Star

Blogger Widgets Blogspot Tutorial

Monday, June 26, 2017

គន្លឹះសំខាន់៣ ដើម្បីជំរុញបុគ្គលិករបស់អ្នកបំពេញការងារល្អបំផុត By ឃីម សុខហេង



១.ការជំរុញ​បែប​ហិរញ្ញវត្ថុ : អ្នក​ត្រូវតែ​ដឹងថា​បុគ្គលិក​របស់អ្នក​ត្រូវការ​លុយ​ដើម្បី​ចំណាយ​ លើតម្រូវការ​ផ្ទាល់ខ្លួន​ផ្សេងៗ ដូចនេះ​ការផ្តល់​ប្រាក់​គឺជា​ចលករ​មួយ​សំខាន់​សម្រាប់​ធ្វើអោយ​ពួកគេ​សម្រេច ​ការងារ​អោយ​បាន​ប្រសើរ។ ការផ្តល់​ថវិការ​នោះ​មាន​ដូចជា ប្រាក់ខែ​សមរម្យ ប្រាក់ឧបត្ថម្ភ​លើការ​សម្រេច​ស្នាដៃល្អ និងប្រាក់​រង្វាន់​លើក​ទឹកចិត្ត​ប្រចាំ​ឆ្នាំ​ជាដើម។ អ្វីដែល​សំខាន់មួយ​ទៀត​នោះ អ្នក​ត្រូវ​ស្វែងយល់​ថា អ្នក​អាចផ្តល់​ប្រាក់ខែ​ទាបល្មម​សម្រាប់​បុគ្គលិក​ដែល​មិនទាន់​មាន​ បទពិសោធន៍ តែ​ប្រសិន​ជា​បុគ្គលិក​រូបនោះ​កាន់តែ​ចាស់ទុំ​ក្នុង​ការងារ អ្នកត្រូវ​តែដឹងភ្លាម​ថាការ   តម្លើង​ប្រាក់​បន្ថែម គឺ​ជារឿង​ដែល​ត្រូវ​ធ្វើ​ជាចាំបាច់។
២.ការជំរុញ​បែប​មិនមែន​ហិរញ្ញវត្ថុ : កេរ្តិ៍ឈ្មោះ​ល្អ​របស់​ក្រុមហ៊ុន កេរ្តិ៍ឈ្មោះ​ល្អ​របស់​អ្នក​ដឹកនាំ និង​និរន្តភាព​របស់​ក្រុមហ៊ុន ជាកត្តា​សំខាន់​ដែល​ជំរុញ​អោយ​បុគ្គលិក​ពេញចិត្ត​នឹងការងារ ហើយ​នឹង​ធ្វើការ​អស់ពី​លទ្ធភាព ព្រមទាំង​គ្មានភាព​ភ័យខ្លាច​ថាក្រុមហ៊ុន​អាចនឹង​ដួល​រលំ​ក្នុងពេល​ណាមួយ។ បរិយាកាស​ល្អ​ក្នុង​កន្លែង​ការងារ ក៍ជា​កត្តាមួយ​សំខាន់​ដែរ​ក្នុង​ចំនុច​នេះ។ បរិយា​កាសល្អ​គឺ​សំដៅ​ទៅលើ​ស្ថានភាព​នៃ​កន្លែង​ការងារ​ដែលមាន​ការលើក​ ទឹកចិត្ត ការជួយ​ជ្រោមជ្រែង​គ្នា ការចេះ​សហការ​ជាក្រុម និង​លទ្ធភាព​ក្នុងការ​ទទួលបាន​ការអភិវឌ្ឍន៍​អាជីព​ជាដើម។

