លេងត្រូវចេះស្ដាប់ធម៌កុំចេះតែលេងស្រីស្រាកែវពែងជាល្បែងគ្រោះថ្នាក់។

៥៨-
ជីវិតមានតម្លៃកូនជាទីស្រឡាញ់កូនដឹងទេថា “ជីវិតមានតម្លៃថ្លៃក្រៃលែង”
មិនថាជីវិតរបស់យើងឬរបស់អ្នកដទៃ សុទ្ធតែមានតម្លៃទាំងអស់
គឺមានតម្លៃទាំងដល់ខ្លួនឯង ទាំងដល់អ្នកដទៃ។ ដូច្នេះហើយ ទើបក្នុងសីល៥
បានលើកយកការវៀរចាកនូវការសម្លាប់សត្វទុកជាសិក្ខាបទទី១
ព្រោះមកអំពីជីវិតជារបស់សំខាន់ហ្នឹងឯង។មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងណាស់
សត្វដទៃបុគ្គលដទៃ សុទ្ធតែសំខាន់សម្រាប់ខ្លួនគេគ្រប់ៗគ្នា រៀងៗខ្លួនដូច្នេះទើបមិនគួរសម្លាប់
មិនគួរបៀតបៀនជីវិតគ្នាឡើយ។កាលបើកូនដឹងថាជីវិតកូនមានតម្លៃថ្លៃ
និងសំខាន់សម្រាប់ខ្លួនកូនហើយ កូនត្រូវរក្សានិងថ្នាក់ថ្នមជីវិតឱ្យល្អ។
កូនត្រូវធ្វើអំពើជាប្រយោជន៍ឱ្យដល់ខ្លួនឯងផងឱ្យដល់អ្នកដទៃផងឱ្យច្រើនជាទីបំផុត។
អំពើអាក្រក់ដែលជាបាបកម្មនាំឱ្យមានពៀរវេរា
កូនកុំឱ្យជីវិតនេះទៅប្រឡាក់ប្រឡូសឱ្យសោះ។ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា
ជីវិតដែលមានសីលមានការសម្លឹងពិនិត្យ សូម្បីរស់នៅតែមួយថ្ងៃ
ក៏ប្រសើរជាងជីវិតដែលអត់សីល អត់មានការតម្កល់ឱ្យល្អ រស់នៅអស់រយនៃឆ្នាំទៅទៀត
។ដើម្បីឱ្យសមនឹងការដែលយើងយកជីវិតដ៏មានតម្លៃបង់ពន្ធឱ្យមច្ចុរាជ ក្នុងមួយថ្ងៃ
២៤ម៉ោង យើងត្រូវធើ្វការក្នុងមួយថ្ងៃឱ្យបានកម្រៃថ្លៃជាងជីវិត ២៤ម៉ោងទៅទៀត។
កូនដឹងទេថាការបំពេញបុណ្យបារមីដើម្បីឱ្យរួចផុតចាកទុក្ខ
គឺជាការងារដែលមានតម្លៃជាងជីវិតឆ្ងាយណាស់
ដូច្នេះកូនត្រូវប្រយ័ត្នកុំឱ្យខាតថ្លៃពន្ធឱ្យសោះក្នុងមួយថ្ងៃៗ ។
៥៩-
មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងកូនជាទីស្រឡាញ់នៅក្នុងលោកនេះ
តើអ្វីដែលល្អជាងគេសម្រាប់មនុស្សយើង?គឺខ្លួនយើងជាមនុស្សល្អហ្នឹងឯង។
បើយើងជាមនុស្សអាក្រក់មានចិត្តបាប ប្រព្រឹត្តទុច្ចរិត អត់គោរពវិន័យ បៀតបៀនអ្នកដទៃ
ទោះបីយើងមាននូវដុំពេជ្រ ភ្នំមាស និងសម្បត្តិផ្សេងៗទៀតពោរពាសយ៉ាងណាក៏ដោយ
ក៏យើងមិនអាចល្អបានដែរព្រោះយើងជាមនុស្សអាក្រក់ស្រេចទៅហើយ។មនុស្សយើងរមែងស្រឡាញ់ខ្លួនឯង
តែងគាំទ្រខ្លួនឯងតម្កល់ខ្លួនឯងក្នុងកន្លែងគ្រាន់បើ ឬកន្លែងខ្ពស់
ប៉ុន្តែនៅក្នុងសភាពបែបនេះ កូនត្រូវប្រយ័ត្នឱ្យណាស់ ចំពោះគំនិតម្យ៉ាងដែលគិតថា “បើយើងមានប្រាក់ច្រើន យើងនឹងគ្រាន់បើ”។
ព្រោះបើកូនមិនបានប្រយ័ត្នចំពោះគំនិតនេះទេ
កូននឹងធ្លាក់ចុះក្នុងទីដ៏ថោកទាបដោយសារការប្រព្រឹត្តនូវទុច្ចរិតក្នុងបំណងរកប្រាក់។កូនត្រូវប្រយ័ត្នចំពោះគំនិតរបស់កូន
នៅក្នុងរឿងផ្សេងៗទៀតច្រើនណាស់ ត្រូវប្រយ័ត្នគំនិតចង់សប្បាយ
ត្រូវប្រយ័ត្នចិត្តស្រឡាញ់ជាដើម ព្រោះថា
មនុស្សយើងសំខាន់សម្រាប់ខ្លួនឯងដ៏ក្រៃលែង។កូនត្រូវពិចារណានូវកំណាព្យម៉ែឪប្រដៅកូន
៖ប្រាប់ឱ្យកូនធើ្វល្អ ស្លៀកពាក់សគឺចិត្តស្មោះប្រដៅឥតមានខ្ចោះ
ដូចគេច្រោះយកទឹកថ្លា។អប់រំក្រើនរំលឹក ទោះល្ងាចព្រឹកឪទេសនាប្រាប់ឱ្យកូនឧស្សាហ៍
ធើ្វកិច្ចការជាកល្យាណ។សុចរិតថ្លៃជាងពេជ្រ
កុំបំភ្លេចចោលខ្លួនប្រាណមនុស្សថ្លៃពន់ប្រមាណ
កុំចោលប្រាណដូរយកប្រាក់។ចោលប្រាណស្មើលក់ខ្លួន
