ដើម្បីឲ្យមានគំនិតច្នៃប្រឌិត គេចាំបាច់ត្រូវតែស្វែងយល់ស៊ីជំរៅអំពីខ្លួនឯង និងបន្តស្រាវជ្រាវជាប្រចាំនូវគំនិតថ្មីៗសម្រាប់អភិវឌ្ឍន៍ជីវិតឲ្យ កាន់តែប្រសើរឡើង។ គេគួរប្រតិបត្តិតាមវិធីសាស្ត្រ
៧ យ៉ាងខាងក្រោមដើម្បីបំផុសគំនិតច្នៃប្រឌិត៖
១.ត្រូវមានចិត្តចង់ចេះ
ចង់ដឹង ត្រូវចេះសួរសំណួរ ហេតុអ្វីបានជារឿងនេះទៅជាដូច្នេះ
ហេតុអ្វីបានជារឿងនោះកើតឡើងទៅកើត ...។ល។
២.ទម្លាប់គិតរកវិធីធ្វើកិច្ចការទាំងឡាយចេញពីចំនុចសូន្យមកវិញ មានន័យថាទោះបីជាយើងដឹងថាកិច្ចការមួយនោះធ្វើតាមវិធីមួយណាលឿនក៏ដោយ ក៏យើងព្យាយាមគិតរកវិធីមួយទៀតយកមកធ្វើ ថាប្រសិនបើយើងមិនចេះវិធីចាស់នេះទេ តើយើងមានវិធីណាផ្សេងយកមកធ្វើកិច្ចការនេះបាន?
៣.ត្រូវចេះកែប្រែខ្លួនទៅតាមកាលៈទេសៈ
កុំរឹងថ្អឹង
៤.
ត្រូវចេះទទួលកំហុសនៅពេលខ្លួនធ្វើខុស
កុំចំណាយថាមពលការពារថាខ្លួនមិនខុស
៥.បន្តរៀនសូត្រជាប្រចាំ
ព្រោះថាគ្មាននរណាម្នាក់ចេះសព្វ ដឹងសព្វនោះទេ
មានតែការសិក្សាបន្ថែមទេទើបអាចបំពេញកង្វះ ខាតបាន
៦.ធ្វើកិច្ចការទាំងពួងដោយបែរឆ្ពោះទៅរកគោលបំណងដែលបានកំណត់ទុក
៧.ជៀសវាងមោទនៈភាពលើខ្លួនឯងហួសហេតុ៕
ប្រភព http://salarean.com/
No comments:
Post a Comment