ចាយលុយប្រចាំថ្ងៃរបស់អ្នកមានចំណែកធ្វើឲ្យអ្នករីកចម្រើនឡើង ឬធ្លាក់ចុះបាន។
ដូច្នេះ អ្នកគួរពិនិត្យវិធីប្រើប្រាស់ប្រាក់កាសរបស់ខ្លួន ទៅលើអ្វីដែលមានប្រយោជន៍
ឬមិនមានប្រយោជន៍ ដោយភាពវៃឆ្លាត។
1.ដាក់ផែនការចាយវាយប្រចាំថ្ងៃៈ
តាមធម្មតាបើមានប្រាក់
នៅក្នុងហោប៉ៅកាលណា អ្នកប្រាកដជាចាយទាល់តែអស់រលីង។ឥឡូវនេះអ្នកគួរកែប្រែការចាយវាយ របស់ខ្លួនខ្លះដោយដំបូង
ត្រូវដាក់ផែនការចាយវាយរបស់ខ្លួនថា ត្រូវចំណាយទៅលើអ្វីខ្លះ? ដូចជា ថ្លៃធ្វើដំណើរ ថ្លៃអាហារ និងថ្លៃផ្សេងៗទៀត
ឧទាហរណ៍សរុប5ដុល្លារ
ក្នុងមួយថ្ងៃ។ ដូច្នេះអ្នកត្រូវកំណត់ការចាយវាយរបស់ខ្លួន
មិនឲ្យហួសពី5ដុល្លារ ក្នុងមួយថ្ងៃ។មួយខែមានថ្ងៃធ្វើការចំនួន26ថ្ងៃ មិនរាប់ថ្ងៃអាទិត្យ ដូច្នេះអ្នកត្រូវចាយវាយក្នុង1ខែ មិនលើសពី130ដុល្លារនោះទេ ដោយត្រៀមបម្រុងសម្រាប់លើសខ្វះ20ដុល្លារទៀត ប៉ុណ្ណោះ។សម្រាប់ថ្ងៃឈប់សម្រាក
គួរតែនៅផ្ទះឲ្យបានច្រើនបន្តិច តែប៉ុណ្ណេះក៏ជាការសន្សំសំចៃដ៏ច្រើនទៅហើយ។
2.ធ្វើបញ្ជីចំណាយរាល់ខែៈ
នេះជាប្រការសំខាន់តែមនុស្សជាច្រើន
បែរជាមើលរំលង។ ការធ្វើបញ្ជីចំណាយ
មានចំណុចល្អត្រង់ថា វាជួយឲ្យយើងអាចដឹងថា ក្នុងមួយខែៗយើងបានចំណាយទៅលើរបស់ចាំបាច់អ្វីខ្លះនិងមិនចាំបាច់ អ្វីខ្លះ? ដោយកត់ត្រានូវអ្វីដែលអ្នកបានចំណាយគ្រប់យ៉ាងទាំងអស់ ក្នុងមួយថ្ងៃៗដល់ចុងខែ
បូកសរុបមើល បើឃើញថាច្រើនចូរមើលចំណាយមួយមុខៗនោះអ្នកនឹងរកឃើញថា ចំណាយមួយចំនួនកន្លងមកមិនចាំបាច់ទាល់តែសោះ
ហើយនៅខែបន្ទាប់ អ្នកគួរតែកាត់បន្ថយចំណាយបែបនោះចេញ
មិនយូរប៉ុន្មាន អ្នកនឹងអាចគ្រប់គ្រងលើការចាយវាយរបស់ខ្លួនបានជាមិនខាន។
3.ខ្ចីបុលគេ
ត្រូវគិតដល់លទ្ធភាពៈ
មានពាក្យមួយថាគ្មានបំណុលជាលាភដ៏ប្រសើរ
ដូច្នេះ អ្នកមិនគួរបង្កើតបំណុលឲ្យខ្លួនឯងឡើយ។
បើចាំបាច់ត្រូវមានបំណុលមែន អ្នកគួរតែពិចារណាជាមុនថា
អ្នកអាចមានលទ្ធភាពដោះបំណុលនោះឬអត់? បើជារបស់តូចតាច
ដូចជា ទូរទស្សន៍ ទូទឹកកក ឬកុំព្យូទ័រ និងសម្ភារបង្កលក្ខណៈងាយស្រួលមួយចំនួន
មិនជាអ្វីប៉ុន្មាន។ ប៉ុន្តែប្រសិនបើជារបស់ធំៗដូចជា រថយន្តផ្ទះ សូមពិចារណា ឲ្យបានល្អិតល្អន់ជាមុនសិនថា
ខ្លួនមានលទ្ធភាពដោះបំណុលរួចឬអត់ មុននឹងក្លាយខ្លួនជាកូនបំណុលគេ?
4.ផ្តល់ប្រាក់ដល់ឪពុកម្តាយៈ
ពាក្យចាស់លោកពោលថា
ធ្វើបុណ្យជាមួយអ្នកណា ក៏មិនបានបុណ្យស្មើនឹងបុព្វការីជនរបស់ខ្លួនដែរ។ ជាការពិតណាស់នៅពេលយើងផ្តល់ប្រាក់កាសដល់ឪពុកម្តាយម្តងៗយើង មានអារម្មណ៍រីករាយ
ជ្រះថ្លាក្នុងចិត្តហើយការដែលផ្តល់ជូនគាត់ ដោយពុំមានបំណងអ្វីចង់បានពីគាត់មកវិញនោះ នឹងធ្វើឲ្យអ្នកបានទទួលផលជាក់ស្តែងភ្លាមៗ
មិនបាច់ចាំជាតិក្រោយទេ គឺសេចក្តីស្ងប់សុខក្នុងចិត្តដែលនាំទៅដល់ការអ្វីៗនឹងបានសម្រេចដោយ ងាយ
ហើយឪពុកម្តាយនឹងឃើញថាអ្នកជាកូនកតញ្ញូ នៅពេលអ្នកជួបប្រទះ បញ្ហាអ្វីៗ
គាត់នឹងខ្នះខ្នែងជួយយ៉ាងអស់ពីលទ្ធភា៕
No comments:
Post a Comment