ម៉ែពោលផ្ទួនឱ្យប្រចក្សមនុស្សយើងថ្លៃជាងប្រាក់ ត្រូវទុកដាក់ខ្លួនឱ្យល្អ ។
៦០- ខ្លួនជាទីស្រឡាញ់នៃខ្លួនឯងកូនជាទីស្រឡាញ់ព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ថា
“បើបុគ្គលបានដឹងថាខ្លួនឯងជាទីស្រឡាញ់របស់ខ្លួន
គប្បីរក្សាខ្លួនឱ្យជាការរក្សាដ៏ល្អ”។ពាក្យថា “ខ្លួន” ក្នុងទីនេះ
បានដល់ដំណើរជីវិតរបស់យើងដំណើរជីវិតគឺជាក្រសែរបស់ចិត្ត
ដូច្នេះដែលថារក្សាខ្លួនបានដល់ការរក្សាចិត្តហ្នឹងឯង។ពាក្យថា “រក្សាខ្លួន” បានសេចក្ដីថា រក្សាចិត្ត
ទូន្មានចិត្តគ្រប់គ្រងដំណើរជីវិត អប់រំព្រហ្មចរិយធម៌ ឱ្យមានភាពភ្លឺស្វាងរុងរឿង
និងជួបប្រសព្វចំពោះសេចក្ដីសុខក្សេមក្សាន្ត។ឪពុកម្ដាយបានបញ្ជាក់ប្រាប់កូនហើយ
ថាកូនត្រូវប្រយ័ត្នចំពោះគំនិតគិតចង់បានសប្បាយ ព្រោះបើមិនបានប្រយ័ត្នចំពោះគំនិតនេះទេ
វានឹងនាំឱ្យកូនរកការសប្បាយក្នុងផ្លូវបិសាច
ហើយកូនត្រូវប្រយ័ត្នចំពោះចិត្តស្រឡាញ់របស់កូនរៀងរាល់ថ្ងៃទៀតផងទោះជាស្រឡាញ់អ្វីក៏ដោយ
ព្រោះចិត្ស្រឡាញ់នាំឱ្យមានការហួងហែង ការហួងហែងជាមាត់ជ្រោះដ៏រអិល
គឺថាវាងាយនឹងធើ្វឱ្យកូនធ្លាក់ចុះទៅក្នុងជម្លោះឈ្លោះទាស់ទែង ពោលនូវពាក្យអាក្រក់
ពាក្យកុហក ពាក្យញុះញង់ និងប្រព្រឹត្តការបៀតបៀនដោយអំពើឃោរឃៅផ្សេងៗណាស់។បើកូនដឹងថា
ខ្លួនជាទីស្រឡាញ់របស់ខ្លួនកូនពិត ប្រាកដហើយ កូនត្រូវតែប្រយ័ត្នប្រយែងឱ្យណាស់
ចំពោះកិលេសដែលមានក្នុងចិត្តកូនខ្លួនឯង ។ កូនត្រូវពិចារណានូវព្រះពុទ្ធភាសិតមួយបាទនេះ
៖ចិត្តំ គុត្តំ សុខាវហំ
ព្យាយាមដេកខ្មាំងពីចិត្តសន្ដានគ្រប់គ្រងស្ងួនចិត្តដោយកម្មកល្យាណ
នាំសុខមកបានក្សេមក្សាន្តពេកក្រៃ ។
៦១-
សុខឬទុក្ខកើតពីគំនិតខ្លួនឯងកូនជាទីស្រឡាញ់មនុស្សដែលមិនមានប្រមាទ
រមែងមិនបណ្ដែតបណ្ដោយ
សូម្បីតែគំនិត គឺជាអ្នកមាននូវស្មារតីគ្រប់គ្រងគំនិតរបស់ខ្លួនមិនឱ្យភ្លាត់គំនិត ដូចជាការដើរដួលក្នុងផ្លូវរអិលឡើយ។ជាធម្មតាក្នុងជីវិតរាល់ថ្ងៃរមែងមានសុខ មានទុក្ខក្នុងចិត្តទៅតាមគំនិតរបស់ខ្លួន ព្រោះហេតុដូច្នេះហើយ ទើបព្រះសម្មាសម្ពុទ្ធទ្រង់បង្រៀនឱ្យមនុស្សយើងស្វែងរក នូវសេចក្ដីសុខតាមផ្លូវចិត្តដោយការប្រយ័ត្ននូវគំនិត ខ្លួនឯង។បើគ្រប់គ្រងគំនិតមិនបានទេគំនិតហ្នឹងហើយដែល តែងតែបៀតបៀននូវចិត្តខ្លួនឯង នាំមកនូវទុក្ខរឿយៗឱ្យដល់ចិត្តសន្ដាន រហូតដល់ហ៊ានប្រព្រឹត្តនូវអំពើឃោរឃៅ។គំនិតប្រៀបដូចជាភ្លើងអុស បើគ្រប់គ្រងបានល្អក៏ជា
ប្រយោជន៍ តែបើគ្រប់គ្រងមិនបានល្អទេ រមែងឆេះផ្ទះឆេះភូមិឆេះស្រុក ដូច្នេះហើយ ទើបបុគ្គលដែលមិនមាន
ប្រមាទ រមែងប្រយ័ត្ននូវគំនិតនេះណាស់ ឯផលកម្រៃដែលត្រូវបាន គឺសេចក្ដីសុខស្ងប់ច្រើនៗ។សូមកូនខំប្រឹងស្វែងរកនូវសេចក្ដីសុខអំពីគំនិត របស់ខ្លួនឯង។ កូនគប្បីកំណត់ដឹងថារឿងរ៉ាវទាំងឡាយ ដែលមកដល់ជីវិតនេះ មិនមែននាំមកនូវសុខ ឬទុក្ខចូលដល់សន្ដានចិត្តតែម្ដងនោះទេ គឺវាអាស្រ័យនៅលើគំនិតឆ្លាត ឬល្ងង់របស់ខ្លួន ដែលជាអង្គប្រកបខាងក្នុង សម្រេចឱ្យសុខ ឬទុក្ខក្នុងចិត្តកើតឡើង។ក្រោកព្រឹកឡើង កូនត្រូវប្រាថ្នាសច្ចាក្នុងចិត្តថា នឹងធ្វើល្អនិយាយល្អ គិតល្អឱ្យបានប្រសើរជាងពីថ្ងៃមុន។

