នៅពេលដែលយើងស្រវឹងមានអាការៈ ឈឺក្បាល វិលមុខ រឺចង់ក្អួត អាហារខាងក្រោមអាចជួយលោកអ្នកបាន៖
១ . ទឹកឃ្មុំ -ភេសជ្ជៈបន្ថយឈឺក្បាលៈ
ទទួលទានទឹកឃ្មុំ មានប្រសិទ្ធភាព ក្នុងការបន្ថយរោគសញ្ញាឈឺក្បាល។ ពួកអ្នកស្រាវជ្រាវអាមេរិក បានឱ្យដឹងថា នោះដោយសារតែទឹកឃ្មុំ មានផ្ទុកជាតិ ស្ករពិសេសមួយប្រភេទរបស់ fructose, អាចជំរុញការបំបែកបំផ្លាញរបស់ស្រា បន្ថយឈឺក្បាល, ពិសេសគឺឈឺក្បាល បណ្តាលពីស្រាទំពាំងបាយជូរក្រហម។ ក្រៅពីនេះ,ទឹកឃ្មុំនៅមានប្រសិទ្ធ ភាព “សណ្តំ ” អាចធ្វើឱ្យអ្នកលុះទៅក្នុងដំណេកយ៉ាងរហ័ស និងពុំឈឺក្បាល នៅពេលភ្ញាក់ពីដំណេក នៅថ្ងៃបន្ទាប់។
២ . ទឹកប៉េងប៉ោះ -បន្ថយវិលមុខៈ
ទឹកប៉េងប៉ោះ ក៏សម្បូរ fructose , អាចជួយជំរុញការបំបែកបំផ្លាញរបស់ភេសជ្ជៈមានជាតិអាល់កុល។ ប្រសិនអ្នកទទួលទានប្រមាណ ៣០០ មិល្លីលីត្រ នៃទឹកប៉េងប៉ោះ ឬច្រើនជាងនេះ នោះអាការវិលមុខដោយសារការទទួលទានស្រា អាចបាត់ទៅសន្សឹមៗ។ ក្រៅពីនេះ, បន្ថែម អំបិលបន្តិច មុនពេលទទួលទាន នៅជួយស្ថិរភាពស្មារតី។
៣. ទឹកទំពាំងបាយជូរស្រស់ -បន្ថយចង់ក្អួតៈ
ទំពាំងបាយជូរស្រស់ សម្បូរអាស៊ីត tartaric, ប្រតិកម្មទៅវិញទៅមកជាមួយ ethanol ក្នុងស្រា និងបង្កើតជា este, អាស្រ័យហេតុនោះធ្វើឱ្យថយចុះកម្រិត ethanol ក្នុងសរីរាង្គ, ជួយបន្ថយអារម្មណ៍អន្ទះអន្ទែង។ ក្នុងពេលនោះ រស ជាតិជូររបស់ប៉េងប៉ោះ នៅមានប្រសិទ្ធភាពបន្ថយរោគសញ្ញាចង់ក្អួត ក្រោយពេលទទួលទានស្រាច្រើនជ្រុល។ ប្រសិនអ្នកទទួលទានទំពាំងបាយជូរ មុនពេលផឹកស្រានោះ អ្នកក៏អាច “ទប់ស្កាត់” ស្រវឹងបានដែរ។
៤.ទឹកឪឡឹក -បន្ថយសីតុណ្ហភាពរាងកាយៈ
ឪឡឹកជួយបំពេញបន្ថែមសារជាតិអគ្គិសនីវិភាគ, ជួយសរីរាង្គបន្ថយសីតុណ្ហភាពឆាប់រហ័ស។ ទន្ទឹមនោះ ការទទួលទានទឹកឪឡឹកច្រើន នឹងធ្វើឱ្យស្រា ឆាប់បញ្ចេញចោលតាមទឹកនោម, បន្ថយបានបរិមាណស្រា ស្រូបចូលក្នុងសរីរាង្គ ។ ក្រៅពីនេះ, លាយអំបិលបន្តិចទៅក្នុងទឹកឪឡឹក ដើម្បីទទួលទាន នៅជួយស្ថិរភាពស្មារតី។
៥. ក្រូចថ្លុង -បំបាត់ក្លិនស្រាៈ
ការទទួលទានទឹកក្រូចថ្លុងមានលាយស្ករបន្តិច ឬទទួលទានក្រូចត្លុងជ្រលក់ស្ករ ពុំត្រឹមតែមានប្រសិទ្ធភាពល្អក្នុងការកម្ចាត់ចេញជាតិអាល់កុលពី សរីរាង្គប៉ុណ្ណោះទេ តែនៅជួយបំបាត់ ក្លិនស្រាក្នុងមាត់ថែមទៀតផង។
៦. ឃិនឆាយ បន្ថយភាពពិបាកទ្រាំក្នុងផ្លូវរំលាយអាហារ, បន្ថយក្រហមមុខៈ
ទឹកឃិនឆាយ អាចបន្ថយភាពពិបាកទ្រាំក្នុងផ្លូវរំលាយអាហារ។ មូលហេតុគឺ ដោយសារឃិនឆាយ សម្បូរវីតាមីន B អាចជួយបំផ្លាញពពួកម៉ូលេគុលស្រាយ៉ាងលឿន។ ប្រសិនអ្នកមានប្រព័ន្ធរំលាយអាហារខ្សោយនោះ មុនពេលផឹកស្រា អ្នកគួរទទួលទានទឹកផ្លែឈើមួយកែវដើម្បីធ្វើការងារបង្ការប្រឆាំងនឹង ការស្រវឹងស្រា ដែលបំផ្លិចបំផ្លាញផ្លូវរំលាយអាហារ។
៧. យ៉ាអួរ- បន្ថយភាពពិបាកទ្រាំៈ
យ៉ាអួរ អាចការពារភ្នាសក្រពះ ធ្វើឱ្យយឺតដំណើរការស្រូបយកស្រា។ ក្រៅពីនេះ យ៉ាអួរ ជាភេសជ្ជៈសម្បូរកាល់ស្យូម មានប្រសិទ្ធភាពជាពិសេស ក្នុងការបន្ថយភាពពិបាកទ្រាំ ដែលបង្កឡើងដោយស្រា។
៨. ចេក- បន្ថយចង្វាក់បេះដូង លោតញាប់ ចុកទ្រូងៈ
ក្រោយពេលទទួលទានស្រា, ប្រសិនមានអារម្មណ៍អន្ទះអន្ទែង, ចុកទ្រូងនោះ ចូរប្រញាប់ទទួលទានចេក ១-៣ ផ្លែ ព្រោះចេកអាចជួយបង្កើនបរិមាណ ស្ករ ទន្ទឹមនោះបន្ថយអត្រាអាល់កុលក្នុងឈាម៕
No comments:
Post a Comment