Wednesday, November 9, 2016

អាត់កំបាំងជោគជ័យនៅក្នុងជីវិត



1.          រៀនអ្វី?
2.          កំណត់គោលដៅ
3.          ការតស៊ូ ព្យាយាម
4.          ការប្រើបញ្ញា
5.          ការប្រកាន់ផ្លូវកណ្តាល
6.          ការសម្របសម្រួលតាមកាលះទេសះ
7.          ផែនការនៃការរស់នៅ
8.          ពេញចិត្ត និងអ្វីដែលខ្លួនមាន
9.          សិល្បះនៃការរស់នៅ
10.        ធ្វើតែអំពើល្អ
11.        សុជីវធម៌ និងសីលធម៌
12.        ការរាប់អានមិត្ត
13.        ការទទួលខុសត្រូវ
14.        ការថែរក្សាសុខភាព
15.        ការវិនិយោគសម្រាប់ខ្លួនឯង
16.        ការលំហែរសម្រាប់ជីវិត
17.        ត្រូវធ្វើការកំទុកបង្អង់
18.        សេចក្តីស្រឡាញ់
19.        ការចេះប្រើឱកាស
20.        ធ្វើអ្វីៗជាក្រុម
21.        ការជ្រើសរើសដៃគូនៃជីវិត
22.        ស្មោះត្រង់
23.        ការជ្រើសរើសកន្លែងរស់នៅ
24.        រស់នៅដោយសេចក្តីថ្លៃថ្នូ
25.        សារជាតិរបស់មនុស្ស
26.        ការរំលត់ទុក្ខ
27.        ជឿលើវាសនា ឬទេ?
28.        សន្និដ្ឋាន គតិបណ្ឌិតជីវិត