៦២-ទានិងមាន់កូនជាទីស្រឡាញ់មានមនុស្សពីរនាក់ឃើញទាផង
ឃើញមាន់ផង។
មនុស្សម្នាក់គិតចង់ឱ្យមាន់ក្លាយទៅជាទា
គិតចង់ឱ្យទាក្លាយជាមាន់រឿងនេះវាមិនអាចប្រព្រឹត្តទៅបានឡើយ
ក្នុងមួយអត្តភាពនៃសត្វទាំងពីរមុខនោះ ។ បើមនុស្សនោះ
គិតយ៉ាងនេះមិនឈប់ទេគឺត្រូវតែកើតទុក្ខជាប្រាកដ។មនុស្សម្នាក់ទៀតឃើញទាជាទា
ឃើញមាន់ជាមាន់មិនមានចង់ឱ្យក្លាយទៅជាអ្វីផ្សេងឡើយ នោះឯងហើយដែលមិនមានបញ្ហា
យ៉ាងណាមិញ អនិច្ចំ គឺការមិនទៀង បើយើងចង់ឱ្យវាទៀង លទ្ធផលគឺការខូចចិត្ត
តែបើយើងឃើញថាសង្ខារទាំងឡាយជារបស់មិនទៀងយ៉ាងនោះយើងរមែងមានចិត្តស្ងប់មិនមាន
បញ្ហាមិនមានការខូចចិត្តឡើយក៏យ៉ាងនោះឯង។មនុស្សយើងតែងតែ
ទាស់ចិត្តចំពោះសេចក្ដីពិត
ដែលមិនត្រូវនឹងអធ្យាស្រ័យរបស់ខ្លួន ប្រាថ្នាដើរចេញពីសេចក្ដីពិតដូចនេះ។
ម្យ៉ាងទៀតសេចក្ដីប្រាថ្នាចង់បានរបស់ដទៃឬចង់ឱ្យរបស់នេះទៅ
ជាយ៉ាងនោះទាំងអស់នេះ
រមែងនាំមកនូវការមិនស្ងប់ក្នុងចិត្ត។ទាគង់តែជាទា
មិនក្លាយជាសត្វដទៃចង់ខុសកើតទុក្ខភ័យ ល្អប្រពៃន័យត្រង់ពិត។ចំណង់ឱ្យសមហេតុ
ច្បាស់ក្រឡែតរឿងជីវិតកុំចង់កែការពិត អប់រំចិត្តពិតបានសុខ។
៦៣-ទឹកហូរគ្មានត្រឡប់កូនជាទីស្រឡាញ់ទឹកធ្លាក់ចាកភ្នំហូរតាមជ្រោះ
ទឹកជ្រោះហូរចូលស្ទឹង ទឹកស្ទឹងហូរចូលទន្លេ ទឹកទន្លេហូរចូលសមុទ្រ
មិនហូរត្រឡប់មកវិញឡើយ។ប្រសិនបើមានបុរសម្នាក់ទៅឈរនៅមាត់ទន្លេ
ហើយសម្លឹងមើលក្រសែទឹកដែលហូរទៅក្រោម ដោយចង់ឱ្យទឹកនោះហូរបញ្រ្ចាសឡើងលើ បុរសនោះរមែង
មានទុក្ខព្រោះមិនបានសម្រេចតាមប្រាថ្នា។បុរសនោះមិនមាននូវសេចក្ដីស្ងប់ឡើយ
ទោះជាឈរក្ដីដើរក្ដី អង្គុយក្ដី ដេកក្ដី ព្រោះអ្វី?
ព្រោះបុរសនោះគិតខុសយ៉ាងណាមិញ សភាវៈធម្មជាតិធម្មតា
គ្រប់យ៉ាងរមែងប្រព្រឹត្តទៅដោយ អនិច្ចំ ទុក្ខំ អនត្តា។
អ្នកណាមកគិតរារាំងនូវច្បាប់ធម្មជាតិនេះ ឬមិនព្រមតាមក៏ដោយអ្នកនោះរមែងសោយសោកខ្សឹកខ្សួល
កន្ទក់កន្ទេញជាប្រាកដក៏យ៉ាងនោះដែរ។ផ្ទុយមកវិញ អ្នកដែលមានសតិ មានបញ្ហា
ដឹងទាន់ដឹងច្បាស់ប្រាកដនូវច្បាប់ធម្មជាតិបែបនេះហើយ ក៏រមែងសប្បាយចិត្ត
រីករាយដោយធម្មបីតិកម្រៃអំពីជីវិតដ៏ថ្លៃថ្លា។ពពករសាត់បាត់ឆ្ងាយទៅ
សង្ខារមិននៅទៅតាមថ្ងៃទឹកធ្លាក់ចាកភ្នំពុំអាល័យ
ជីវិតសែនថ្លៃចាកជីវី។ទឹកហូរធ្លាក់ពិតឥតត្រឡប់ ទោះធ្លាប់ដក់ទើរលើគិរីយសខ្ពស់ញាតិរស់ជុំមូលមីរ
ចាកទីចុះទាសវិនាសព្រាត់។ព្រៃធំមានម្រឹគទឹកមានត្រី
វេហាស៍បក្សីហិចហើរស្ទាត់លោកធម៌ប្រាំបីអ្វីទៀងទាត់ ត្រៃលក្ខណ៍ប្រាកដជ្រែកសង្ខារ។
៦៤-ឆ្កែកើតរមាស់អង្គែស៊ីកូនជាទីស្រឡាញ់ឆ្កែកើតរមាស់អង្គែស៊ី
ជ្រុះរោមអស់ក្នុងរដូវត្រជាក់វារមែងជាទុក្ខ ទោះជានៅទីណាៗក៏មិនសុខមិនស្រួលឡើយ។ដែលវាមិនសុខមិនស្រួលនោះ
មិនមែនមកអំពីទីដេកទីនៅនោះៗទេគឺពិតជាមកអំពីរោគនៅនឹងខ្លួនរបស់វានោះឯង។មនុស្សទាំងឡាយក៏ដូចគ្នា
ដែលមិនសប្បាយចេះតែក្ដៅក្រហាយក្នុងចិត្ត មកអំពីចិត្តត្រូវទោសប្រទូស្ដ។
ចិត្តត្រូវទោសប្រទូស្ដ ព្រោះមកអំពីប្រកាន់ធម៌ដែលមានពិសទុកមិនព្រមលែងមិនសង្រួមឥន្រ្ទិយ
ហើយចេះតែបន្ទោសមនុស្សដទៃ និងអ្វីៗទៀតជាខាងក្រៅ។ មិនដឹងរឿង
របស់ខ្លួនឯង ទៅណាក៏មិនត្រូវនឹងគេ នៅឯណាក៏មិនសុខ នេះព្រោះតែចិត្តខ្លួនឯងកើតស្រែងអង្គែស៊ី មិនមែនមកអំពីមនុស្សដទៃនិងកន្លែងខាងក្រៅនោះទេ។កូនត្រូវយល់ថា “ហេតុកើតត្រង់ណា ផលកើតត្រង់នោះ”ដូច្នេះការក្ដៅក្រហាយចិត្តព្រោះមានរោគក្នុងចិត្ត កូនត្រូវហ្វឹតហាត់កម្ចាត់ហេតុឱ្យត្រូវចំកុំឱ្យខុស ដូចពាក្យចាស់ពោលថា “អេះឱ្យត្រូវកន្លែងដែលរមាស់ កន្លែងដែលមិនមានរមាស់កុំទៅអេះ”។ឆ្កែកើតអង្គែគ្មានទេរោម រមាស់ស្គាំងស្គមព្រមត្រជាក់លំបាកខ្លួនខ្លាំងតាំងញ័រញាក់ រត់បោលទទ្រាក់ធ្លាក់ដល់ភ័យ។ទៅកាន់ទីណាក៏ស្មាញស្មុគ ទីនោះមិនសុខស្រុកឬព្រៃទោះដេកទោះដើរកំណើរក្ស័យ ឧបសគ្គចង្រៃអាស្រ័យខ្លួន។ដូចមនុស្សក្នុងលោករោគក្នុងចិត្ត ក្ដៅផ្សាពេកពិតត្បិតគុំកួនរក្សាពិសក្ដៅនៅក្នុងខ្លួន ប្រកាន់មាំមួនខ្លួនឥតសុខ។ហេតុកើតត្រង់ណាផលត្រង់ហ្នឹង បើបានជាដឹងប្រឹងសម្រុកកម្ចាត់ពិសក្ដៅទើបនៅសុខ ទោះស្រុកឬព្រៃគ្មានអ្វីទាស់។

