សម្តីមាស ទាំង ១៤ ដែលលោក Steve Jobs គាត់ធ្លាប់បាននិយាយ អាចនឹងផ្លាស់ប្តូរជីវិតរបស់អ្នក
660 LIKES
31 COMMENTS
ច័ន្ទ ០៦ តុលា, ២០១៤ ម៉ោង ១៣:០១
យ៉ាងណាមិញ ខាងក្រោមជា ការសម្រង់សម្តីដ៏មានន័យ របស់លោក Steve Jobs ៖
«មកដល់ចំនុចដែលអ្នកកំពុងតែស្ថិតនៅ វាបានភ្ជាប់ទៅចំនុចខាងក្រោយ ព្រោះ បើអ្នកងាកមើល ទៅក្រោយ អ្នកនឹងដឹងថា អ្នកបាន ឆ្លងកាត់ និង មើលឃើញអ្វីខ្លះ ប៉ុន្តែ មិនអាចមើលឃើញ ផ្លូវខាងមុខបានទេ តែចំនុច ឬ ផ្លូវ ដែលអ្នកស្ថិតនៅនេះវាច្បាស់ជា មានភ្ជាប់ ទៅកាន់ខាងមុខ តទៅទៀត ដូច្នេះហើយ អ្នកត្រូវតែជឿជាក់ថាវានឹងកើតមាន និង ត្រូវជឿជាក់លើអ្វីមួយឲ្យប្រាកដ ដូចជា ភាពក្លាហានរបស់អ្នក ជោគវាសនា របស់អ្នក ជីវិតរបស់អ្នក និង អ្វីក៏ដោយ សំខាន់មានភាពជឿជាក់។ គំនិតនេះ វាមិនដែល ធ្វើឲ្យខ្ញុំ (Steve Jobs) ខកចិត្តនោះឡើយ ហើយវាបាន ផ្លាស់ប្តូរជីវិតរបស់ខ្ញុំ។»
«ការងាររបស់អ្នក ជាផ្នែកមួយដ៏ធំបំផុត ក្នុងជីវិតអ្នក ហើយផ្លូវតែមួយគត់ ដែលអាចធ្វើឲ្យអ្នក ពេញចិត្ត នឹងខ្លួនឯងយ៉ាងពិតប្រាកដ គឺត្រូវ ធ្វើអ្វី ដែលអ្នកជឿជាក់ថា នោះជាការងារ ដ៏អស្ចារ្យដែលអ្នកធ្វើ។ ហើយផ្លូវតែមួយគត់ ដែលអាចធ្វើការងារដែលអ្នកជឿជាក់ថា ជាការងារ ដ៏អស្ចារ្យសំរាប់អ្នកបាន គឺស្រលាញ់ការងារ ដែលអ្នកធ្វើនោះ ហើយប្រសិនបើអ្នក មិនទាន់រកវាឃើញទេ បន្តរកវាតទៅទៀត។ កុំនៅតែមួយកន្លែង ត្រូវផ្លាស់ប្តូរ រហូតទាល់តែអ្នក រកឃើញការងារនោះ ហើយត្រូវជឿលើចិត្ត របស់ខ្លួនឯង ថាការងារនោះ អ្នករកឃើញវាហើយឬនៅ។»
«ទោះបីក្លាយជា អ្នកមានបំផុត ដែលទីបំផុត ត្រូវបញ្ចុះក្នុងមឈូស ដូចតែមនុស្សរាល់គ្នា ក៏ដោយ ក៏មិនជាបញ្ហាអ្វីសំរាប់ខ្ញុំដែរ ប៉ុន្តែ អាចចូលគេងរាល់យប់ និង ដឹងថាខ្លួនឯង បានធ្វើអ្វីម្យ៉ាងដែលអស្ចារ្យ នោះទើបជាអ្វីដែលសំខាន់សំរាប់ខ្ញុំ។»
«ខ្ញុំគិតថា បើសិនជាអ្នកធ្វើអ្វីម្យ៉ាង ហើយទទួលបានលទ្ធផលល្អ នោះអ្នកគួរតែ ធ្វើអ្វីម្យ៉ាងទៀត ដែលកាន់តែអស្ចារ្យ និង មិនគួរនៅ ធ្វើតែរឿងដដែលៗ យូរពេកនោះទេ គួរតែរកវិធីយ៉ាងណា បង្កើតអ្វីដែលថ្មីឲ្យបាន បន្ទាប់ទៀត។»
«ត្រូវចងចាំថា មនុស្សកើតមកគង់តែស្លាប់ទៅវិញ ដូច្នេះហើយ គ្មានអ្វីដែលត្រូវ ភ័យព្រួយ ថាខ្លួនឯង នឹងត្រូវបាត់បង់អ្វីនោះទេ។ គ្មានហេតុផល ណាមួយ ដែលយើងមិនគួរ ធ្វើអ្វីដែលខ្លួនយើង ចូលចិត្តនោះទេ។»