Saturday, May 14, 2016

៥ចំណុច ដែលនិយោជិតចង់បានពីអ្នកគ្រប់គ្រង


កិច្ចភារ​របស់​អ្នកគ្រប់គ្រង​ម្នាក់ គឺ​ថែរក្សា​មនុស្ស​ដែល​នៅក្រោម​បង្គាប់​ធ្វើការ ឆ្ពោះទៅរក​ទិសដៅ មួយ។ ដូច្នេះហើយ​វា​គឺជា​ស្នូល ដែល​ពួកគេ​ត្រូវ​តែង​ស្វែងយល់​នូវ​អ្វីដែល​ពួកគេ​ចង់បាន។  ខាងក្រោម​នេះ វិធី ៥ចំណុច ​ដែល​និ​យោគ​ជិ​ក​ចង់បាន​ពី​អ្នក គ្រប់​គ្រង​របស់ខ្លួន៖
1.ប្រាប់​ពួកគេ​ជាមុន៖ វា​ប្រហែលជា​មិនសូវ​សំខាន់​ក្នុងការ​ប្រាប់​កូនចៅ​របស់ខ្លួន នៅ​រាល់​មុន​ការសម្រេចចិត្ត​បង្កើន​អ្វីមួយ​ក្នុង​មុខ​ជំនួញ ផ្ទុយទៅវិញ​ត្រូវ​ឲ្យ​អ្នក​ក្រោម​ឱវាទ​បានដឹង​នូវ​រាល់​ទិសដៅ និង​រាល់​ព្រឹត្តិការណ៍​ដែល​កើតមាន​នៅក្នុង​ក្រុមហ៊ុន។ ការខ្វះខាត​នៅ​ទំនាក់ទំនង​ពី​អ្នកគ្រប់គ្រង​អាចធ្វើ​ឲ្យ​អ្នកនៅក្រោមឱវាទ​ មាន​អារម្មណ៍​ថា ពួកគេ​គឺ​គ្រាន់តែ​ជា​គ្រាប់​ឡុកឡាក់ នៅក្នុង​ម៉ាស៊ីន​មួយ ដែល​ធ្វើ​ឲ្យ​លទ្ធផល​មានការ​ធ្លាក់ចុះ។ ហេតុនេះ​ដើម្បី​បង្កើន​នូវ​ប្រសិទ្ធិភាព​ត្រូវតែ​ផ្តល់ដំណឹង​ជូន​ពួកគេ​ ជាមុន នោះ​នឹង​ទទួលបាន​លទ្ធផល​វិជ្ជមាន។
2.រាប់អាន​ពួកគេ​ដោយ​យុ​តិ្ត​ធម៌៖ ការរើសអើង​នៅក្នុ្ង​ង​សង្គម​ការងារ គឺ​ត្រូវបាន​គេ​លើក​យកមក​ពិភាក្សា​នៅក្នុង​បរិបទ​នៃ​ប្រធានបទ​ចំរូងចម្រាស់ ដូចជា ពូជសាសន៍ និង​ភេទ។ ផ្ទុយទៅវិញ​ការរើសអើង សម្រាប់​ហេតុផល​ជាច្រើន​អាច​បង្ក​ឲ្យ​មាន​លទ្ធផល​ធ្លាក់ចុះ​នៃ​សីលធម៌​និ​យោជិ​ក។ ជា​ឧទាហរណ៍​ដែល​ល្អ​ក្នុងការ​លុបបំបាត់​ការរើសអើង អាច​បង្ក​ឲ្យ​មាន​ប្រសិទ្ធិភាព​នៃ​ចរិតលក្ខណៈ​ល្អ របស់​អ្នកគ្រប់គ្រង។