៦៥-
ក្បាលពស់កន្ទុយពស់កូនជាទីស្រឡាញ់មនុស្សយើងគ្រប់គ្នាមិនត្រូវការទុក្ខ
ត្រូវការតែសុខប៉ុណ្ណោះប៉ុន្តែព្រោះសត្វលោកត្រូវការសុខជាប់ជំពាក់នឹងសុខទើបមិនរួចពីទុក្ខ។សុខនិងទុក្ខប្រៀបដូចសត្វពស់មួយខាងក្បាលវា
មានពិសចូលទៅជិតវានឹងខាំ បើចាប់កន្ទុយវាពិតជាស្រួលដៃណាស់តែបើមិនប្រញាប់លែងទេ
វានឹងបែរក្បាលមកខាំបានដូចគ្នាព្រោះទាំងក្បាលទាំងកន្ទុយវានៅក្នុងតួពស់តែមួយជាមួយគ្នា។សេចក្ដីទុក្ខដូចជាក្បាលពស់
ឯសេចក្ដីសុខដូចជាកន្ទុយពស់។សប្បាយចិត្តជាសុខ ថ្នាំងថ្នាក់ចិត្តជាទុក្ខ រមែងកើតអំពីម៉ែឪជាមួយគ្នា
គឺអវិជ្ជានិងតណ្ហានោះឯង។ ដូច្នេះហើយបានជាពេលខ្លះមាននូវសេចក្ដីសុខហើយ
ចិត្តក៏នៅមិនសប្បាយមិនស្ងប់ ទាំងដែលបាននូវរបស់ដែលពេញចិត្តផង
ដូចជាបានលាភបានយសជាដើម។ បានមកហើយសប្បាយចិត្តក៏ពិតមែនតែវាក៏នៅមិនស្ងប់ពិតៗ
ព្រោះនៅភ័យខ្លាចពីការបាត់បង់។ការភ័យខ្លាចជាមូលហេតុមិនឱ្យមាននូវសេចក្ដីស្ងប់។
ពេលខ្លះត្រូវវិនាសទៅពិតៗ ក៏រឹងរឹតតែជាទុក្ខក្រៃលែង។
នេះសម្ដែងឱ្យឃើញថាសុខពិតមែនតែមានទុក្ខច្រឡូកច្រឡំជាមួយផង
ហៅថាសាមិសសុខគឺជាសុខដូចចាប់ពស់ត្រង់កន្ទុយ
ឬដូចត្រីចាប់នុយនឹងផ្លែសន្ទូច។ក្បាលពស់ខាំងាប់ជាប់នុយទុក្ខ កន្ទុយសមសុខស្រណុកចាប់តែបើមិនលែងរមែងស្លាប់
ការចាប់ញ៉ាំងលោកឱ្យសោកា។សប្បាយហើយទុក្ខសុខហើយសោកនេះហើយរាគឫសតណ្ហាស្រឡាញ់ហើយឈ្លោះព្រោះកាមា
អស់ទុក្ខលុះត្រាតណ្ហាក្ស័យ។
៦៦-មច្ចុរាជ-ម្ចាស់មាន់-មាន់កូនជាទីស្រឡាញ់សត្វមាន់រស់ដោយមិនដឹងរឿង
ពេលព្រលប់រកកន្លែងដេកព្រឹកឡើងក៏កាយដីរកស៊ីទៀត ។ ម្ចាស់មាន់បាចស្រូវឱ្យស៊ីរាល់ថ្ងៃ
វាក៏មិនដឹងថាគេចិញ្ចឹមវាទុកដើម្បីអ្វីដែរ។ មាន់ជា
មួយនឹងម្ចាស់មានការគិតម្យ៉ាងម្នាក់។ម្ចាស់មាន់ចេះតែគិតថាមាន់ធំហើយ ជិតល្មមថ្លឹងគីឡូហើយឯមាន់វិញសប្បាយនឹងចំណី តែងគិតរាល់ថ្ងៃថា ម្ចាស់ស្រឡាញ់ខ្លួន។មនុស្សយើងក៏មានការមិនដឹងរឿងផងដែរ មកពីណា? នឹងនៅតទៅទៀតប៉ុន្មានថ្ងៃ-ខែ-ឆ្នាំ នឹងទៅទីណា? ហើយអ្នកណាជាអ្នកនាំទៅ? គឺមិនដឹង។មច្ចុរាជ គឺសេចក្ដី ស្លាប់នោះឯងដូចជាម្ចាស់មាន់អ៊ីចឹង។មច្ចុរាជនឹងតាមមកដល់ ពេលណាគឺខ្លួនមិនដឹងឡើយព្រោះរវល់តែភ្លើតភ្លើនជាមួយនឹងនុយរបស់មច្ចុរាជ គឺរូប សំឡេងក្លិន រសនិងផោដ្ឋព្វៈប្រៀបដូចទឹកជំនន់ធំ បាននាំយកអ្នក
ដែលដេកលក់នៅមាត់ទឹកនោះទៅដូច្នោះឯង។មាន់គិតម្យ៉ាង ស្រាងរកស៊ី ទីជិតៗឯម្ចាស់ពិត គិតគីឡូ ដូរយកលុយមាន់និងម្ចាស់ ច្បាស់មិនដឹង ប្រឹងស៊ីនុយស្លាប់ព្រោះលុយ នុយនុយនុយ មច្ចុរាជ។

