Star

Blogger Widgets Blogspot Tutorial

Tuesday, May 19, 2015

ចង់​ក្លាយជា​បុគ្គលិក​ឆ្នើម ត្រូវធ្វើ​ដូចម្តេច?

(ចុះ​ផ្សាយ​នៅ​ថ្ងៃ   19-05-2015, 7:59 am) |  ដោយ : ថ្មីៗ           203
រូបភាព

បុគ្គលិក​ភាគច្រើន​ខំធ្វើការ​ងារ​ឲ្យ​បាន​ច្រើន ធ្វើ​កិច្ចការ​ណាធំៗ លំបាកៗ ដើម្បី​ចង់បាន​ប្រាក់ខែ​ច្រើន ចង់បាន​តួនាទី​ធំ និង​ចង់​ផ្គាប់ចិត្ត​មេ។ ល។ ប៉ុន្តែ ពួកគេ​បែរជា​មើលរម្លង​ពី​របៀប​ធ្វើការ​ឲ្យ​ក្លាយជា​បុគ្គលិក​ដ៏​ឆ្នើម​ ទៅវិញ។ នៅពេលដែល​ពួកគេ​ក្លាយជា​បុគ្គលិក​ឆ្នើម​ហើយ នោះ​ប្រាក់ខែ និង​តួនាទី​ក៏ត្រូវ​ឡើង​តាម​សមត្ថភាព​ដូចគ្នា​ដែរ។ តើ​មាន​គន្លឹះ​អ្វីខ្លះ ដើម្បី​អភិវឌ្ឍន៍​ខ្លួន​ឲ្យ​ក្លាយជា​បុគ្គលិក​ឆ្នើម? 

១) ធ្វើការ​ងារ​ជា​ក្រុម៖ ធ្វើការ​ជាមួយគ្នា​ត្រូវ​ចេះ​រៀបចំ​បែងចែក សហការ និង​ស្មារតី​ទទួលខុសត្រូវ​លើ​ការងារ។

២) ទំនាក់ទំនង៖ ត្រូវមាន​ទំនាក់ទំនង​ល្អ​រវាង​បុគ្គលិក ទៅ​អ្នកគ្រប់គ្រង និង​ពី​អ្នកគ្រប់គ្រង ត្រឡប់មក​បុគ្គលិក​វិញ ក្នុង​គោលបំណង​បង្កើន​ភាពស្និទ្ធស្នាល​ពេល​បំពេញការងារ​ជាមួយគ្នា។

៣) ចាត់​អាទិភាព​ការងារ៖ ត្រូវ​បែងចែក​ពេលវេលា និង​ចាត់​អាទិភាព​ការងារ​ឲ្យ​បាន​ច្បាស់​ថា​តើ​ការងារ​ណាមួយ​ត្រូវធ្វើ​មុន ការងារ​ណា​ត្រូវធ្វើ​បន្ទាប់។

៤) មានភាពជា​អ្នកដឹកនាំ៖
ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ និង​មានគំនិត​ច្នៃប្រឌិត​ខ្ពស់​ក្នុងការ​បំពេញការងារ ហើយ​ត្រូវ​ចេះ​លើកទឹកចិត្ត និង​ជួយ​ការងារ​គ្នា​ទៅវិញទៅមក។

៥) អត្តចរិត៖ ត្រូវតែ​ចេះ​បើក​ចិត្ត​ទទួលយក​គំនិត​អ្នកដទៃ ត្រូវមាន​ឥរិយាបទ ពាក្យសម្តី​សមរម្យ​និង​ទម្លាប់ល្អៗក្នុងការ​បំពេញការងា​រ និង​ទំនាក់ទំនង​ជាមួយ​អ្នកដទៃ។

៦) ខំធ្វើការ​ឲ្យ​អស់ពី​លទ្ធភាព៖
ត្រូវ​ចៀសវាង​ការយក​លេស ថា មិនអាច​ធ្វើ​បានទេ  ឬ រវល់​ធ្វើ​នេះ រវល់​ធ្វើ​នោះ​ជាដើម។ ផ្ទុយ​មកវិញ អ្នក​ត្រូវ​ខំព្យាយាម​ធ្វើការ​ឲ្យ​អស់ពី​លទ្ធភាព​តាម​អ្វីដែល​អ្នក​អាច​ ធ្វើបាន នោះ​លទ្ធផល​នឹង​បាន​ដូច​អ្វីដែល​អ្នក​ខិតខំ​យ៉ាង​ដូច្នេះ​ដែរ។ ល៕

No comments:

Post a Comment