Star

Blogger Widgets Blogspot Tutorial

Wednesday, April 29, 2015

មិននឹក​ស្មានថា ផ្លែត្រសក់​មាន​អត្ថប្រយោជន៍​ច្រើន​សំរាប់​សុខ​ភាព​យើង​សោះ!

        រុក្ខជាតិ​បន្លែ​​ភាគ​ច្រើន​​សុទ្ឋ​តែ​ផ្តល់​នូវ​​ អត្ថប្រយោជន៍​​​យ៉ាង​ច្រើន​​​សំរាប់​​មនុស្ស វា​មិន​ត្រឹម​តែ​ជា​អាហារ​​សំរាប់​បរិភោគនោះទេ វា​ថែមទាំងជា​ឳសថ​ព្យាបាលជំងឺ​ផងដែរ​។ តើ​ផ្លែត្រសក់​​ផ្តល់​​អត្ថប្រយោជន៍​​​អ្វីខ្លះ​ដល់​​អ្នក​ទៅ បើ​អ្នក​​ពិសារ​​ច្រើន​​​នោះ? ប៉ុន្តែ​សព្វ​ថ្ងៃនេះ យើង​សង្កេត​​ឃើញថា បន្លែដែល​​នាំ​ចូល​មក​លក់​ក្នុងទីក្រុង​ភ្នំពេញ​ ភាគ​ច្រើន​ប្រើសារធាតុគីមី ដូចច្នេះ​អ្នក​ប្រាកជជាពិបាក​ក្នុង​ទិញ​បន្លែ​មក​ពី​ធម្មជាតិ​ណាស់​។​
1.    វា​អាច​ផ្តល់​ជាតិ​ទឹក​គ្រប់គ្រាន់ ដល់​រាង​កាយ​អ្នក​បាន ព្រោះ​នៅ​ក្នុង​ត្រសក់ មាន​ជាតិ​ទឹក​ខ្ពស់​ណាស់ ប្រហែល ៩៦,៧ ភាគរយ​។
2.    វា​ក៏​អាច​ជួយ​បញ្ចេញ​ជាតិពុល ក្នុង​រាង​កាយ​របស់​អ្នក​ដែរ​។
3.    វា​ក៏​អាច​ផ្តល់​វីតាមីន ដល់​រាង​កាយ​របស់​អ្នក​ដែរ ព្រោះ​វា​មាន​វីតាមីន​ជា​ច្រើន​ប្រភេទ នៅ​ក្នុង​ត្រសក់​។
4.    វា​អាច​ជួយ​ការពារ​ស្បែក​អ្នក ឱ្យ​ស្អាត​បាន​។
5.    បើ​អ្នក​ទល់លាមក វា​ក៏​អាច​ជួយ​អ្នក​ដែរ​។
6.    វា​អាច​ការពារ​អ្នក ឱ្យ​ចៀស​ផុត​ពី​ជំងឺមហារីក ឬ​ទឹកនោមផ្អែម​ជាដើម​។
7.    អត្ថប្រយោជន៍​ចុង​ក្រោយ គឺ​វា​អាច​ជួយ​អ្នក​ឱ្យ​ស្វាង​ស្រា​បាន​៕


(Souce:Health.com.kh)

No comments:

Post a Comment