៦៧-បន្លាកូនជាទីស្រឡាញ់សភាវៈទាំងឡាយទាំងពួង គឺជាសភាវៈដែលកើតមានជាធម្មតា
មិនបានឱ្យទុក្ខដល់អ្នកណាៗឡើយ។ ប្រៀបដូចជាបន្លាដែលធម្មតាវាតែងស្រួច
តើបន្លាឱ្យទុក្ខដល់យើងដែរទេ? អត់ទេ។ បន្លាមិនបានឱ្យទុក្ខដល់អ្នកណាឡើយបើយើងមិនទៅជាន់វាទេនោះ
តែបើយើងជាន់ឱ្យបន្លាមុតក៏ជាទុក្ខឈឺចុកចាប់ភ្លាមដោយពិត។ដូចម្ដេចបានជាទុក្ខ? ព្រោះជាន់វា យ៉ាងណាមិញសង្ខារទុក្ខ
ឬឧបាទានក្ខន្ធទុក្ខ គឺជាទុក្ខពិតតាមសភាវៈ ជាទុក្ខសច្ចៈដូចបន្លាអ៊ីចឹង
បើយើងមិនជាន់ឱ្យបន្លាមុខ ពោលគឺមិនប្រកាន់ទេ
ទុក្ខក៏មិនកើតមានដល់ចិត្តដែរយ៉ាងនោះឯង។ព្រះធម៌ដូចជាស្បែរជើង
សម្រាប់រក្សាយើងមិនឱ្យមានទុក្ខតាមផ្លូវចិត្ត។ ដើរក្នុងព្រៃបន្លាត្រូវពាក់ស្បែកជើងយ៉ាងណា
ដើរក្នុងវដ្ដសង្សារត្រូវមានព្រះធម៌
ក៏យ៉ាងនោះដែរ។បន្លាស្រួចពិតឥតខុសអ្វីឡើយប្រមាទហ្នឹងហើយទើបជើងមុតជាក់រូបសំឡេងក្លិនរសផោដ្ឋព្វៈគឺជា
អន្ទាក់បន្លាលោកីយ៍។កូនកុំប្រទូស្ដទាស់នឹងបន្លា
ស្បែកជើងនេះណាការពារដើរព្រៃដំណើរជីវិតពិតជាមានន័យសំវរមានន័យបីដូចស្បែកជើង។