3.ស្តាប់​អ្វីដែល​ពួកគេ​ព្រួយ​បារ​ម្ភ៖ សតិអារម្មណ៍ និង​គំនិត​អាច​នឹង​ផ្ទុះឡើង តវ៉ា នៅពេលដែល​លែងមាន​ការអត់ធ្មត់។ វា​គឺជា​ឧ​ទា​រណ៍​មួយ​សាមញ្ញ ដែល​អ្នក​រាល់គ្នា នឹងមិន​សប្បាយរីករាយ​នៅក្នុង​បរិយាកាស កន្លែងធ្វើការ។ អ្វីដែល​សំខាន់​គឺ​បង្ហាញ​ឱកាស​ទៅកាន់​និ​យោ​ជិ​ក​របស់ខ្លួន​ដើម្បី​សម្តែង​នូវ​រាល់​ការព្រួយបារម្ភ​ដែល​ពួកគេ​មាន។បង្កើតជា​ប្រអប់​មួយ​សម្រាប់​ដាក់​នៅ​រាល់​សំណើរ​នៅត្រង់​មាត់ច្រក​ចូល​នៃ​ ការិយាល័យ​ធ្វើការ ដើម្បី​ទទួល​សំនូមពរ ឬ​ការស្ថាបនាផ្សេង។
4.មិនត្រូវ​ប្រើ​របៀប​គ្រប់គ្រង​តឹងរឹង​ពេក​នោះទេ៖ ការគ្រប់គ្រង​តឹងតែង​ពេក​នោះ នឹងធ្វើ​ឲ្យ​និ​យោ​ជិ​ក​ស្អប់​អ្នក។ វា​គឺ​ពិតជា​សំខាន់​ខ្លាំង​ណាស់​​ក្នុងការ​យល់ដឹង​អំពី​វា។ លុះត្រាតែ​លោកអ្នក​សកម្ម​ក្នុងការ​បណ្តុះបណ្តាល​បុគ្គល វា​គ្មាន​ហេតុផល​ដែល​ត្រូវ​ប្រាប់​បុគ្គលិក​រាល់​គ្រប់អ្វីៗដែល​យើង​ ត្រូវធ្វើ​នោះទេ។
5.ដាក់​ការងារ និង​ទំនួល​ខុសត្រូវ​ដល់​ពួកគេ៖ ​វា​ហាក់បីដូចជា​ប្លែក ប៉ុន្តែ​អ្នកគ្រប់គ្រង​ទាំងនោះ​ភ្លេច​ថា​បុគ្គលល្អៗពិតជា​ចង់​ទទួលបាន​នូវ​ ការងារ​មួយ​សម្រាប់ធ្វើ​មិន​ត្រឹមតែ​ការខ្វះខាត​សកម្មភាព​នូវ​ទំនួល ខុសត្រូវ​អូសបន្លាយ​ការងារ​ធ្វើ​ឲ្យ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ ប៉ុន្តែ​ប្រសិនបើ​គ្មាន​គោលដៅ ឬ​អារម្មណ៍​នៃ​ការសម្រេចចិត្ត​បុគ្គល​នោះ​នឹងមាន​អារម្មណ៍​ថា​ស្រងាកចិត្ត​ ជាមួយនឹង​ការងារ​របស់​ពួកគេ។ ដាក់​ភារៈកិច្ច​ឲ្យ​ពួកគេ​មានការ​ប្រជុំ ឬ​បណ្តុះបណ្តាល​ពួកគេ។ ជាការ​ពិតណាស់ វា​មិនមែនជា​តារាង​ចាត់ចែង​ដែល​ប្រើ​អស់ថ្លៃ​នោះទេ តែ​ត្រូវ​ធានា​ឲ្យ​បាន​ថា ដើម្បី ប៉ាន់ប្រមាណ​នូវ​បុគ្គល​របស់​អ្នក​ផ្ទាល់​ក្នុងការ​ប្តេជ្ញាចិត្ត​នូវ​ អ្វីដែល​ចង់បាន ឬ​ការ​ព្រួយ​បារ​ម្មណ៍​នូវ​អ្វីដែល​ពួកគេ​មាន។ នោះ​ជា​អ្នកគ្រប់គ្រង​គឺជា​តួនាទី របស់​អ្នក​ដែល​ត្រូវ​បង្រៀន​គេ​ក្នុងការ​សម្រេចចិត្តភ្លាមៗ នោះ​ការងារ​លោកអ្នក​និង​ដំណើរការ​យ៉ាង​រលូន៕

