Star

Blogger Widgets Blogspot Tutorial

Wednesday, April 29, 2015

ទូរទស្សន៍​គណបក្ស​សង្គ្រោះជាតិ​​នឹង​ដំណើរការ​មុន​ដំណាច់ឆ្នាំ​នេះ

Content image - Phnom Penh Post

ទូរទស្សន៍​គណបក្ស​សង្គ្រោះជាតិ​​នឹង​ដំណើរការ​មុន​ដំណាច់ឆ្នាំ​នេះ

ភ្នំពេញៈ ទូរទស្សន៍​ព្រះអាទិត្យ អាច​ជា​ឈ្មោះ​ទូរទស្សន៍​មួយ​​​ដែល​នឹង​ត្រូវ​​បង្កើតឡើង​មុន​ដំណាច់ឆ្នាំ​ នេះ ដោយ​ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​មួយ​ដែល​ចង​​សម្ព័ន្ធភាព​ជាមួយ​គណបក្ស​​​ សង្គ្រោះជាតិ។ នេះ​បើ​តាម​បណ្តាញ​សង្គម​របស់​លោក សម រង្ស៊ី មេបក្ស​​ប្រឆាំង​ដែល​​​បាន​បង្ហោះ​កាលពី​ម្សិលមិញ​។
ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក​ សម រង្ស៊ី បាន​សរសេរ​​នៅ​​បណ្តាញ​​សង្គម​​របស់​លោក​ថា CNRP ទើបតែ​ដឹង​ថា ក្រុមហ៊ុន​ទូរទស្សន៍​ឯកជន​មួយ​​ដែល​ចងសម្ព័ន្ធភាព​ជាមួយ CNRP ដែល​បាន​ទទួល​អាជ្ញាប័ណ្ណ​​ទូរទស្សន៍​ពី​ក្រសួង​ព័ត៌មាន​​គឺ​ត្រូវ​​ ដំណើរការ​មុន​ដំណាច់​ឆ្នាំ​នេះ ដោយសារ​តែ​​ការរៀបចំ​បច្ចេកទេស ហិរញ្ញវត្ថុ។
លោក សម រង្ស៊ី បាន​សរសេរ​ថា​៖ «​ស្ថានីយ​ទូរទស្សន៍​ដែល​មិន​ចងសម្ព័ន្ធភាព​ជាមួយ​គណបក្ស​ប្រជាជន​ដែល​គេ​​​ រង់ចាំ​ជាយូរ​មក​ហើយ​គឺជា​លទ្ធផល​មួយ​​​ទៀត​នៃ​វប្បធម៌​នៃ​ការសន្ទនា បន្ទាប់ពី​ការបង្កើត​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ​និង​គួរឲ្យ​ទុកចិត្ត អាច​មាន​សមត្ថភាព​​រៀបចំ​ការបោះឆ្នោត​ដោយ​សេរី និង​យុត្តិធម៌​នៅ​ឆ្នាំ ២០១៧ និង ២០១៨ នេះ​»។
អ្នកនាំពាក្យ​ CNRP លោក យ៉ែម បុញ្ញឫទ្ធិ​ បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា ​ក្រុមហ៊ុន​ឯកជន​មួយ​ដែល​ត្រូវ​​បង្កើតឡើង​ដោយ CNRP ហើយ​ទទួល​បាន​អាជ្ញាបណ្ណ​ពី​ក្រសួង​​ព័ត៌មាន កំពុង​ស្វែងរក​ក្រុមហ៊ុន​ឯកជន​មួយ​ដើម្បី​ធ្វើ​សហការ​បើក​ទូរទស្សន៍​ CNRP ឯករាជ្យ​។
លោក យ៉ែម ប៉ុញ្ញឫទ្ធិ បាន​បន្ត​ទៀត​ថា ​មាន​ក្រុមហ៊ុន​អន្តរជាតិ​ចំនួន​បី​ដូចជា​ក្រុមហ៊ុន​បារាំង ក្រុមហ៊ុន​ចិន​ និង​ក្រុមហ៊ុន​ថៃ កំពុង​ស្ថិត​ក្រោម​ការពិនិត្យ​ដោយ​ CNRP ហើយ​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងនោះ នឹង​ត្រូវ​ជ្រើសរើស​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​របស់​ CNRP ដើម្បី​រៀបចំ​ផ្សាយ​ទូរទស្សន៍​ឯករាជ្យ​នៅ​ឆ្នាំ​នេះ ប៉ុន្តែ​លោក មិន​បាន​បញ្ជាក់​ថា​​​ក្រុមហ៊ុន​ណា​មួយ​​ដែល​ CNRP នឹង​ត្រូវ​ជ្រើសរើស។
លោក​ថា​៖ ​«​យើង​ត្រូវការ​ក្រុម​​បច្ចេកទេស និង​ថវិកា​ដូច្នេះ​យើង​រក​មើល​ដៃគូ​សហការ​មួយ​។ យើង​ បាន​​ជជែក​រួច​ហើយ​ជាមួយ​ក្រុមហ៊ុន​ចិន បារាំង និង​ថៃ ហើយ​យើង​នឹង​សម្រេច​ក្នុង​ពេល​ឆាប់ៗ​ថា​តើ​ក្រុមហ៊ុន ណា​មួយ ដែល​យើង នឹង​សហការ។ ជា​គោលការណ៍ យើង ​ចង់​ឱ្យ​មាន​ការ​ផ្សាយ​នៅ​ចុង​ឆ្នាំ​នេះ​»​។
លោក​ថា ឈ្មោះ​ទូរទស្សន៍​​របស់​ CNRP ដែល​គេ​ហៅថា «​​ទូរទស្សន៍​ព្រះអាទិត្យ»​ មិន​ទាន់​​​យក​ជា​ផ្លូវការណ៍​នៅ​ឡើយ​​ទេ​ព្រោះ​មាន​ជម្រើស​ជាច្រើន​ក្នុង​ ការ​ដាក់​ឈ្មោះ​ទូរទស្សន៍​នេះ​ ប៉ុន្តែ​លោក មិន​បាន​ប្រាប់​ឈ្មោះ​ទូរទស្សន៍​​ជាក់លាក់​ជា​ផ្លូវការ​ណា​មួយ​ទេ​៕ NR

No comments:

Post a Comment