៦៨-ឆ្មាកូនជាទីស្រឡាញ់កិលេសដូចជាសត្វឆ្មា
បើឱ្យស៊ីតាមចិត្តវារឹតតែមករឿយៗរួចហើយ
បើថ្ងៃណាមួយយើងមិនបានឱ្យវាស៊ី ឬមិនឆាប់ដាក់ឱ្យទេនោះវានឹងយំរំខាន
វាខ្វាចវាក្រចៅ
ដោយក្រចកជាពិតប្រាកដ ។ បើយើងពិតជាមិនឱ្យវា ស៊ីមែន១ ថ្ងៃ ឬ២ថ្ងៃប៉ុណ្ណោះ
ក៏បាត់វាទៅយ៉ាងណា កិលេសក៏យ៉ាងនោះដែរ។
កាលកិលេសមិនមករំខានយើងទេយើងនឹង
បានស្ងប់ចិត្តពិតជាប្រសើរណាស់។កិលេសស្មោកគ្រោកគ្រឿងសៅហ្មងក្ដៅក្រៃកន្លងចំណងមារព្រោះឱ្យចំណីឆីគ្រប់
គ្រាវារឹតទាមទារមារក្នុងចិត្ត។បង្អត់អាហារឆ្មាកិលេសកុំទាល់ចំណេះចេះអាណិតកិលេសធាត់ធំពុំល្អពិតគំនិតល្អល្អិតគិ
តកាន់សីល។សង្រួមវាចារក្សាចិត្តសង្រួមផ្ទៃពិតកម្ចាត់ខ្ជិលសង្រួមឥន្រ្ទីយ៍ញាំញីខិលសង្រួមក្នុងសីលសុទ្ធាជីព។
៦៩-ល្អផ្សេងគ្នាកូនជាទីស្រឡាញ់ទ្រព្យរបស់អ្នកដទៃ
មិនល្អដូចទ្រព្យរបស់ខ្លួនឯង។
ទ្រព្យរបស់ខ្លួនឯងដែលបានទទួលពីអ្នកស្លាប់ទៅ ពោលគឺទ្រព្យមរតក
មិនល្អដូចទ្រព្យដែលរកបានមកដោយកម្លាំងខ្លួនឯង។ទ្រព្យដែលរកបានមកដោយទុច្ចរិត
មិនល្អដូចទ្រព្យដែលរកបានមកដោយសុចរិត។ ទ្រព្យខាងក្រៅខ្លួន ដែលជារូបធម៌
មិនល្អដូចរូបធម៌ខាងក្នុងខ្លួន។ ទ្រព្យដែលជារូបធម៌ខាងក្នុងខ្លួន មិនល្អដូចនាមធម៌ដែលមានក្នុងខ្លួន ពោលគឺសេចក្ដីល្អនោះឡើយ។កូនជាទីស្រឡាញ់ កូនចូរព្យាយាមស្វែងរកវិជ្ជា រកការចេះដឹង។ កូនត្រូវសាងសមត្ថភាព ត្រូវចេះស្រឡាញ់សេចក្ដីល្អ។ទាំងអស់នេះជាមង្គលដ៏ឧត្តម ជាអរិយទ្រព្យ ជាទ្រព្យក្នុងខ្លួនដែលមានតម្លៃដ៏ក្រៃលែង។