«ភាពច្នៃប្រឌិត វាគ្រាន់តែជាវត្ថុ សំរាប់ផ្សារភ្ជាប់ប៉ុណ្ណោះ។ នៅពេលដែលអ្នក សួរទៅកាន់ មនុស្សដែល មានភាពច្នៃប្រឌិត ថាតើពួកគេ ធ្វើអ្វីមួយ ដោយរបៀបណា ពួកគេ នឹងមាន អារម្មណ៍ថាខ្លួនឯង ហាក់ដូចជាមានកំហុស ព្រោះថា ពួកគេពិតជា មិនបានធ្វើអ្វីឡើយ គឺពួកគេ គ្រាន់តែជា អ្នកគិតឃើញប៉ុណ្ណោះ។»
«វាពិតជាពិបាកខ្លាំងណាស់ ក្នុងការឌីហ្សាញផលិតផល ដោយផ្តោតទៅលើ តែក្រុម ណាមួយ ឲ្យជាក់លាក់។ ជាច្រើនដងមកហើយ មនុស្សពិតជា មិនដឹងថាខ្លួនឯង ត្រូវការអ្វីនោះទេ រហូតទាល់តែពួកគេ បានជួប ទើបដឹងថាខ្លួន ត្រូវការរបស់ទាំងនោះ។»
«ត្រូវធ្វើឲ្យខ្លួនឯងមានគុណភាព។ មនុស្សមួយចំនួន មិនទម្លាប់នឹងបរិយាកាស ដែលត្រូវគេរំពឹង ចង់បាន ភាពល្អបំផុត ពីខ្លួននោះទេ។»
«ខ្ញុំមានមោទនភាពណាស់ ដែលយើងអាចបង្កើតបាន នូវអ្វីដែលមិនធ្លាប់ បង្កើតឲ្យមាន ពីមុនមក។ គំនិតបំលាស់ប្តូរ ឲ្យមានអ្វីៗ ដែលប្លែកទើបនឹងចេញ ជាអ្វីដែលយើងយក មកនិយាយ លើរឿងអ្វីៗជាច្រើន។»
«បទពិសោធន៍ ត្រូវគេដេញចេញពី Apple ជារឿងដ៏ល្អបំផុតមួយ ដែលធ្លាប់កើតមាន នៅក្នុងជីវិត របស់ខ្ញុំ។ សំពាធនៃការរំពឹង បានភាព ជោគជ័យ ត្រូវបានកាត់បន្ថយ ធ្វើឲ្យខ្ញុំធូរស្រាល ជាងមុន ព្រោះថាខ្ញុំត្រូវចាប់ផ្តើម ពីដំបូងឡើងវិញម្តងទៀត ហើយវាក៏ជួយឲ្យខ្ញុំ កាន់តែ ទទួលបាន ភាពច្នៃប្រឌិត កាន់តែខ្ពស់ ក្នុងជីវិតរបស់ខ្ញុំផងដែរ។»
«គុណភាព មានសារៈសំខាន់ជាង បរិមាណ។ ការមានកញ្ចប់ថវិកា ផ្តោតលើការស្វែងយល់ ពីទីផ្សារ សម្រាប់់ផលិតកម្មនិងសេវា តែមួយ ប្រសើរជាងមាន ពីរ ឬ ច្រើន។»
«កាលខ្ញុំនៅអាយុ ១៧ឆ្នាំ ខ្ញុំធ្លាប់បានអាន នូវការស្រង់សំដីមួយថា៖ «បើសិនជាអ្នក រស់នៅរាល់ថ្ងៃ ដូចជាថ្ងៃចុងក្រោយរបស់អ្នក នៅថ្ងៃណាមួយ អ្នកនឹងជោគជ័យ»។ សំដីមួយឃ្លានេះ បានជ្រាប ក្នុងចិត្តរបស់ខ្ញុំរហូតមក។ ខ្ញុំតែងមើលក្នុងកញ្ចក់ ជារៀងរាល់ព្រឹក និង សួរខ្លួនឯងថា បើសិនជា ថ្ងៃនេះ ជាថ្ងៃចុងក្រោយ នៃជីវិតរបស់ខ្ញុំ តើខ្ញុំនឹងធ្វើ នូវអ្វីដែលខ្ញុំបាន បំរុងនឹងធ្វើវា ក្នុងថ្ងៃនេះដែរទេ? ហើយនៅពេល ណាដែលចម្លើយ ដែលខ្ញុំប្រាប់ ខ្លួនឯងថា «ទេ» ជាច្រើនលើកច្រើនសាររួចមក ពេលនោះហើយ ខ្ញុំដឹងថា ដល់ពេលដែលខ្ញុំ ត្រូវតែផ្លាស់ប្តូរ អ្វីម្យ៉ាងហើយ។»
«បើយើងបែងចែក ប្រភេទអ្នកជំនួញ ជាពីរ គឺមាន អ្នកជោគជ័យ និង អ្នកដែល មិនជោគជ័យ ហើយចំនុចដែលយើង អាចមើល ដឹងបាន គឺ អ្នកជោគជ័យ មានស្មារតីលះបង់ខ្ពស់ ជាងអ្នកមិនជោគជ័យ។»
«ខ្ញុំចង់បញ្ចូលនិមិត្តរូបមួយ ទៅក្នុងចក្រវាឡនេះ ដែលវាបាន ផ្លាស់ប្តូរពិភពលោក។»
No comments:
Post a Comment