១.ការជំរុញបែបហិរញ្ញវត្ថុ : អ្នកត្រូវតែដឹងថាបុគ្គលិករបស់អ្នកត្រូវការលុយដើម្បីចំណាយ
លើតម្រូវការផ្ទាល់ខ្លួនផ្សេងៗ ដូចនេះការផ្តល់ប្រាក់គឺជាចលករមួយសំខាន់សម្រាប់ធ្វើអោយពួកគេសម្រេច
ការងារអោយបានប្រសើរ។ ការផ្តល់ថវិការនោះមានដូចជា ប្រាក់ខែសមរម្យ ប្រាក់ឧបត្ថម្ភលើការសម្រេចស្នាដៃល្អ
និងប្រាក់រង្វាន់លើកទឹកចិត្តប្រចាំឆ្នាំជាដើម។ អ្វីដែលសំខាន់មួយទៀតនោះ
អ្នកត្រូវស្វែងយល់ថា អ្នកអាចផ្តល់ប្រាក់ខែទាបល្មមសម្រាប់បុគ្គលិកដែលមិនទាន់មាន
បទពិសោធន៍ តែប្រសិនជាបុគ្គលិករូបនោះកាន់តែចាស់ទុំក្នុងការងារ អ្នកត្រូវតែដឹងភ្លាមថាការ
តម្លើងប្រាក់បន្ថែម គឺជារឿងដែលត្រូវធ្វើជាចាំបាច់។
២.ការជំរុញបែបមិនមែនហិរញ្ញវត្ថុ
: កេរ្តិ៍ឈ្មោះល្អរបស់ក្រុមហ៊ុន
កេរ្តិ៍ឈ្មោះល្អរបស់អ្នកដឹកនាំ និងនិរន្តភាពរបស់ក្រុមហ៊ុន ជាកត្តាសំខាន់ដែលជំរុញអោយបុគ្គលិកពេញចិត្តនឹងការងារ
ហើយនឹងធ្វើការអស់ពីលទ្ធភាព ព្រមទាំងគ្មានភាពភ័យខ្លាចថាក្រុមហ៊ុនអាចនឹងដួលរលំក្នុងពេលណាមួយ។
បរិយាកាសល្អក្នុងកន្លែងការងារ ក៍ជាកត្តាមួយសំខាន់ដែរក្នុងចំនុចនេះ។ បរិយាកាសល្អគឺសំដៅទៅលើស្ថានភាពនៃកន្លែងការងារដែលមានការលើក
ទឹកចិត្ត ការជួយជ្រោមជ្រែងគ្នា ការចេះសហការជាក្រុម និងលទ្ធភាពក្នុងការទទួលបានការអភិវឌ្ឍន៍អាជីពជាដើម។
៣.ការជួយអោយសម្រេចសក្តានុពលផ្ទាល់ខ្លួន :អ្នកត្រូវតែ
គិតផងដែរថាបុគ្គលិកដែលឆ្នើម ដែលបាននាំមកនូវភាពជោគជ័យដល់ក្រុមហ៊ុន ប្រាក់គឺជារឿងមួយផ្នែកប៉ុណ្ណោះ
អ្វីដែលសំខាន់ដែរនោះគឺមុខមាត់ និងកិត្តិយស
ដូចនេះការផ្តល់ឱកាសអោយគេទទួលបានចំណែកមួយនេះ គឺជាទង្វើមួយអាចធ្វើអោយគេមានភាពកាន់តែពេញចិត្តនឹងកន្លែង
ការងារ នឹងអាចរក្សាគេអោយនៅក្នុងក្រុមហ៊ុនបានយូរ។ ការគិតគូរបន្ថែមសម្រាប់បុគ្គលិកប្រភេទនេះ
មានដូចជាការបែងចែកប្រាក់ចំណេញ ឬភាគហ៊ុនរបស់ក្រុមហ៊ុនជាដើម នេះក៍ដោយសារតែគេគឺជាមនុស្សម្នាក់ដែលមានភាពជាសហគ្រិននៅក្នុងខ្លួន
ដែលសមត្ថភាពនេះសំខាន់ណាស់សម្រាប់ភាពជោគជ័យនៅថ្ងៃខាងមុខទៀតរបស់ ក្រុមហ៊ុន។
No comments:
Post a Comment