៧០-
ធើ្វបុណ្យយកមុខកូនជាទិស្រឡាញ់មានមុខលាបម្សៅ ពិតជាល្អជាងការដែលមិនមានមុខមិនមានក្បាល។
មនុស្សចេះមានការខ្មាសអៀន ចេះស្គាល់ខ្លួនឯងចេះស្គាល់ក្បាល ចេះស្គាល់មុខមាត់
ចេះដឹងស្លៀកពាក់បិទបាំង
គ្រឿងបដិកូល ចេះធើ្វបុណ្យប្លម យកឈ្មោះ យកមុខ គង់បានបុណ្យដែរ ហើយល្អជាង មិនធើ្វដោយពិត។ ប៉ុន្តែបើតាំងចេតនាធើ្វល្អដោយកាយ វាចាចិត្ត ឱ្យជាបុណ្យកុសល ជាមង្គលទុកក្នុងខ្លួន គឺល្អក្រៃលែង។ធើ្វល្អយកមុខ ល្អជាងធើ្វអាក្រក់ ប៉ុន្តែបានតែមុខហ្នឹងឯង។ ឯការធើ្វអាក្រក់វាខូចទាំងមុខ ខូចទាំងខ្លួន ខូចទាំងចិត្ត ខូចទាំងអនាគតនិងខូចអ្វីៗគ្រប់យ៉ាងទៀតទាំងអស់។

៧១-
ទានកូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃទានទាំង ១០ នេះគឺ
១-ឱ្យទានមិនត្រូវសង្ឃឹមផលអ្នកទទួលមិនគួរភ្លេច
២-បើមិនធើ្វល្អទេរស់នៅ១០០ឆ្នាំក៏ពុំមានប្រយោជន៍ដែរ។
៣-បើឃើញតែពីបានទេកុំសង្ឃឹមទឹកចិត្តអ្នកដទៃ។
៤-កុំទុកចិត្តមនុស្សដែលគិតតែពីប្រយោជន៍ខ្លួនឯង។
៥-មនុស្សត្រូវតែចេះឱ្យទានបើមិនច្រើនក៏តិចដែរ។
៦-មនុស្សល្អរមែងពេញចិត្តជួយឱ្យគេបានសុខ។
៧-ឱ្យទានរមែងបានមិត្តនិងកម្ចាត់គំនុំក្នុងចិត្ត។
៨-ឱ្យទាន ដូចជាការនាំទ្រព្យចេញពីផ្ទះដែលត្រូវភ្លើងឆេះ។
៩-ទានគឺជាស្បៀងក្នុងដំណើរផ្លូវទៅកាន់ព្រះនិព្វាន។
១០-ចេះឱ្យទានហើយ មិនគួរបៀតបៀនសត្វទេ។

៧២-សីលកូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃសីលទាំង
៩ នេះគឺ ៖
១-សីលធម៌មិនវិនាសទេ
មនុស្សទេតើដែលនិរាសពី សីលធម៌។
២-កំហុសចាត់ជាគ្រូក៏ពិត តែសូមកុំឱ្យខុសដដែលៗ។
៣-សេចក្ដីល្អមានតម្លៃជាងបរិញ្ញាបត្រ។
៤-គុណធម៌មិននៅនឹងអណ្ដាតទេ គឺឋិតនៅក្នុងចិត្ត។
៥-កុំខ្ជិលសាងគុណធម៌ ព្រោះគ្មានអ្នកណាល្អជំនួសគ្នាទេ។
៦-គុណធម៌មានប្រយ័ត្នជាមាតា មានការអត់ធន់ជាបិតា។
៧-មនុស្សល្អមិនស្វែងរកសុខ លើទុក្ខនៃអ្នកដទៃឡើយ។
៨-គំនុំគុំកូនជាដំបៅនៃចិត្ត និងជាគ្រោះកាចក្នុងជីវិត។
៩-ក្រោធខឹងគឺជាភ្លើងដុតចិត្ត មេត្តាជាទឹកដ៏ត្រជាក់។

៧៣-ភាវនាកូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃភាវនា
៨ នេះគឺ៖
១-បាបកើតពីអារម្មណ៍ គប្បីធើ្វចិត្តឱ្យឃ្លាតចាកពីអារម្មណ៍នោះ។
២-ចូរត្រេកអរក្នុងការមិនធ្វេសប្រហែស ត្រូវតាមរក្សាចិត្តរបស់ខ្លួន។
៣-ពន្លឺភ្លឺស្វាងស្មើដោយបញ្ញាមិនមានឡើយ។
៤-បញ្ញានាំឱ្យបានដឹងនូវគុណតម្លៃនៃអប្បមាទធម៌។
៥-ឈើខ្លឹមគ្រប់ដើមមិនមែនបានធំក្នុងពេលត្រឹមតែ១ឆ្នាំនោះទេ។
៦-ព្យាយាមនិងអំណត់ជាគ្រូបង្ហាត់ដ៏ធំក្នុងលោក។
៧-ជីវិតគឺការដើរផ្លូវឆ្ងាយរូបរាងកាយជាសាលាសំណាក់។
៨-ពេលវេលាទំពាស៊ីអស់សព្វសត្វព្រមទាំងខ្លួនរបស់វា។