Saturday, July 25, 2015

លោក Li Ka Shing “ចង់ជោគជ័យត្រូវបែងចែកហិរញ្ញវត្ថុឲ្យបានប្រាំចំណែក

interior shot #1 មហាសេដ្ឋីរបស់ហុងកុងលោក Li Ka Shing ជាបុគ្គលដែលមានទ្រព្យសម្បត្តិច្រើនជាងគេនៅក្នុងទ្វីប អាស៊ី ដែលលោកបានវិវត្តន៍ពីអ្នកលក់នាឡិកាតាមហាងតូចតាច ប្តូរទៅជាអ្នកលក់ផ្កាជ័រ និងបានតស៊ូរហូតក្លាយទៅជាអ្នកគ្រប់គ្រងកំពង់ផែលំដាប់ពិភពលោក។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជានឹងធ្វើការបកស្រាយពីការប្រើប្រាស់ហិរញ្ញវត្ថុខ្លះរបស់មហាសេដ្ឋី​ រូបនេះ តាមរយៈសម្តីប៉ុន្មានឃ្លាដែលលោកតែងលើកឡើងថា​ “ទោះបីជាលោកអ្នករកប្រាក់បានប៉ុណ្ណាក៏ដោយ គឺលោកអ្នកត្រូវតែចែកជាវា ៥ ចំណែកអោយសមាមាត្រគ្នាជានិច្ច”។ តើលោកអ្នកចង់ដឹងទេថាលោក Li Ka Shing បានបែងចែកប្រាក់ចំណូលរបស់ខ្លួនជាប្រាំចំណែកយ៉ាងដូចម្តេចខ្លះ?
ចំណែកទី១៖ គឺសម្រាប់ចំណាយលើថ្លៃរស់នៅប្រចាំថ្ងៃរបស់លោកអ្នក ដែលលោកអ្នកអាចរស់នៅតាមបែបសាមញ្ញ អាចផ្គត់ផ្គង់ខ្លួនឯងបានគ្រប់គ្រាន់ និងរក្សាសុខភាពបានល្អ ហើយមិនឡូយឆាយ មិនហ៊ឺហាលើសពីលទ្ធភាពដែលលោកអ្នកមាន។ ដូចដែលលោក Li Ka Shing បានលើកឡើងថា “លុយអាចចាយបាន តែមិនត្រូវចាយវាដោយខ្ជះខ្ជាយឡើយ”
ចំណែកទី២៖ គឺសម្រាប់ទិញអាហារថ្ងៃត្រង់អោយមនុស្សដែលសំខាន់ជាងលោកអ្នក ពោលគឺលោកអ្នកត្រូវចេះចំណាយលើនរណាម្នាក់ ដែលមានជាងលោកអ្នក ឆ្លាតជាងលោកអ្នក និងអាចជួយដល់អាជីពរបស់លោកអ្នកបាន។ ព្រោះវាបង្កើតតំលៃដ៏ធំធេងណាស់សំរាប់លោកអ្នកនៅពេលដែលពួកគេទទួលស្គាល់ថា លោកអ្នកជាមនុស្សល្អ និងមានចិត្តទូលាយ ពោលគឺមានន័យថា “ផ្តល់អោយគេច្រើន ដើម្បីទទួលបានមកវិញច្រើន”
ចំនែកទី៣៖ គឺសម្រាប់ការរៀនសូត្រតាមរយៈការទិញសៀវភៅ យកមកសិក្សាពីមេរៀន និងយុទ្ធសាស្រ្តល្អៗ ហើយព្យាយាមបង្ហាញអ្វីដែលលោកអ្នកបានរៀនទៅកាន់អ្នកដទៃដោយប្រើពាក្យពេចន៍ខ្លួនឯង ដើម្បីបង្កើនភាពជឿជាក់ និងចេះភ្ជាប់ចំណេះដឹងទៅនឹងព្រឹត្តិការណ៍ជាក់ស្តែង។ ដូចដែលលោកបានលើកឡើងថា “ចំណេះដឹងនឹងផ្លាស់ប្តូរជោគវាសនារបស់អ្នក”
ចំនែកទី៤៖ គឺសម្រាប់ការសំរាកលំហែកាយ និងការកម្សាន្ត ដែលជាការផ្តល់រង្វាន់ដល់ការខិតខំរបស់ខ្លួន ដើម្បីទុកពេលអោយអ្នកបញ្ចូលថាមពលឡើងវិញ ព្រោះវាជាកំលាំងដ៏អស្ចារ្យដែលអាចអោយលោកអ្នកបន្តខិតខំបំពេញក្តីសុបិនតទៅមុខទៀត។ ពោលមានន័យថា វាជាឧ៝កាសអាចអោយលោកអ្នកបានពង្រីកចក្ខុវិស័យ ដែលលោកអ្នកកំពុងធ្វើ និងបន្តទៅមុខប្រកបដោយសេ្ថរភាព
ចំនែកទី៥៖ គឺសម្រាប់វិនិយោគ ដោយលោកអ្នកអាចសន្សំមូលធនសំរាប់អាជីវកម្មតូចមួយ ដើម្បីទាញយកបទពិសោធន៍ថ្មីៗ និងទទួលបាននូវសេចក្តីទុកចិត្ត និងភាពក្លាហាន មុនលោកអ្នកអាចចាប់ផ្តើមវិនិយោគរយៈពេលវែង។ ព្រោះអាជីវកម្មតូចតាចទាំងនោះហើយ ដែលវាអាចបង្រៀនអោយលោកអ្នកចេះពីមូលដ្ឋាននៃការលក់ ដូចការលើកឡើងរបស់លោក Li Ka Shing ថា សហគ្រិនជោគជ័យជាបុគ្គលដែលពូកែលក់ក្តីសុបិន និងចក្ខុវិស័យរបស់ពួកគេ។ ដូច្នេះលោកអ្នកត្រូវតែចេះរកលុយ និងប្រើវានៅពេលមានឳកាសទើបវាមានន័យ៕