៧៤-
ការគោរពឱនលំទោនកូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃការគោរពឱនលំទោនទាំង ៧នេះគឺ
១-មនុស្សត្រូវមានកិរិយាសុភាពដូចផ្កាឈើដែមានក្លិនក្រអូប។
២-មារយាទទន់ភ្លន់ជាមិត្តនឹងគុណធម៌ដែលមិនបែកគ្នាឡើយ។
៣-មនុស្សល្អរមែងសាងគុណធម៌ព្រមឱ្យអ្នកដទៃល្អជាងខ្លួន។
៤-អ្នកដែលស្គាល់ខ្លួនឯងដោយល្អរមែងមិនលើកតម្កើងខ្លួនឡើយ។
៥-ត្រូវចេះគោរពខ្លួនឯងទើបអ្នកដទៃគេគោរពកោតខ្លាច។
៦-កតញ្ញុតាធម៌ជារស្មើចាំងចែងចេញពីចិត្តខ្ពស់ចិត្តប្រសើរ។
៧-កតញ្ញុតាធម៌របស់កូន គឺជាសេចក្ដីសុខរបស់ម៉ែឪ។

៧៥-
ការជួយខ្នះខ្នែងក្នុងការងារកូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃការជួយខ្នះខ្នែងក្នុងការងារទាំង៦
នេះគឺ
១-សេចក្ដីខ្ជិលច្រអូសជាព្រៃស្មសានកប់មនុស្សទាំងរស់។
២-គ្រែដេកគឺជាគុករបស់មនុស្សកម្ជិល។
៣-ការខ្ជិលនិងការក្រលំបាកជាមិត្តជិតដិតនឹងគ្នា។
៤-មនុស្សយើងរួចពីនរកមក មិនមែនមកដេកខ្ជិលនោះទេ។
៥-ជីវិតនេះត្រូវបង់ពន្ធឱ្យមច្ចុរាជរាល់ថ្ងៃ។
៦-ត្រូវធើ្វការយកប្រយោជន៍ដែលមានតម្លៃជាងជីវិត។

៧៦-
ការជូនបុណ្យកូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃការជូនបុណ្យទាំង ៥ នេះគឺ៖
១-ជូនបុណ្យឧទ្ទិសបុណ្យគឺជាទានម្យ៉ាងដ៏សំខាន់។
២-ជូនបុណ្យសម្រេចដោយទឹកចិត្តមេត្តាព្រមដោយការយល់ដឹង។
៣-ត្រូវនឹកប្រាថ្នាឱ្យសព្វសត្វបានប្រយោជន៍សុខពិតៗ។
៤-ត្រូវនឹកប្រាថ្នាឱ្យសព្វសត្វបានផុតចាកពីទុក្ខលំបាក។
៥-កុំបង្អួតខ្លួនឯង ត្រូវប្រាថ្នាឱ្យគេត្រេកអរទទួលបុណ្យ។

៧៧-ការទទួលបុណ្យកូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃការទទួលបុណ្យទាំង
៤នេះគឺ៖
១-អនុមោទនាត្រេកអរជ្រះថ្លានឹងកុសលគឺជាបុណ្យ។
២-បុណ្យដែលទទួលបានអាចលាងជម្រះបាបក្នុងចិត្តបាន។
៣-មានបុណ្យចូលទៅនៅក្នុងចិត្តប្រសើរជាងទេវតាសណ្ឋិតក្នុងខ្លួន។
៤-អនុមោទនាទទួលបុណ្យបាន ព្រោះមិនមានមានះនិងការស្អប់ខ្ពើម ។

៧៨-ធម្មទានកូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃធម្មទានទាំង
៣ នេះគឺ៖
១-ថ្ងៃ១៥កើតខែអាសាធបន្ទាប់ពីការត្រាស់ដឹងព្រះសម្មាសម្ពុទ្ធបានពីរខែ
គឺជាថ្ងៃកំណើតរបស់ព្រះធម៌ទេសនា។
២-ការសម្ដែងនូវព្រះធម៌ជាការងារសំខាន់បំផុតរបស់
ព្រះសម្មាសម្ពុទ្ធគ្រប់ព្រះអង្គ ។
៣-ធម្មទានឈ្នះអស់ទានទាំងពួង ។

៧៩-
ការស្ដាប់ធម៌កូនជាទីស្រឡាញ់កូនត្រូវសិក្សានូវចំណុចនៃការស្ដាប់ទាំង ២ នេះគឺ៖
១-ព្រះពុទ្ធដីកានៅក្នុងព្រះត្រៃបិដកបើបានអានដូចបាន
គាល់ព្រះសម្មាសម្ពុទ្ធផ្ទាល់ព្រះអង្គ។
២-ត្រូវតែមានពេលសម្រាប់ទទួលយកព្រះពុទ្ធោវាទក្នុង
មួយថ្ងៃៗកុំខានឱ្យសោះ។

៨០-ការយល់ត្រូវកូនជាទីស្រឡាញ់កូនត្រូវសិក្សាថាអ្វីៗទាំងអស់សុទ្ធតែកើតអំពីហេតុដូច្នេះហេតុផលជាចំណុចនៃកា
រយល់ត្រូវ
។
No comments:
Post a Comment