លោក Robert Kiyosaki “បើចង់មាន កុំដេកចាំឳកាស

interior shot #1
លោក Robert Kiyosaki ជាអ្នកនិពន្ធសៀវភៅ Rich Dad Poor Dad ដែលជាសៀវភៅលក់ដាច់បំផុតនៅសហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសដទៃទៀតនៅលើពិភពលោក។ លោក RoBert មានប្រវត្តិតស៊ូដំបូងដោយការចាប់ផ្តើមបើកអាជីវកម្ម​ជាអ្នកលក់កាបូប។ ប៉ុន្តែអាជីវកម្មលើកដំបូងរបស់លោកត្រូវបានដួលរលំ ហើយលោកក៏មិនបានបោះបង់ចោលគំនិតជាអ្នករកស៊ីទៅវិញដែរ គឺលោកនៅតែបន្តធ្វើវាដោយដូរពីអ្នកលក់កាបូប ទៅជាអ្នកលក់អាវយឺតវិញម្តង។ ក្រោយមកទៀតលោក Robert Kiyosaki​ ក៏បានចាប់ផ្តើមបើកក្រុមហ៊ុន Cashflow Technologies Inc និងបន្តពង្រីកវិនិយោគទៅលើមុខជំនួញធំៗជាច្រើនទៀតបានយ៉ាងជោគជ័យ។ ខាងក្រោមនេះ ពាណិជ្ជកម្ម កម្ពុជា នឹងធ្វើការបកស្រាយលើផ្នត់គំនិតមួយចំនួនរបស់លោក Robert Kiyosaki ថាតើលោកមានបទពិសោធន៍ជីវិតបែបណាខ្លះមុនទទួលបាននូវភាពជោគជ័យ៖
១. បើចង់មាន កុំដេកចាំឳកាស៖ មានមនុស្សច្រើនណាស់ដែលបានត្រឹមតែចង់ក្លាយជាអ្នកមាន តែមិនបានធ្វើអ្វីទាល់តែសោះក្នុងការសម្រេចក្តីបំណងរបស់ពួកគេ ឬថែមទាំងបានបោះបង់ចោលក្តីស្រមៃទៅវិញត្រឹមពាក់កណ្តាលផ្លូវទៀតផង។ ពួកគេសុទ្ធតែកំពុងរង់ចាំពេលវេលាដ៏សមស្រប ឬដេកចាំឳកាសធ្លាក់មកដល់ ដើម្បីចាប់ផ្តើមក្តីស្រមៃរបស់ពួកគេ តែវាយូរណាស់សឹងតែមិនអាចកើតឡើងផងក៏ថាបាន។ បើលោកអ្នកចង់មានសេរីភាពខាងផ្នែកហិរញ្ញវត្ថុ លោកអ្នកត្រូវចាប់ផ្តើមរៀនសូត្រពីវា ហើយចាប់ផ្តើមធ្វើវាដោយមិនរង់ចាំតទៅទៀតឡើយ។ លោកអ្នកគួរតែដឹងថា នៅសាលារៀនលោកអ្នករៀនពីរបៀបធ្វើការដើម្បីលុយ មិនមែនរៀនប្រើលុយអោយធ្វើការដើម្បីលោកអ្នកនោះទេ។ ដូច្នោះហើយ បើសិនជាលោកអ្នកចង់មានសេរីភាពខាងផ្នែកហិរញ្ញវត្ថុ លោកអ្នកគួរតែរៀនពីបុគ្គលដែលធ្លាប់មានសេរីភាពខាងផ្នែកហិរញ្ញវត្ថុ ព្រោះអ្នកមានមិនមែនរកការងារដើម្បីធ្វើនោះទេ គឺគេបង្កើតការងារឲ្យលុយជាអ្នកធ្វើ។
២. គេចពីបរាជ័យ គឺគេចពីជោគជ័យ៖ គ្មាននរណាម្នាក់ចង់ជួបនូវភាពបរាជ័យនោះទេ ហើយលើសពីនេះទៅទៀត ពួកគេថែមទាំងប៉ងប្រាថ្នាថានឹងអាចទទួលបាននូវភាពជោគជ័យដោយមិនជួបឧបសគ្គ ឬភាពបរាជ័យថែមទៀតផង។ ដោយសារតែខ្លាចនូវភាព​បរាជ័យនេះហើយ ទើបបានជាមមនុស្សជាច្រើនមិនបានចាប់ផ្តើមដើរតាមក្តីសុបិនរបស់ពួកគេ។ ពោល គឺពួកគេព្យាយាមគេចវេសពីវាជានិច្ច ព្រោះពួកគេខ្លាចធ្វើទៅ វាបរាជ័យ ខ្លាចអាម៉ាស់មុខ ខ្លាចអ្នកដទៃរិះគន់​ និងមិនហ៊ានទទួលយកការពិតទាំងអស់អំពីវា។ ប៉ុន្តែលោកអ្នកត្រូវចងចាំថា គ្មាននរណាម្នាក់អាចទទួលភាពជោគជ័យបានទេ បើពួកគេនៅតែបន្តព្យាយាមគេចវេស មិនព្រមទទួលយកភាពបរាជ័យ។ ទទួលយកភាពបរាជ័យ មិនមែនមានន័យថា លោកអ្នកសុទ្ធតែត្រូវជួបការបរាជ័យនោះទេ គឺវាមានន័យថា លោកអ្នកត្រូវតែហ៊ានសម្រេចចិត្តធ្វើ បើបរាជ័យក៏មិនខ្លាច តែបើជោគជ័យក៏កាន់តែល្អ។
ពាក្យថា “មិនអាច” ពិតជាមានឥទ្ធិពលខ្លាំងណាស់សំរាប់បុគ្គលមួយចំនួន ព្រោះវាជាពាក្យរិះគន់ ដែលអាចជំរុញទឹកចិត្តលោកអ្នកឲ្យចេះតស៊ូដល់ទីបញ្ចប់។ ដូច្នេះលោកអ្នកគប្បីហ្វឹកហាត់ពង្រឹងផ្លូវចិត្តរបស់លោកអ្នកឲ្យបាន ព្រោះវាជាទ្រព្យដែលមានជាប់នឹងខ្លួនរបស់លោកអ្នកជានិច្ច ហើយធ្វើយ៉ាងណាត្រូវជឿជាក់លើសមត្ថភាពដែលខ្លួនមាន និងមានភាពក្លាហានក្នុងការទទួលយកភាពបរាជ័យមកធ្វើជាមេរៀន ដើម្បីជាកម្លាំងឆ្ពោះទៅរកជោគជ័យ។
៣. ជោគជ័យធំ ឬតូច អាស្រ័យលើអ្នក៖ គ្មាននរណាម្នាក់អាចកំណត់វិសាលភាពនៃភាពជោគជ័យរបស់លោកអ្នកបាននោះទេ គឺវាអាស្រ័យនឹងទំហំនៃក្តីសុបិនរបស់លោកអ្នក បើលោកអ្នកប៉ងកាន់តែធំ នោះភាគជោគជ័យរបស់លោកអ្នកទទួលបានក៏កាន់តែធំដូចគ្នាដែរ។ បើលោកអ្នកធ្វើបានដល់ចំនុចមួយ ដែលលោកអ្នកគិតថាទទួលបានជោគជ័យហើយ នោះលោកអ្នកគួរតែបន្តធ្វើអោយលើសពីពាក្យថាល្អបំផុតទៅតាលលទ្ធភាពដែលអាចធ្វើបាន។ ពោល គឺបន្តពង្រីកក្តីសុបិនរបស់លោកអ្នកអោយបានកាន់តែធំទៅមុខជានិច្ច នោះភាពជោគជ័យរបស់លោកអ្នកចូលមកក៏កាន់តែធំផងដែរ។
យ៉ាងណាមិញលោកអ្នកត្រូវតែចាំថា ភាពជោគជ័យរបស់លោកអ្នកនៅមានចំណងពាក់ព័ន្ធជាច្រើនទៀតត្រូវចូលរួមជាមួយលោកអ្នក។ ដូច្នេះលោកអ្នកត្រូវតែជ្រើសរើសចំណងដៃគូរពាក់ព័ន្ធទាំងឡាយណា ដែលល្អបំផុតក្នុងការជួយបំពេញបំណងរបស់លោកអ្នក។ ហើយលោកអ្នកត្រូវតែចាំថា ការពឹងពាក់អ្នកដទៃមិនដូចជាពឹងពាក់លើសម្ថតភាពខ្លួនឯងទេ ម្លោះហើយបើមានការបរាជ័យចេញពីដៃគូណាម្នាក់ គឺលោកអ្នកត្រូវតែព្យាយាមរកដៃគូថ្មីមកជំនួសឲ្យបាន មិនត្រូវបោះបង់ចោលក្តីសុបិនរបស់លោកអ្នកទេ ព្រោះក្តីសុបិនជាប្រព័ន្ធដែលមានទំហំធំណាស់ បើដួលមួយ មិនមែនមានន័យថា ដួលទាំងអស់នោះទេ៕